autoadmin
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បាននិយាយថា ខ្លួននឹងព្យាយាមស្នើឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកផលិត ពីរដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថអាមេរិក (FDA) សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដោយក្រុមហ៊ុននេះបានបញ្ជាក់ថា វ៉ាក់សាំងបង្ការរបស់ខ្លួនគឺមានសុវត្ថិភាព និងមានប្រសិទ្ធភាព ១០០% ចំពោះមនុស្សវ័យជំទង់។ ក្រុមហ៊ុន Moderna បានអះអាងបែបនេះ បន្ទាប់ពីបានប្រកាសលទ្ធផលសិក្សាជាទីគាប់ចិត្តមួយ ចេញពីអ្នកចូលរួមប្រហែល ៣,៧០០ នាក់ ដែលមានអាយុចន្លោះពី ១២ ទៅដល់ ១៧ឆ្នាំ។ នៅក្នុងការសិក្សារបស់ Moderna ពួកគេបានរកឃើញថា អ្នកចូលរួមវ័យជំទង់ដែលបានចាក់វ៉ាក់សាំងទាំង ២ដូស គ្មាននរណាម្នាក់បានវិជ្ជមានជាមួយជំងឺ COVID-19

    May 26, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រជាជនឥណ្ឌាជាង ១ លាននាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយសារព្យុះស៊ីក្លូនដ៏ធំមួយឈ្មោះថា «Yaas» ត្រូវបានគេរំពឹងថា នឹងធ្វើការវាយប្រហារមកលើរដ្ឋចំនួន ២ គឺរដ្ឋ Orissa និង West Bengal នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ នេះផ្ទាល់តែម្ដង។ ជម្រាបដែរថា នេះគឺជាព្យុះទី២ រួចមកហើយ ដែលបានវាយប្រហារមកលើប្រទេសឥណ្ឌាក្នុងរយៈពេលមួយសប្តាហ៍កន្លងមក បន្ទាប់ពីព្យុះស៊ីក្លូន Tauktae ដែលបានសម្លាប់មនុស្សជាង ៩០ នាក់។ អ្វីដែលកាន់តែគួរឱ្យបារម្ភគឺថា ប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងនៃជំងឺ COVID-19 ខណៈជំងឺកម្រមួយឈ្មោះថា

    May 26, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៩៦,៤២៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងប្រចាំថ្ងៃតិចបំផុតមួយ ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ប៉ុន្តែការស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសនេះ គឺនៅតែមានការកើនឡើង ជាមួយនឹងការស្លាប់ថ្មីចំនួន ៣,៥១១ នាក់ សម្រាប់ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា តួលេខចុងក្រោយនេះនាំឱ្យចំនួនឆ្លងសរុបនៅឥណ្ឌាមានសរុបចំនួន ២៦.៩៥ លាននាក់ ខណៈការស្លាប់សរុបមានចំនួន ៣០៧,២៣១ នាក់។ ចំនួនការស្លាប់សរុបរបស់ប្រទេសឥណ្ឌាគឺជាចំនួនខ្ពស់បំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលស្មើនឹង

    May 25, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ បាននិយាយថា ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីអនុញ្ញាតឱ្យមានការខ្ចីប្រាក់រហូតដល់ ៥០០ ពាន់លានបាត (១៥.៩៥ ពាន់លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់ប្រទេសចំពោះជំងឺ COVID-19 ។ ការខ្ចីប្រាក់នេះគឺតិចជាងផែនការមុន ដែលមានចំនួន ៧០០ ពាន់លានបាត ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីកាលពីដើមខែនេះ។ ការអនុម័តនេះនឹងជ្រោមជ្រែងដល់រដ្ឋាភិបាលថៃ ខណៈដែលពួកគេកំពុងលំបាកក្នុងការប្រឈមជាមួយនឹងរលកទី៣ នៃការឆ្លងជំងឺ COVID-19 ដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia

    May 25, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសឥណ្ឌាបានរកឃើញករណីជំងឺផ្សិតម៉្យាងហៅថា «black fungus» ចំនួន ៨,៨០០ ករណី ខណៈដែលប្រទេសនេះនៅមិនទាន់បានធូរស្រាលពីជំងឺ COVID-19 ផងនោះ។ ប្រភពព័ត៌មានបាននិយាយថា ជំងឺដ៏កម្រដែលត្រូវបានគេស្គាល់ថាជា Mucormycosis ឬ  black fungus នេះមានអត្រាមរណភាពរហូតដល់ទៅ ៥០% ដោយកន្លងមក អ្នកខ្លះអាចជួយសង្គ្រោះជីវិតបានដោយការវះកាត់ភ្នែកម្ខាងចេញ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជំងឺនេះបានវាយប្រហារលើអ្នកធ្លាប់កើតជំងឺ COVID-19 ឬអ្នកដែលកំពុងព្យាបាលជំងឺ COVID-19 ដែលវាបានធ្វើឱ្យក្រុមគ្រូពេទ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ គ្រូពេទ្យបាននិយាយថា វាទំនងជាមានទំនាក់ទំនងរវាងជំងឺ black fungus និងថ្នាំស្តេរ៉ូអ៊ីត ដែលពួកគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺ COVID-19

    May 24, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ចំនួនមរណភាពដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ជាង ៣០០,០០០ ករណី ដែលជាចំនួនដ៏ច្រើនបំផុតទី៣ នៅក្នុងពិភពលោកនេះ បន្ទាប់ពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។ ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា ការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ចំនួន ៤,៤៥៤ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនស្លាប់សរុបរបស់ប្រទេសមានចំនួន ៣០៣,៧២០ ករណី។ ពោលគឺត្រឹមរយៈពេលមិនដល់ ២សប្ដាហ៍ផង ប្រទេសឥណ្ឌាមានការស្លាប់ថ្មីរហូតដល់ទៅ ៥០,០០០ ករណីទៅហើយ។ ក្រសួងសុខាភិបាលឥណ្ឌាក៏បានឱ្យដឹងដែរថា

    May 24, 2021
  • អន្តរជាតិ

    អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA) បានអនុម័តជាបណ្ដោះអាសន្ន ឱ្យមានការប្រើប្រាស់ឧបករណ៍តេស្ដជំងឺ COVID-19 ថ្មីមួយប្រភេទ ដែលប្រើខ្យល់ដង្ហើមសម្រាប់ពិនិត្យមើលវត្តមានរបស់ជំងឺ ខណៈដែលលទ្ធផលនឹងចេញមកត្រឹមរយៈពេល ១ នាទីប៉ុណ្ណោះ។ ឧបករណ៍តេស្តខ្យល់ដង្ហើម BreFence Go COVID-19 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Breathonix ដែលជាក្រុមហ៊ុនឯករាជ្យមួយ របស់សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ហើយវាគឺជាប្រព័ន្ធវិភាគដង្ហើមដំបូងបង្អស់ ដែលទទួលបានការអនុញ្ញាតនៅក្នុងប្រទេសសិង្ហបុរី។ NUS និង Breathonix បាននិយាយថា៖«ពេលនេះ Breathonix កំពុងធ្វើការជាមួយក្រសួងសុខាភិបាលសិង្ហបូរី (MOH) ដើម្បីធ្វើការសាកល្បងនូវបច្ចេកវិទ្យារបស់ពួកគេ នៅឯចំណុចត្រួតពិនិត្យមួយចំនួន ដែលអ្នកធ្វើដំណើរអាចចូលមកពិនិត្យជាមួយប្រព័ន្ធ BreFence Go COVID-19

    May 24, 2021
  • អន្តរជាតិ

    ប្រទេសឥណ្ឌានឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីនៅខែសីហាខាងមុខ ហើយនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នេះឱ្យបាន ៨៥០ លានដូស ដែលស្មើនឹង ៦៥-៧០% នៃចំនួនវ៉ាក់សាំង Sputnik V សរុបទាំងអស់របស់ពិភពលោក នេះបើតាមឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសរុស្ស៊ី ឯកអគ្គរដ្ឋទូតលោក DB Venkatesh Varma នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃសៅរ៍នេះផ្ទាល់ នៅឯទីក្រុង St Petersburg របស់ប្រទេសរុស្ស៊ី។ លោក DB Venkatesh Varma បាននិយាយថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ Sputnik V

    May 22, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា មេដឹកនាំរបបយោធានៃប្រទេសមីយ៉ាន់ម៉ា គឺឧត្តមសេនីយលោក មីន អ៊ុង ឡាំង បាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ពេលនេះគឺមានសុខភាពល្អ ហើយលោកស្រីនឹងត្រូវប្រឈមមុខនឹងតុលាការនៅប៉ុន្មានថ្ងៃខាងមុខទៀត។ នេះជាបទសម្ភាសន៍លើកដំបូងរបស់លោកឧត្តមសេនីយ ចាប់តាំងពីគាត់បានផ្តួលរំលំរបបលោកស្រី ស៊ូជី ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ។ លោក មីន អ៊ុង ឡាំង បាននិយាយថា៖ «លោកស្រី អ៊ុងសាន ស៊ូជី មិនមានកើតអ្វីទេ។ គាត់នៅផ្ទះរបស់គាត់ ហើយមានសុខភាពល្អធម្មតា។ គាត់នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីនៅតុលាការក្នុងរយៈពេលពីរបីថ្ងៃទៀត»។ លោកបានបន្ថែមថា៖ «ដូចខ្ញុំបាននិយាយពីមុន គាត់បានព្យាយាមអស់ពីសមត្ថភាពរបស់គាត់ហើយ»។

    May 22, 2021
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានបង្ហោះពីការរកឃើញ «វីរុសកូរ៉ូណាប្រភេទថ្មី» ដែលមានដើមកំណើតពីសត្វឆ្កែ ហើយពួកគេក៏បានបន្ថែមថា វាអាចនឹងឆ្លងពីសត្វទៅមនុស្សបាន នេះបើតាមសារព័ត៌មាន Daily Mail ចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ តាមការបង្ហោះរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ បានមានវត្តមានតាំងតែពីឆ្នាំ២០១៨ ដោយវាបានចម្លងទៅលើកុមារនៅម៉ាឡេស៊ី ហើយបានធ្វើឱ្យពួកគេធ្លាក់ខ្លួនឈឺ និងរលាកសួតទៀតផង។ វាមិនទាន់ច្បាស់ទេថា តើវីរុសនេះនឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដូចជាគ្រួសាររបស់វាគឺ SARS-CoV-2 ដែលជាវីរុសបង្កជំងឺ COVID-19 ឬយ៉ាងណាឡើយ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវអះអាងថា ពួកគេមិនរំពឹងថាវាអាចក្លាយទៅជាជំងឺរាតត្បាតនោះទេ។ នៅក្នុងការបង្ហោះទៅកាន់ទិនានុប្បវត្តិ Clinical Infectious Diseases ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឌុក (Duke University) និងសាកលវិទ្យាល័យរដ្ឋអូហៃអូ

    May 22, 2021