autoadmin
  • អន្តរជាតិ

    ការផ្ទុះឡើងវិញនៃជំងឺ COVID-19 កំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅជិតព្រំដែនភាគពាយ័ព្យ រវាងប្រទេសមីយ៉ាន់ម៉ា-ឥណ្ឌា ដែលនាំឱ្យមានការកើនឡើងនូវករណីថ្មីៗជាច្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ តួលេខផ្លូវការដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍បានបង្ហាញថា មីយ៉ាន់ម៉ាបានកត់ត្រាករណីថ្មីចំនួន ១២២ ករណី នៅទូទាំងប្រទេស ជាលើកទី២ ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ដែលវាជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ខែ កន្លងមក។ ករណីជាច្រើនគឺមកពីរដ្ឋ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ដែលធ្វើឱ្យមានការព្រួយបារម្ភថា ជំងឺបំប្លែងខ្លួនថ្មីរបស់ប្រទេសឥណ្ឌា ដែលល្បីថាងាយចម្លងគ្នាទៅវិញទៅមកនោះ គឺកំពុងតែវាយប្រហារមកលើប្រទេសមីយ៉ាន់ម៉ា។ ឥឡូវនេះក្រុមគ្រូពេទ្យមានការបារម្ភថា ការរកឃើញករណីថ្មីៗនៅមានកម្រិត ដោយសារថាមានតែសំណាកចំនួន ១,៤០០ ជាមធ្យមក្នុងមួយសប្ដាហ៍ត្រូវបានគេយកទៅពិនិត្យប៉ុណ្ណោះ ដែលវាតិចជាងពីពេលមុនរដ្ឋប្រហារដែលមានយ៉ាងហោចណាស់ ១៧,០០០ សំណាកក្នុងមួយសប្ដាហ៍៕

    June 4, 2021
  • អន្តរជាតិ

    ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៣៤,១៥៤ ករណី ខណៈពេលដែលការស្លាប់មានចំនួន ២,៨៨៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះគឺជាថ្ងៃទី៣ ជាប់ៗគ្នាមកហើយ ដែលប្រទេសឥណ្ឌាមានករណីឆ្លងថ្មីក្រោម ២០០,០០០ ករណី ហើយចំនួនសរុបនៃជំងឺ COVID-19 របស់ខ្លួនពេលនេះ មានចំនួន ២៨.៤ លាននាក់ និងអ្នកស្លាប់សរុបមានចំនួន ៣៣៧,៩៨៩ នាក់។ កាលពីថ្ងៃទី០១ ខែមិថុនា ប្រទេសឥណ្ឌាបានរាយការណ៍ករណីចំនួន ១២៧,៥១០ ករណី

    June 3, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា នាវាដឹកទំនិញផ្ទុកដោយសារធាតុគីមីមួយគ្រឿង បានលិចនៅឆ្នេរសមុទ្រនៃប្រទេសស្រីលង្កា ដែលបង្កឱ្យមានការភ័យខ្លាចពីគ្រោះមហន្តរាយប៉ះពាល់ដល់បរិស្ថាន។ នាវានោះមានឈ្មោះថា X-Press Pearl ដែលជានាវារបស់ប្រទេសសិង្ហបុរី ហើយវាបានឆាបឆេះអស់រយៈពេលជិត ២ សប្តាហ៍មកហើយ មុនពេលដែលអគ្គិភ័យបានរលត់ទៅវិញនៅសប្តាហ៍នេះ។ ចំណែកឯប្រេងរាប់រយតោនពីធុងឥន្ធនៈរបស់នាវា ក៏ត្រូវបានគេសង្ស័យថាអាចធ្លាយចូលសមុទ្រ ដែលវានឹងបំផ្លាញជីវិតសមុទ្រនៅក្បែរនោះ។ កងទ័ពជើងទឹកប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា បានធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងគោលបំណងដើម្បីពន្លត់ភ្លើង និងរារាំងនាវាមិនឱ្យបែកធ្លាយ និងលិចចូលសមុទ្រ។ ប៉ុន្តែទោះជាយ៉ាងណាដោយសារសមុទ្រមានរលកធំៗ និងខ្យល់មូសុង វាបានរារាំងប្រតិបត្តិការរបស់កងទ័ព មិនអាចធ្វើការបានទាន់ពេលវេលានោះទេ។ ឥឡូវនេះអាជ្ញាធររបស់ប្រទេសស្រីលង្កា ក៏បានហាមឃាត់មិនឱ្យមានការនេសាទនៅតំបន់ Negombo Lagoon ដែលនៅជិតនោះផងដែរ។ មន្ត្រីស្រីលង្កាជឿជាក់ថា អគ្គិភ័យនេះបណ្តាលមកពីការលេចធ្លាយអាស៊ីតនីទ្រីក តាំងតែពីថ្ងៃទី១១

    June 3, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩៦ ករណីបន្ថែមទៀត ពីក្នុងតំបន់ចំនួន ៥ រួមមានទីក្រុងហាណូយ និងទីក្រុងហូជីមិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ករណីចំនួន ៥៥ ត្រូវបានកត់ត្រានៅខេត្ត Bac Giang ភាគខាងជើង, ១៤ នៅខេត្តជិតខាង Bac Ninh, ១៩ នៅហូជីមិញ, ៦ នៅហាណូយ និង ២ ករណីនៅខេត្ត

    June 3, 2021
  • អន្តរជាតិ

    គណបក្សកុម្មុយនិស្តចិនបានប្រកាសគោលនយោបាយថ្មីមួយសម្រាប់គ្រួសារចិន នៅក្នុងកិច្ចប្រជុំនយោបាយមួយកាលពីថ្ងៃច័ន្ទ ដែលនឹងអនុញ្ញាតឱ្យគូស្វាមីភរិយាដែលរៀបការរួច អាចមានកូនរហូតដល់ទៅ ៣នាក់ ជំនួសឱ្យគោលនយោបាយមុនដែលមានចំនួន ២ នាក់។ ទីភ្នាក់ងារស៊ីនហួរបានរាយការណ៍ថា ការផ្លាស់ប្តូរគោលនយោបាយថ្មីនេះនឹងភ្ជាប់មកជាមួយ «វិធានការណ៍គាំទ្រដែលនឹងជួយដល់ការកែលម្អរចនាសម្ព័ន្ធប្រជាជនរបស់ប្រទេសចិន» ប៉ុន្តែមិនទាន់មានកាលវិភាគជាក់លាក់ណាមួយត្រូវបានបង្ហាញនោះទេ។ ជម្រាបដែរថា ប្រទេសចិនបានអនុវត្តគោលនយោបាយកូនតែម្នាក់ អស់រយៈពេលជាង  ៣ ទសវត្សរ៍ ដើម្បីទប់ស្កាត់កំណើនប្រជាជនយ៉ាងឆាប់រហ័ស ប៉ុន្តែបានដាក់ចេញនូវគោលនយោបាយកូន ២នាក់ នៅក្នុងឆ្នាំ២០១៦ ខណៈពេលដែលប្រទេសនេះកំពុងប្រឈមនឹងកម្លាំងពលកម្មធ្លាក់ចុះ ហើយសង្គមទាំងមូលកាន់តែមានមនុស្សចាស់ច្រើនឡើងៗ។ ប៉ុន្តែការបន្ធូរបន្ថយគោលនយោបាយកូនតែមួយមុខ មិនអាចទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើតនោះទេ ដោយសារតែបន្ទុកសេដ្ឋកិច្ចក្នុងការចិញ្ចឹមកូន និងការផ្លាស់ប្តូរគុណតម្លៃនៅក្នុងសង្គមរបស់ប្រទេសចិន៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    June 2, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសចិនបានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សី H10N3 ដែលឆ្លងមកលើមនុស្សជាលើកដំបូងបំផុត។ ករណីនោះបានកើតលើបុរសអាយុ ៤១ ឆ្នាំម្នាក់ ដែលរស់នៅក្រុង Zhenjiang ខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន ខណៈមូលហេតុនៃការឆ្លងបែបណា នៅមិនទាន់មានការអះអាងច្បាស់លាស់នោះទេ។ ជំងឺនេះមិនវាយប្រហារខ្លាំងនោះទេ ឬអាចនិយាយបានថា វាឆ្លងក្នុងករណីស្រាលប៉ុណ្ណោះ ហើយបុគ្គលិកសុខាភិបាលក៏នៅមិនទាន់រកឃើញមានអ្នកឆ្លងផ្សេងទៀតដែរ។ បុរសវ័យកណ្ដាលម្នាក់នោះបានឆ្លងជំងឺផ្ដាសាយបក្សី H10N3 និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅថ្មីៗនេះ។ គាត់មានរោគសញ្ញាដូចជា៖ គ្រុនក្តៅ និងរោគសញ្ញាផ្សេងទៀត មុនពេលដែលគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។ វាគឺជាករណីដំបូងបំផុតសម្រាប់ប្រទេសចិន ដែល H10N3 អាចឆ្លងមកលើមនុស្សបាន។ ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរបាននិយាយថា ហានិភ័យនៃការចម្លងទៅមនុស្សផ្សេងទៀតគឺមានទាបនៅឡើយទេ។

    June 2, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅយប់ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា អង្គការសុខភាពពិភពលោក បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech (SVA.O) សម្រាប់ការប្រើប្រាស់ជាបន្ទាន់ (emergency use) ហើយការអនុម័តនេះ នឹងបើកផ្លូវដល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ដែលជាវ៉ាក់សាំងទី២ របស់ប្រទេសចិន សម្រាប់ការប្រើប្រាស់ក្នុងប្រទេសក្រីក្រ។ ការអនុម័តក្នុងករណីបន្ទាន់របស់អង្គការសុខភាពពិភពលោក គឺជាសញ្ញាមួយដល់និយតករឱសថ អំពីសុវត្ថិភាព និងប្រសិទ្ធភាពផលិតផល ហើយនឹងអនុញ្ញាតឱ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac អាចបញ្ចូលទៅក្នុងកម្មវិធី COVAX ដែលជាគំនិតផ្ដួចផ្តើមរបស់ WHO ក្នុងការចែកចាយវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ ដែលប្រឈមនឹងបញ្ហាការផ្គត់ផ្គង់មិនគ្រប់គ្រាន់។

    June 2, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ នេះបាននិយាយថា ខ្លួនកំពុងស្វែងរកទិញបច្ចេកវិទ្យាវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយចង់សាងសង់រោងចក្រមួយ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធី COVAX ខណៈប្រទេសនេះក៏បានព្យាយាមចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ កន្លងមកអង្គការសុខភាពពិភពលោក ផ្តួចផ្ដើមគំនិតនៃកម្មវិធី COVAX ដើម្បីឱ្យប្រទេសក្រីក្រអាចមានលទ្ធភាពទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុន្តែទោះជាយ៉ាងណាវានៅតែមិនគ្រប់គ្រាន់ទាំងស្រុងនោះទេ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសវៀតណាមនឹងសាងសង់រោងចក្រនេះ ហើយក៏ចង់ទទួលបានកម្មសិទ្ធិបញ្ញា ដូច្នេះវានឹងអាចផ្គត់ផ្គង់វ៉ាក់សាំងទៅឱ្យកម្មវិធី COVAX សម្រាប់ចែកជូនដល់ប្រទេសដទៃទៀតក៏ដូចជាប្រទេសវៀតណាម‍ផ្ទាល់»។ កាលពីថ្ងៃច័ន្ទនេះ ខ្លួនក៏បានជំរុញឱ្យមានការទិញវ៉ាក់សាំងឯកជនផងដែរ ព្រោះប្រទេសនេះចង់ធានាការផ្គត់ផ្គង់ និងដោះស្រាយការផ្ទុះឡើងនូវករណីថ្មីៗនារយៈពេលចុងក្រោយនេះ។ រហូតមកដល់ពេលនេះ វៀតណាមបានទទួលវ៉ាក់សាំងចំនួន ២.៩ លានដូស ក្នុងនោះមានចំនួន

    June 1, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនូវប្រព័ន្ធដាក់ឈ្មោះថ្មីមួយ សម្រាប់ជំងឺ COVID-19 បំប្លែងខ្លួន ដែលត្រូវបានរកឃើញពីប្រទេសផ្សេងៗគ្នានាពេលកន្លងមក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។ វាមានន័យថា ចាប់ពីពេលនេះតទៅ WHO នឹងប្រើកូដឈ្មោះសម្រាប់ជំងឺ COVID-19 ទាំងនោះ ទៅតាមបែបភាសាក្រិច ដើម្បីធ្វើឱ្យមានភាពសាមញ្ញក្នុងការហៅឈ្មោះ និងជៀសវាងការរើសអើងចំពោះប្រទេសរងគ្រោះទាំងនោះ។ បើតាមការបង្ហោះនៅក្នុងបណ្ដាញ Twitter របស់លោកស្រី Maria Van Kerkhove មន្រ្តីបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ដែលទទួលបន្ទុកការឆ្លើយតបនឹងមេរោគឆ្លងបាននិយាយថា WHO នឹងហៅការបំប្លែងខ្លួននៅចក្រភពអង់គ្លេសថា «អាល់ហ្វា», ការបំប្លែងខ្លួនអាហ្រ្វិកខាងត្បូងហៅថា «បេតា»,

    June 1, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៥០ ករណី នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវបានរកឃើញពីខេត្ត Bac Giang, ខេត្ត Bac Ninh, ខេត្ត Lang Son និងខេត្ត Long An ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ករណីភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ជាមួយនឹងករណីថ្មីចំនួន ៣២, នៅខេត្ត Bac Ninh ចំនួន ៩ ករណី

    June 1, 2021