autoadmin
  • កូវីដ-១៩

    ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីៗចំនួន ៩២,៥៩៦ ករណី និងការស្លាប់ចំនួន ២,២១៩ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាការកើនឡើងបន្ដិចបើធៀបនឹងកាលពីថ្ងៃច័ន្ទ ប៉ុន្តែនៅតែស្ថិតក្រោម ១០០,០០០ ករណី។ រដ្ឋកំពូលទាំង ៥ ដែលមានករណីច្រើនជាងគេ គឺរដ្ឋ Tamil Nadu មានចំនួន ១៨,០២៣ ករណី បន្ទាប់មកគឺរដ្ឋ Kerala មាន ១៥,៥៦៧ ករណី, រដ្ឋ Maharashtra មាន ១០,៨៩១ ករណី,

    June 9, 2021
  • អន្តរជាតិ

    ប្រទេសរុស្ស៊ីបានចាប់ផ្តើមដំណើរការពិចារណាលើការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider ដកស្រង់កិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងលោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធរបស់ប្រទេសរុស្ស៊ី និងប្រធានរដ្ឋសភាវៀតណាមលោក VươngĐìnhHuệ ។ ក្នុងនោះផងដែរ ភាគីវៀតណាមបានថ្លែងអំណរគុណដល់ភាគីរុស្ស៊ីចំពោះការបរិច្ចាគវ៉ាក់សាំង Sputnik V ចំនួន ១,០០០ ដូស និងកិច្ចព្រមព្រៀងថ្មីៗ ដើម្បីជួយឱ្យប្រទេសវៀតណាមក្នុងការទទួលបានវ៉ាក់សាំងបន្ថែមចំនួន ២០ លានដូស និងការទទួលបានផ្សេងៗទៀត។ នៅក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំង ២ បានសង្កត់ធ្ងន់លើសារសំខាន់នៃចំណងទាក់ទងទ្វេភាគីវៀតណាម-រុស្ស៊ី ហើយនឹងបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់ ក៏ដូចជាទំនាក់ទំនងយោធាស្របតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១២ ។

    June 9, 2021
  • អន្តរជាតិ

    យោងតាមរបាយការណ៍នៃមន្ទីរពិសោធន៍ជាតិរបស់រដ្ឋាភិបាលអាមេរិក តាមរយៈកាសែត The Wall Street Journal បាននិយាយកាលពីថ្ងៃច័ន្ទថា ការសង្ស័យដែលថា វីរុសកូរ៉ូណា (ជំងឺ COVID-19) បានបែកចេញពីមន្ទីរពិសោធន៍នៅក្រុង Wuhan របស់ប្រទេសចិន គឺជារឿងមួយអាចទុកចិត្តបាន ហើយសមនឹងទទួលបានការស៊ើបអង្កេតបន្ថែមទៀត។ កាសែត WSJ បាននិយាយថា របាយការណ៍នោះត្រូវបានរៀបចំឡើងនៅខែឧសភា ឆ្នាំ២០២០ ដោយមន្ទីរពិសោធន៍ជាតិ Lawrence Livermore ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មកត្រូវបានបញ្ជូនដោយក្រសួងការបរទេស នៅពេលពួកគេធ្វើការស៊ើបអង្កេតទៅលើប្រភពដើមនៃជំងឺរាតត្បាត COVID-19 អំឡុងពេលលោក ដូណាល់ ត្រាំ នៅកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅឡើយ។ វាបានបន្ថែមថា ការសិក្សាស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិ

    June 8, 2021
  • កូវីដ-១៩

    ឥណ្ឌា៖ ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបាននិយាយថា ប្រទេសឥណ្ឌានៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ពីជំងឺ COVID-19 ថ្មីចំនួន ៨៦,៤៩៨ ករណី និងការស្លាប់ចំនួន ២,១២៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនឆ្លងថ្មីតិចជាង ១០០,០០០ ករណី ជាលើកដំបូងក្នុងរយៈពេល ៦៦ ថ្ងៃកន្លងមកនេះ។ វាក៏ជាចំនួនករណីទាបបំផុតផងដែរ ចាប់តាំងពីថ្ងៃទី០២ ខែមេសា នៅពេលដែលប្រទេសនេះបានឆ្លងករណីថ្មីចំនួន ៨៩,១២៩ ករណី។ ករណីសរុបសម្រាប់ថ្ងៃនេះ នាំឱ្យប្រទេសឥណ្ឌាមានករណីឆ្លងសរុបចំនួន ២៨,៩៩៦,៥៥៤ ករណី ជាមួយនឹងករណីចំនួន

    June 8, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ១៣៦ ករណី ដោយមាន ៤៤ ករណី ត្រូវបានរកឃើញកាលពីព្រឹកព្រលឹម និង ៩២ ករណី ត្រូវបានរកឃើញនៅពេលរសៀល។ រាល់ករណីថ្មីៗសម្រាប់ថ្ងៃនេះគឺសុទ្ធតែមានពាក់ព័ន្ធជាមួយករណីមុនៗ ហើយក៏កំពុងត្រូវបានស៊ើបអង្កេតបន្ថែមពីអាជ្ញាធរក្នុងតំបន់ ដើម្បីស្វែងរកអ្នកដែលមានពាក់ព័ន្ធផ្សេងទៀតផងដែរ។ ករណីទាំងព្រឹកព្រលឹម និងពេលរសៀលថ្ងៃច័ន្ទនេះ ធ្វើឱ្យចំនួនឆ្លងជំងឺ COVID-19 សរុបរបស់ប្រទេសវៀតណាម នៅក្នុងរលកទី៤ ដែលមានរយៈពេលជិត ៦ សប្ដាហ៍មកហើយនោះ បានកើនដល់ ៥,៧៥៨ ករណី ចេញពីខេត្តនិងក្រុងចំនួន

    June 7, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា រថភ្លើង ២គ្រឿង របស់ក្រុមហ៊ុន Millat Express និង Sir Syed Express បានបុកគ្នានៅខេត្ត Sindh ភាគអាគ្នេយ៍របស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃនេះផ្ទាល់ ដែលធ្វើឱ្យមនុស្ស ៣០នាក់ បានស្លាប់ ហើយរាប់សិបនាក់ទៀតបានរងរបួស។ ឥឡូវនេះក្រុមអ្នកជួយសង្គ្រោះ និងអ្នកភូមិបានធ្វើការរួមគ្នា ដើម្បីយកសាកសពចេញពីបំណែកបាក់បែករបស់រថភ្លើង ខណៈមនុស្សពី ១៥ ទៅ ២០ នាក់ នៅតែជាប់នៅក្នុងរថភ្លើងនៅឡើយទេ។ រថភ្លើងរបស់ Millat Express បានចេញដំណើរចេញពីក្រុង

    June 7, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារផ្នែកវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាពនៃចក្រភពអង់គ្លេស (MHRA) បានអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងស្ថានភាពបន្ទាន់ ចំពោះកុមារដែលមានអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ ដោយបាននិយាយថា វាមានសុវត្ថិភាព និងមានប្រសិទ្ធភាពលើក្រុមអាយុនេះ ហើយអត្ថប្រយោជន៍របស់វ៉ាក់សាំងមានច្រើនជាងហានិភ័យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ MHRA បាននិយាយថា ខ្លួនបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើវ៉ាក់សាំងនេះ ហើយគណៈកម្មាធិការចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស នឹងត្រូវសម្រេចចិត្តថា តើកុមារគួរទទួលបានវ៉ាក់សាំង ឬអត់។ ជម្រាបផងដែរថា ជាទូទៅវ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់មនុស្ស ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ហើយនៅសហរដ្ឋអាមេរិកដែលជាប្រទេសដើមរបស់វ៉ាក់សាំងនេះ

    June 5, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា លោក Yin Weidong នាយកក្រុមហ៊ុនឱសថចិន Sinovac Biotech បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសចិនបានអនុម័តការប្រើជាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Sinovac Biotech ចំពោះមនុស្សដែលមានអាយុចន្លោះពី ៣ ទៅ ១៧ឆ្នាំ។ លោក Yin Weidong បានប្រាប់ទូរទស្សន៍រដ្ឋនៅក្នុងបទសម្ភាសន៍ផ្ទាល់មួយថា វ៉ាក់សាំង Sinovac នឹងត្រូវបានផ្តល់ជូនដល់ក្រុមមនុស្សវ័យក្មេង អាស្រ័យលើការបង្កើតយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជាតិរបស់អាជ្ញាធរសុខាភិបាល។ លោកបានបន្ថែមថា កន្លងមកក្មេងមានអាទិភាពទាបក្នុងការទទួយកលវ៉ាក់សាំង

    June 5, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមកំពុងចរចាជាមួយក្រុមហ៊ុនអាមេរិក Johnson & Johnson លើការនាំចូលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន ខណៈភាគីវៀតណាមក៏សង្ឃឹមថា ពួកគេអាចសហការគ្នាក្នុងការចម្រាញ់ និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ដើម្បីអាចឱ្យប្រទេសវៀតណាមសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសខ្លួនបាន។ វាក៏ស្របទៅនឹងការពិតដែលថា វៀតណាមចង់ចូលរួមក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ការផ្គត់ផ្គស់ដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។ តំណាងរបស់ Johnson & Johnson បាននិយាយថា ក្រុមហ៊ុនបានចូលរួមក្នុងកម្មវិធី COVAX ខណៈបានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២០០ លានដូស រហូតដល់ដំណាច់ឆ្នាំនេះ។

    June 4, 2021
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Motegi Toshimitsu បាននិយាយថា ប្រទេសជប៉ុនកំពុងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ទៅដល់កោះតៃវ៉ាន់ច្រើនជាង ១ លានដូស ដើម្បីឱ្យរដ្ឋាភិបាលតៃវ៉ាន់អាចចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋរបស់ខ្លួនបាន នៅចំពេលដែលទឹកដីរបស់ពួកគេកំពុប្រឈមនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំងពីជំងឺ COVID-19 ។ រំលឹកផងដែរថា កោះតៃវ៉ាន់ធ្លាប់ជាទឹកដីមួយនៅក្នុងពិភពលោកនេះ ដែលបានយកឈ្នះលើជំងឺ COVID-19 បានយ៉ាងល្អបំផុត ប៉ុន្តែមួយរយៈពេលចុងក្រោយនេះសន្ទុះនៃការឆ្លងមានការកើនឡើងយ៉ាងខ្លាំង។ លោក Motegi Toshimitsu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះថា វ៉ាក់សាំងចំនួន ១.២៤ លានដូស នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃតាមរយៈសមាគមទំនាក់ទំនងតៃវ៉ាន់-ជប៉ុន។ លោកបាននិយាយថា វ៉ាក់សាំងនឹងទៅដល់កោះតៃវ៉ាន់នៅថ្ងៃសុក្រនេះផ្ទាល់ ហើយលោកបាននិយាយថា ប្រទេសជប៉ុននៅចងចាំពីការបរិច្ចាគសប្បុរសធម៌របស់តៃវ៉ាន់ បន្ទាប់ពីប្រទេសជប៉ុនត្រូវបានរងគ្រោះដោយការរញ្ជួយដី

    June 4, 2021