autoadmin
  • កូវីដ-១៩

    ចំនួនករណីជំងឺ COVID-19 ក្នុងប្រទេសឥណ្ឌាបានបន្ដធ្លាក់ចុះ ហើយជាក់ស្ដែងនៅថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះផ្ទាល់ ខ្លួនបានរាយការណ៍ពីការពីករណីថ្មីចំនួន ៧០,៤២១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនតិចបំផុតមួយចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនករណីជំងឺ COVID-19 របស់ប្រទេសនេះមានសរុបដល់ ២៩,៥១០,៤១០ ករណី។ ចំណែកការស្លាប់ចំនួន ៣,៩២១ នាក់ ក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបមានចំនួន ៣៧៤,៣០៥ ករណី។ ជំងឺ COVID-19 កំពុងបន្តរីករាលដាលពាសពេញពិភពលោក ដោយគិតមកទល់ពេលនេះវាមានករណីសរុបជាង ១៧៦.៧

    June 14, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលប្រទេសជប៉ុនបាននិយាយថា មានមនុស្សចំនួន ៧នាក់ បានវិវត្តទៅជាមានបញ្ហារលាកបេះដូង បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer នៅក្នុងប្រទេសជប៉ុន។ ក្រុមមន្រ្តីបាននិយាយថា ប្រជាជនប្រមាណ ៩.៧៦ លាននាក់ នៅក្នុងប្រទេសជប៉ុនត្រូវបានផ្តល់វ៉ាក់សាំង Pfizer គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ហើយក្នុងនោះមានពលរដ្ឋចំនួន ៧នាក់ ដែលមានអាយុពី ២០ ទៅ ៦៩ឆ្នាំ បានវិវត្តទៅជារលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូង។ ក្នុងចំណោមពួកគេមាន ៦នាក់ គឺជាបុរស ហើយពួកគេបានបង្ហាញរោគសញ្ញាបន្ទាប់ពីទទួលការចាក់លើកទី២។ បញ្ហានេះមិនមែនជារឿងថ្មីថ្មោងនោះទេ ជាក់ស្ដែងក៏មានសេចក្តីរាយការណ៍នៅសហរដ្ឋអាមេរិកអំពីការរលាកបេះដូង ចំពោះអ្នកដែលបានទទួលវ៉ាក់សាំង Pfizer

    June 13, 2021
  • អន្តរជាតិ

    យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ថា ខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៨៤,៣៣២ ករណី សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៧០ថ្ងៃកន្លងមក និងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា ដែលប្រទេសនេះមានករណីក្រោម ១០០,០០០ ករណី។ តួលេខឆ្លងថ្ងៃនេះនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបរបស់ប្រទេសឥណ្ឌា កើនឡើងដល់ ២៩,៣៥៩,១៥៥ ករណី។ ទោះយ៉ាងណាការស្លាប់ដោយសារ COVID-19 នៅតែមានការកើនឡើង ជាមួយនឹងការស្លាប់ចំនួន ៤,០០២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    June 12, 2021
  • អន្តរជាតិ

    ប្រទេសអង់គ្លេសបាននិយាយថា ក្រុមមេដឹកនាំ G7 ទំនងជានឹងយល់ព្រមផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងតិចណាស់ ១ ពាន់លានដូស ទៅដល់ពិភពលោកទាំងមូល ដែលវាជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ ជម្រាបផងដែរថា កិច្ចប្រជុំកំពូល G7 នេះផ្ទាល់ គឺទើបតែបានប្រារព្ធជាលើកដំបូងក្នុងរយៈពេលប្រហែល ២ ឆ្នាំ ដោយសារតែការរំខានរបស់ជំងឺ COVID-19 ហើយវានឹងចាប់ផ្តើមនៅរសៀលថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) នៅតំបន់ Cornwall ភាគនិរតីប្រទេសអង់គ្លេស។ សម្រាប់ប្រធានបទក្នុងកិច្ចប្រជុំកំពូលនេះ គឺវិធីចែកចាយវ៉ាក់សាំងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនៅទូទាំងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង់គ្លេសដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះបាននិយាយថា មេដឹកនាំ G7 ត្រូវបានគេរំពឹងថា នឹងប្រកាសពីការផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ពាន់លានដូស

    June 11, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៩១,៧០២ ករណី និងការស្លាប់ចំនួន ៣,៤០៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាបានកើនឡើងដល់ ២៩,២៧៤,៨២៣ នាក់ ហើយក្នុងនោះមានមនុស្សសរុប ៣៦៣,០៧៩ នាក់បានស្លាប់ ខណៈអ្នកជំងឺចំនួន ១,១២១,៦៧១ នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ ជាមួយគ្នានេះផងដែរ ការធ្វើតេស្តចំនួន ២,០៤៤,១៣១ ក៏ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យការធ្វើតេស្តសរុប ដែលបានធ្វើរហូតមកដល់ពេលនេះមានដល់

    June 11, 2021
  • រថយន្ត

    រថយន្ត Lexus NX ជំនាន់ថ្មីទី២ ស៊េរីឆ្នាំ២០២២ នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី១១ ឬទី១២ ខែមិថុនានេះ ទៅតាមម៉ោងក្នុងតំបន់នីមួយៗ មុនពេលដែលវានឹងត្រូវដាក់លក់ជាផ្លូវការនៅតំបន់អាស៊ី អាមេរិកខាងត្បូង នឹងអឺរ៉ុបនៅចុងឆ្នាំនេះ។ អ្វីដែលយើងអាចដឹងបានត្រួសៗគឺថា ផ្នែកខាងក្រោយរបស់វាមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ជាមួយនឹងភ្លើងក្រោយប្រភេទ full-width LED light bar និងមានសរសេរពាក្យថា «Lexus» នៅលើឃ្លុបខាងក្រោយតែម្ដង ខណៈស៊េរីមុនមានឡូហ្គោជាអក្សរ «L» ។ រូបភាព និងវីដេអូមួយចំនួនក៏ត្រូវបានបង្ហោះលើអ៊ីនធឺណេត ហើយយើងអាចមើលដឹងថា ក្រៅពីផ្នែកខាងក្រោយរបស់រថយន្តមានការផ្លាស់ប្ដូរ ផ្នែកខាងក្នុងរបស់វាកាន់តែស្រស់ស្អាតជាងមុនទៅទៀត ប៉ុន្តែគួរឱ្យសោកស្ដាយ យើងមិនទាន់មានព័ត៌មានលម្អិតសម្រាប់ផ្នែកខាងក្នុងនោះទេ គឺយើងអាចមើលបានត្រឹមតែជារូបភាព ឬវីដេអូប៉ុណ្ណោះ។

    June 11, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងប្រកាសនៅក្នុងកិច្ចប្រជុំកំពូល G7 ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៥០០ លានដូស ដល់ប្រទេសដែលមានប្រាក់ចំណូលទាបជិត ១០០ ប្រទេស ក៏ដូចជាសហភាពអាហ្វ្រិក។ ជម្រាបផងដែរថា កិច្ចប្រជុំកំពូល G7 នឹងចាប់ផ្តើមនៅទីក្រុង Cornwall ប្រទេសអង់គ្លេសនៅថ្ងៃសុក្រស្អែកនេះ ហើយសហរដ្ឋអាមេរិកនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនឱសថ Pfizer សម្រាប់ការចែកចាយនេះ។ មន្ត្រីសេតវិមាននិយាយថា វ៉ាក់សាំងចំនួន ២០០ លានដូស នឹងត្រូវបានចែកចាយនៅចុងឆ្នាំនេះ ខណៈវ៉ាក់សាំង ៣០០ លានដូសផ្សេងទៀត ចែកចាយនៅពាក់កណ្តាលឆ្នាំ២០២២។ ក្រុមមន្រ្តីនិយាយថា

    June 10, 2021
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្ស ១២ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងបានធ្លាក់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នៅជិតទីក្រុងធំជាងគេទី២របស់ប្រទេស គឺទីក្រុងម៉ាន់ដាឡេ ដោយសារតែបញ្ហាអាកាសធាតុមិនល្អ។ ប្រភពព័ត៌មានបាននិយាយថា យន្ដហោះនោះមានអ្នកដំណើររួមមាន៖ បុគ្គលិកយោធា និងព្រះសង្ឃ ដែលត្រូវចូលរួមក្នុងពិធីមួយនៅឯវត្តនៅក្បែរនោះ។ យន្ដហោះនេះបានធ្លាក់នៅចម្ងាយប្រហែល ៣០០ ម៉ែត្រ ពីរោងចក្រដែកថែបមួយ នៅជិតតំបន់ Pyin Oo Lwin ដែលជាតំបន់ភ្នំមួយក្នុងទីក្រុងម៉ាន់ដាឡេ។ ក្នុងនោះផងដែរ អ្នកបើកយន្ដហោះ ១នាក់ និងអ្នកដំណើរ ១នាក់ បានរួចផុតពីគ្រោះថ្នាក់នេះ ហើយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធាភ្លាមៗ។ គួរឱ្យដឹងដែរថា

    June 10, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសខ្លួនបានកត់ត្រាការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ៦,១៤៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនស្លាប់ក្នុងមួយថ្ងៃច្រើនបំផុតនៅលើពិភពលោក បន្ទាប់ពីរដ្ឋភាគខាងកើតដ៏ធំរបស់ខ្លួន បានកែតម្រូវតួលេខឡើងវិញ ដោយបានរាប់បញ្ចូលអ្នកស្លាប់ដោយសារជំងឺនេះទាំងនៅតាមផ្ទះ ឬនៅមន្ទីរពេទ្យឯកជន។ នាយកដ្ឋានសុខាភិបាលរដ្ឋ Bihar ដែលជារដ្ឋក្រីក្របំផុតមួយរបស់ឥណ្ឌា បានចាប់ផ្ដើមកែតម្រូវចំនួនអ្នកស្លាប់ដែលទាក់ទងនឹងជំងឺ COVID-19 តាំងតែពីថ្ងៃពុធដល់ជាង ៩,៤០០ នាក់ ពីតួលេខ ៥,៤០០ នាក់។ វាជាចំនួនស្លាប់ក្នុងមួយថ្ងៃដ៏ច្រើនបំផុតក្នុងពិភពលោក ខណៈសហរដ្ឋអាមេរិកធ្លាប់បានបំបែកកំណត់ត្រាស្លាប់ច្រើនបំផុត ចំនួន ៥,៤៤៤ នាក់ កាលពីថ្ងៃទី១២

    June 10, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមនៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបចំនួន ៣២៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ពោលគឺកាលពីព្រឹកព្រលឹម វៀតណាមបានកត់ត្រាករណីចំនួន ៤១ ករណី និងពេលរសៀលបានកត់ត្រាចំនួន ២៨៣ ករណី បន្ថែមទៀត។ តួលេខនេះហាក់ដូចជាមានការហក់ឡើងខ្លាំងបើធៀបនឹងសប្ដាហ៍កន្លងមក ប៉ុន្តែប្រភពព័ត៌មានបាននិយាយថា ដោយសារតែវាត្រូវបានបូកជាមួយនឹងករណីចាស់ចំនួន ២០១ ករណី ដែលមិនបានរាយការណ៍តាំងពីចុងខែឧសភា ។ ឥឡូវនេះនៅតាមទីតាំងធំៗដែលមានការឆ្លងខ្លាំងជាងគេត្រូវបានបិទខ្ទប់ ហើយមន្ត្រីសុខាភិបាលក៏កំពុងស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងទៀត។ ជម្រាបផងដែរថា ចាប់តាំងពីរលកថ្មីទី០៤

    June 9, 2021