កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌាកត់ត្រាចំនួនមរណភាពដោយសារជំងឺកូវីដ១៩ ចំនួន ៦,១៤៨ នាក់ ដែលជាចំនួនច្រើនបំផុតក្នុងមួយថ្ងៃរបស់ពិភពលោក

BY
autoadmin
June 10, 2021

ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសខ្លួនបានកត់ត្រាការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ៦,១៤៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនស្លាប់ក្នុងមួយថ្ងៃច្រើនបំផុតនៅលើពិភពលោក បន្ទាប់ពីរដ្ឋភាគខាងកើតដ៏ធំរបស់ខ្លួន បានកែតម្រូវតួលេខឡើងវិញ ដោយបានរាប់បញ្ចូលអ្នកស្លាប់ដោយសារជំងឺនេះទាំងនៅតាមផ្ទះ ឬនៅមន្ទីរពេទ្យឯកជន។

នាយកដ្ឋានសុខាភិបាលរដ្ឋ Bihar ដែលជារដ្ឋក្រីក្របំផុតមួយរបស់ឥណ្ឌា បានចាប់ផ្ដើមកែតម្រូវចំនួនអ្នកស្លាប់ដែលទាក់ទងនឹងជំងឺ COVID-19 តាំងតែពីថ្ងៃពុធដល់ជាង ៩,៤០០ នាក់ ពីតួលេខ ៥,៤០០ នាក់។ វាជាចំនួនស្លាប់ក្នុងមួយថ្ងៃដ៏ច្រើនបំផុតក្នុងពិភពលោក ខណៈសហរដ្ឋអាមេរិកធ្លាប់បានបំបែកកំណត់ត្រាស្លាប់ច្រើនបំផុត ចំនួន ៥,៤៤៤ នាក់ កាលពីថ្ងៃទី១២ ខែកុម្ភៈ។ ចំណែកចំនួនករណីជំងឺ COVID-19 របស់ប្រទេសឥណ្ឌាឥឡូវនេះ មានចំនួន ២៩.២ លានករណី បន្ទាប់ពីបានរកឃើញករណីចំនួន ៩៤,០៥២ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ខណៈអ្នកស្លាប់សរុបមានចំនួន ៣៥៩,៦៧៦ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: