autoadmin
  • អន្តរជាតិ

    ប្រទេសឥណ្ឌាបាននិងកំពុងបង្ហាញពីការចុះថយករណីជំងឺ COVID-19 ប្រចាំថ្ងៃថ្មីៗ ក៏ប៉ុន្តែទន្ទឹមនឹងការចុះថយនេះផងដែរ ប្រទេសនេះកំពុងប្រឈមនឹងវ៉ារ្យ៉ង់ថ្មីមួយទៀត ដែលគេហៅថា «Delta Plus» ខណៈរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាផ្ទាល់ បានប្រកាសវាថាជា វ៉ារ្យ៉ង់ដ៏គួរ​ឱ្យព្រួយបារម្ភ  កាលពីថ្ងៃអង្គារទី២២ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្មានថ្ងៃមុននេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានរាយការណ៍ថា គិតមកទល់នឹងពេលនេះ ឥណ្ឌាបានរកឃើញករណីវ៉ារ្យ៉ង់ Delta Plus ចំនួន ២២ករណី ចេញពីរដ្ឋចំនួន ៣ គឺរដ្ឋ Maharashtra, Kerala និង Madhya Pradesh ។ ក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសាររបស់ប្រទេសឥណ្ឌា បានណែនាំដល់រដ្ឋដែលបានរៀបរាប់ខាងលើឱ្យមានការចាត់វិធានការទប់ស្កាត់ជាបន្ទាន់ នៅតាមបណ្តាស្រុក

    June 24, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៥០,៨៤៨ ករណី និងការស្លាប់ចំនួន ១,៣៥៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំនួននេះគឺវាច្រើនជាងកាលពីម្សិលមិញ ១៩% ខណៈដែលចំនួនឆ្លងសរុបរបស់ប្រទេសនេះ បានកើនដល់ ៣០ លានករណី និងការស្លាប់បានកើនដល់ ៣៩០,០០០ ករណី ចាប់តាំងពីជំងឺនេះមាននៅប្រទេសឥណ្ឌាដំបូង។ យ៉ាងណាក៏ដោយ ករណីសកម្មបានថយចុះចំនួន ១៩,៣២៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មកនៅត្រឹម

    June 23, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលអង់គ្លេសបាននិយាយថា អ្នកគាំទ្រជាង ៦០,០០០ នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងការប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ២០២០ (UEFA EURO 2020) ។ មានក្រុមចំនួន ២៤ បានប្រជែងគ្នានៅក្នុងព្រឹត្តិការណ៍នេះ ដែលចាប់ផ្តើមតាំងតែពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មកម៉្លេះ។ ការប្រកួតជុំទី១ កំពុងដំណើរការនៅទូទាំងទ្វីបអ៊ឺរ៉ុប ហើយការប្រកួតចំនួន ៣ ចុងក្រោយ គឺគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ នៅខែក្រោយនេះ។ រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅថ្ងៃអង្គារនេះថា ពហុកីឡាដ្ឋាន Wembley នឹងអាចដាក់អ្នកទស្សនាបានរហូតដល់ ៧៥% នៃចំនួនផ្ទុកសរុបរបស់ខ្លួន

    June 23, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានគម្រាមពលរដ្ឋរបស់លោកថា លោកនឹងចាប់អ្នកដែលមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដាក់ព​ន្ធនាគារ​ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមួយនៅតំបន់អាស៊ី។ ជម្រាបជូនដែរថា ហ្វីលីពីនមានករណីជំងឺ COVID-19 ច្រើនជាង ១.៣ លានករណី ហើយមានមនុស្សជាង ២៣,០០០ នាក់ បានស្លាប់ដោយសារជំងឺនេះ។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទ ទី២១ ខែមិថុនា នេះថា៖«អ្នកត្រូវជ្រើសរើសយកការចាក់វ៉ាក់សាំង ឬមិនដូច្នោះខ្ញុំនឹងឱ្យអ្នកជាប់ព​ន្ធនាគារ​»។

    June 22, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកកំពុងរៀបចំបង្កើតកន្លែងមួយនៅអាហ្រ្វិកខាងត្បូង ដែលអ្នកផលិតមកពីប្រទេសដែលមានប្រាក់ចំណូលទាប អាចទទួលបានការបណ្តុះបណ្តាលអំពីរបៀបផលិតវ៉ាក់សាំងការពារជំងឺ COVID-19 តាមបច្ចេកវិទ្យា mRNA ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានធ្វើសេចក្តីប្រកាសអំពីការបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យានេះ នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយកាលពីថ្ងៃច័ន្ទ ដោយពន្យល់ថា mRNA គឺជាមូលដ្ឋានសម្រាប់វ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពយ៉ាងហោចណាស់ ២ប្រភេទ ។ លោកបានមានប្រសាសន៍ថា ឥឡូវនេះអង្គការសុខភាពពិភពលោកកំពុងចរចាជាមួយក្រុមហ៊ុនវ៉ាក់សាំងជាច្រើន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្តល់បច្ចេកវិទ្យា mRNA របស់ពួកគេដល់មជ្ឈមណ្ឌលនេះ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថានេះនឹងជាពេលវេលាដ៏សំខាន់មួយ សម្រាប់ការបង្កើនសមត្ថភាពផលិតនៅទ្វីបអាហ្វ្រិកលើវ៉ាក់សាំងបង្ការជំងឺ COVID-19»។ ស្ថាប័នពិភពលោកមួយនេះក៏បានប្រកាសដែរថា ទ្វីបអាហ្វ្រិកកំពុងស្ថិតក្នុងរលកទី៣

    June 22, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌាបានបង្ហាញពីការធ្លាក់ចុះនូវករណីថ្មីនៃជំងឺ COVID-19 ដោយករណីប្រចាំថ្ងៃបានថយចុះក្រោម ៥០,០០០ ជាលើកដំបូងក្នុងរយៈពេល ៣ ខែនេះ ហើយចំនួនអ្នកស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ បានធ្លាក់ចុះតិចបំផុតក្នុងរយៈពេល ៦៨ ថ្ងៃកន្លងមក។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 ថ្មីចំនួន ៤២,៦៦៧ ករណី និងការស្លាប់ចំនួន ១,១៦៧ ករណី ។ ទិន្នន័យបានបង្ហាញថា ករណីសកម្មបានធ្លាក់ចុះបន្ថែមទៀតដល់ ៦៦២,៥២១ ករណី ខណៈអត្រានៃការជាសះស្បើយឡើងវិញរបស់ជំងឺ COVID-19

    June 22, 2021
  • អន្តរជាតិ

    បើយោងតាមមន្ត្រីមកពីគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិក រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលទីក្រុងតូក្យូ និងគណៈកម្មាធិការអូឡាំពិកនិងប៉ារ៉ាឡាំពិកអន្តរជាតិ នៅថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ពួកគេបានធ្វើការសម្រេចចិត្តឱ្យព្រឹត្តិការណ៍នេះ អាចមានអ្នកទស្សនាដោយផ្ទាល់ចំនួន ១០,០០០ នាក់ (សម្រាប់តែអ្នកនៅជប៉ុន) ដោយនឹងកំណត់ច្រកនីមួយៗអាចមានអ្នកទស្សនាមិនលើសពី ៥០% នោះទេ។ ការសម្រេចនេះស្របតាមផែនការរបស់រដ្ឋាភិបាលជប៉ុន ដើម្បីបន្ធូរបន្ថយការកំណត់ចំនួនអ្នកចូលរួមទស្សនាពី ៥,០០០ ទៅ ១០,០០០ នាក់ នៅខែក្រោយនេះផ្ទាល់ បន្ទាប់ពីវិធានការតឹងរឹងដើម្បីទប់ស្កាត់ជំងឺ COVID-19 ត្រូវបានបន្ធូរបន្ថយ។ វាក៏អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងនៅប្រទេសជប៉ុនផងដែរ ព្រោះថាការប្រកួតក៏អាចនឹងធ្វើទៅបានដោយគ្មានអ្នកទស្សនា។ ខណៈលោកនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បាននិយាយដែរថា លោកនឹងកំណត់ការហាមឃាត់មិនឱ្យមានអ្នកចូលរួមទស្សនាភ្លាមៗ

    June 21, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌានៅថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៥៣,២៥៦ ករណី ដែលជាចំនួនប្រចាំថ្ងៃទាបបំផុតមួយ ក្នុងរយៈពេល ៨៨ ថ្ងៃកន្លងមកនេះ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៩,៩៣៥,២២១ ករណី ខណៈដែលករណីសកម្មបានថយចុះមកនៅ ៧០២,៨៨៧ ករណី។ ចំណែកចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៣៨៨,១៣៥ នាក់ ជាមួយនឹងករណីថ្មីចំនួន ១,៤២២ ករណី ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៦៥ ថ្ងៃកន្លងមក។ ឥឡូវនេះប្រទេសឥណ្ឌាមានស្ថានភាពប្រសើរឡើងវិញហើយ ដោយករណីសកម្មនាពេលបច្ចុប្បន្នមានចំនួន ២.៣៥ % នៃការឆ្លងសរុប ខណៈអត្រានៃការជាសះស្បើយបានកើនឡើងដល់

    June 21, 2021
  • កូវីដ-១៩

    អាជ្ញាធរសុខាភិបាលរបស់ប្រទេសប្រេស៊ីលបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសរបស់ពួកគេ មានដល់ទៅកន្លះលាននាក់ គិតត្រឹមកាលពីថ្ងៃសៅរ៍កន្លងទៅ។ ចំនួននេះបានធ្វើធ្វើឱ្យប្រទេសប្រេស៊ីល ក្លាយជាប្រទេសទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកស្លាប់ដល់តួលេខនេះ។ ក្នុងនោះ ករណីថ្មីប្រចាំថ្ងៃក៏មានប្រមាណ ៧២,០០០ នាក់ ក្នុងសប្តាហ៍កន្លងទៅ ហើយការស្លាប់ប្រចាំថ្ងៃនៅតែបន្តកើនឡើងដល់ ២,០០០ នាក់ ខណៈមានតែប្រជាជនប្រមាណ ១០% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង។ លោកប្រធានាធិបតី Jair Bolsonaro នៅតែមានការស្ទាក់ស្ទើរក្នុងការអនុវត្តវិធានការការពារជាមូលដ្ឋាន ដូចជាការដាក់កម្រិតលើការចេញក្រៅ និងចលនារបស់ប្រជាជន ការរឹតត្បិតសកម្មភាពសេដ្ឋកិច្ច និងតម្រូវឱ្យប្រជាជនពាក់ម៉ាសមុខជាដើម។ អ្នកគាំទ្រក្រុមប្រឆាំង និងអ្នកផ្សេងទៀត ក៏បានធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងរីយ៉ូដឺហ្សាណេរ៉ូកាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះនៅមិនទាន់ដឹងថា

    June 21, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៦០,៧៥៣ ករណី និងការស្លាប់ចំនួន១,៦៤៧ ករណី។ ក្នុងនោះផងដែរ មានអ្នកជំងឺ ៩៧,៧៤៣ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយបានធ្វើឱ្យចំនួនជាសះស្បើយកើនដល់ ២៨,៦៧៨,៣៩០ នាក់។ ជាមួយអត្រានៃជាសះស្បើយនៅថ្ងៃនេះ វាបានធ្វើឱ្យអត្រាជាសះស្បើយសរុបរបស់ប្រទេសឥណ្ឌាបានប្រសើរឡើងដល់ ៩៦.១៦ ភាគរយ។ ប្រទេសឥណ្ឌាក៏បានមើលឃើញពីនិន្នាការឆ្លងធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ ហើយគិតត្រឹមថ្ងៃសៅរ៍នេះករណីសកម្មនៅសល់តែ ៧៦០,០១៩ ករណីប៉ុណ្ណោះ ដែលជាចំនួនករណីសកម្មទាបបំផុតក្នុងរយៈពេល ៧៤ ថ្ងៃកន្លងមក។ ឥឡូវនេះប្រទេសឥណ្ឌាមានករណីឆ្លងសរុបចំនួន ២៩.៨២

    June 19, 2021