- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India TV បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៧,៥៦៦ ករណី ជាមួយនឹងការស្លាប់ចំនួន ៩០៧ នាក់ នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមទិន្នន័យដែលបានចែករំលែកដោយក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះបានបង្ហាញថា ប្រទេសឥណ្ឌាក៏បានរំសាយអ្នកជំងឺ ៥៦,៩៩៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យការជាសះស្បើយឡើងវិញសរុបមានចំនួន ២៩,៣៦៦,៦០១ នាក់ ។ ទិន្នន័យបានបង្ហាញថា ករណីសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះបានកើនឡើងដល់ ៣០,៣១៦,៨៩៧ ករណី ហើយក្នុងនោះមានករណីចំនួន ៥៥២,៦៥៩
June 29, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបសសារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin បានប្រកាសថា ប្រទេសម៉ាឡេស៊ីនឹងរៀបចំកញ្ចប់ថវិកាជំនួយចំនួន ១៥០ ពាន់លានរីងហ្គីដ (៣៦.២២ ពាន់លានដុល្លារ) ដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ។ លោកបាននិយាយនៅក្នុងសុន្ទរកថា រដ្ឋាភិបាលក៏នឹងអនុវត្តការចាក់បញ្ចូលសារពើពន្ធចំនួន ១០ ពាន់លានរីងហ្គីត ផងដែរ ប៉ុន្តែមិនទាន់ព័ត៌មានលម្អិតបន្ថែមនៅឡើយទេ។ គួរឱ្យដឹងដែរថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយនៅតំប់អាស៊ីអាគ្នេយ៍ ដែលទទួលរងការវាយប្រហារពីជំងឺ COVID-19 អាក្រក់ជាងគេ។ គិតមកទល់នឹងពេលនេះ ប្រទេសនេះមានករណីជំងឺ COVID-19 សរុបច្រើនជាង ៧៣៤,៥០០០
June 28, 2021 - អន្តរជាតិ
អាហ្រ្វិកខាងត្បូងបានចាប់ផ្ដើមដាក់កម្រិតថ្មីៗ លើសកម្មភាពរបស់ប្រជាជនដើម្បីទប់ស្កាត់រលកទី៣ នៃការឆ្លងជំងឺ COVID-19 ដែលបណ្តាលមកពីវ៉ារ្យ៉ង់ Delta ដែលជាប្រភេទដែលងាយចម្លងពីម្នាក់ទៅម្នាក់ទៀត។ ប្រធានាធិបតីលោក Cyril Ramaphosa បានថ្លែងសុន្ទរកថាមួយទៅកាន់សាធារណជនកាលពីថ្ងៃអាទិត្យថា វ៉ារ៉្យង់ Delta ដែលត្រូវបានគេកំណត់អត្តសញ្ញាណដំបូងនៅក្នុងប្រទេសឥណ្ឌា កំពុងមានសកម្មភាពយ៉ាងខ្លាំងនៅអាហ្វ្រិកខាងត្បូង ពោលគឺខ្លាំងជាងវ៉ារ៉្យង Beta ដែលរកឃើញដំបូងនៅប្រទេសនេះស្រាប់ទៅទៀត។ លោក Cyril Ramaphosa បាននិយាយថា៖ «ចំណុចកំពូលនៃរលកទី៣នេះមើលទៅខ្ពស់ជាងរលកទី២ ពីមុន»។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់លើប្រព័ន្ធវេជ្ជសាស្ត្រដ៏តានតឹងរបស់ប្រទេសនេះ ខណៈរដ្ឋាភិបាលបានដាក់ការហាមឃាត់រាល់ការប្រមូលផ្តុំ ហើយប្រជាជនត្រូវបានហាមឃាត់មិនឱ្យបរិភោគនិងផឹកស៊ីនៅក្នុងភោជនីយដ្ឋាន។ រដ្ឋាភិបាលក៏បានហាមឃាត់ប្រជាជនមិនឱ្យធ្វើដំណើរចូល និងចេញពីខេត្ត Gauteng ដែលជាខេត្តរបស់ទីក្រុងធំជាងគេគឺ Johannesburg ដោយសារនៅទីនោះមានការកើនឡើងករណីអាក្រក់ជាងគេ។ ប៉ុន្តែទោះជាយ៉ាងណា ការលើកលែងមួយចំនួនក៏ត្រូវបានដាក់ឡើងចំពោះអ្វីដែលទាក់ទងនឹងការងារ
June 28, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ចំនួនករណីសរុបនៃជំងឺ COVID-19 របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣០,២៧៩,៣៣១ ករណី បន្ទាប់ពីករណីថ្មីចំនួន ៤៦,១៤៨ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ការស្លាប់ថ្មីចំនួន ៩៧៩ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃនេះ ហើយវាគឺជាលើកទីមួយហើយ ដែលចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានធ្លាក់ចុះដល់ក្រោម ១,០០០ នាក់ នៅក្នុងរយៈពេលជិត ២ ខែកន្លះកន្លងមក។ ឥឡូវនេះប្រទេសឥណ្ឌានៅតែមានករណីសកម្មចំនួន ៥៧២,៩៩៤ ករណី ខណៈដែលមានការធ្លាក់ចុះចំនួន ១៣,៤០៩ ករណីនៅក្នុងពេល
June 28, 2021 - អន្តរជាតិ
ប្រទេសវៀតណាមបានសម្រេចចិត្តកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានគ្រប់ចំនួន ពីរយៈពេល ២១ថ្ងៃ មកត្រឹមរយៈពេល ៧ថ្ងៃ ខណៈដែលប្រទេសនេះក៏គ្រោងនឹងចាប់ផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំងផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ រវាងគណៈកម្មាធិការជាតិសម្រាប់ការបង្ការនិងការពារជំងឺ COVID-19 និងក្រសួងវប្បធម៌កីឡា និងទេសចរណ៍។ គេនៅមិនទាន់ច្បាស់ទេថា តើរយៈពេលកំណត់ថ្មីនឹងត្រូវបានអនុវត្តនៅពេលណា ហើយថាតើវានឹងកំណត់ចំនួនណាមួយ សម្រាប់អ្នកដំណើរដែលចូលមកប្រទេសនេះឬទេ។ ប៉ុន្តែវៀតណាមច្បាស់ណាស់នឹងផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំង ដែលជាផ្នែកមួយនៃការសាកល្បងរបស់ខ្លួន ដើម្បីអនុញ្ញាឱ្យភ្ញៀវបរទេសអាចទៅទស្សនាតំបន់ទេសចរណ៍ណាមួយ ដែលគ្រប់គ្រងជំងឺ COVID-19 បានប្រសើរ។ រំលឹកដែរថា វៀតណាមបានបិទព្រំដែនរបស់ខ្លួន និងបានលុបចោលជើងហោះហើរអន្តរជាតិទាំងអស់កាលពីខែមីនាឆ្នាំមុន។ មានតែជនជាតិវៀតណាមដែលបានធ្វើមាតុភូមិនិវត្តន៍ អ្នកជំនាញបរទេស
June 26, 2021 - កូវីដ-១៩
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៨,៦៩៨ ករណី ដែលនាំឱ្យការឆ្លងសរុបបានកើនឡើងដល់ ៣០,១៨៣,១៤៣ ករណី ខណៈអត្រាវិជ្ជមានប្រចាំសប្តាហ៍បានធ្លាក់ចុះមកនៅត្រឹម ២.៩៧% ប៉ុណ្ណោះ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៩៤,៤៩៣ នាក់ បន្ទាប់ពីមានករណីថ្មីចំនួន ១,១៨៣ នាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំណែកចំនួនអ្នកជាសះស្បើយត្រូវបានមើលឃើញថា មានភាពល្អប្រសើរជាងការឆ្លងថ្មីៗក្នុងរយៈពេល ៤៤ ថ្ងៃចុងក្រោយនេះ ជាមួយនឹងការជាសះស្បើយសរុបចំនួន ២៩,១៩៣,០៨៥ ករណី ហើយចំនួនករណីសកម្មក៏នៅសល់ត្រឹមតែ
June 26, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ចៅក្រមនៅរដ្ឋមីនីសូតាសហរដ្ឋអាមេរិក បានផ្តន្ទាទោសលោក Derek Chauvin អតីតប៉ូលីសស្បែកសម្នាក់ ដែលបានសម្លាប់លោក George Floyd ឱ្យជាប់ពន្ធនាគាររយៈពេល ២២.៥ ឆ្នាំ។ ការពិតទៅគោលការណ៍ណែនាំកាត់ទោស បានអំពាវនាវឱ្យមានការកាត់ទោសលោក Derek Chauvin រយៈពេល ១២.៥ ឆ្នាំ ប៉ុន្តែចៅក្រមលោក Peter Cahill បានបន្ថែមរយៈពេល ១០ ឆ្នាំផ្សេងទៀត ដោយគាត់បាននិយាយថា Chauvin បានរំលោភលើជំហរនៃការទុកចិត្ត និងរំលោភសិទ្ធិអំណាច ហើយជាពិសេសបានបង្ហាញភាពសាហាវឃោរឃៅរបស់ខ្លួន។ លោក Cahill បាននិយាយថា លោកមិនបានកាត់ទោសផ្អែកលើមតិសាធារណៈទេ
June 26, 2021 - អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានស្នើឱ្យភាគីកូរ៉េខាងត្បូងឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយវៀតណាម នៅក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅពេលដែលលោកបានជួបសមភាគីរបស់លោកកាលពីថ្ងៃពុធកន្លងទៅនេះ។ នៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងគឺលោក Chung Eui-yong នៅទីក្រុងហាណូយ លោក Bui Thanh Son បានស្នើឱ្យកូរ៉េខាងត្បូងធ្វើការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទាក់ទងនឹងការបង្កើតវ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ស្ដារសេដ្ឋកិច្ចឡើងវិញ និងនាំប្រជាជនឱ្យមានទំនាក់ទនងជាធម្មតាឡើងវិញ។ លោក Bui Thanh Son ក៏បានស្នើឱ្យកូរ៉េខាងត្បូងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ទំនិញវៀតណាមចូលទីផ្សារកូរ៉េខាងត្បូង ធ្វើឱ្យប្រសើរឡើងនូវគុណភាពវិនិយោគ ក៏ដូចជាបន្តជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង ២ ក្នុងវិស័យពលកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាគីទាំង ២
June 24, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៥៤,០៦៩ ករណី និងការស្លាប់ដោយសារជំងឺនេះចំនួន ១,៣២១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈដែលចំនួននៃការធ្វើតេស្ដរបស់ពលរដ្ឋក៏មានការកើនឡើងផងដែរ។ តួលេខថ្មីៗចុងក្រោយនេះនាំឱ្យប្រទេសឥណ្ឌាមានករណីសរុបទាំងអស់ចំនួន ៣០,០៨២,៧៧៨ ករណី និងការស្លាប់សរុប ៣៩១,៩៨១ ករណី។ អ្វីដែលសំខាន់គឺចំនួនអ្នកជាសះស្បើយមានច្រើនជាងចំនួនឆ្លងថ្មី ក្នុងរយៈពេល ៤២ ថ្ងៃកន្លងមកនេះ ខណៈដែលអ្នកជំងឺ ៦៨,៨៨៥ នាក់ ត្រូវបានរំសាយនៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
June 24, 2021 - អន្តរជាតិ
អតីតប្រធានាធិបតីហ្វីលីពីនលោក បេនីញ៉ូ អាគីណូ (Benigno Aquino) ដែលបានដឹកនាំកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ហ្វីលីពីន ក្នុងឆ្នាំ២០១០ បានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ នៅក្នុងមន្ទីរពេទ្យទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។ លោកជាកូនប្រុសរបស់អតីតប្រធានាធិបតី Corazon Aquino ដែលបានដឹកនាំចលនា «អំណាចប្រជាជន» និងបានផ្តួលរបបរបស់លោក Ferdinand Marcos ក្នុងឆ្នាំ១៩៨៦។ លោក បេនីញ៉ូ អាគីណូ បានចូលប្រឡូកក្នុងឆាកនយោបាយនៅអាយុ ៣៨ឆ្នាំ ហើយបន្ទាប់ពីបានបម្រើការនៅក្នុងសភា និងព្រឹទ្ធសភា លោកបានធ្វើជាប្រធានាធិបតីចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦។ គាត់ត្រូវបានគេស្គាល់ដោយសារការគ្រប់គ្រងប្រកបដោយស្ថេរភាព លើរដ្ឋាភិបាលមិនដូចអ្នកកាន់តំណែងមុនៗ
June 24, 2021












