autoadmin
  • អន្តរជាតិ

    រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ចាប់ពីខែកញ្ញារហូតតទៅ ដើម្បីជំរុញការការពារបន្ថែមទៀតមុនពេលរដូវរងារចូលមកដល់។ រដ្ឋាភិបាលនិយាយថា វ៉ាក់សាំងជំនួយ (booster) នេះនឹងត្រូវផ្តល់ជូនពលរដ្ឋ ដើម្បីពន្យារការការពាររបស់វ៉ាក់សាំងទាំង ២ដូស ដែលពលរដ្ឋបានចាក់ពីលើកមុន និងផ្តល់នូវភាពធន់បន្ថែមប្រឆាំងនឹងការបំប្លែងខ្លួននានា។ អ្នកដែលនឹងទទួលបានវ៉ាក់សាំងទី៣ នេះរួមមាន៖ អ្នករស់នៅផ្ទះថែទាំមនុស្សចាស់ មនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ និងបុគ្គលិកថែទាំសុខភាពជួរមុខ។ យ៉ាងណាក៏ដោយ វានៅមិនទាន់ត្រូវបានគេសម្រេចចិត្តថា តើវ៉ាក់សាំងណាមួយដែលនឹងត្រូវប្រើនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងដូសទី៣នេះទេ។ រដ្ឋាភិបាលក៏និយាយដែរថា ប្រជាជនដែលនឹងទៅទទួលវ៉ាក់សាំងដូសទី៣នេះ ក៏គួរតែទទួលថ្នាំបង្ការជំងឺផ្តាសាយផងដែរ។ ឥឡូវនេះរដ្ឋាភិបាលកំពុងព្រួយបារម្ភថា នៅពេលដែលរដូវរងារចូលមកដល់ជំងឺផ្ដាសាយនឹងត្រឡប់មកវិញ ខណៈពេលដែលពួកគេកំពុងបន្ធូរបន្ថយការរឹតត្បឹតដែលមិនចាំបាច់។ លេខាធិការសុខាភិបាលលោក Sajid Javid បាននិយាយថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ

    July 1, 2021
  • អន្តរជាតិ

    កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ មានអ្នកជំងឺ COVID-19 អាយុ ៦០ឆ្នាំម្នាក់ យកភួយមុងមកដេកមុខស្ថានីយ៍ប៉ូលិស Nang Loeng ក្នុងទីក្រុងបាងកក ដើម្បីជាការតវ៉ាដល់អាជ្ញាធរ ដោយសារតែគាត់បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែគាត់គ្មានគ្រែដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយមកអ្នកជំងឺរូបនោះ ត្រូវបានក្រុមដែលទទួលបន្ទុកដឹកជញ្ជូនអ្នកជំងឺ COVID-19 ធ្វើការជួយជ្រោមជ្រែង ហើយគាត់ក៏ទទួលបានគ្រែសម្រាកព្យាបាល ដោយមិនគិតថ្លៃពីមន្ទីរពេទ្យមួយកន្លែងផងដែរ។ ប្រភពព័ត៌មាន The Nation Thailand បាននិយាយថា អ្នកជំងឺវ័យចំណាស់ម្នាក់នោះធ្វើការជាអ្នកអនាម័យ ហើយដោយសារតែគាត់មានជំងឺ COVID-19 គាត់បានសម្រេចចិត្តចេញពីផ្ទះនៅសង្កាត់ Bang Phlat ដើម្បីមិនឱ្យឆ្លងជំងឺនេះទៅគ្រួសាររបស់គាត់នោះទេ។ ឥឡូវនេះអ្នកជំងឺ COVID-19 រូបនេះ បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Royal

    July 1, 2021
  • កូវីដ-១៩

    ចំនួនករណីជំងឺ COVID-19 សរុបរបស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣០ ៤១១ ៦៣៤ ករណី នៅត្រឹមថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានករណីថ្មីចំនួន ៤៨,៧៨៦ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងនោះ ការស្លាប់ថ្មីចំនួន ១,០០៥ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៩៩,៤៥៩ ករណី។ ប្រទេសឥណ្ឌាបច្ចុប្បន្ននេះមានករណីសកម្មចំនួន ៥២៣,២៥៧ ករណី ដោយបានថយចុះ ១៣,៨០៧ ករណី ប្រៀបនឹងតួលេខម្សិលមិញ។ គិតមកទល់ពេលនេះអ្នកជំងឺ

    July 1, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook កាលពីថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ​បានរាយការណ៍ថា តារាសម្ដែងនិងកំប្លែងថៃលោក Kohtee Aramboy បានប្រកាសថា លោកបានវិជ្ជមានជាមួយជំងឺ COVID-19 ក្រោយធ្វើតេស្ដចំនួន ៣ដង ហើយលោកក៏បានបង្ហោះពីទីតាងដែលលោកធ្លាប់បានទៅ នៅមុនពេលដែលលោកបានដឹងថា ខ្លួនបានវិជ្ជមានជាមួយជំងឺ COVID-19 នេះដែរ។ លោក Kohtee បានធ្វើការបង្ហោះសារប្រាប់ពីដំណឹងនេះភ្លាមៗ និងបានសុំឱ្យអ្នកដែលបានប៉ះពាល់លោកក្នុងរយៈពេលចុងក្រោយនេះ ត្រូវនៅដោយឡែកតាមដានសុខភាពរបស់ពួកគេឱ្យបានឆាប់បំផុត ហើយលោកក៏បានសុំទោសចំពោះការរំខានទាំងនេះផងដែរ។ ឥឡូវនេះលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដែលលោកបានតេស្ដរកជំងឺ COVID-19 នៅទីនោះ៕ អត្ថបទ៖ លីដា ប្រភព៖ Sanook

    July 1, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយ​របស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ភូកេតដែលជាកោះកម្សាន្ដដ៏ពេញនិយមរបស់ប្រទេសថៃ បានបើកដំណើរការឱ្យមានទេសចរណ៍អន្តរជាតិចូលមកកម្សាន្តវិញនៅថ្ងៃនេះផ្ទាល់ បន្ទាប់ពីការបិទទ្វារព្រំដែនច្រើនជាងមួយឆ្នាំកន្លងមក។ អ្នកទេសចរក៏នឹងមិនចាំបាច់ធ្វើចត្តាឡីស័កទៀតដែរ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ចំនួនដូសយ៉ាងតិច ១៤ថ្ងៃ មុនចូលមកកាន់ប្រទេសថៃ ហើយបានធ្វើតេស្តអវិជ្ជមាននៅពេលមកដល់។ កោះភូកេតបានក្លាយជាតំបន់ទេសចរណ៍ដំបូងគេរបស់ប្រទេសថៃ ដែលបើកទ្វារទទួលអ្នកទេសចរបរទេសឡើងវិញ ដោយគ្មានការធ្វើចត្តាឡីស័កអ្វីនោះឡើយ ឱ្យតែពួកគេគោរពទៅតាមតម្រូវការដែលចាំបាច់របស់កោះ។ នេះគឺជាផ្នែកមួយនៃការសាកល្បងរបស់ប្រទេសថៃផងដែរ ដើម្បីអាចឱ្យទីតាំងទេសចរណ៍ ឬកន្លែងដទៃទៀត មើលឃើញពីលទ្ធផលរបស់ «Phuket Sandbox» ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញនាពេលខាងមុខនេះ។ ការបើកទ្វារនេះផងដែរ ក៏ជាហេតុផលមួយដែលកន្លងមកនេះ ថៃបានព្យាយាមឱ្យពលរដ្ឋនៅកោះភូកេត ទទួលការចាក់វ៉ាក់សាំងឱ្យបានតាមការកំណត់។

    July 1, 2021
  • អន្តរជាតិ

    យោធាមីយ៉ាន់ម៉ាបានប្រកាសពីការដោះលែងមនុស្សប្រមាណជា ២,៣០០ នាក់ កាលពីថ្ងៃពុធម្សិលមិញនេះ ដោយក្នុងនោះមានទាំងអ្នកដែលត្រូវបានឃុំខ្លួនពីបទធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈផងដែរ។ យោធាមិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរចិត្តរបស់ខ្លួននេះទេ ខណៈដែលអ្នកទោសត្រូវបានស្វាគមន៍ដោយមិត្តភក្តិ និងសមាជិកគ្រួសាររបស់ពួកគេ នៅនឹងមុខពន្ធនាគារ Insein ក្នុងទីក្រុងយ៉ាំងហ្គោន។ ទោះជាយ៉ាងណាក៏ដោយកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តការបង្ក្រាបរបស់ពួកគេប្រឆាំងនឹងជនស៊ីវិល ដែលប្រឆាំងនឹងច្បាប់របស់ពួកយោធា រួមទាំងការប្រើប្រាស់កម្លាំងដ៍សាហាវ ហើយពលរដ្ឋនៅតែត្រូវបានគេចាប់ខ្លួនយកទៅជាបន្តបន្ទាប់។ សមាគមការពារសិទ្ធិមនុស្សសម្រាប់អ្នកទោសនយោបាយនៅក្នុងប្រទេសនេះបាននិយាយថា មានមនុស្សជាង ៥,០០០ នាក់ត្រូវបានឃុំខ្លួនទូទាំងប្រទេសគិតត្រឹមថ្ងៃអង្គារនេះ។ ហើយសមាគមក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយមានខ្លឹមសារថា​ «បើទោះបីជាយោធាកំពុងដោះលែងមនុស្ស ប៉ុន្តែការចាប់ខ្លួនគឺនៅតែបន្ដមានដដែល»៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    July 1, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៥,៩៥១ ករណី ដែលជាការកើនឡើងច្រើនជាងកាលពីម្សិលមិញ នៅពេលដែលករណីថ្មីចំនួន ៣៧,៥៦៦ ករណី ត្រូវបានគេបញ្ជាក់។ តួលេខថ្មីៗបានធ្វើឱ្យប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣០,៣៦២,៨៤៨ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីឆ្នាំមុន៕ ទន្ទឹមនឹងនេះផងដែរ មានមនុស្សចំនួន ៨១៧ នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺនេះនៅប្រទេសឥណ្ឌា ដែលបណ្តាលឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៩៨,៤៥៤ ករណី ឬស្មើនឹង ១.៣១%

    June 30, 2021
  • អន្តរជាតិ

    ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ទី២៩ ខែមិថុនា បានអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna នៅពេលដែលប្រទេសនេះព្យាយាមបង្កើនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ដោយសារការកើនឡើងនៃការឆ្លងនិងការស្លាប់នាពេលកន្លងមក។ ប្រទេសដែលមានប្រជាជន ១.៣ ពាន់លាននាក់មួយនេះ ត្រូវបានរងគ្រោះដោយសារការរីករាលដាលពីជំងឺ COVID-19 ខ្លាំងបំផុតកាលពីខែមេសា និងឧសភា ដែលធ្វើឱ្យប្រព័ន្ធវេជ្ជសាស្ត្រឈានដល់ចំណុចលំបាកមួយ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna គឺជាវ៉ាក់សាំងទី ៤ ដែលត្រូវបានយល់ព្រមដោយទីក្រុងញូវដេលី បន្ទាប់ពីវ៉ាក់សាំង Covishield របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca និង Covaxin ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech និង

    June 30, 2021
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន VNexpress នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសវៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Moderna ។ ជម្រាបដែរថា នេះជាការអនុម័តលើកទី៥ របស់ប្រទេសវៀតណាម បន្ទាប់ពីវ៉ាក់សាំងរុស្ស៊ី Sputnik V, វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សហការគ្នាជាមួយក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់, វ៉ាក់សាំងក្រុមហ៊ុនចិន Sinopharm និងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ។ វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យាបញ្ជូន RNA ឬ mRNA មួយនេះបានបង្ហាញប្រសិទ្ធភាព ៩៤.១

    June 29, 2021
  • អន្តរជាតិ

    ស្ថានភាពជំងឺ COVID-19 ទូទាំងពិភពលោកនៅតែមិនទាន់មានលំនឹង ដោយប្រទេសខ្លះក៏បានធូរស្រាលពីការឆ្លងក្នុងចំនួនច្រើន ហើយខ្លះទៀតក៏កំពុងទទួលការវាយប្រហារពីជំងឺបំប្លែងខ្លួនថ្មីៗជាបន្ដបន្ទាប់។ ប៉ុន្តែទោះបីជាករណីឆ្លងថ្មីមានតិចឬច្រើនក៏ដោយ ការបិទខ្ទប់ទាំងស្រុងគឺមិនអាចធ្វើទៅបានយូរនោះទេ ហើយប្រទេសមួយចំនួនក៏បានព្យាយាមផ្សព្វផ្សាយពីការចាក់វ៉ាក់សាំង ទាមទារឱ្យមានការស្ម័គ្រចិត្តទទួលយកវ៉ាក់សាំង ដើម្បីអាចទប់ស្កាត់ការឆ្លងករណីថ្មីៗ បុគ្គលិកអាចត្រឡប់ទៅធ្វើការ សិស្សអាចទៅរៀនបាន និងមានសកម្មភាពមនុស្សឡើងវិញ -ល-។ ជាក់ស្ដែងដូចជានៅប្រទេសរុស្ស៊ី រដ្ឋាភិបាលរបស់ពួកគេបានព្យាយាមឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត ដោយសារចំនួនអ្នកចាក់វ៉ាក់សាំងមានតិចជាងការរំពឹងទុក ហើយបានប្រកាសផងដែរថា យ៉ាងហោចណាស់បុគ្គលិកចំនួន ៦០% ធ្វើការនៅក្នុងវិស័យម្ហូបអាហារ វាសនដ្ឋាន និងដឹកជញ្ជូន គួរតែទៅទទួលវ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ១ដូស ត្រឹមថ្ងៃទី១៥ ខែកក្កដា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។ ការចាក់ «វ៉ាក់សាំងដោយស្ម័គ្រចិត្ត»

    June 29, 2021