autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីយប់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា​ យន្ដហោះយោធា ១គ្រឿង ប្រភេទ C-130 មានអ្នកដំណើរច្រើនជាង ៩០នាក់ បានធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅពេលយន្តហោះបានធ្វើដំណើរចេញពីទីក្រុង Cagayan de Oro នៃកោះ Mindanao ទៅកាន់ខេត្ត Sulu ហើយបានផ្ទុះធ្លាក់នៅឯកោះ Jolo ។ ហេតុការណ៍នេះបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៤៥នាក់ ខណៈរាប់សិបនាក់ទៀតមានសំណាងបានរួចជីវិត នៅពេលដែលពួកគេត្រូវបានទាញចេញពីសំណល់បាក់បែក។ យន្តហោះយោធាមួយគ្រឿងនោះ បានផ្ទុះនិងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ នៅពេលដែលវាបានជិះធ្លាក់ផ្លូវរត់ (runway) ហើយមិនអាចទប់ជំហរទៀតបាន។ មនុស្សរាប់សិបនាក់បានរងរបួស និងភាគច្រើនបានស្លាប់ ខណៈមនុស្ស ៥នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

    July 5, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៤៤,១១១ ករណី ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលនាំឱ្យប្រទេសនេះមានករណីជំងឺ COVID-19 សរុបទាំងអស់ចំនួន ៣០,៥០២,៣៦២ ករណី។ ក្រៅពីនេះអ្នកស្លាប់ថ្មីចំនួន ៧៣៨ នាក់ ក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យការស្លាប់ទាំងអស់មានសរុប ៤០១,០៥០ នាក់ ចាប់តាំងពីប្រទេសនេះមានជំងឺ COVID-19 ជាលើកដំបូង។ ឥឡូវនេះករណីសកម្មនៅសល់តែ ៤៩៥,៥៣៣ ករណី ដែលជាចំនួនក្រោម ៥០០,០០០ ជាលើកដំបូងក្នុងរយៈពេល ៩៧ថ្ងៃ ខណៈធ្លាក់ចុះចំនួន ១៤,១០៤ ករណី ក្នុងអំឡុងពេល

    July 3, 2021
  • អន្តរជាតិ

    អាជ្ញាធរអាល្លឺម៉ង់បានផ្តល់អនុសាសន៍ថា អ្នកដែលទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅដូសទី១ អាចប្តូរទៅចាក់វ៉ាក់សាំងប្រភេទផ្សេងបាន សម្រាប់ការចាក់លើកទី២ របស់ពួកគេ។ កាលពីថ្ងៃសុក្ររដ្ឋាភិបាលអាល្លឺម៉ង់ បានណែនាំឱ្យប្រជាជនជ្រើសរើសវ៉ាក់សាំង Pfizer ឬ Moderna សម្រាប់ថ្នាំចាក់ទី២របស់ពួកគេ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការចាក់វ៉ាក់សាំង បានចេញសេចក្តីណែនាំស្តីពីផលប្រសិទ្ធភាពដូចគ្នានៃការប្ដូរវ៉ាក់សាំងនេះ។ គោលបំណងរបស់វាគឺដើម្បីបង្កើនការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺ COVID-19 និងបន្ថយរយៈពេលរវាងការចាក់វ៉ាក់សាំទាំង ​២​ លើក។ គណៈកម្មាធិបានណែនាំឱ្យប្រើដូសទី ២ ក្នុងអំឡុងពេល ៤ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីការចាក់ AstraZeneca ដូសដំបូងរួច។ វាខ្លីជាងរយៈពេលចាក់រវាងដូសទី១ និងទី២ របស់វ៉ាក់សាំង

    July 3, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ជំងឺ COVID-19 បំប្លែងខ្លួនប្រភេទ Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពេលនេះត្រូវបានគេរកឃើញនៅក្នុងប្រទេស និងតំបន់យ៉ាងហោចណាស់ចំនួន ៩៨ នៅលើពិភពលោក នេះបើតាមសម្ដីលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក។ អគ្គនាយករងអង្គការសុខភាពពិភពរូបនេះបានបន្ថែមថា វ៉ារ្យ៉ងនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ទាំងនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប និងខ្ពស់ ហើយមនុស្សកំពុងស្ថិតក្នុងពេលវេលាដ៏គ្រោះថ្នាក់ជាមួយនឹងជំងឺរាតត្បាតនេះ។ លោកថាវ៉ារ្យ៉ង់នេះគឺ «មានគ្រោះថ្នាក់» និងបន្តវិវឌ្ឍនិងការផ្លាស់ប្តូរ ហើយនេះតម្រូវឱ្យមានការវាយតម្លៃថេរ និង «ការសម្របដោយប្រុងប្រយ័ត្ននៃការឆ្លើយតបសុខភាពសាធារណៈ»៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    July 3, 2021
  • អន្តរជាតិ

    អាជ្ញាធរមីយ៉ាន់ម៉ាបានដាក់ចេញវិធានការណ៍ស្នាក់នៅផ្ទះ សម្រាប់ទីក្រុងធំទី២ របស់ខ្លួន នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ដោយសារករណីឆ្លងជំងឺ COVID-19 មានការកើនឡើងជាបន្ដបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ មានន័យថា ប្រជាជននៅទីក្រុងធំទី២ គឺទីក្រុងម៉ាន់ដាឡេ និងក្រុងតូចៗចំនួន ២ នៅភាគខាងត្បូងនៃតំបន់បាហ្គោ ត្រូវបានគេហាមឃាត់មិនឱ្យចេញទៅណានោះទេ ពោលគឺក្នុងមួយគ្រួសារអាចចេញបានតែម្នាក់ប៉ុណ្ណោះ។ វាក៏មិនមានពេលវេលាកំណត់ច្បាស់លាស់សម្រាប់ច្បាប់ថ្មីនេះដែរ ខណៈអ្នកដែលធ្វើដំណើរទៅរកការងាររដ្ឋាភិបាលត្រូវបានលើកលែង។ ការប្រកាសនេះគ្របដណ្ដប់លើប្រជាជនជាង ២ លាននាក់ ខណៈក្រុងមួយចំនួននៅរដ្ឋ Chin ដែលនៅជាប់ព្រដែនប្រទេសឥណ្ឌាបានធ្វើការបិទខ្ទប់តាំងតែពីខែឧសភាមកម្ល៉េះ។ គួរឱ្យដឹងដែរថា មីយ៉ាន់ម៉ាថាមានករណីថ្មីច្រើនជាង ១,៥០០ ករណី

    July 2, 2021
  • អន្តរជាតិ

    ភូមិមួយនៅខេត្ត British Columbia របស់ប្រទេសកាណាដា ត្រូវបានលេបត្របាក់ដោយអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ខណៈភាគខាងលិចរបស់ប្រទេសនេះកំពុងប្រឈមអាកាសធាតុក្ដៅបំផុត ក្នុងកំណត់ត្រាមិនធ្លាប់មាន។ ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា អគ្គីភ័យបានវាយប្រហារយ៉ាងចាស់ដៃលើភូមិ Lytton ដែលជាភូមិប្រវត្តិសាស្រ្តតូចមួយ មានចម្ងាយប្រហែល ២៦០ គីឡូម៉ែត្រ ពីទីក្រុង Vancouver ហើយក្រោយមកមនុស្សប្រមាណ ១,០០០ នាក់ ត្រូវបានជម្លៀសចេញពីទីនោះ។ ពោលគឺកាលពីថ្ងៃអង្គារកន្លងទៅនេះ ភូមិ Lytton បានកើនឡើងកម្ដៅក្ដៅខ្លាំងរហូតដល់ទៅ ៤៩.៦ អង្សាសេឯណោះ។ ក៏មានសេចក្តីរាយការណ៍ពីការរងរបួស និងមនុស្សបាត់ខ្លួនផងដែរ ហើយប៉ូលីសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វានៅតែមិនមានសុវត្ថិភាពក្នុងការចូលទៅក្នុងតំបន់ដែលបានឆាបឆេះនោះទេ ដោយកត់សម្គាល់ថា បរិវេណត្រួតត្រាដោយប៉ូលីសក៏ត្រូវបានបំផ្លាញដោយអគ្គិភ័យផងដែរ។ យ៉ាងណារហូតមកដល់ពេលនេះ គេនៅមិនទាន់មានរបាយការណ៍អំពីការស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យនោះទេ។

    July 2, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌាបានកត់ត្រាការស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ៤០០,០០០ ករណី គិតត្រឹមថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ហើយពាក់កណ្តាលនៃចំនួននេះ គឺត្រូវបានរកឃើញក្នុងអំឡុងពេលរលកទី២ ដែលមានឡើងតាំងពីខែមេសារៀងមក។ គិតត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានអ្នកស្លាប់ថ្មីរហូតដល់ទៅ ៨៥៣​ នាក់ ហើយត្រឹមរយៈពេល ៣៦ ថ្ងៃចុងក្រោយនេះ ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 មិនក្រោម​ ១០០,០០០ នាក់នោះទេ។ ប្រទេសនេះក៏បានកត់ត្រាករណីឆ្លងសរុបជាង ៣០ លានករណី និងជាប្រទេសទី២ នៅលើពិភពលោក ដែលមានចំនួនឆ្លងច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានជាង ៣៣ លានករណី។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពជឿជាក់ថា

    July 2, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍នេះបាននិយាយថា អ្នកដែលចូលទៅទស្សនាដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ ពានរង្វាន់ទ្វីបអឺរ៉ុប ២០២០ (UEFA EURO 2020) ឬនៅតាមហាងស្រានិងបារ កំពុងតែជំរុញឱ្យមានការកើនឡើងនៃករណីជំងឺ COVID-19 នៅតំបន់អឺរ៉ុប។ WHO បានបន្ថែមថា ការចុះថយករណីថ្មីៗរយៈពេល ១០ សប្តាហ៍កន្លងមកនេះ នឹងត្រូវឈានដល់ទីបញ្ចប់ទៅវិញ ហើយរលកថ្មីនៃការឆ្លងគឺមិនអាចជៀសផុតបានទេ ប្រសិនបើអ្នកគាំទ្របាល់ទាត់និងអ្នកផ្សេងទៀតភ្លេចខ្លួនថាជំងឺ COVID-19 មិនទាន់រលត់ទៅវិញ។ កាលពីសប្តាហ៍មុនចំនួនករណីថ្មីបានកើនឡើង ១០% ដោយរួមបញ្ជូលទាំងក្រុមអ្នកគាំទ្រនៅតាមទីក្រុង ដែលម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការអឺរ៉ូ, ការធ្វើដំណើររបស់ពួកគេ និងការដកការរឹតត្បឹតនានា។ តំណាងរបស់ WHO គឺលោកស្រី Catherine Smallwood បានចង្អុលបង្ហាញថា

    July 2, 2021
  • កូវីដ-១៩

    ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨០០ ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ ចាប់តាំងពីថ្ងៃទី០៧ ខែមករា នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ការឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះត្រូវបានគេមើលឃើញថា ដោយសារប្រទេសនេះប្រឈមនឹងការផ្ទុះឡើងជាចង្កោមថ្មីមួយ និងព្រោះតែការឆ្លងរាលដាលរបស់វ៉ារ៉្យង់ Delta ដែលជាប្រភេទមានការឆ្លងលឿនជាងប្រភេទដើម។ ជម្រាបដែរថា រដ្ឋាភិបាលរបស់ប្រទេសនេះបានសម្រេចចិត្តដកការរឹតត្បឹតចាប់ពីខែនេះ ដោយសារតែកន្លងមកករណីថ្មីនៅក្រោម ៥០០/ថ្ងៃ នារយៈពេលប៉ុន្មានខែកន្លងមកនេះ។ ប៉ុន្តែប៉ុន្មានថ្ងៃមុនការបន្ធូរបន្ថយចូលជាធរមាន ចំនួនករណីបានកើនឡើងដល់ជិត ៦០០ ហើយបន្ទាប់មកជិត ៨០០ សប្តាហ៍នេះ ដោយសារតែការផ្ទុះឡើងថ្មីនៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញរបស់ខ្លួន។ ដូច្នេះវាបានជំរុញឱ្យអាជ្ញាធរនៅទីនោះ

    July 2, 2021
  • អន្តរជាតិ

    វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Moderna Inc បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 បំប្លែងខ្លួនរបស់ប្រទេសឥណ្ឌា ឬហៅថាវ៉ារ៉្យង «Delta» នៅក្នុងការសិក្សាមន្ទីរពិសោធន៍មួយ ជាមួយនឹងការឆ្លើយតបដែលអាចទទួលយកបាន បើធៀបនឹងជំងឺ COVID-19 ប្រភេទដើម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីពេលថ្មីៗនេះ។ លទ្ធផលត្រូវបានរកឃើញពីសេរ៉ូមឈាម (blood serum) របស់អ្នកចូលរួមចំនួន ៨នាក់ បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំងលើកទី២ របស់ក្រុមហ៊ុន Moderna គឺវ៉ាក់សាំង mRNA-1273 ក្រោយពេលចាក់បានមួយសប្ដាហ៍។ ក្រុមហ៊ុន Moderna បានអះអាងថា វ៉ាក់សាំងដែលខ្លួនបង្កើតឡើងមានការឆ្លើយតបប្រឆាំងនឹងវ៉ារ្យ៉ងផ្សេងៗគ្នានៅក្នុងការធ្វើតេស្តពិសោធន៍របស់ខ្លួន ប៉ុន្តែចំពោះជំងឺ COVID-19

    July 2, 2021