autoadmin
  • កូវីដ-១៩

    ករណីជំងឺ COVID-19 របស់ប្រទេសឥណ្ឌាបន្ដចុះថយគួរឱ្យកត់សម្គាល់ ជាក់ស្ដែងនៅថ្ងៃអង្គារនេះផ្ទាល់ ប្រទេសនេះមានករណីជំងឺ COVID-19 ថ្មីចំនួន ៣៤,៧០៣ ករណី ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ១១១ ថ្ងៃកន្លងមក។ ករណីសកម្មរបស់ប្រទេសនេះបានធ្លាក់ចុះបន្ថែមទៀត នៅត្រឹម ៤៦៤,៣៥៧ ជាមួយនឹងអត្រាជាសះស្បើយឡើងវិញ ៩៧.១៧% ។ ចំណែកការស្លាប់ក៏មានការថយចុះផងដែរ ដោយមានតែការស្លាប់ចំនួន ៥៥៣ ករណីប៉ុណ្ណោះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ រដ្ឋកំពូលទាំង ៥ ដែលមានករណីច្រើនជាងគេគឺរដ្ឋ Kerala ដោយមាន ៨,០៣៧ ករណី បន្ទាប់មកគឺ Maharashtra

    July 6, 2021
  • អន្តរជាតិ

    ស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos បានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះហើយ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដែលត្រូវជាថ្ងៃគម្រប់ខួប ២៧ឆ្នាំ នៃការបង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៤។ លោក Bezos បានប្រែក្លាយក្រុមហ៊ុន Amazon ពីអ្នកលក់សៀវភៅអនឡាញ ទៅជាក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយ ដែលមានតម្លៃទីផ្សារប្រហែល ១.៧៧ ទ្រីលានដុល្លារ។ លោកបានធ្វើឱ្យក្រុមហ៊ុន Amazon បោះជំហានទៅមុខជានិច្ច ខណៈសព្វថ្ងៃក្រុមហ៊ុនក៏មានបម្រើជាកញ្ចប់សេវាកម្មដូចជា៖ streaming ឬ cloud ជាដើម។ មហាសេដ្ឋីរូបនេះនឹងនៅតែធ្វើជាប្រធានក្រុមហ៊ុនដដែល ប៉ុន្តែគាត់នឹងផ្តោតលើការវិនិយោគលើវិស័យលំហអាកាសដែលគាត់បានបង្កើត។ លោក Bezos គ្រោងនឹងធ្វើដំណើរទៅកាន់ទីអវកាស

    July 6, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃច័ន្ទនេះថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៩០,០០០ ដូសដំបូង នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ នៅព្រឹកថ្ងៃពុធស្អែកនេះ ជាមួយការរំពឹងថានឹងទទួលបានវ៉ាក់សាំងបង្ការ ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech Inc នេះរហូតដល់ទៅ ៣ លានដូស សម្រាប់ចែកចាយក្នុងត្រីមាសទី៣ និង ២៧-២៨ លានដូសផ្សេងទៀត នៅក្នុងត្រីមាសទី៤។ រំលឹកផងដែរថា កាលពីខែឧសភាក្រសួងសុខាភិបាលវៀតណាមបានចរចា និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Pfizer ដើម្បីទិញវ៉ាក់សាំងចំនួន ៣១ លានដូស ហើយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ

    July 6, 2021
  • អន្តរជាតិ

    កាលពីថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេសថៃបានប្រឈមនឹងអគ្គិភ័យដ៏អាក្រក់មួយ ដែលបានបណ្តាលឱ្យអ្នកពន្លត់អគ្គិភ័យវ័យក្មេងម្នាក់បាត់បង់ជីវិត ហើយមនុស្សជាង ៦០នាក់ ផ្សេងទៀតបានរងរបួស នៅឯរោងចក្រគីមីមួយកន្លែងដែលគ្រប់គ្រងដោយថោកែជាជនជាតិតៃវ៉ាន់។ រោងចក្រគីមីនោះមានឈ្មោះថា Ming Dih Chemical Co មានទីតាំងនៅស្រុក Bang Phli ខេត្តសាមុតប្រាកាន ដែលនៅជាប់គ្នាជាមួយទីក្រុងបាងកកតែម្ដង ដែលសូម្បីតែផ្សែងខ្មៅងងឹតរបស់វា ក៏អាចមើលឃើញបានពីព្រលានយន្តហោះសុវណ្ណភូមិដែរ។ ហេតុការណ៍នោះត្រូវបានគេដឹងត្រួសៗថា បានធ្វើឱ្យខូចខាតផ្ទះចំនួន ៧៣ខ្នង និងរថយន្តចំនួន ១៥ នៅសង្កាត់ជិតៗនោះ ហើយពលរដ្ឋដែលនៅក្នុងចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីទីតាំងអគ្គីភ័យត្រូវបានគេសុំឱ្យជម្លៀសចេញ។ ជាមួយគ្នានេះផងដែរ លោក

    July 6, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger កាលពីល្ងាចថ្ងៃច័ន្ទ ទី០៥​ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សជាង ៦០នាក់ បានរងរបួស ហើយអ្នកពន្លត់អគ្គីភ័យនៃមូលនិធិជួយសង្គ្រោះម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍អគ្គីភ័យឆេះរោងចក្រគីមី Ming Dih Chemical Co នៅឯខេត្តសាមុតប្រាកាន ដែលស្ថិតនៅខាងក្រៅទីក្រុងបាងកក។ ផ្សែងពុលពីកន្លែងកើតហេតុបានសាយភាយទៅលើអាកាស ខណៈពលរដ្ឋដែលរស់នៅក្នុងចម្ងាយ ៥គីឡូម៉ែត្រ ពីរោងចក្រត្រូវបានគេសុំឱ្យធ្វើការចម្លៀសចេញពីទីនោះ។ រូបភាពដែលថតបានពីកន្លែងកើតហេតុបានបង្ហាញថា ឧទ្ធម្ភាគចក្រត្រូវបានគេដាក់ពង្រាយដើម្បីជួយពន្លត់អគ្គីភ័យពីលើអាកាស នៅពេលដែលផ្សែងពុលកំពុងមានទិសដៅទៅរកទីក្រុងបាងកក ដែលអាចមើលឃើញបានរហូតដល់ទៅចម្ងាយ ២០ គីឡូម៉ែត្រ។ ប្រភពព័ត៌មាននិយាយថា រោងចក្របានឆាបឆេះឡើងនៅម៉ោងប្រហែលជា ៣ ទៀបភ្លឺ ហើយសាក្សីនៅជិតកន្លែងកើតហេតុក៍បានឮសំឡេងផ្ទុះជាច្រើនលើកផងដែរ។​ ចំណែកឯអ្នកពន្លត់អគ្គីភ័យដែលបានស្លាប់មានឈ្មោះថា Kornsith Laophan

    July 6, 2021
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងដកការរឹតបន្តឹងទប់ស្កាត់នឹងជំងឺ COVID-19 ដែលនៅសេសសល់ទាំងប៉ុន្មានរបស់អង់គ្លេស។​ ការលុបចោលទាំងនោះរួមមានទាំងការលុបចោលច្បាប់ពាក់ពាស់នៅតាមទីសាធារណៈ ការរឹតត្បិតលើចំនួនមនុស្សហ្វូងមនុស្ស វិធានការណ៍គម្លាតសង្គម និងការធ្វើការងារពីផ្ទះ។ រដ្ឋាភិបាលគ្រោងនឹងបញ្ចប់ការរឹតត្បឹតនេះនៅថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីមានការវិភាគថ្មីៗស្ដីពីស្ថានភាពជំងឺ COVID-19 នៅទីនោះ។ ទោះជាយ៉ាងណាលោក Johnson បានព្រមានថា ជំងឺរាតត្បាតនេះមិនទាន់ចប់ទាំងស្រុងទេ ដោយបាននិយាយថា ចំនួនករណីកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយអាចកើនដល់ ៥ ម៉ឺននាក់ ក្នុងមួយថ្ងៃ ត្រឹមថ្ងៃទី១៩ ខែកក្កដា។ កាលពីថ្ងៃច័ន្ទមានករណីថ្មីជាង ២៧,០០០ ករណី ត្រូវបានបញ្ជាក់នៅអង់គ្លេស នៅពេលដែលវ៉ារ្យ៉ង់ Delta កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។

    July 6, 2021
  • កូវីដ-១៩

    ក្រុមប្រឹក្សាស្រាវជ្រាវជាតិ​ និងវិទ្យាស្ថានវ៉ាក់សាំងជាតិនៃប្រទេសថៃ បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលប្រទេសថៃបង្កើតដោយខ្លួនឯងចំនួន ៣ប្រភេទ កំពុងស្ថិតក្នុងការសាកល្បងលើមនុស្ស ខណៈដែលវ៉ាក់សាំងជាង ២០ ផ្សេងទៀត ស្ថិតក្នុងដំណាក់កាលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីអ្នកវិទ្យាសាស្ត្រ។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា វ៉ាក់សាំងណាខ្លះកំពុងស្ថិតក្នុងការស្រាវជ្រាវបន្ថែម ខណៈវ៉ាក់សាំងចំនួន ៣ប្រភេទ ដែលកំពុងត្រូវបានសាកល្បងលើមនុស្សមានដូចជា៖ – ChulaCov19 គឺជាវ៉ាក់សាំង MRNA បង្កើតដោយសាកលវិទ្យាល័យជូឡាឡុងកន។ វាស្ថិតក្នុងដំណាក់កាលដំបូងនៃការសាកល្បងលើមនុស្ស ក្នុងចំណោមបេក្ខជនចូលរួមចំនួន ៧២ នាក់។ វ៉ាក់សាំងនេះមានចំនួន ២ដូស និងត្រូវបានផ្តល់ឱ្យក្នុងចន្លោះពេល ២១ ថ្ងៃពីគ្នា។ – HXP-GPOVac គឺជាវ៉ាក់សាំងអសកម្មមួយ

    July 5, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times នៅថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ជាមួយនឹងការកើនឡើងករណីជំងឺ COVID-9 ថ្មីចំនួន ៣៩,៧៩៦ ក្នុងមួយថ្ងៃ វាបានធ្វើឱ្យចំនួនសរុបនៃជំងឺ COVID-19 នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៣០,៥៨៥,២២៩ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមាននៃជំងឺរាតត្បាត COVID-19។ ក្នុងនោះ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៤០២,៧២៨ នាក់ បន្ទាប់ពីមានអ្នកស្លាប់ ៧២៣ នាក់ ដែលវាគឺជាចំនួនទាបបំផុតក្នុងរយៈពេល ៨៨ ថ្ងៃកន្លងមក។ ករណីសកម្មបានកាត់បន្ថយមកនៅត្រឹម ៤៨២,០៧១ នាក់ និងស្មើនឹង ១.៥៨%

    July 5, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK សម្រាប់ថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១៣នាក់ នៅកំពុងបាត់ខ្លួននៅឡើយទេ បន្ទាប់ពីកាលពីចុងសប្ដាហ៍កន្លងទៅនេះ មានគ្រោះរអិលបាក់ដីដ៏អាក្រក់មួយបានវាយប្រហារលើក្រុង Atami នៃខេត្ត Shizuoka របស់ប្រទេសជប៉ុន។ រហូតមកទល់ពេលនេះ ក្រុមសង្គ្រោះក៏នៅតែបន្ដកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីស្វែងរកអ្នកដែលអាចមានសង្ឃឹមនៅរស់រានបន្ដទៀត។ មន្រ្តីអាណាខេត្តនិយាយថា ទឹកភក់បានហូរបោកបំផ្លាញផ្ទះ និងអាគារយ៉ាងតិចចំនួន ១៣០ខ្នង នៅក្រុង Atami កាលពីថ្ងៃសៅរ៍ ហើយមានមនុស្ស ២២ នាក់ ត្រូវបានគេជួយសង្គ្រោះទាន់ពេលកាលពីចុងសប្តាហ៍។ ក្នុងនោះផងដែរមានមនុស្ស ៣នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលមនុស្សចំនួន ២១៥ នាក់ កំពុងស្ថិតនៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញខ្លាំង។​

    July 5, 2021
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។ គណនីឈ្មោះ Worachet Duangmakoed បាននិយាយនៅក្នុងការបង្ហោះនៅលើ ហ្វេសប៊ុក មួយថា ប្រាសាទនេះគឺចម្លងតាមប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ប៉ុន្តែខ្លួនមិនបានបង្ហាញពីគោលបំណងនៃការសាងសង់នេះឱ្យច្បាស់លាស់នោះទេ។ វាជាផ្នែកមួយនៃគម្រោងសាងសង់ជាច្រើន ដែលទំនងជាមានប្រាសាទផ្សេងៗទៀត ត្រូវបានសាងសង់ឡើងក្នុងទីតាំងជាមួយគ្នានេះ។ ចង់ជ្រាបច្បាស់ថាពួកគេសាងសងបែបណា សូមមើលរូបភាពខាងក្រោមនេះ៖ អត្ថបទ៖ លីដា ប្រភព៖ FACEBOOK

    July 5, 2021