autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា ទីក្រុងហូជីមិញនឹងដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន ២,០០០ នាក់ ដើម្បីប្រមូលសំណាក ១.៣ លានក្នុងមួយថ្ងៃ សម្រាប់ការធ្វើតេស្ដរកជំងឺ COVID-19 ដូច្នេះករណីដែលអាចកើតមាននៅក្នុងសហគមន៍ នឹងត្រូវបានរកឃើញយ៉ាងឆាប់រហ័ស។ ឥឡូវនេះទីក្រុងអនុវត្តការធ្វើតេស្តចំនួន ៤០០,០០០ ក្នុងមួយថ្ងៃ ប៉ុន្តែទីក្រុងមិនបានបង្ហាញព័ត៌មានលម្អិតអំពីវិធីដែលខ្លួននឹងយកសំណាកឱ្យបានច្រើនជាងមុន ៣ដង ក្នុងមួយថ្ងៃនោះទេ។ កាលពីថ្ងៃទី២៦ ខែមិថុនា ទីក្រុងបានចាប់ផ្តើមយុទ្ធនាការសាកល្បងដ៏ធំមួយ ដើម្បីប្រមូលសំណាកចំនួន ៥ លាន។ ដំបូងវាបានកំណត់គោលដៅបញ្ចប់ភារកិច្ចក្នុងរយៈពេល ១០ថ្ងៃ ប៉ុន្តែអត្រានៃការយកសំណាកមិនត្រូវបានគេដឹងទេ។ កាលពីថ្ងៃច័ន្ទទីក្រុងបានប្រកាសផ្លាស់ប្តូរវិធីសាស្រ្តសាកល្បង ដោយពន្យល់ថាខ្លួននឹងយកសំណាកពីមនុស្សម្នាក់ពីគ្រួសារមួយ ប្រសិនបើពួកគេមានសមាជិកតិចជាង ៥នាក់ ឬ ២

    July 9, 2021
  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិកគឺលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Twitter, Facebook និង Google របស់ Alphabet ក៏ដូចជាប្រធានប្រតិបត្តិរបស់បណ្ដាញទាំងនេះ ដោយចោទប្រកាន់ថាពួកគេបំបិទទស្សនៈអភិរក្សរបស់គាត់។ បណ្តឹងដែលបានប្តឹងនៅក្នុងតុលាការស្រុកអាមេរិក ក្នុងទីក្រុងម៉ៃអាមី បានចោទប្រកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំង ៣ ថាបានរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយវិសោធនកម្មដំបូងនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ពោលគឺលោក ដូណាល់ ត្រាំ កំពុងស្វែងរកការដាក់បណ្តឹងជារួមមួយ (class action) ដែលមានន័យថា គាត់នឹងតំណាងឱ្យអ្នកប្រើប្រាស់ Twitter, Facebook និង YouTube

    July 8, 2021
  • អន្តរជាតិ

    កាលពីយប់ថ្ងៃពុធម្សិលមិញនេះមានពលរដ្ឋថៃរាប់រយនាក់ បានប្រមូលផ្ដុំគ្នាដេកចាំនៅរបងវត្ត Phra Si Rattana Mahathat ក្នុងសង្កាត់ Bang Khen របស់ទីក្រុងបាងកក ដើម្បីអាចទទួលបានការធ្វើតេស្ដរកជំងឺ COVID-19 ដោយឥតគិតថ្លៃនៅទីនោះ។ ប្រភពព័ត៌មាន Coconut បាននិយាយថា ការធ្វើតេស្តដោយឥតគិតថ្លៃនឹងចាប់ផ្ដើមនៅម៉ោង ៨ ព្រឹកថ្ងៃបន្ទាប់ ហើយការឈរតម្រង់ជួរនឹងត្រូវចាប់ផ្ដើមនៅម៉ោង ៦ព្រឹក ក៏ប៉ុន្តែអ្នកខ្លះត្រូវបង្ខំចិត្តទៅផ្ទះវិញ ដោយសារគេទទួលមនុស្សត្រឹមតែ ៩០០ នាក់ប៉ុណ្ណោះ។ ស្ថានភាពនៅប្រទេសថៃមានភាពយ៉ាប់យ៉ឺនណាស់ ហើយមានពលរដ្ឋថៃខ្លះបានរិះគន់រដ្ឋាភិបាលខ្លួនថា រដ្ឋគួរតែគិតគូពីបញ្ហាការប្រមូលផ្ដុគ្នានៅពេលមកធ្វើតេស្ដ និងគួរតែមានការកក់ទុកតាមប្រព័ន្ធអ៊ីនធឺណេត ឬធ្វើឱ្យការធ្វើតេស្ដរកជំងឺ COVID-19 នៅតាមមន្ទីពេទ្យមានតម្លៃសមរម្យអាចទទួលយកបាន។ អ្នកខ្លះទៀតក៏បាននិយាយដែរថា រដ្ឋាភិបាលគួរតែគិតគូផ្ដល់ជូនឧបករណ៍តេស្ដអង់ទីហ្ស៊ែន (Rapid Antigen Test)

    July 8, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៥,៨៩២ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ វាគឺជាការកើនឡើងបន្ដិចបន្តួចបើធៀបនឹងសប្ដាហ៍កន្លងមក ខណៈដែលម្សិលមិញនេះខ្លួនក៏បានកត់ត្រាការឆ្លងថ្មីចំនួន ៤៣,៧៣៣ ករណីផងដែរ ដែលនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបមានដល់ ៣០,៧០៩,៥៥៧ ករណី។ ការស្លាប់ចំនួន ៨១៧នាក់ ក៏ត្រូវបានគេកត់ត្រាសម្រាប់ថ្ងៃនេះ ដែលបានធ្វើឱ្យចំនួនស្លាប់សរុបកើនដល់ ៤០៥,០២៨ នាក់។ តួលេខនេះកើតមានឡើងនៅចំពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនដល់ ៤ លាននាក់ គិតត្រឹមថ្ងៃពុធនេះ។

    July 8, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបាននិយាយថា ជំងឺ COVID-19​ បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ឥឡូវនេះមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ១០០ នៅលើពិភពលោកនេះ។ របាយការណ៍ចុងក្រោយដោយ WHO បាននិយាយថា គិតត្រឹមថ្ងៃអង្គារនេះ មានប្រទេស និងតំបន់ចំនួន ១០៤ បានបញ្ជាក់ពីវត្តមានរបស់ Delta ពោលគឺកើនឡើងចំនួន ៧ ប្រទេសនិងតំបន់ បើធៀបនឹងសប្តាហ៍មុន។ ជម្រាបផងដែរថា WHO ចាប់ផ្ដើមប្រកាសពីការកើនឡើងរបស់វ៉ារ្យ៉ង់នៃជំងឺ COVID-19 ចាប់តាំងពីខែមេសាឆ្នាំនេះតរៀងមក។ គិតត្រឹមថ្ងៃទី២៧ ខែមេសា យ៉ាងហោចណាស់មានប្រទេសចំនួន ១៧ រួមទាំងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក

    July 8, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រទេសជប៉ុនកំពុងពិចារណាហាមឃាត់មិនឱ្យមានអ្នកចូលទស្សនាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលខ្លួននឹងត្រូវធ្វើជាម្ចាស់ផ្ទះនោះទេ ខណៈទីក្រុងតូក្យូក៏នឹងត្រូវត្រៀមប្រកាសអាសន្នសារជាថ្មី ដោយសារការកើនឡើងនៃករណីជំងឺ COVID-19 ។ រំលឹកផងដែរថា ប្រទេសជប៉ុនធ្លាប់គ្រោងឱ្យពលរដ្ឋក្នុងស្រុក ១០,០០០ នាក់ អាចចូលរួមទស្សនាព្រឹត្តិការណ៍នេះដោយផ្ទាល់ ប៉ុន្តែយ៉ាងណាវាត្រូវប្រឈមនឹងការលុបចោលទៅវិញ ពោលគឺត្រឹមរយៈពេល ១៦ថ្ងៃ មុនការប្រកួតជាផ្លូវការចូលមកដល់។ ការពិតទៅអ្នកជំនាញផ្នែកវេជ្ជសាស្រ្តធ្លាប់បាននិយាយជាយូរមកហើយថា គ្មានជម្រើសណាមួយដែលល្អគ្រប់គ្រាន់ ដើម្បីអាចឱ្យអ្នកទស្សនាជៀសផុតពីហានិភ័យនៃការឆ្លងជំងឺ COVID-19 នោះទេ បើទោះជាការចូលរួមមានសម្រាប់តែភ្ញៀវក្នុងស្រុកក៏ដោយ។ ប្រភពខ្លះបាននិយាយថា ការពិចារណានេះគឺគ្រាន់តែជារឿងនយោបាយប៉ុណ្ណោះ ដោយសារគណបក្សរបស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga មិនអាចយកបានសំឡេងភាគច្រើន ពីតំណាងរាស្រ្តក្នុងសភាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ចំណែកការប្រកាសអាសន្នទំនងជាមានរយៈពេល ១ខែ ដូច្នេះការរឹតត្បឹតនឹងត្រូវដាក់ឡើងទាំងនៅក្នុងការប្រកួតកីឡាអូឡាំពិកទាំងមូល៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    July 8, 2021
  • អន្តរជាតិ

    ប្រជាជននៅទូទាំងប្រទេសហៃទីកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា បន្ទាប់ពីការធ្វើឃាតលើប្រធានាធិបតីលោក Jovenel Moise ។ ប្រភពព័ត៌មានបាននិយាយថា ក្រុមខ្មាន់កាំភ្លើងបានបាញ់សម្លាប់លោកប្រធានាធិបតីនៅម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃពុធ នៅឯក្នុងផ្ទះរបស់គាត់ផ្ទាល់ នៅជាយរដ្ឋធានី Port-au-Prince ។ សាក្សីបាននិយាយថា ខ្មាន់កាំភ្លើងបានបន្តបាញ់ប្រហារអស់រយៈពេលកន្លះម៉ោង ដើម្បីសម្លាប់លោក Moise ហើយប្រពន្ធរបស់គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីនោះ។ នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន Claude Joseph បាននិយាយថា អ្នកបាញ់លោក Moise មួយចំនួននិយាយភាសាអេស្ប៉ាញ និងអង់គ្លេស ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតច្រើនជាងនេះទេ។ គួរឱ្យដឹងដែរថា លោក Jovenel Moise បានកាន់តំណែងពីឆ្នាំ២០១៧ ប៉ុន្តែលោកចង់កាន់អំណាចឱ្យបានយូរជាងនេះ បន្ទាប់ពីអ្នកជំនាញផ្នែកច្បាប់បាននិយាយថា អាណត្តិរបស់លោកបានអស់សុពលភាព

    July 8, 2021
  • អន្តរជាតិ

    យោងតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) និងក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទ mRNA អាចការពារខ្លួនពលរដ្ឋពីវ៉ារ្យ៉ង Delta បាន ៦៩% មិនថាក្នុងរោគសញ្ញាបែបណានោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ វ៉ាក់សាំងប្រភេទនេះក៏អាចប្រឆាំងនឹងជំងឺ COVID-19 ធម្មតាដែលចេញរោគសញ្ញាបានពី ៨០​ ទៅ ៩០% ហើយថែមទាំងអាចប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ, តម្រូវការឧបករណ៍ជំនួយដង្ហើម, ការចូល ICU ឬការស្លាប់បានដល់ទៅ ៩៣% ឯណោះ នេះបើតាមការចង្អុលបង្ហាញរបស់រដ្ឋមន្ត្រីសុខាភិបាលលោក Ong

    July 8, 2021
  • អន្តរជាតិ

    អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានចេញវិធានការណ៍បន្ទាន់ថ្មីៗជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ខណៈលោកបានបង្កើនភាពងាយស្រួលដល់ជនរងគ្រោះ ដើម្បីអាចឱ្យពួកគេប្តឹងក្រុមហ៊ុនផលិតកាំភ្លើងទាំងនោះបាន។ កាលពីថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) លោក Cuomo បានប្រកាសថាអំពើហិង្សាដោយកាំភ្លើងគឺជា «គ្រោះមហន្តរាយបន្ទាន់» ប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងនៅទីក្រុងញូវយ៉ក និងទូទាំងសហរដ្ឋអាមេរិក។ ការប្រកាស់ពី «គ្រោះមហន្តរាយបន្ទាន់»  នឹងអនុញ្ញាតឱ្យរដ្ឋដោះស្រាយវិបត្តិអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើង ដោយការពន្លឿនទឹកប្រាក់ និងធនធានដល់សហគមន៍ ដូច្នេះពួកគេអាចចាប់ផ្តើមកំណត់គោលដៅអំពើហឹង្សាទាក់ទងនឹងកាំភ្លើងភ្លាមៗ។ នេះគឺជាជំហានដំបូងនៅក្នុងផែនការដ៏ទូលំទូលាយមួយ ដែលលោក Andrew Cuomo បានគូសបញ្ជាក់ចំណុចសំខាន់ៗចំនួន ៧ ដែលសុទ្ធតែមានគោលបំណងទប់ស្កាត់ការផ្ទុះអាវុធដែលបានផ្ទុះឡើងកន្លងមក៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    July 7, 2021
  • អន្តរជាតិ

    ជំងឺ COVID-19 បំប្លែងខ្លួនថ្មីមួយទៀតហៅថា Lambda ដែលត្រូវបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោក កំពុងត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២៧ ផ្សេងៗគ្នា ហើយវាបានក្លាយជាបញ្ហាប្រឈមថ្មីមួយទៀតរបស់ពិភពលោក។ ប្រភពព័ត៌មាន Euro News បានរាយការណ៍ថា Lambda បានរីករាលដាលជាពិសេសនៅទ្វីបអាមេរិចខាងត្បូង ជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសប៉េរូ កាលពីខែសីហាឆ្នាំមុន ហើយឥឡូវនេះករណីថ្មីៗគឺកាន់តែច្រើនឡើងនៅក្នុងតំបន់ទាំងនោះ។ បើយោងតាមអង្គការសុខភាពអាមេរិកាំងផានអាមេរិក (PAHO) បាននិយាយថា Lambda ត្រូវបានរកឃើញលើករណីជំងឺ COVID-19 នៅប្រទេសប៉េរូរហូតដល់ទៅ ៨២% និង ៣១% នៅប្រទេសឈីលី កាលពីក្នុងអំឡុងខែឧសភានិងមិថុនា។ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ៨ នៅតំបន់អាមេរិកឡាទីន និងតំបន់ការីបៀន ហើយក៏មាននៅប្រទេសជាច្រើនទៀតម្ដងម្កាលផងដែរ។ ជំងឺ COVID-19 បំប្លែងខ្លួន

    July 7, 2021