autoadmin
  • អន្តរជាតិ

    លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានឱ្យដឹងថា មន្ត្រីសុខាភិបាលថៃបានរកឃើញករណីឆ្លងជំងឺ COVID-19 បំប្លែងខ្លួន ២ ប្រភេទក្នុងពេលតែមួយ ចេញពីកម្មករសំណង់ចំនួន ៧នាក់ នៅក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។ ប្រភពបាននិយាយថា មានកម្មករចំនួន ១នាក់ ក្នុងចំណោមពួកគេបានឆ្លងវ៉ារ្យ៉ង់ Alpha និង Delta ក្នុងពេលតែមួយ ខណៈដែលកម្មករ ៦ នាក់ផ្សេងទៀត បានឆ្លងវ៉ារ្យ៉ង់កូនកាត់រវាង Alpha និង Delta តែម្ដង។

    July 14, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីនៃជំងឺ COVID-19 ថ្មីចំនួន ៩០៥ ករណី ចេញពីតំបន់ចំនួន ១៥ ដែលធ្វើឱ្យចំនួនឆ្លងសរុបបានកើនដល់ ៣១,៨៣៩ ករណី ។ ភាគច្រើននៃករណីថ្មីនៅតែត្រូវបានរកឃើញពីទីក្រុងហូជីមិញ ជាមួយនឹងករណីថ្មីចំនួន ៦៦៦ ករណីម្នាក់ឯង ហើយមានករណីចំនួន ២០៨ ផ្សេងទៀត មិនត្រូវបានគេស្គាល់ប្រភពនោះទេ។ ចាប់តាំងពីរលកចុងក្រោយបានផ្ទុះឡើងនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសនេះបានកត់សម្គាល់ការឆ្លងក្នុងសហគមន៍នៅក្នុងទីក្រុងនិងខេត្តចំនួន ៥៨ ដោយទីក្រុងហូជីមិញមានការឆ្លងច្រើនជាងគេគឺ ១៧,២៣៩ នាក់។

    July 14, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៤៦៥ ករណី នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលធ្វើឱ្យការឆ្លងក្នុងរលកចុងក្រោយនេះកើនដល់ ២៩,១០៣ ករណី ហើយទីក្រុងហូជីមិញតែមួយមានករណីរហូតដល់ទៅជាង ១៥,០០០ ករណី។ ជាក់ស្ដែងក្នុងចំណោមករណីថ្មីសម្រាប់ថ្ងៃនេះ មានករណីចំនួន ៣៦៥ ករណី ត្រូវបានរកឃើញនៅទីក្រុងហូជីមិញផ្ទាល់ ហើយមានករណីចំនួន ២៩ ករណីផ្សេងទៀត មិនទាន់រកឃើញប្រភពនៅឡើយ។ ទីក្រុងហូជីមិញបានបន្ដឈរលើគេជាមួយនឹងការឆ្លងច្រើនបំផុត ហើយអាជ្ញាធរបានព្រមានពីការឆ្លងកាន់តែអាក្រក់ជាងនេះទៅទៀត សម្រាប់ទីក្រុងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដោយសារតែទីក្រុងនេះមានករណីក្នុងសហគមន៍ និងករណីគ្មានប្រភពច្បាស់លាស់ជារៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយប្រទេសវៀតណាមបានចាក់វ៉ាក់សាំងឱ្យពលរដ្ឋជាង ៤ លាននាក់ រួចមកហើយដែរគិតមកទល់ពេលនេះ ហើយមានពលរដ្ឋចំនួន

    July 13, 2021
  • អន្តរជាតិ

    អ្នកជំនាញសុខភាពជាច្រើនកំពុងព្រមានពីហានិភ័យដ៏កម្រមួយ ដោយបានលើកឡើងថា មនុស្សអាចនឹងឆ្លងជំងឺ COVID-19 ប្រភេទផ្សេងគ្នានៅក្នុងពេលតែមួយបាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ជាក់ស្ដែងកាលពីខែមីនានៅឯប្រទេសបែលហ្ស៊ិក គឺមានលោកយាយវ័យ ៩០ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីគាត់បានឆ្លងជំងឺ COVID-19 ប្រភេទ Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស និង Beta ដែលរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង។ ពោលគឺលោកយាយបានឆ្លងជំងឺ COVID-19 បំប្លែងខ្លួនចំនួន ២ ក្នុងពេលតែមួយ ហើយករណីរបស់គាត់ក៏ត្រូវបានគេយកទៅពិភាក្សានៅសភាអ៊ឺរ៉ុបស្តីពីមីក្រូជីវវិទ្យានិងជំងឺឆ្លង ( European Congress on Clinical Microbiology & Infectious

    July 13, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រជាជនគ្មានផ្ទះសម្បែងនៅទីក្រុងបាងកក ត្រូវបានគេហាមមិនឱ្យដើរទៅណា និងបោះជំរំនៅមួយកន្លែង នៅអំឡុងចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៤ ទៀបភ្លឺ។ បំរាមគោចរនេះគឺជាផ្នែកមួយនៃការបិទខ្ទប់ក្នុងទីក្រុង ដែលត្រូវបានដាក់នៅក្នុងបាងកក និងព្រំប្រទល់ភាគខាងត្បូងរបស់ក្រុង ចាប់តាំងពីថ្ងៃច័ន្ទម្សិលមិញ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ជម្រាបដែរថានៅថ្ងៃអង្គារនេះផ្ទាល់ ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៨,៦៨៥ ករណី និងមានពលរដ្ឋចំនួន ៥៦ នាក់ បានស្លាប់។ ចំនួនករណីនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងគំហុកចាប់តាំងពីរលកទី ៣

    July 13, 2021
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានបញ្ជាក់ថា ការរឹតបន្តឹងដែលនៅសល់សម្រាប់ទប់ស្កាត់ជំងឺ COVID-19 នៅក្នុងប្រទេសអង់គ្លេស នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ លោក Johnson បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា​ ការផ្លាស់ប្តូរនេះមានន័យថា អង់គ្លេសនឹងគ្មានច្បាប់តម្រូវឱ្យពាក់ម៉ាស់ គ្មានវិធានការណ៍រក្សាគម្លាត និងគ្មានការណែនាំឱ្យធ្វើការពីផ្ទះទៀតទេ។ លោកក៏បានលើកទឹកចិត្តដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច ដោយបាននិយាយថា វ៉ាក់សាំងកំពុងការពារពួកគេមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺ COVID-19 ៕ លោកបានទទូចថា ខណៈពេលដែលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់អាចនឹងមានការកើនឡើង វាទំនងជានឹងមានកម្រិតទាបជាងការឆ្លងអំឡុងពេលរដូវស្លឹកឈើជ្រុះលើកមុន។ លោក Johnson បានជំរុញឱ្យប្រជាជនធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងការទទួលខុសត្រូវផ្ទាល់ខ្លួន ព្រោះថាជំងឺ COVID-19 វាមិនទាន់បញ្ចប់ទៅវិញនោះទេ។ គាត់ក៏បាននិយាយដែរថា

    July 13, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ៦០៣ ករណីបន្ថែមទៀត កាលពីយប់ថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនសរុបនៃជំងឺ COVID-19 សម្រាប់ថ្ងៃច័ន្ទរបស់ប្រទេសនេះ មានរហូតដល់ ២,៣៦៧ ករណី។ កាលពីម្សិលមិញនេះវៀតណាមធ្វើការប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៣ដង ដោយពេលព្រឹកមាន ៦៥៩ ករណី, ពេលរសៀលមាន ១,១០៥ ករណី និងការបូកសរុបចុងក្រោយពេលយប់ចំនួន ២,៣៦៧ ករណីនេះ។ នេះគឺជាលើកដំបូងបំផុតដែលចំនួនឆ្លងប្រចាំថ្ងៃនៅវៀតណាម បានកើនដល់ខ្ទង់ ២,០០០ នាក់

    July 13, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានរន្ទះបាញ់ជាច្រើន ដែលធ្វើឱ្យមនុស្សជិត ៧០ នាក់ស្លាប់ និងរងរបួសជាច្រើននាក់ នៅក្នុងរដ្ឋឥណ្ឌាចំនួន ៣ គឺរដ្ឋ Uttar Pradesh រដ្ឋ Rajasthan និង Madhya Pradesh ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ចំនួនអ្នកស្លាប់ដោយសាររន្ទះបាញ់នៅ Uttar Pradesh បានកើនឡើងដល់ ៤២ នាក់ គិតត្រឹមថ្ងៃច័ន្ទ ខណៈមនុស្ស ៧ នាក់បានស្លាប់ នៅរដ្ឋ Madhya Pradesh និងយ៉ាងហោចណាស់មនុស្ស ២០ នាក់ផ្សេងទៀត បានស្លាប់នៅ Rajasthan

    July 12, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,១០៥ ករណី បន្ថែមទៀតនៅរសៀលនេះ ដែលនាំឱ្យចំនួនឆ្លងសរុបទាំងពេលព្រឹកនិងពេលរសៀល មានរហូតដល់ទៅ ១,៧៦៤ ករណី។ ករណីភាគច្រើនគឺត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ដោយទីក្រុងនេះតែមួយរកឃើញករណីសរុបចំនួន ១,៤២៣ ករណី ហើយក្រៅពីនោះក៏មានករណីចំនួន ៨៩ មិនត្រូវបានស្គាល់ប្រភពច្បាស់លាស់ទេ។ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា នៅពេលដែលរលកទី៤ បានចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២៨,០៣៥ ករណី ត្រូវបានគេកត់ត្រាពីក្នុងទីក្រុងនិងខេត្តចំនួន

    July 12, 2021
  • កូវីដ-១៩

    យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ថា ខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៣៧,១៥៤ ករណី និងមានអ្នកស្លាប់ថ្មី ៧២៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យការឆ្លងសរុបមាន ៣០,៨៧៤,៣៧៦ ករណី និងការស្លាប់មានសរុបមាន ៤០៨,៧៦៤ នាក់។ ទន្ទឹមនឹងនេះផងដែរ អ្នកជំងឺចំនួន ៣៩,៦៤៩ នាក់ បានជាសះស្បើយពីជំងឺក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យការជាសះស្បើយកើនដល់ ៣០,០១៤,៧១៣ ករណី។ ក្រសួងបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៣៧៧,៣៥២,៥០១ នាក់ បានទទួលវ៉ាក់សាំង COVID-19

    July 12, 2021