- autoadmin
- កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ២,០១៤ ករណី ដោយភាគច្រើនរកឃើញនៅទីក្រុងហូជីមិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ពោលគឺនៅទីក្រុងហូជីមិញតែមួយមានករណីថ្មីចំនួន ១,៥៣៥ ករណី ដោយមាន ១,៣៤៦ ករណី ត្រូវបានរកឃើញពីកន្លែងចត្តាឡីស័កនិងតំបន់បិទខ្ទប់ ហើយករណីចំនួន ១៨៩ ផ្សេងទៀត ត្រូវបានរកឃើញពីចំណុចផ្ទុះឡើងថ្មី និងការធ្វើតេស្ដនៅតាមមន្ទីរពេទ្យឯកជន។ ចាប់តាំងពីមានរលកនៃការឆ្លងទី៤ ដែលបានចាប់ផ្តើមនៅចុងខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៥២,១៦៤ ករណី ចេញពីទីក្រុងនិងខេត្តចំនួន ៥៨
July 19, 2021 - អន្តរជាតិ
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅរាជធានីបាងកករបស់ប្រទេសថៃ ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវតែចុះចេញពីតំណែងរបស់លោក ដោយសារតែការដោះស្រាយបញ្ហាជំងឺ COVID-19 មិនបានល្អ។ ក្រុមអ្នករិះគន់បានបន្ទោសការកើនឡើងនេះ លើការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាល រួមទាំងការផ្គត់ផ្គង់ថ្នាំបង្ការយឺតពេល។ ជម្រាបដែរថា ប្រទេសថៃបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១,៣៩៧ ករណី កាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងខ្ពស់បំផុតមួយ។ ប៉ូលីសបាននិយាយថា មានមនុស្សប្រហែលជា ១,០០០ នាក់ បានចូលរួមនៅក្នុងការតវ៉ានេះ បើទោះបីជាប្រទេសថៃបានចេញច្បាប់ហាមឃាត់ការប្រមូលផ្ដុំគ្នាលើសពី ៥នាក់ ហើយមានបាតុករខ្លះបានប៉ះទង្គិចជាមួយប៉ូលីសទៀតផង។ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មានអ្នកតវ៉ា ២នាក់ បានរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកក្រុមបាតុករ
July 19, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ៥,៨៨៧ ករណី ដោយមានករណីចំនួន ២,៤៥៤ ករណី ត្រូវបានរាយការណ៍នៅពេលព្រឹក, ៦២៦ ករណី កត់ត្រាពីកន្លែងធ្វើចត្តាឡីស័ក និង ២៨០៧ ករណី ត្រូវបានកត់ត្រានៅពេលយប់។ ទីក្រុងហូជីមិញបន្ដនាំមុខគេជាមួយនឹងករណីឆ្លងថ្មីៗ ដោយគិតត្រឹមតែរបាយការណ៍ពេលល្ងាចតែមួយ មានអ្នកឆ្លងថ្មីចំនួន ២,៣១០ ករណី។ ប្រទេសវៀតណាមបានមើលឃើញពីការកើនឡើងនៃជំងឺ COVID-19 យ៉ាងអាក្រក់បំផុតកាលពីថ្ងៃអាទិត្យ ដោយមានករណីសរុប ៥,៨៨៧ ករណី ហើយភាគច្រើនត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ជាមួយនឹងករណីសរុបចំនួន
July 19, 2021 - អន្តរជាតិ
វៀតណាម៖ បុរសម្នាក់ត្រូវបានព្រះរាជអាជ្ញានៅក្នុងខេត្ត Hai Duong សម្រេចបង្គាប់ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ បន្ទាប់ពីគាត់បានលួចឆ្លងដែនចូលប្រទេសវៀតណាមពីប្រទេសឡាវ ហើយបានចម្លងជំងឺ COVID-19 ទៅដល់មនុស្ស ២ នាក់ផ្សេងទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។ បុរសម្នាក់នោះមានឈ្មោះថា Dao Duy Tung អាយុ ៣២ឆ្នាំ ហើយគាត់ត្រូវជាប់ពន្ធនាគារពីបទ «ចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់» ទៅកាន់មិត្តស្រី និងមិត្តរួមការងាររបស់នាង។ ព្រះរាជអាជ្ញារបស់ប្រទេសវៀតណាមបាននិយាយថា បុរសរូបនេះបានលួចចេញទៅប្រទេសឡាវកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែមិនអាចរកការងារធ្វើនៅទីនោះបាន ដោយសារតែវិបត្តិនៃជំងឺ COVID-19
July 17, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ មុននេះបន្ដិចបានរាយការណ៍ថា ប្រទេសថៃបានដាក់បម្រាមទូទាំងប្រទេសលើការប្រមូលផ្តុំជាសាធារណៈ និងកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀតលើសកម្មភាពរបស់មនុស្ស ខណៈដែលចំនួនករណីថ្មី និងអ្នកស្លាប់ដោយសារជំងឺ COVID-19 សម្រាប់ថ្ងៃសៅរ៍នេះ បានកើនដល់កម្រិតកំពូលថ្មីមួយ ទោះបីជាមានការបិទខ្ទប់មួយផ្នែកនៅទីក្រុងបាងកក និងខេត្តចំនួន ៩ ផ្សេងទៀតនៅសប្តាហ៍នេះក៏ដោយ។ នៅថ្ងៃសៅរ៍នេះផ្ទាល់ ប្រទេសថៃមានករណីជំងឺ COVID-19 ថ្មីចំនួន ១០,០៨២ ករណី និងមានអ្នកស្លាប់បន្ថែមចំនួន ១៤១ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៣៩១,៩៨៩ ករណី និងអ្នកស្លាប់សរុបចំនួន ៣,២៤០ ករណី។ សេចក្ដីជូនដំណឹងមួយនៅលើ Royal Gazette ចេញផ្សាយជាផ្លូវការកាលពីល្ងាចថ្ងៃសុក្រ បានឱ្យដឹងថា ការហាមប្រាមការប្រមូលផ្តុំជាសាធារណៈត្រូវបានដាក់ចេញ
July 17, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ បាននិយាយថា ខ្លួនបានផ្តល់ការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន Sinopharm របស់ប្រទេសចិន។ អគ្គនាយករងផ្នែកសុខភាពលោក Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំង Sinopharm នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានចុះបញ្ជីដោយក្រុមហ៊ុនឱសថ Duopharma ហើយក្រុមហ៊ុននេះនឹងត្រូវទទួលបន្ទុកផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសម៉ាឡេស៊ី។ ជម្រាបជូនដែរថា កន្លងមកក្រុមហ៊ុន Duopharma បានប្រកាសពីកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់រដ្ឋាភិបាលម៉ាឡេស៊ីនូវវ៉ាក់សាំង Sputnik V ដែលផលិតនៅប្រទេសរុស្ស៊ីចំនួន ៦.៤ លានដូស។ ប៉ុន្តែយ៉ាងណា ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ លើសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលស្តីវ៉ាក់សាំងបង្ការជំងឺ
July 17, 2021 - កូវីដ-១៩
វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២,១០៥ ករណី នៅក្នុងតំបន់ចំនួន ១៨ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមអ្នកជំងឺថ្មីទាំងអស់ មានអ្នកជំងឺចំនួន ១,៧៦៩ នាក់ ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមីញ បូករួមករណីចំនួន ១,៣៩១ ពីកន្លែងធ្វើចត្តាឡីស័កនិងតំបន់បិទខ្ទប់ និង ៣៧៨ ករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមផ្សេងទៀត។ គិតមកទល់នឹងពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៤២,៦៦៣ ករណី នៅក្នុងទីក្រុងនិងខេត្តចំនួន ៥៨ ចាប់តាំងពីរលកថ្មីទី៤ បានចាប់ផ្តើមវាយប្រហារតាំងពីថ្ងៃទី២៧
July 17, 2021 - អន្តរជាតិ
ក្រុមហ៊ុន Johnson & Johnson (J&J) នៅប្រទេសវៀតណាម ធ្លាប់បានស្នើសុំការអនុម័តលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនកាលពីដើមខែនេះ ជាមួយនឹងការផ្តល់ទិន្នន័យស្តីពីសុវត្ថិភាពគុណភាព និងប្រសិទ្ធភាពរបស់វា។ ដូច្នេះដោយផ្អែកទៅលើទិន្នន័យសុវត្ថិភាព និងគុណភាពរបស់វ៉ាក់សាំង អាជ្ញាធរវៀតណាមក៏បានសម្រេចចិត្តឱ្យមានការប្រើប្រាស់វ៉ាក់សាំងនេះសម្រាប់ស្ថានភាពបន្ទាន់។ នេះជាវ៉ាក់សាំងទី៦ ដែលបានអនុម័តនៅប្រទេសវៀតណាម ខណៈ ៥ ផ្សេងទៀតគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca, Sputnik-V, Pfizer, Moderna និង Sinopharm ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson មានភាពខុសប្លែកពីវ៉ាក់សាំងដទៃទៀត ដោយសារតែវាត្រូវការចាក់តែមួយលើកប៉ុណ្ណោះ ខណៈដែលវ៉ាក់សាំងផ្សេងត្រូវចាក់ ២
July 16, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះបាននិយាយថា ប្រទេសខ្លួនបានកត់ត្រាករណីដំបូងនៃជំងឺ COVID-19 បំប្លែងខ្លួនដែលរកឃើញដំបូងនៅប្រទេសឥណ្ឌា ឬហៅថា Delta ។ លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់សន្និសីទកាសែតថា ក្នុងចំណោមករណីជំងឺ COVID-19 វ៉ា់រ្យ៉ង់ Delta ទាំង ១៦ ករណី ដែលត្រូវបានរកឃើញ មានករណីចំនួន ១១ ជាការរកឃើញនៅក្នុងសហគមន៍។ អាជ្ញាធរហ្វីលីពីនបានខិតខំយ៉ាងខ្លាំងដើម្បីព្យាយាម និងបញ្ឈប់ការរីករាលដាលរបស់វ៉ារ្យ៉ង Delta នៅក្នុងសហគមន៍របស់ខ្លួន បន្ទាប់ពីវាបានបង្កឱ្យមានការកើនឡើងនៃការឆ្លងរាលដាលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ វ៉ារ្យ៉ង់
July 16, 2021 - អន្តរជាតិ
គិតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ ៨០ នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់មួយបានវាយប្រហារប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ មិនមែនត្រឹមតែប្រទេសអាល្លឺម៉ង់មួយនោះទេ សូម្បីតែប្រទេសបែលហ្ស៊ិកក៏បានរាយការណីពីការស្លាប់យ៉ាងតិច ១១នាក់ នៅពេលដែលតំបន់អឺរ៉ុបភាគខាងលិចបានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកទន្លេចាល់ឡើងបង្កឱ្យមានជាទឹកជំនន់នេះ។ រដ្ឋ Rhineland-Palatinate និង North Rhine-Westphalia របស់ប្រទេសអាល្លឺម៉ង់រងការវាយប្រហារខ្លាំងជាងគេ ប៉ុន្តែប្រទេសបែលហ្ស៊ិក និងហូឡង់ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ហើយទឹកជំនន់បានបន្ដវាយប្រហារដល់ប្រទេសលុចសំបួ និងស្វីស។ អាជ្ញាធរបាននិយាយថា នៅក្នុងស្រុក Ahrweiler មានមនុស្សរាប់រយនាក់បានបាត់ខ្លួន។ អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា បណ្តាញទូរស័ព្ទចល័តត្រូវបានបញ្ឈប់សកម្មភាព ដែលធ្វើឱ្យការទាក់ទងមានភាពពិបាក។ នៅភូមិ
July 16, 2021












