autoadmin
  • អន្តរជាតិ

    គ្រោះរញ្ជួយដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុង បានវាយប្រហារផ្នែកខ្លះនៃប្រទេសឥណ្ឌាភាគខាងលិច ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០ នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ យោងតាមអ្នកប្រមូលទិន្នន័យតាមស្រុក គឺលោក Nidhi Chaudhary និងមន្ត្រីរដ្ឋាភិបាលលោក Sagar Pathak បានឱ្យដឹងថា អ្នកស្លាប់ទាំងនោះរួមមានមនុស្ស ៥៤ នាក់ នៅក្នុងការបាក់ដីចំនួន ៤ នៅក្នុងស្រុក Raigad និង Ratnagiri នៅភាគខាងលិចរដ្ឋ Maharashtra កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ក្នុងនោះផងដែរ ក៏មានមនុស្សជាង ១,០០០ នាក់

    July 24, 2021
  • កូវីដ-១៩

    ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម សម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ បានហក់ឡើងយ៉ាងមិនគួរឱ្យជឿ ជាមួយនឹងការឆ្លងថ្មីចំនួន ៥,២៧៥ ករណី ដែលត្រូវបានកត់ត្រាចេញពីតំបន់ចំនួន ១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមករណីទាំងអស់ដែលត្រូវបានបញ្ជាក់នៅព្រឹកនេះ មានករណីចំនួន ៣,២០២ ករណី ស្ថិតនៅក្នុងតំបន់នៅដាច់ដោយឡែកនិងតំបន់បិទខ្ទប់ ហើយអ្នកជំងឺចំនួន ២,០៧៣ ករណី គឺមានប្រភពឆ្លងមិនច្បាស់លាស់នោះទេ។ រលកចុងក្រោយរបស់ប្រទេសវៀតណាម គឺមានរយៈពេលជិត ៣ ខែកន្លងមកហើយ ខណៈការឆ្លងក្នុងសហគមន៍ទាំងអស់ ត្រូវបានកត់ត្រាចេញពីទីក្រុងនិងខេត្តចំនួន ៦២ របស់ប្រទេសនេះ។ គិតត្រឹមរលកចុងក្រោយនេះតែមួយ

    July 24, 2021
  • អន្តរជាតិ

    សមាគមគ្រូពេទ្យជនបទរបស់ប្រទេសថៃ (RDS) នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានព្រមានថា អត្រាឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុងបាងកក បានឈានដល់ ១៩% ឬស្មើនឹងអត្រាមនុស្ស ១នាក់ នៅក្នុងចំណោមពលរដ្ឋ ៥នាក់តេស្តវិជ្ជមានកូវីដ ហើយវាក៏កំពុងបង្ហាញថា ការផ្ទុះឡើងនៅអំឡុងពេលនេះគឺមិនអាចគ្រប់គ្រងបាននោះទេ។ ទិន្នន័យនេះត្រូវបានរកឃើញដោយមានការចូលរួមវវាងសមាគមគ្រូពេទ្យជនបទ និងការិយាល័យសន្តិសុខសុខភាពជាតិ ដោយផ្អែកលើករណីសកម្មនៅក្នុងសហគមន៍ចំនួន ៣០ របស់ទីក្រុងបាងកក ដែលមិនធ្លាប់ត្រូវបានស៊ើបអង្កេតពីក្រសួងសុខាភិបាលពីមុននោះទេ។ របាយការណ៍នៃការវាយតម្លៃនេះមិនទាន់ត្រូវបានបង្ហាញឱ្យបានលម្អិតនៅឡើយទេ ប៉ុន្តែឥឡូវនេះក្រុមគ្រូពេទ្យចំនួន ១១ក្រុម កំពុងផ្ដល់ជូនការធ្វើតេស្ដរកជំងឺ COVID-19 នៅក្នុងតំបន់ចំនួន ១៤ ជាមួយនឹងគោលដៅតេស្ដ ១៥,០០០ នាក់

    July 23, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា គណៈកម្មាធិការរបស់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងតារាចម្រៀងរ៉េបវ័យ ១៨ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Danupa Kanaterrakul ឬហៅក្រៅថា Milli នៅក្រោមបទបរិហាកេរ្តិ៍ ដោយសារតែនាងបានរិះគន់នៅលើបណ្ដាញសង្គម Twitter ទាក់ទងនឹងការគ្រប់គ្រងជំងឺ COVID-19 មិនបានល្អរបស់រដ្ឋាភិបាលនៃប្រទេសថៃ។ ជម្រាបផងដែរថា កញ្ញា Milli គឺជាតារាម្នាក់នៅក្នុងចំណោមតារាថៃច្រើនជាង ២០ នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស ទាក់ទងនឹងការរិះគន់លើរដ្ឋាភិបាល។ កញ្ញា Milli ត្រូវបានប៉ូលីសកោះហៅទៅបំភ្លឺរឿងក្ដីបរិហាកេរ្តិ៍ នៅឯស្ថានីយប៉ូលីស Nang Loeng

    July 23, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុនបានអនុម័តជាផ្លូវការ លើការប្រើប្រាស់ថ្នាំចំនួន ២ ប្រភេទ គឺថ្នាំ casirivimab និង imdevimab របស់ក្រុមហ៊ុនអាមេរិក Regeneron Pharmaceuticals ដែលត្រូវបានគេប្រើលាយបញ្ចូលគ្នា (cocktail) នៅក្នុងការព្យាបាលជំងឺ COVID-19 កម្រិតស្រាល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance ។ ថ្នាំនេះត្រូវបានគេឱ្យឈ្មោះថា REGEN-COV ឬ Ronapreve™ ហើយវាគឺជានាំថ្នាំអង្គបដិប្រាណដំបូងបំផុតរបស់ពិភពលោក ដែលទទួលបានការអនុម័តពេញលេញ សម្រាប់ការព្យាបាលជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន។ នៅប្រទេសជប៉ុន ថ្នាំអនេះត្រូវបានផ្តល់ភ្លើងបៃតងជាពិសេស នៅក្រោមមាត្រាទី ១៤-៣ នៃច្បាប់ស្តីពីឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។ ការអនុម័តនេះផ្អែកលើលទ្ធផលនៃការសាកល្បងដំណាក់កាលទី៣ លើអ្នកជំងឺ COVID-19

    July 23, 2021
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសអូស្រ្តាលី គឺលោក Greg Hunt នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការថា ប្រទេសអូស្រ្តាលីបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវ៉ារ្យ៉ង Delta នៅក្នុងរដ្ឋចំនួន ៣ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ លោក Greg Hunt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលទំនិញសម្រាប់ការព្យាបាល

    July 23, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៣,៨៩៨ ករណីបន្ថែមទៀត ចេញពីទីក្រុងនិងខេត្តចំនួន ២១ ដោយភាគច្រើនរកឃើញនៅទីក្រុងហូជីមិញ។ ពោលគឺទីក្រុងហូជីមិញតែមួយ បានកត់ត្រាករណីថ្មីចំនួន ៣,៣០២ ករណី បន្ទាប់មកគឺខេត្តឡុងអាន មានចំនួន ២២៣ ករណី និងទីក្រុងដាណាង មានចំនួន ៤៧ ករណី។ ក្នុងចំណោមអ្នកជំងឺ COVID-19 ថ្មីទាំងនេះ មានករណីចំនួន ៣,៧០៧ ត្រូវបានរកឃើញពីកន្លែងចត្តាឡីស័ក និងតំបន់បិទខ្ទប់ ហើយ ១៩១ ករណី

    July 23, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤១,៣៨៣ ករណី និងការស្លាប់ចំនួន ៥០៧ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនឆ្លងជំងឺ COVID-19 សរុបមានចំនួន ៣១,២៥៧,៧២០ ករណី និងការស្លាប់សរុបចំនួន ៤១៨,៩៨៧ ករណី។ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា មនុស្សចំនួន ៣៨,៦៥២ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ៣០,៤២៩,៣៣៩ នាក់ ហើយករណីសកម្មនៅសល់ ៤០៩,៣៩៤ ករណី។ ចំនួនករណីនៅថ្ងៃព្រហស្បតិ៍គឺតិចជាងកាលពីថ្ងៃពុធចំនួន

    July 22, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃព្រហស្បិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៣,៦៥៥ ករណី ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានមួយទៀត ក៏ដូចជាការស្លាប់បន្ថែមចំនួន ៨៧ ករណី នៅក្នុងរយៈពេល ២៤​ ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីថ្មីទាំងអស់សម្រាប់ថ្ងៃនេះ មានករណីចំនួន ៥៤៥ ត្រូវបានរកឃើញពីពន្ធនាគារ។ ទន្ទឹមនឹងនេះ មានអ្នកជំងឺចំនួន ៧,៩២១ នាក់ បានជាសះស្បើយ និងរំសាយពីមន្ទីរពេទ្យកាលពីថ្ងៃពុធផងដែរ។ ចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដែលជាកំណើតនៃរលកទី៣ របស់ប្រទេសថៃ ប្រទេសនេះបានកត់ត្រាករណីជំងឺ

    July 22, 2021
  • អន្តរជាតិ

    អតីតរដ្ឋមន្រ្តីក្មេងជាងគេនៅក្នុងប្រវត្តិសាស្រ្តប្រទេសម៉ាឡេស៊ី គឺលោក Syed Saddiq Abdul Rahman នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ត្រូវបាននាយករដ្ឋមន្រ្តីម៉ាឡេស៊ីគឺលោក Muhyiddin Yassin ធ្វើការចោទប្រកាន់ពីបទកេងចំណេញថវិកាចំនួន ១ លានរីងហ្គីត (២៣៦,៧៤៨ដុល្លារ) ។ លោក Syed Saddiq ដែលមានអាយុ ២៨ឆ្នាំ បានឡើងតុលាការទីក្រុងគូឡាឡាំពួនៅថ្ងៃនេះ ក្រោមបទចោទប្រកាន់ចំនួន ២ករណី ដែលគាត់បានប្រព្រឹត្តតាំងតែពីគាត់នៅបម្រើជារដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាមកម្ល៉េះ។ ប្រភពព័ត៌មានបាននិយាយថា លោកបានដកប្រាក់ចេញពីថវិការួមរបស់បក្ស ដោយគ្មានការយល់ព្រមពីគណៈកម្មាធិការរបស់បក្សនោះទេ កាលពីខែមីនាឆ្នាំមុន។ ពោលគឺប្រសិនបើលោក Syed Saddiq ត្រូវបានរកឃើញថាមានពិរុទ្ធ

    July 22, 2021