autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២,៧៦២ ករណី នៅក្នុងរបាយការណ៍ពេលព្រឹករបស់ខ្លួន ដែលចេញពីតំបន់ចំនួន ២១ នៅទូទាំងប្រទេស ហើយភាគច្រើនត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ដោយមានករណីចំនួន ១,៨៤៩ ត្រូវបានបញ្ជាក់។ ក្នុងចំណោមអ្នកជំងឺថ្មីៗទាំងអស់ មានអ្នកជំងឺ ២,២២៤ នាក់ ត្រូវបានគេរកឃើញនៅកន្លែដាងចត្តាឡីស័ក និង ៥៣៨ នាក់ នៅក្នុងសហគមន៍។ ជាមួយនឹងការបន្ថែមតួលេខថ្មីៗទាំងនេះ វានាំឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 ក្នុងស្រុកសរុបចំនួន ១០៥,២៨៧ នាក់

    July 27, 2021
  • អន្តរជាតិ

    ដូចយើងបានដឹងរួចមកហើយថា ប្រទេសជប៉ុនកំពុងតែធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍នេះដើមឡើយត្រូវធ្វើឡើងកាលពីឆ្នាំមុន ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺ COVID-19 វាក៏ត្រូវបានពន្យារពេលមកធ្វើនៅក្នុងឆ្នាំ២០២១ នេះវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺមេដាយទាំងអស់ សម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះ នៅក្នុងការប្រកួតលើកនេះ គឺធ្វើឡើងដោយសំណល់កែច្នៃអេឡិចត្រូនិកដូចជា៖ ស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម។ ទម្រាំប្រមូលបានកាកសំណល់អេឡិចត្រូនិក ដើម្បីមកផលិតចេញជាមេដាយទាំងអស់ចំនួន ៥,០០០ មានប្រជាជនជប៉ុនមកពីតំបន់ច្រើនជាង ១,៦០០ តំបន់ បានចំណាយពេលរបស់ពួកគេរយៈពេល ២ឆ្នាំ ដើម្បីចូលរួមប្រមូលសំណល់ទាំងនោះ។ ពួកគេបានដំឡើងជាទីតាំងផ្សេងៗគ្នា ដើម្បីឱ្យពលរដ្ឋអាចចូលរួមបរិច្ចាគគ្រឿងអេឡិចត្រូនិកចាស់ៗបានទាំងអស់គ្នា។ បន្ទាប់ពីយុទ្ធនាការប្រមូលសំណល់អេឡិចត្រូនិកបានបញ្ចប់ទៅវិញ ពួកគេក៏អាចកែច្នៃសំណល់ទាំងនោះសម្រាប់មេដាយមាសបាន ៣២គីឡូក្រាម, មេដាយប្រាក់ ៣៥០០ គីឡូក្រាម និងមេដាយសំរិទ្ធ ២២០០ គីឡូក្រាម៕ The

    July 27, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៧,៨៥៩ ករណី គិតត្រឹមល្ងាចថ្ងៃច័ន្ទនេះ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 សរុបនៅក្នុងរលកនៃការឆ្លងទី០៤ មានដល់ ១០២,៥២៥ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ នៅក្នុងរបាយការណ៍ពេលល្ងាច ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការឆ្លងចុងក្រោយ បានរាយការណ៍ពីករណីថ្មីចំនួន ៤,២៨៣ ករណី ខណៈខេត្តប៊ិញដុងមាន ៣២៦ ករណី និងខេត្តដុងណៃខាងត្បូងមាន ១៣៤ ករណី ហើយករណីដែលនៅសល់ ត្រូវបានកត់ត្រាចេញពីក្នុងខេត្ត និងក្រុងចំនួន ២៣ ផ្សេងទៀត។ ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់ពីការជាសះស្បើយចំនួន ២,០០៦ ករណី នៅក្នុងថ្ងៃតែមួយនោះផងដែរ ដែលបង្កើនចំនួនអ្នកដែលបានធូរស្បើយចាប់តាំងពីជំងឺរាតត្បាត COVID-19

    July 27, 2021
  • អន្តរជាតិ

    ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអាទិត្យបាននិយាយថា ការបដិសេធមិនទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺ COVID-19 មិនមែនជា “សេរីភាពទេ” ពីព្រោះក្រុមអ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំងបានធ្វើឱ្យមានការឆ្លង និងសម្លាប់អ្នកដទៃទៀត តាមរយៈភាពមិនទទួលខុសត្រូវ និងគិតតែប្រយោជន៍ខ្លួនឯងរបស់ពួកគេ។ ថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ប៉ូលីនេស៊ីបារាំង លោក Macron បាននិយាយថា៖«មនុស្សគ្រប់គ្នាមានសេរីភាពក្នុងការបញ្ចេញមតិរៀងខ្លួន តែវាគ្មានសេរីភាពណា ដែលខ្ញុំនឹងមិនជំពាក់នរណាម្នាក់ផ្សេងទៀតនោះទេ»។ លោកបានបន្ថែមថា៖ «តើសេរីភាពមានន័យអ្វី ប្រសិនបើអ្នកនិយាយមកខ្ញុំថា “ខ្ញុំមិនចង់ចាក់វ៉ាក់សាំងទេ” ប៉ុន្តែថ្ងៃស្អែកឡើងអ្នកចម្លងជំងឺទៅឪពុកម្តាយអ្នក ឬខ្លួនអ្នកផ្ទាល់?» លោកបាននិយាយទៀតថា៖«នេះមិនមែនជាសេរីភាពទេ វាជាភាពគ្មានទំនួលខុសត្រូវ និងការគិតតែពីប្រយោជន៍ខ្លួនឯង»។ លោក Macron និយាយថា សេរីភាពគឺអាស្រ័យលើស្មារតីនៃកាតព្វកិច្ចទៅវិញទៅមក មិនមែនភាពអាត្មានិយមរបស់បុគ្គលនោះទេ។ គួរឱ្យដឹងដែរថាមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសបារាំង បានតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការណែនាំលិខិតឆ្លងដែនសម្រាប់អ្នកចាក់វ៉ាក់សាំងរួច និងច្បាប់ចាក់វ៉ាក់សាំងចាំបាច់សម្រាប់វិជ្ជាជីវៈមួយចំនួននៅចុងសប្តាហ៍នេះ។

    July 26, 2021
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសវៀតណាមបានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការផ្ទេរបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជាមួយសហរដ្ឋអាមេរិក ហើយនឹងចាប់ផ្តើមផលិតនៅឆ្នាំក្រោយនេះ។ លោករដ្ឋមន្រ្តីបានថ្លែងនៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភាជាតិនីតិកាលទី១៥ ថា រោងចក្រដែលមានសមត្ថភាពផលិតចំនួន ២០០ លានដូស ក៏កំពុងនឹងសាងសង់ដែរ ហើយនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។ លោកបាននិយាយថា ប្រទេសវៀតណាមក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្ទេរបច្ចេកវិទ្យាសម្រាប់វ៉ាក់សាំងបង្ការជាមួយប្រទេសរុស្ស៊ី និងជប៉ុនរួចហើយដែរ។ ជម្រាបដែរថាក្រុមហ៊ុន Vabiotech ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានផលិតវ៉ាក់សាំង Sputnik V បាច់ដំបូង (batch) របស់ខ្លួនកាលពីសប្តាហ៍មុន។ វ៉ាក់សាំងដំបូងនេះនឹងត្រូវបានវាយតម្លៃនៅក្នុងប្រទេសរុស្ស៊ី មុនពេលផលិតកម្មទ្រង់ទ្រាយធំចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម។ លោក Nguyen Thanh

    July 26, 2021
  • អន្តរជាតិ

    សារព័ត៌មានថៃ Komchadluek កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលើកឡើងពីមេដឹកនាំឆ្លាតវ័យ នៅក្នុងអំឡុងពេលមានវិបត្តិនៃជំងឺ COVID-19 ដោយពួកគេបានប្រៀបធៀបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាន់ខាំ ភីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ជាមួយនឹងមេដឹកនាំរបស់ប្រទេសខ្លួនគឺលោក ប្រាយុទ្ធ ចាន់អូចា ។ ប្រភព Komchadluek បាននិយាយថា មេដឹកនាំនៃប្រទេសទាំង ២ ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត បានឆ្លើយតបយ៉ាងល្អជាមួយនឹងស្ថានការណ៍នៃជំងឺ COVID-19 ដោយមានការបញ្ជាទិញវ៉ាក់សាំងទាន់ពេលវេលា ពិសេសគឺបានចូលរួមក្នុងកម្មវិធី COVAX ខណៈដែលប្រទេសថៃខ្លួនឯងឯណោះវិញ បានក្លាយជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនចូលរួមជាមួយនឹងកម្មវិធី COVAX

    July 26, 2021
  • កូវីដ-១៩

    កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៣,៥៥២ ករណី ចេញពីតំបន់ចំនួន ៣១ ដែលជំរុញឱ្យចំនួនករណីជំងឺ COVID-19 សរុបសម្រាប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ កើនឡើងដល់ ៧,៥២៥ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧,៥២៥ នាក់ មានតែករណីចំនួន ៦ ប៉ុណ្ណោះ ដែលជាការនាំចូលពីបរទេស ក្រៅពីនោះសុទ្ធតែជាករណីក្នុងសហគមន៍ទាំងអស់។ ករណីសរុបសម្រាប់ថ្ងៃអាទិត្យនោះផ្ទាល់ គឺមានករណីចំនួន ៦,០០៩ ត្រូវបានរកឃើញនៅកន្លែងដាក់ដាច់ដោយឡែក និងតំបន់បិទខ្ទប់

    July 26, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ២,៧០៤ ករណី នៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ ចេញពីតំបន់ចំនួន ១៩ ហើយភាគច្រើនត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ។ ពោលគឺនៅក្នុងទីក្រុងហូជីមិញតែមួយ មានករណីថ្មីចំនួន ១,៧១៤ ករណី ត្រូវបានបញ្ជាក់ ហើយបន្ទាប់មកគឺខេត្តប៊ិញដុង ជាមួយនឹងករណីថ្មីចំនួន ៤០៧ ករណី។ ក្នុងចំណោមករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅព្រឹកនេះ មានអ្នកជំងឺចំនួន ២,១៩៧ នាក់ ត្រូវបានរកឃើញពីកន្លែងនៅដាច់ដោយឡែក និងតំបន់ដែលស្ថិតនៅក្រោមការបិទខ្ទប់ ខណៈមានករណីចំនួន ៥០៧ ផ្សេងទៀត មិនមានប្រភពឆ្លងច្បាស់លាស់ទេ។

    July 26, 2021
  • អន្តរជាតិ

    ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម បានបង្កើតភ្លៀងសិប្បនិមិត្តដោយជោគជ័យ ដើម្បីដោះស្រាយសីតុណ្ហភាពដ៏ក្ដៅរបស់ទីក្រុង។ ជាធម្មតាប្រទេសនេះមានភ្លៀងជាមធ្យមតែ ៤ អ៊ីញ នៃកម្ពស់ទឹកភ្លៀងប៉ុណ្ណោះ ហើយសីតុណ្ហភាពវិញមានពេលខ្លះឡើងដល់ ៥០ អង្សាសេឯណោះ។ ដូច្នេះវាពិតជាពិបាកស្រមៃថា សីតុណ្ហភាពរបស់ប្រទេសនេះក្ដៅបែបណាខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសអារ៉ាប់រួមបានផ្តល់ថវិកាដល់គម្រោងមួយ ដែលប្រើប្រាស់ដ្រូនធ្វើឱ្យមានបន្ទុកអគ្គីសនីនៅក្នុងពពក ហើយក្រោយមកវានឹងបង្កើតជាតំណត់ទឹកឱ្យបានច្រើន ហើយតំណក់ទឹកនឹងធ្លាក់ចុះមកដីដូចជាភ្លៀងធម្មតា។ បច្ចេកវិទ្យានេះគឺមិនបានប្រើប្រាស់ថ្នាំគីមីអ្វីនោះទេ ហើយការអនុវត្តនៅក្នុងទីក្រុងឌូបៃក៏បានទទួលជោគជ័យរួចហើយដែរ។ វីដេអូជាច្រើនត្រូវបានចែករំលែកនៅលើបណ្ដាញ Instagram ផ្លូវការរបស់ UAE Weather ដើម្បីបង្ហាញពីភាពជោគជ័យរបស់ដ្រូន ហើយក្រឡេកមើលមួយភ្លែត អ្នកនឹងមិនគិតថាវីដេអូនោះត្រូវបានថតនៅក្នុងទីក្រុងឌូបៃទេ។ ដ្រូនសម្រាប់បង្កើតទឹកភ្លៀងបានដំណើរការយ៉ាងល្អ ហើយការព្រមានអំពីអាកាសធាតុក៏ត្រូវបានចេញផ្សាយនៅផ្នែកខ្លះរបស់ប្រទេស។ ភ្លៀងនៅទីតាំងខ្លះបានបន្ដដល់ថ្ងៃអាទិត្យសប្ដាហ៍មុន ហើយដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេក អ្នកបើកបរត្រូវបានគេព្រមានអោយប្រយ័ត្នប្រយែងចំពោះផ្លូវរអិលផងដែរ។ ប្រទេសអារ៉ាប់រួមសង្ឃឹមថា វិធីនេះនឹងធ្វើឱ្យប្រទេសរបស់ខ្លួនចុះត្រជាក់បាន

    July 24, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា អាជ្ញាធរវៀតណាមបាននិយាយថា ទីក្រុងហាណូយបានដាក់ចេញនូវវិធានការណ៍រក្សាគម្លាតរយៈពេល ១៥ ថ្ងៃ នៅចំពេលដែលរដ្ឋធានីមួយនេះ បានមើលឃើញពីការកើនឡើងនៃករណីជំងឺ COVID-19 ។ ការរឹតត្បិតនេះនឹងចូលជាធរមានចាប់ពីម៉ោង ៦ ព្រឹក នៅថ្ងៃសៅរ៍នេះផ្ទាល់ ដែលត្រូវបានកំណត់ដោយសារាចរលេខ ១៦ ដែលរួមមានទាំងបទប្បញ្ញត្តិរក្សាគម្លាតដ៏តឹងរ៉ឹងបំផុត។ បទបញ្ជានេះតម្រូវឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ហើយចេញក្រៅនៅពេលដែលត្រូវការទិញរបស់ចាំបាច់ ដូចជាទិញអាហារ ឬថ្នាំ ឬទៅធ្វើការនៅតាមរោងចក្រ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យបើក ហើយពលរដ្ឋត្រូវរក្សាគម្លាត ២ ម៉ែត្រពីគ្នា។ មិនអាចមានការប្រមូលផ្តុំគ្នាលើសពី ២នាក់  នៅទីសាធារណៈក្រៅពីកន្លែងធ្វើការ សាលារៀន ឬមន្ទីរពេទ្យនោះទេ។ ការដឹកជញ្ជូនសាធារណៈភាគច្រើននឹងត្រូវបិទ ហើយនឹងមិនមានការធ្វើដំណើរទៅកាន់មូលដ្ឋានផ្សេងទៀតឡើយ ខណៈការធ្វើការពីផ្ទះក៏នឹងត្រូវបានណែនាំ៕

    July 24, 2021