autoadmin
  • អន្តរជាតិ

    ក្រុមហ៊ុន Google និង Facebook បាននិយាយថា ពួកគេនឹងតម្រូវឱ្យបុគ្គលិកនៅអាមេរិករបស់ពួកគេ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅពេលដែលពួកគេត្រឡប់ទៅធ្វើការវិញជួបមុខគ្នាវិញ។ ផែនការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ២ គឺឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺ COVID-19 ប្រភេទ Delta ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ហើយវ៉ារ្យ៉ងនេះកំពុងឆ្លងរាលដាលខ្លាំងជាងប្រភេទណាទាំងអស់នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Google និយាយថា អ្នកដែលមកការិយាល័យនឹងចាំបាច់ត្រូវចាក់វ៉ាក់សាំ ប៉ុន្តែនឹងមានការលើកលែងប្រសិនពួកគេមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។ ក្រុមហ៊ុនក៏កំពុងពង្រីករយៈពេលធ្វើការពីផ្ទះចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ពាក់កណ្តាលខែតុលា ដោយលើកឡើងពីកង្វល់របស់កម្មករអំពីវ៉ារ្យ៉ង់ Delta ។ ចំណែកក្រុមហ៊ុន Facebook ក៏នឹងតម្រូវឱ្យមានការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកអាមេរិករបស់ខ្លួនផងដែរ។ ប៉ុន្តែក្រុមហ៊ុននឹងអនុញ្ញាតឱ្យពួកគេបន្តធ្វើការពីចម្ងាយទោះបីជាជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ដរាបណាការងាររបស់ពួកគេមិនត្រូវបានប៉ះពាល់៕ អត្ថបទ៖ លីដា

    July 29, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ របស់ក្រុមហ៊ុនឱសថ Pfizer/BioNTech មានសមត្ថភាពខ្ពស់ប្រឆាំងនឹងជំងឺ COVID-19 ដែលបំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ។ បើតាមទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Pfizer បានបង្ហាញថា វ៉ាក់សាំងដូសទី៣ របស់ខ្លួនអាចប្រឆាំងនឹងវ៉ារ្យ៉ង Delta បានល្អជាងវ៉ាក់សាំងស្ដង់ដារទាំង ២ដូស ដែលកំពុងមានឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះទៅទៀត។ នៅក្នុងការសិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា អង្គបដិប្រាណរបស់មនុស្សវ័យពី ១៨ ទៅ ៨៨ឆ្នាំ បានកើនឡើងរហូតដល់ទៅ ៥ ដង ខណៈមនុស្សវ័យពី

    July 29, 2021
  • អន្តរជាតិ

    លោក Ayesha Verrall រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលនៃប្រទេសនូវែលសេឡង់ បានផ្តល់ការយល់ព្រមជាបណ្តោះអាសន្នសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ជម្រាបដែរថា នូវែលសេឡង់ទទួលបានវ៉ាក់សាំងរបស់ AstraZeneca ចំនួន ៧.៦ លានដូស តាមរយៈកិច្ចព្រមព្រៀងទិញជាមុនជាមួយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែតមួយនេះកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះប្រទេសនូវែលសេឡង់ បានប្រើប្រាស់តែវ៉ាក់សាំង Pfizer-BioNTech មួយប៉ុណ្ណោះ សម្រាប់បង្ការជំងឺ COVID-19 ជូនពលរដ្ឋរបស់ខ្លួន។ កាលពីសប្តាហ៍មុនប្រទេសនូវែលសេឡង់ ក៏បានផ្អាកការរៀបចំការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័កជាមួយប្រទេសអូស្ត្រាលី យ៉ាងហោចណាស់រយៈពេល ៨ សប្តាហ៍ ដោយសារថាជំងឺ COVID-19 វ៉ារ្យ៉ង់ Delta

    July 29, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ពលរដ្ឋនៃសហភាពអ៊ឺរ៉ុប ឬសហរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ចំនួនដូសនឹងមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ស្កុតឡេន និងវែល។ ការផ្លាស់ប្តូរនេះនឹងចូលជាធរមាននៅម៉ោង ០៤ និង ០០ នាទី (BST) នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ហើយរដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា វានឹងជួយដល់ពលរដ្ឋឱ្យមានការជួបជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេឡើងវិញ។ ជម្រាបផងដែរថា វិធានការដែលកំពុងអនុវត្តបច្ចុប្បន្ន គឺគេតម្រូវឱ្យតែពលរដ្ឋដែលបានចាក់វ៉ាក់សាំងនៅ UK ប៉ុណ្ណោះ ទើបអាចជៀសផុតពីការធ្វើចត្តាឡីស័កបាន។ រដ្ឋមន្រ្តីដឹកជញ្ជូនលោក Grant Shapps បាននិយាយថា ការផ្លាស់ប្ដូរនេះក៏នឹងអនុវត្តលើពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិក និងយ៉ាងហោចណាស់ត្រូវតែចាក់ដូសទី២

    July 29, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ២,៨២១ ករណី ចេញពីតំបន់ចំនួន ២១ ដែលនាំឱ្យការឆ្លងសរុបចាប់តាំងពីប្រទេសនេះប្រឈមនឹងរលកទី០៤ កើនដល់ ១១៩,៨១២ ករណី។ ទីក្រុងហូជីមិញនៅតែបន្ដនាំមុខគេជាមួយនឹងករណីថ្មីៗ ដោយថ្ងៃនេះផ្ទាល់ខ្លួនបានកត់ត្រាការឆ្លងថ្មីចំនួន ១,៧១៥ ករណី នាំឱ្យការឆ្លងសរុបកើនដល់ ៧៨,៩០៤ ករណី ។ ក្នុងចំណោមករណីថ្មីៗទាំងអស់នេះ មានករណីចំនួន ២,២៣៤ ករណី ត្រូវបានរកឃើញនៅកន្លែងធ្វើចត្តាឡីស័ក ឬតំបន់បិទខ្ទប់ ខណៈមានករណីចំនួន ៥៨៧ ករណី

    July 29, 2021
  • កូវីដ-១៩

    ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១,៨៩៦ ករណី ដែលជាការកើនឡើងក្នុងមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់ពីមុន ខណៈដែលប្រទេសនេះកំពុងព្យាយាមទប់ស្កាត់នឹងការផ្ទុះឡើងថ្មីៗនេះ ដែលបណ្ដាលមកពីវ៉ារ្យ៉ង់ Delta ។ ចំនួនឆ្លងសរុបនៅថ្ងៃនេះបានបំបែកកំណត់ត្រាចាស់ ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី ២២ ខែកក្កដា ខណៈការឆ្លងកំពុងរីករាលដាលហួសពីរដ្ឋធានីសេអ៊ូល និងតំបន់ជិតខាងរបស់ខ្លួន។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា មានករណីឆ្លងក្នុងសហគមន៍ចំនួន ១,៨២៣ កាលពីថ្ងៃអង្គារ ហើយ ៣៣.៥% ឬ ៦១១ នៃករណីទាំងនេះ គឺមកពីតំបន់នៅក្រៅតំបន់រដ្ឋធានីសេអ៊ូល។

    July 28, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៥,១៤៩ ករណីផ្សេងទៀត ចេញពីតំបន់ចំនួន ២៩ កាលពីយប់ថ្ងៃអង្គារ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 សរុបមានចំនួន ៧,៩១១ ករណី សម្រាប់តួលេខថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១​ ។ ទីក្រុងហូជីមិញបានរាយការណ៍ពីករណីថ្មីចំនួន ៤,៤៦៩ ករណី បន្ទាប់មកខេត្តជិតខាងរបស់ខ្លួន គឺខេត្តដុងណៃ ចំនួន ១២០ ករណី​, ខេត្តឡុងអាន ៧៥ ករណី និងខេត្ដប៊ិញដុង ៧៩ ករណី។

    July 28, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្តារខ្សែទូរស័ព្ទទំនាក់ទំនងគ្នាឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានកាត់ផ្ដាច់មធ្យោបាយទាក់ទងគ្នារវាងប្រទេសទាំង ២ កាលពីខែមិថុនា ឆ្នាំ២០២០។ យោងតាមការិយាល័យប្រធានាធិបតីរបស់ភាគខាងត្បូងបាននិយាយថា មេដឹកនាំនៃប្រទេសទាំង ២ បានព្រមព្រៀងគ្នាដើម្បីកសាងការជឿទុកចិត្ត និងបង្កើនចំណងមិត្តភាពជាមួយគ្នាឡើងវិញ ហើយពួកគេបានផ្លាស់ប្តូរលិខិតផ្ទាល់ខ្លួនជាច្រើនចាប់តាំងពីខែមេសា ឆ្នាំ២០២១ តរៀងមក។ ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងបាននិយាយដែរថា៖«យោងតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងមេដឹកនាំកំពូលទាំង ២ ភាគខាងជើងនិងខាងត្បូងបានចាត់វិធានការរួម ដើម្បីដំណើរការរាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េឡើងវិញចាប់ពីម៉ោង ១០ ៖ ០០ ថ្ងៃទី២៧ ខែកក្កដានេះ»។ ទីភ្នាក់ងារបានបន្ថែមថា មេដឹកនាំទាំង ២ បានយល់ព្រមធ្វើឱ្យមានការបោះជំហានដ៏ធំមួយ នៅក្នុងការស្តារការទុកចិត្តគ្នាទៅវិញទៅមក

    July 27, 2021
  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីមួយរបស់អាជ្ញាធរគ្រប់គ្រងជំងឺនៅក្នុងខេត្ត Jiangsu របស់ប្រទេសចិនបានបង្ហាញថា អង្គបដិប្រាណដែលកកើតនៅក្នុងចំណោមអ្នកទទួលវ៉ាក់សាំងបង្ការជំងឺ COVID-10 ស៊ីណូវ៉ាក់ (Sinovac Biotech) នឹងចាប់ផ្តើមធ្លាក់ចុះទៅវិញនៅរយៈពេល ៦ខែ បន្ទាប់ពីការចាក់លើកទី២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។ ប៉ុន្តែយ៉ាងណាវាបានបន្ថែមថា ១៦.៩% នៃអ្នកដែលបានចាក់វ៉ាក់សាំងចំនួន ២ដូស រយៈពេល ២ សប្តាហ៍ដាច់ពីគ្នា និង ៣៥.២% នៃអ្នកដែលចាក់ទាំង ២ដូស នៅរយៈពេល ៤ សប្តាហ៍ដាច់ពីគ្នា នៅតែមានកម្រិតអង្គបដិប្រាណខ្ពស់ជាងកម្រិតចុះថយទៅវិញ នៅក្នុងរយៈពេល ៦ ខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២។ ការសិក្សានេះត្រូវបានធ្វើឡើងដោយផ្អែកលើសំណាកឈាមរបស់ពលរដ្ឋ ដែលមានអាយុចន្លោះពី ១៨

    July 27, 2021
  • អន្តរជាតិ

    ទីក្រុងញូវយ៉កនឹងតម្រូវឱ្យបុគ្គលិកនៅក្នុងទីក្រុងទាំងអស់ ត្រូវផ្តល់ភ័ស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬត្រូវធ្វើតេស្តរាល់មួយសប្តាហ៍ម្តង។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ហើយវានឹងត្រូវគ្របដណ្ដប់លើកម្មករក្រុងរួមមាន៖ ប៉ូលីស អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកសាលារៀន នេះបើតាមការប្រកាសរបស់លោក De Blasio អភិបាលទីក្រុងញូវយ៉ក។ លោកអភិបាលបាននិយាយថា ច្បាប់ថ្មីនេះគឺដើម្បីរក្សាសុវត្ថិភាពប្រជាជន ហើយកាលពីសប្តាហ៍មុនលោកក៏បានប្រកាសថានឹងមានការអនុវត្តស្រដៀងគ្នា ចំពោះកម្មករនៅតាមគ្រឹះស្ថានសុខាភិបាលក្រុង នៅខែក្រោយផងដែរ។ រីឯរដ្ឋកាលីហ្វ័រញ៉ាក៏នឹងចាប់ផ្តើមមានវិធានការស្រដៀងគ្នា សម្រាប់បុគ្គលិករដ្ឋ និងបុគ្គលិកទាំងអស់នៅក្នុងវិស័យថែទាំសុខភាព និងបុគ្គលិកមានហានិភ័យខ្ពស់។ វិធានការថ្មីនេះនឹងចូលជាធរមាននៅខែក្រោយ ហើយអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋក៏នឹងលើកទឹកចិត្តដល់រដ្ឋាភិបាលក្នុងតំបន់ និងនិយោជកផ្សេងទៀត ឱ្យអនុវត្តពិធីសារស្រដៀងគ្នា។ កាលពីខែមុនសាន់ហ្វ្រាន់ស៊ីស្កូ ក៏បានតម្រូវឱ្យបុគ្គលិកនៅតាមស្ថាប័នវេជ្ជសាស្រ្តក្រុង

    July 27, 2021