autoadmin
  • កូវីដ-១៩

    ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបាននិយាយថា ចំនួនអ្នកឆ្លងជំងឺ COVIID-19 សរុបនៅក្នុងប្រទេសខ្លួន កើនឡើងដល់ ៣១,៧២៦,៥០៧ នាក់ បន្ទាប់ពីមានករណីថ្មីចំនួន ៣០,៥៤៩ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងនោះផងដែរ មានអ្នកជំងឺចំនួន ៤២២ នាក់ បានស្លាប់ដោយសារជំងឺនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ៤២៥,១៩៥ នាក់ ហើយចំនួនជាសះស្បើយថ្មីមានចំនួន ៤២៥,១៩៥ ករណី ដែលនាំឱ្យចំនួនជាសះស្បើយសរុបមានដល់ ៣០,៨៩៦,៣៥៤ ករណី។ យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) បាននិយាយថា គិតមកទល់ពេលនេះមានសំណាកសរុបចំនួន ៤៧១,២៩៤,៧៨៩ ត្រូវបានគេធ្វើតេស្តរកជំងឺ COVID-19

    August 3, 2021
  • អន្តរជាតិ

    ទីក្រុងវូហានរបស់ប្រទេសចិននឹងធ្វើតេស្តរកជំងឺ COVID-19 លើអ្នកស្រុករបស់ខ្លួនចំនួន ១២ លាននាក់ បន្ទាប់ពីខ្លួនបានរកឃើញវត្តមាននៃជំងឺ COVID-19 បំប្លែងខ្លួន Delta ដែលជាប្រភេទមានការឆ្លងខ្លាំង និងកំពុងវាយប្រហារនៅទូទាំងពិភពលោក។ ទីក្រុងវូហានដែលជាទីក្រុងដំបូងបំផុត ដែលបានរាយការណ៍ពីជំងឺ COVID-19 កាលពីចុងឆ្នាំ២០១៩ បានគ្រប់គ្រងករណីជំងឺនេះយ៉ាងល្អបំផុត ដោយមិនឱ្យមានករណីក្នុងសហគមន៍ថ្មីៗនោះទេ ចាប់តាំងតែពីខែឧសភាឆ្នាំមុន។ ប៉ុន្តែរហូតដល់ថ្ងៃច័ន្ទម្សិលមិញនេះ ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 បំប្លែងខ្លួន Delta ចំនួន ៣ ករណី ដែលធ្វើឱ្យទីក្រុងនេះត្រូវដាក់ការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ លោក Li Qiang មន្រ្តីនៅទីក្រុងវូហាន របស់រដ្ឋធានីនៃខេត្តហ៊ូប៉ីបាននិយាយថា ដើម្បីធានាថាអ្នករាល់គ្នានៅក្នុងទីក្រុងមានសុវត្ថិភាព ការធ្វើតេស្តទូទាំងទីក្រុងនឹងត្រូវបានដាក់ឱ្យដំណើរការយ៉ាងឆាប់រហ័ស

    August 3, 2021
  • កូវីដ-១៩

    ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus ខណៈដែលប្រទេសនេះផ្ទាល់កំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងទី៤ នៅទូទាំងប្រទេស។ វ៉ារ្យ៉ង់ Delta Plus គឺជាសែស្រឡាយតែមួយនៃវ៉ារ្យ៉ង់ Delta ដែលត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែវាមានវត្តមានអាស៊ីដ​អាមីណេ K417N ដែលត្រូវបានគេរកឃើញនៅក្នុងវ៉ារ្យ៉ង់ Beta របស់អាហ្វ្រិកខាងត្បូង នៅលើប្រូតេអ៊ីន spike របស់វា។ រហូតមកដល់ពេលនេះរបាយការណ៍ទាក់ទងនឹងករណី Delta Plus នៅមានតិចតួចណាស់ ហើយប្រទេសមួយចំនួនតូចរួមទាំងអង់គ្លេស ព័រទុយហ្កាល់

    August 3, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានបញ្ជាឱ្យមានការកាត់បន្ថយថ្លៃទឹក អគ្គិសនី និងសេវាទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់គ្រួសារនានា នៅក្នុងតំបន់បិទខ្ទប់ដោយសារជំងឺ COVID-19 ។ គ្រួសារទាំងអស់ដែលនៅក្នុងតំបន់បែបនេះ នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍លើសេវាទាំងនេះ ខណៈការបញ្ចុះតម្លៃ ១០% នឹងអនុវត្តចំពោះអគ្គិសនីនៅតាមមូលដ្ឋាន ដែលអនុវត្តវិធានការរក្សាគម្លាតសង្គម ស្របតាមសេចក្តីណែនាំលេខ ១៦ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ប្រសិនបើពួកគេប្រើច្រើនជាង ២០០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ។ តម្លៃទឹកនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងត្រូវចំណាយចាប់ពី ៣,៥០០ ដុង រហូតដល់ ១៨,០០០ ដុង (០.៧៨ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រគូប ហើយតំបន់ផ្សេងទៀតនឹងមានតម្លៃពី

    August 3, 2021
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបាននិយាយថា របបយោធាមីយ៉ាន់ម៉ាកំពុងអូសបន្លាយពេលវេលារយៈពេល ២ ឆ្នាំបន្ថែមទៀត នៅក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ខណៈដែលរដ្ឋលេខាធិការលោក Antony Blinken បានរៀបចំនឹងលើកទឹកចិត្តដល់ប្រទេសក្នុងអាស៊ាន ឱ្យធ្វើការតែងតាំងបេសកជនម្នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជម្រាបដែរថា លោក Blinken កំពុងចូលរួមកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អស់រយៈពេលជិត ១ សប្ដាហ៍មកហើយ ដែលនេះជាសញ្ញាបង្ហាញថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងប្រកួតប្រជែងជាមួយចិននៅក្នុងតំបន់អាស៊ាន។ រំលឹកផងដែរថានៅមុនកិច្ចពិភាក្សាអាស៊ាននេះ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ក៏បានសន្យាថា លោកនឹងរៀបចំការបោះឆ្នោត និងលើកស្ថានភាពគ្រាអាសន្ននៅក្នុងប្រទេស រហូតដល់ខែសីហា ឆ្នាំ២០២៣ ដែលជាការពន្យារពេលកំណត់ពេលវេលាថ្មីមួយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី

    August 3, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយកាណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៤,២៤៧ ករណី កាលពីល្ងាចថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ដែលនាំឱ្យតួលេខសរុបសម្រាប់ថ្ងៃច័ន្ទមានសរុប ៧,៤៤៥ ករណី។ ក្នុងនោះផងដែរ ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃរលកលើកទី០៤ របស់ប្រទេសវៀតណាម បានកត់ត្រាករណីចំនួន ២,២៦៧ ករណី ខណៈខេត្ត Binh Duong មាន ៤៥៣ ករណី និងខេត្ត Long An មាន ៤៤៥ ករណី ។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការរំសាយអ្នកជំងឺចេញពីមន្ទីរពេទ្យចំនួន ៣,៨០៨

    August 3, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤០,១៣៤ ករណី និងការស្លាប់ចំនួន ៤២២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។ តួលេខនេះបានធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ៣១,៦៩៥,៩៥៨ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤២៤,៧៧៣ នាក់ ខណៈចំនួនករណីសកម្មនៅក្នុងប្រទេស មានចំនួន ៤១៣,៧១៨ ករណី។ ក្នុងនោះផងដែរ មានអ្នកជំងឺ ៣៦,៩៤៦ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនជាសះស្បើយចាប់តាំងពីការផ្ទុះឡើងដំបូងកើនដល់ ៣០,៨៥៧,៤៦៧ នាក់ ឬស្មើនឹងអត្រានៃការជាសះស្បើយសរុប ៩៧.៣៥% ។

    August 2, 2021
  • អន្តរជាតិ

    ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺលោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ដោយបានព្រមានឱ្យកូរ៉េខាងត្បូងលុបចោលការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលតែងតែធ្វើជាមួយសហរដ្ឋអាមេរិកនៅខែសីហា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រីបាននិយាយថា៖«អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលខ្ញុំបានឮរឿងមិនសប្បាយចិត្តមួយ ដោយសារសមយុទ្ធយោធារួមគ្នារវាងកងទ័ពកូរ៉េខាងត្បូង និងកងកម្លាំងអាមេរិកអាចដំណើរការទៅតាមពេលវេលាកំណត់ទៀត»។ លោកស្រីបាននិយាយថា៖«រដ្ឋាភិបាលនិងកងទ័ពរបស់យើងនឹងតាមដានយ៉ាងដិតដល់ថា តើភាគីកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធសង្គ្រាមអរិភាពនៅខែសីហា ឬក៏ធ្វើការសម្រេចចិត្តយ៉ាងព្រហើនបែបណាទៀត»។ លោកស្រីបានបន្ថែមថា៖«សង្ឃឹម ឬអត់? មិនមែនជាជម្រើសរបស់យើងទេ»។ លោកស្រីក៏បានសម្ដៅលើការបើកឡើងវិញនូវបណ្តាញទំនាក់ទំនងឆ្លងដែនរវាងកូរ៉េទាំង ២ កាលពីសប្តាហ៍មុន ដោយបាននិយាយថា ការបើកឡើងវិញនេះនឹងគ្រាន់តែជាការភ្ជាប់ទំនាក់ទំនងធម្មតា និងគ្មានអ្វីគួរឱ្យលើសពីនេះទេ។ ដូច្នេះមានន័យថា កូរ៉េខាងជើងនឹងមិនព្រមមានទំនាក់ទំនងអ្វីលើសពីការភ្ជាប់ខ្សែទូរស័ព្ទជាមួយកូរ៉េខាងត្បូងនោះទេ ប្រសិនបើសមយុទ្ធជាមួយនឹងអាមេរិកនៅតែបន្ដធ្វើឡើង៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 2, 2021
  • អន្តរជាតិ

    លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេដឹកនាំរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ដើមឆ្នាំ២០២១ បាននិយាយថា ការដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងគ្រាអាសន្ននឹងត្រូវបន្តរហូតដល់ខែសីហា ឆ្នាំ២០២៣ ហើយលោកនឹងរៀបចំការបោះឆ្នោតបន្ទាប់ពីនោះ។ នៅក្នុងសុន្ទរកថាមួយដែលមានរយៈពេល ១ម៉ោង លោកបានសន្យាថា លោកនឹងរៀបចំការបោះឆ្នោតដោយពហុបក្ស សេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែទន្ទឹមគ្នានោះដែរ លោកបានហៅគណបក្សជាប់ឆ្នោតដែលលោកបានកំចាត់ចោលថាជា «ភេរវករ» ។ លោកបានសន្យាថា នឹងបង្កើតសហជីពមួយដោយផ្អែកលើលទ្ធិប្រជាធិបតេយ្យ និងសហព័ន្ធ ដោយបានបន្ថែមថា យោធានឹងបំពេញការរៀបចំបោះឆ្នោតតាមកាលបរិច្ឆេទកំណត់។ លោកបានបញ្ជាក់ថា យោធានឹងប្រគល់អំណាចទៅឱ្យគណបក្សនយោបាយដែលឈ្នះការបោះឆ្នោតនោះ។ ចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 នៅប្រទេសមីយ៉ាន់ម៉ា លោកបានជំរុញឱ្យប្រជាជនរួបរួមគ្នា

    August 2, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨,៥៩៧ ករណី សម្រាប់របាយការណ៍ថ្ងៃអាទិត្យរបស់ខ្លួន ដែលនាំឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ១៥០,៤២៣ ករណី ចាប់តាំងពីរលកនៃការឆ្លងចុងក្រោយបានបង្ហាញខ្លួនតាំងតែពីខែមេសា។ ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនោះ មានករណីចំនួន ៦,៥៩០ រកឃើញពីកន្លែងចត្តាឡីស័ក និងតំបន់ដែលត្រូវបានបិទខ្ទប់ ហើយមាន ២,០០៧ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍។ ទន្ទឹមនឹងនេះដែរ អ្នកជំងឺ COVID-19 ចំនួន ៤,៤២៣ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយនៅថ្ងៃអាទិត្យ ដែលធ្វើឱ្យការជាសះស្បើយសរុបរបស់ប្រទេសនេះ បានកើនឡើងដល់ ៤៣,១៥៧ នាក់។

    August 2, 2021