- autoadmin
- កូវីដ-១៩
ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៣,២៩៨ ករណី នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងនៅថ្ងៃដដែលកើនដល់ ៧,២៣៩ ករណី។ ក្នុងនោះផងដែរ ករណីចំនួន ៥,៦៧៧ ត្រូវបានរកឃើញនៅក្នុងកន្លែងចត្តាឡីស័ក និងតំបន់បិទខ្ទប់ ហើយករណីចំនួន ១,៥៦២ កំពុងស្ថិតក្នុងការតាមដាន។ តួលេខថ្មីចុងក្រោយនាំឱ្យចំនួនករណីជំងឺ COVID-19 របស់ប្រទេសវៀតណាម នៅក្នុងរលកថ្មីចុងក្រោយកើនដល់ ១៨១,១០២ ករណី ខណៈការស្លាប់មាន ២,៦៨៥ ករណី។ ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ៣,៧០៨ នាក់
August 6, 2021 - អន្តរជាតិ
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យមានការបញ្ឈប់ការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៣ ឬ booster រហូតដល់ចុងខែកញ្ញា ដើម្បីអនុញ្ញាតឱ្យប្រទេសដែលមានប្រាក់ចំណូលទាប អាចមានឱកាសទទួលបានការចាក់វ៉ាក់សាំងបង្ការដែរ។ គួរឱ្យដឹងដែរថា សព្វថ្ងៃនេះមានប្រទេសធូរធាមួយចំនួនកំពុងធ្វើការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ពលរដ្ឋរបស់ពួកគេ ទោះបីជាវាមិនសូវជាមានភាពចាំបាច់ក៏ដោយ។ លោក Tedros Adhanom បាននិយាយថា លោកយល់ពីកង្វល់របស់រដ្ឋាភិបាលទាំងអស់ នៅក្នុងការការពារប្រជាជនរបស់ពួកគេពីភាពប្រែប្រួលនៃជំងឺ COVID-19 ពិសេសវ៉ារ្យ៉ង់ Delta ។ ប៉ុន្តែលោកបាននិយាយបន្តថា៖«យើងមិនអាចទទួលយកទេ នៅពេលដែលប្រទេសមានការប្រើប្រាស់វ៉ាក់សាំងច្រើនស្រាប់ ប្រើវាកាន់តែច្រើនថែមទៀត ខណៈដែលមនុស្សដែលងាយរងគ្រោះបំផុតនៅលើពិភពលោកនៅតែគ្មានការការពារ»។ លោកក៏បានអំពាវនាវឱ្យមានការផ្អាកវ៉ាក់សាំងបន្ថែម
August 5, 2021 - កូវីដ-១៩
ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤២,៩៨២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈករណីសកម្មនៅសល់ចំនួន ៤១១,០៧៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Republic World ។ ចំនួនអ្នកស្លាប់សរុបក៏បានកើនឡើងដល់ ៤២៦,២៩០ ករណី បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៥៣៣ នាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខថ្មីៗនៅថ្ងៃនេះ នាំឱ្យប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣១,៨១២,១១៤ ករណី
August 5, 2021 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនគឺលោក Yasutoshi Nishimura ដែលទទួលបន្ទុកឆ្លើយតបនឹងជំងឺ COVID-19 នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ នេះបាននិយាយថា សមាជិកក្រុមអ្នកជំនាញរដ្ឋាភិបាលមួយចំនួនបានព្រមានថា ការកើនឡើងនៃករណីជំងឺ COVID-19 នាពេលថ្មីៗនេះ គឺធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីដាក់ភាពអាសន្នទូទាំងប្រទេសបាន។ លោកបាននិយាយថា គណៈកម្មាធិក៏បានយល់ព្រមចំពោះសំណើររបស់រដ្ឋាភិបាល ដើម្បីធ្វើការពង្រីកការរឹតត្បិតក្នុងគ្រាអាសន្នលើខេត្តចំនួន ៨ បន្ថែមទៀតផងដែរ។ ជម្រាបដែរថា ប្រទេសជប៉ុនបានប្រឈមនឹងការឆ្លងប្រចាំថ្ងៃកាន់តែអាក្រក់នារយៈពេលចុងក្រោយនេះ ដោយជាក់ស្ដែងខ្លួនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៤,២០៧ ករណី កាលពីថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ប្រទេសនេះ។ គិតមកទល់ពេលនេះ ចំនួនសរុបនៃករណីជំងឺ
August 5, 2021 - កូវីដ-១៩
គិតត្រឹមល្ងាចថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ ប្រទេសវៀតណាមបានរកឃើញករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ៧,៦១៨ ករណី បន្ទាប់ពីបានកត់ត្រាករណីថ្មីចំនួន ៣,៣៥១ ករណី ចូលទៅក្នុងរបាយការណ៍ពេលល្ងាចរបស់ខ្លួន។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ១,១១១ ករណី ត្រូវបានកត់ត្រានៅក្នុងខេត្ត Binh Duong បន្ទាប់មកគឺទីក្រុងហូជីមិញ ដែលមានករណីចំនួន ៩៣៥ ករណី និងខេត្ត Long An មានចំនួន ២៨១ ករណី។ តួលេខថ្មីៗទាំងអស់នេះ នាំឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 ក្នុងស្រុកសរុបចំនួន
August 5, 2021 - កូវីដ-១៩
ជំងឺរាតត្បាតជាសកល COVID-19 នៅតែបន្ដវាយប្រហារនៅទូទាំងពិភពលោក ហើយគិតមកទល់នឹងពេលនេះ វាបាចម្លងដល់ពលរដ្ឋច្រើនជាង ២០០ លាននាក់ រួចមកហើយ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ។ សាកលវិទ្យាល័យក៏បានបន្ថែមផងដែរថា ចំនួនករណីថ្មីៗនៃជំងឺ COVID-19 បានកើនឡើងទ្វេដងក្នុងរយៈពេលប្រហែល ៦ខែ ចុងក្រោយនេះ ពោលគឺចាប់តាំងពីពេលដែលជំងឺ COVID-19 បានឆ្លងដល់ពលរដ្ឋចំនួន ១០០ លាននាក់ ត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ ក្រោយមកនៅពេលដែលពិភពលោកមានវ៉ាក់សាំងបង្ការជំងឺ COVID-19, ការឆ្លងថ្មីៗបានមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់
August 5, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃបានប្រើឧទ្ធម្ភាគចក្រកងទ័ព សម្រាប់ជួយដឹកជញ្ជូនអ្នកជំងឺ COVID-19 កម្រិតស្រាលត្រឡប់ទៅតាមខេត្តវិញ ដើម្បីធ្វើការព្យាបាលជំងឺរបស់ពួកគេ។ ឧទ្ធម្ភាគចក្រប្រភេទ MI-17 បានចាប់ផ្ដើមការដឹកជញ្ជូនអ្នកជំងឺ COVID-19 ចេញពីទីក្រុងបាងកក ទៅកាន់ខេត្ត Tak និងក្រុង Phitsanulok កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយនៅថ្ងៃដំបូងរបស់ឧទ្ធម្ភាគចក្រនេះ វាបានដឹកជញ្ជូនអ្នកជំងឺកម្រិតស្រាលសរុបប្រមាណ ១១ នាក់ ។ គួរឱ្យដឹងដែរថា ឧទ្ធម្ភាគចក្រ MI-17 ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១១ ក្រោមគម្រោងបង្កើនសមត្ថភាពជួយសង្គ្រោះគ្រោះមហន្តរាយរបស់កងទ័ពថៃ នៅឯមជ្ឈមណ្ឌលអាកាសចរណ៍កងទ័ព Wing 41 ។ វាត្រូវបានគេប្រើដើម្បីជញ្ជូនអាហារ ថ្នាំ និងរបស់ចាំបាច់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
August 4, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide កំពុងស្នើសុំការគាំទ្រពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នៅក្នុងការផ្តល់ការថែទាំសុខភាព ជូនដល់អ្នកជំងឺ COVID-19 ដែលត្រូវសម្រាកនៅតាមផ្ទះ។ ការស្នើសុំនេះបានកើតមានឡើង បន្ទាប់ពីលោក Suga បានប្រកាសអំពីគោលនយោបាយថ្មីមួយកាលពីថ្ងៃច័ន្ទ ដែលនឹងអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 ដែលគ្មានអាការៈធ្ងន់ធ្ងរត្រូវសម្រាកនៅផ្ទះរបស់ពួកគេ។ លោកបានពន្យល់ថា ការអនុវត្តបែបនេះនឹងធានាថា អ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ និងអ្នកដែលត្រូវការជំនួយដង្ហើម ឬមានជំងឺប្រចាំកាយស្រាប់ អាចមានកន្លែងសម្រាកព្យាបាលគ្រប់គ្រាន់នៅតាមមន្ទីរពេទ្យ។ លោកបានបន្ថែមថា អ្នកជំងឺផ្សេងទៀតនឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ប្រសិនបើស្ថានភាពរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា គាត់ចង់ឱ្យវេជ្ជបណ្ឌិតនៅតាមគ្លីនិកក្នុងតំបន់ ត្រូវតាមដានស្ថានភាពអ្នកជំងឺដែលមិនបានសម្រាកនៅមន្ទីរពេទ្យ និងផ្តល់ការថែទាំចាំបាច់តាមរយៈការទៅដល់ផ្ទះ ឬការពិគ្រោះយោបល់តាមអ៊ីនធឺណិត។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោក នៅក្នុងការការពារជីវិត និងសុខុមាលភាពរបស់ប្រជាជន ដោយបន្តអំពាវនាវឱ្យមានការសហការក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាឱ្យបាននូវគ្រែមន្ទីរពេទ្យគ្រប់គ្រាន់សម្រាប់អ្នកជំងឺ
August 4, 2021 - អន្តរជាតិ
ទីក្រុងញូវយ៉កនឹងក្លាយជាទីក្រុងដំបូងគេរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យពលរដ្ឋទាំងអស់ត្រូវតែបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ការចូលហូបអាហារនៅក្នុងហាងបិទជិត កន្លែងហាត់ប្រាណ និងកម្មវិធីសម្តែងណាមួយ។ អភិបាលក្រុងញូវយ៉កគឺលោក Bill de Blasio បានប្រកាសពីផែនការនេះដោយផ្ទាល់ ដោយលោកបានបន្ថែមថា មានតែការចាក់វ៉ាក់សាំងទេទើបអាចឱ្យពលរដ្ឋជៀសឆ្ងាយពីជំងឺ COVID-19 ខណៈលោកក៏មានការព្រួយបារម្ភលើវ៉ារ្យ៉ង់ Delta ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ តម្រូវការនេះនឹងត្រូវអនុវត្តជាបន្ដបន្ទាប់រហូតដល់ខែសីហា និងកញ្ញា ហើយនឹងតម្រូវឱ្យពលរដ្ឋដែលចូលទៅក្នុងកម្មវិធីកម្សាន្តណាមួយ ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងតិចមួយដូស។ ភស្ដុតាងរបស់ពលរដ្ឋអាចត្រូវបានបង្ហាញតាមរយៈប័ណ្ណចាក់វ៉ាក់សាំង ឬកម្មវិធី (App) ចាក់វ៉ាក់សាំងរបស់ពួកគេ។ យ៉ាងណាក៏ដោយលោក De Blasio មិនបានបញ្ជាក់លម្អិតអំពីរបៀបនៃការអនុវត្តឡើយ គ្រាន់តែបាននិយាយថា ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែសីហា ប៉ុន្តែការចុះត្រួតពិនិត្យផ្ទាល់នឹងមិនត្រូវបានអនុវត្តទេរហូតដល់ថ្ងៃទី១៣
August 4, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងសហគមណ៍ចំនួន ៤,៨១៤ នាក់ ចេញពីទីក្រុងនិងខេត្តចំនួន ៣៨ កាលពីល្ងាចថ្ងៃអង្គារ ដែលនាំឱ្យចំនួនសរុបនៅថ្ងៃដដែលកើនឡើងដល់ ៨,៣៧៧ ករណី។ ក្នុងចំណោមតួលេខថ្មីៗទាំងអស់ ទីក្រុងហូជីមិញបានកត់ត្រាករណីថ្មីចំនួន ២,១៧៣ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង មានចំនួន ១,០៨៧ ករណី, ខេត្តឡុងអាន ចំនួន ៣២០ ករណី និងដុងណៃ មាន ២១៧ ករណី។ ក្នុងចំណោមករណីដែលបានកត់ត្រាកាលពីថ្ងៃអង្គារផ្ទាល់ មានករណីចំនួន ១,៥៧០ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍
August 4, 2021












