- autoadmin
- កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ៨,៣៨៥ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៣៩ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ដែលនាំឱ្យការឆ្លងនៅក្នុងរលកចុងក្រោយនេះមានដល់ ២២៤,១៤៧ ករណី។ ទីក្រុងហូជីមិញនៅតែមានករណីឆ្លងច្រើនជាងគេ ដោយបានកត់ត្រាករណីថ្មីចំនួន ៣,៩៥៦ ករណី តាមពីក្រោយដោយខេត្ត Binh Duong ដែលមាន ១,៣២៥ ករណី និងខេត្ត Long An ដែលមាន ៨៩០ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងអស់នេះ មានករណីចំនួន ៧,២២០
August 11, 2021 - អន្តរជាតិ
តាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានយកពន្ធនាគារចាស់មួយកន្លែងនៅក្នុងខេត្តភូកេត កែច្នៃទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ COVID-19 ដើម្បីដោះស្រាយបញ្ហាកើនឡើងនូវករណីឆ្លងថ្មីៗ។ អភិបាលខេត្តលោក Narong Woonciew បាននិយាយថា មន្ទីរពេទ្យនេះនឹងទុកសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅក្នុងសហគមន៍ ក៏ដូចជាអ្នកដែលត្រឡប់មកព្យាបាលខ្លួននៅឯខេត្តកំណើតវិញផងដែរ។ បច្ចុប្បន្នខេត្តភូកេតមានមន្ទីរពេទ្យបណ្ដោះអាសន្នបែបនេះចំនួន ២ ទីតាំង ដែលមាន ១ នៅបរិវេណសាកលវិទ្យាល័យព្រីនសុងក្លា ដែលមានគ្រែចំនួន ១៧០ និង ១ទៀត នៅសាកលវិទ្យាល័យភូកេតរ៉ាចាបាត ដែលមានគ្រែចំនួន ៣០០ សម្រាប់ទទួលព្យាបាលអ្នកជំងឺ COVID-19 នៅទីនោះ។
August 10, 2021 - កូវីដ-១៩
ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ២៨,២០៤ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល ១៤៧ថ្ងៃ នេះបើយោងតាមទិន្នន័យដែលចេញដោយក្រសួងសុខាភិបាលរបស់ប្រទេស។ ក្នុងនោះផងដែរ មានអ្នកស្លាប់ថ្មីចំនួន ៣៧៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យការស្លាប់សរុបមានដល់ ៤២៨,៦៨២ ករណី ។ គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃអង្គារនេះ ករណីសកម្មរបស់ប្រទេសឥណ្ឌាមានចំនួន ៣៨៨,៥០៨ ដែលជាការធ្លាក់ចុះចំនួន ១៣,៦៨០ ករណី បើធៀបនឹងម្សិលមិញ។ អត្រាជាសះស្បើយឡើងវិញរបស់ឥណ្ឌាឥឡូវនេះមានចំនួន ៩៧.៤ %
August 10, 2021 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលរបស់ប្រទេសហ្គីណេ បានបញ្ជាក់ពីការស្លាប់របស់ពលរដ្ឋខ្លួនម្នាក់ ដែលបានឆ្លងវីរុស Marburg ដែលជាវីរុសបង្ករជំងឺគ្រុនឈាមធ្ងន់ធ្ងរម្យ៉ាង (hemorrhagic fever) ស្រដៀងនឹងវីរុសអេបូឡាដែរ នេះបើតាមការប្រកាសដោយអង្គការសុខភាពពិភពលោក។ វាជាលើកទីមួយហើយដែលវីរុសដ៏សាហាវនេះ ត្រូវបានគេកំណត់អត្តសញ្ញាណនៅតំបន់អាហ្វ្រិកខាងលិច ខណៈចាប់តាំងពីឆ្នាំ១៩៦៧ មកទល់នឹងបច្ចុប្បន្ននេះ គឺមានការផ្ទុះឡើងចំនួន ១២ ករណីធំៗ ដែលភាគច្រើនត្រូវបានកត់ត្រានៅអាហ្វ្រិកខាងត្បូង និងខាងកើត។ ប្រទេសហ្គីណេបានរកឃើញករណីដំបូងនៃវីរុស Marburg កាលពីសប្ដាហ៍មុន ពោលគឺក្រោយ ២ខែ បន្ទាប់ពីប្រទេសនេះទើបតែបានប្រកាសខ្លួនថា បានរួចផុតពីការឆ្លងរាតត្បាតនៃវីរុសអេបូឡា ដែលបានវាយប្រហារចាប់តាំងពីដើមឆ្នាំ ហើយបានសម្លាប់ពលរដ្ឋខ្លួនអស់ប្រមាណ ១២ នាក់។ អ្នកឆ្លងវីរុស Marburg ម្នាក់នោះបានធ្លាក់ខ្លួនឈឺ និងបានស្វែងរកការព្យាបាលនៅគ្លីនិកក្នុងស្រុកដែរ ប៉ុន្តែគួរឱ្យសោកស្ដាយគាត់មិនអាចតស៊ូទៀតបាន ហើយក្រោយមកទើបមន្ទីរពិសោធន៍បានរកឃើញថា គាត់បានឆ្លងវីរុស Marburg
August 10, 2021 - អន្តរជាតិ
ភ្លើងឆេះព្រៃដ៏ធំមួយនៅលើកោះ Evia នៃសមុទ្រ Aegean របស់ប្រទេសក្រិច បានបំផ្លាញផ្ទះប្រជាពលរដ្ឋរាប់រយខ្នង និងបានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីកោះ បន្ទាប់ពីប្រទេសនេះបានប្រឈមនឹងរលកកម្ដៅដ៏អាក្រក់បំផុត ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។ ប្រទេសក្រិចក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានប្រឈមនឹងអគ្គិភ័យទូទាំងប្រទេស ខណៈអាកាសធាតុបានហក់ឡើងរហូតដល់ ៤០ អង្សាសេ។ ក្រុមអ្នកពន្លត់អគ្គីភ័យមកពីប្រទេសក្បែរៗនោះក៏ស្ថិតនៅកន្លែងកើតហេតុដែរ ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ អគ្គិភ័យនៅតែបន្តរាលដាលដោយសារតែភាពស្ងួត និងមានខ្យល់បក់ខ្លាំងពេក។ ឆ្មាំសមុទ្របាននិយាយថា ប្រជាជនជាង ២,០០០ នាក់ បានជម្លៀសខ្លួនចេញពីកោះនេះ ហើយពលរដ្ឋខ្លះមានការពិបាកដកដង្ហើម ក៏ព្រោះតែមានផ្សែង និងផេះច្រើនពេកនៅលើអាកាស៕ អត្ថបទ៖ លីដា ប្រភព៖ NHK
August 10, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៤,១៨៣ ករណី កាលពីយប់ថ្ងៃច័ន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅថ្ងៃដដែលមានដល់ ៩,៣២៣ ករណី។ តួលេខថ្មីៗក្នុងរបាយការណ៍សរុបពេលយប់នេះ នាំឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ២១៥,៧៦២ ករណី ចាប់តាំងពីរលកឆ្លងទី៤ បានចាប់ផ្ដើមកាលពីចុងខែមេសា។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការរំសាយចេញអ្នកជំងឺចំនួន ៤,៤២៣ នាក់ ក្នុងថ្ងៃដដែលនោះផងដែរ ដែលធ្វើឱ្យចំនួននៃការជាសះស្បើយឡើងវិញចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម កើនដល់ ៧៥,៩២០ ករណី។ ទន្ទឹមនឹងនេះដែរ ការស្លាប់ចំនួន ៣៦០ ករណី ត្រូវបានកត់ត្រាចេញពីតំបន់ចំនួន
August 10, 2021 - អន្តរជាតិ
ប៉ុន្មានរយៈចុងក្រោយនេះ ប្រទេសចិនបានមើលឃើញពីការកើនឡើងនៃករណីជំងឺ COVID-19 ក៏ដូចជាករណីថ្មីៗ ដែលទាក់ទងនឹងមេរោគបំប្លែងខ្លួន Delta នៅក្នុងសហគមន៍ជាបន្ដបន្ទាប់ ហើយជាពិសេសគឺនៅក្នុងទីក្រុងវូហាន របស់ខេត្តហ៊ូប៉ី ដែលធ្វើឱ្យអាជ្ញាធរនៅទីនោះត្រូវចាប់ផ្ដើមការធ្វើតេស្ដរកជំងឺ COVID-19 លើពលរដ្ឋជាង ១២ លាននាក់របស់ខ្លួនជាបន្ទាន់។ ជាមួយគ្នានេះដែរ ខេត្តហ៊ូប៉ីក៏បានដាក់ចេញនូវរូបូតយកសំណាកម្យ៉ាង ដែលអាចចល័ត និងរាយការណ៍ពីទិន្នន័យបាន ហើយអាចធ្វើការយកសំណាកបានរហូតដល់ ៦០០ សំណាកក្នុងមួយថ្ងៃ ខណៈលទ្ធផលនឹងចេញមកត្រឹមរយៈពេល ៤៥ នាទីប៉ុណ្ណោះ។ តាមសម្ដីរបស់អ្នកដែលទៅផ្ដល់សំណាកពិនិត្យរកជំងឺ COVID-19 បាននិយាយថា រូបូតធ្វើការយកសំណាកបានយ៉ាងប្រុងប្រយ័ត្ន មានភាពងាយស្រួល និងមិនធ្វើឱ្យពួកគេមានផលរំខាន ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាមាត់ឱ្យរូបូតយកសំណាកប៉ុណ្ណោះ៕ អត្ថបទ៖ លីដា
August 9, 2021 - អន្តរជាតិ
វៀតណាម៖ ទីក្រុងហូជីមិញនឹងចេញថ្លៃសេវាកម្មបុណ្យសពទាំងអស់ សម្រាប់អ្នកដែលបានស្លាប់ដោយសារជំងឺ COVID-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ លោក Nguyen Toan Thang ប្រធានមន្ទីរបរិស្ថាន និងធនធានធម្មជាតិបាននិយាយថា ទីក្រុងហូជីមិញនឹងផ្ដល់ជំនួយចំនួន ១៧ លានដុង (៧៣៩ ដុល្លារ) សម្រាប់សាកសព ១នាក់ ដែលនឹងគ្របដណ្តប់លើការដឹកជញ្ជូន ការបូជាសព និងការប្រគល់ធាតុ ទៅឱ្យសាច់ញាតិរបស់អ្នកស្លាប់។ លោកបានបន្ថែមថា អាជ្ញាធរនឹងរៀបចំពិធីបុណ្យសពប្រកបដោយសុវត្ថិភាព និងភាពឧឡារិកបំផុត។ ចំណែកខាងមន្ទីរសុខាភិបាលក្រុងនឹងត្រូវទទួល និងផ្ទេរជំនួយថវិកានេះ ទៅកាន់មន្ទីរពេទ្យដែលរាយការណ៍អំពីការស្លាប់របស់អ្នកជំងឺ COVID-19 ។ គ្រួសាររបស់អ្នកស្លាប់ដែលនៅឯផ្ទះ នឹងអាចទទួលបានជំនួយតាមរយៈការបង្ហាញសំបុត្របញ្ជាក់ពីមរណភាពរបស់អ្នកស្លាប់ដោយសារជំងឺ COVID-19
August 9, 2021 - អន្តរជាតិ
ប្រទេសថៃកាលពីថ្ងៃអង្គារសប្ដាហ៍មុន បានអនុម័តច្បាប់ហាមឃាត់ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ នៅក្នុងឧទ្យានជាតិទាំងអស់ ដើម្បីការពារផលប៉ះពាល់លើថ្មប៉ប្រះទឹករបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Coconuts Bangkok ។ អ្នកដែលល្មើសច្បាប់នឹងត្រូវផាកពិន័យរហូតដល់ ១០០,០០០ បាត ឬ ៣,០២២ ដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយដោយរាជសារថៃ Royal Gazette ។ ច្បាប់នេះផងដែរត្រូវបានអនុម័តឡើង ដោយសារតែកន្លងមកវាមានការទាក់ទងគ្នារវាងភ្ញៀវទេសចរ និងការប្រើប្រាស់ឡេការពាររបស់ពួកគេ។ មានន័យថា រាល់ឡេការពារកម្តៅថ្ងៃទាំងអស់ដែលមានសារធាតុ Oxybenzone, Octinoxate, 4-Methylbenzyl និង Butylparaben ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឡើយ ហើយការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា តម្រងកាំរស្មីយូវីដែលមានជាតិគីមី (UV filters) ដែលជាទូទៅមាននៅក្នុងឡេការពារកម្តៅថ្ងៃ
August 9, 2021 - អន្តរជាតិ
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ បាននិយាយថា លោកសង្ឃឹមរដ្ឋបាលចំណីអាហារនិងឱសថ (FDA) នឹងចាប់ផ្តើមផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅចុងខែសីហានេះ។ គួរឱ្យដឹងដែរថា កន្លងមក FDA គ្រាន់តែផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់លើវ៉ាក់សាំង Pfizer, Moderna និង Johnson & Johnson ហើយគ្មានវ៉ាក់សាំងណាមួយត្រូវបានផ្ដល់ការអនុញ្ញាតពេញលេញឡើយ ប៉ុន្តែ FDA ត្រូវបានគេរំពឹងថា នឹងផ្ដល់ការយល់ព្រមពេញលេញលើវ៉ាក់សាំង Pfizer ឆាប់ៗនេះ។ លោកបណ្ឌិត Fauci តាមរយៈទូរទស្សន៍ NBC
August 9, 2021












