autoadmin
  • អន្តរជាតិ

    ក្រសួងសុខាភិបាលរបស់ប្រទេសថៃបានសម្រេចផ្ដល់ថ្នាំ Favipiravir ទៅដល់ក្រុមអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាលៗ ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលនៅតាមផ្ទះ និងតាមកន្លែងដាក់ដាច់ដោយឡែកនៅតាមសហគមន៍ ហើយក្រសួងក៏គ្រោងនឹងស្តុកទុកថ្នាំប្រឆាំងវីរុសប្រភេទនេះចំនួន ៤២០ លានគ្រាប់បន្ថែមទៀតផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ជម្រាបផងដែរថា កាលពីមុនអ្នកជំងឺ COVID-19 ដែលព្យាបាលនៅតាមផ្ទះ ឬតាមសហគមន៍ ត្រូវបានគេឱ្យឱសថបុរាណ Fah Talai Jone ឬហៅថាដើមប្រម៉ាត់មនុស្ស។ លោកវេជ្ជបណ្ឌិត Kiattiphum Wongworajit អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងបានកែសម្រួលផែនការគ្រប់គ្រងថ្នាំប្រឆាំងវីរុស Favipiravir ដើម្បីបង្កើនល្បឿន និងពង្រីកការគ្រប់គ្រងដល់ក្រុមអ្នកជំងឺ COVID-19 បន្ថែមទៀត ដើម្បីដោះស្រាយករណីឆ្លង

    August 9, 2021
  • កូវីដ-១៩

    ស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាមនៅតែគ្មានភាពប្រសើរឡើង ហើយជាក់ស្ដែងខ្លួនបានបញ្ជាក់ពីករណីថ្មីចំនួន ៩,៦៨៤ ករណី កាលពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុននោះឡើយ។ ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃរលកឆ្លងចុងក្រោយ ក៏នៅតែបន្ដនាំមុខគេលើករណីឆ្លងថ្មីៗ ដោយមានករណីចំនួន ៣,៨៩៨ ករណីត្រូវបានបញ្ជាក់ ហើយបន្ទាប់មកគឺខេត្តប៊ិញឌួង ៣,២១០ ករណី, ខេត្តឡុងអាន ៧២៤ ករណី និងខេត្តដុងណៃ ៦១៤ ករណី។ ឥឡូវនេះជំងឺ COVID-19 បានរាតត្បាតយ៉ាងខ្លាំងរហូតរដ្ឋធានីរបស់ប្រទេសនេះ ដោយទីក្រុងហាណូយបានរាយការណ៍ពីករណីថ្មីចំនួន ១១៤ ករណី ហើយខេត្តទេសចរណ៍ដាណាង ក៏មានករណីថ្មីចំនួន ១៣០

    August 9, 2021
  • កូវីដ-១៩

    ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលប្រទេសឥណ្ឌាបានបង្ហាញថា ចំនួនសរុបនៃជំងឺ COVID-19 របស់ប្រទេសខ្លួន បានកើនឡើងដល់ ៣១,៨៩៥,៣៨៥ ករណី គិតត្រឹមថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានករណីថ្មីចំនួន ៣៨,៦២៨ ករណី ត្រូវបានចុះកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្រៅពីនេះក៏មានការស្លាប់ចំនួន ៦១៧ ករណី ត្រូវបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃសុក្រ ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤២៧,៣៧១ នាក់។ ឥឡូវនេះប្រទេសឥណ្ឌាមានករណីសកម្មចំនួន ៤១២,១៥៣ ករណី នៅទូទាំងប្រទេស ជាមួយនឹងការថយចុះចំនួន ២,០០៦ ករណី នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ មានអ្នកជំងឺថ្មីចំនួន

    August 7, 2021
  • កូវីដ-១៩

    ចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ១ លានករណី គិតត្រឹមថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ នៅចំពេលដែលប្រទេសនេះប្រឈមនឹងរលកទី៥ ដែលកំពុងចម្លងរាតត្បាតក្នុងល្បឿនលឿនជាងពេលណាៗទាំងអស់។ គួររំលឹកដែរថា ប្រទេសជប៉ុនបានកត់ត្រាករណីជំងឺ COVID-19 ដំបូងបំផុតរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយបានរកឃើញលើបុរសវ័យ ៣០ឆ្នាំម្នាក់ រស់នៅខេត្ត Kanagawa បន្ទាប់ពីគាត់បានត្រឡប់ពីទីក្រុងវូហានរបស់ប្រទេសចិន។ ក្រោយមកចំនួនករណីបានកើនលើសពី ១០,០០០ ករណី នៅត្រឹមខែមេសា ឆ្នាំ២០២០ ហើយមិនយូរប៉ុន្មានរដ្ឋាភិបាលក៏បានប្រកាសភាពអាសន្ននៃជំងឺឆ្លងជាលើកដំបូងរបស់ខ្លួន។ ករណីសរុបបានបន្ដឈានដល់ ៥០០,០០០ ករណី នៅថ្ងៃទី០៩ ខែមេសា

    August 7, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤,៣១១ ករណី កាលពីល្ងាចថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនសរុបនៅថ្ងៃដដែលមានដល់ ៨,៣២០ ករណី ខណៈចំនួនសរុបទាំងអស់នៅក្នុងរលកទី៤ របស់ខ្លួនបានកើនឡើងដល់ ១៨៩,៤២២ ករណី។ ក្នុងនោះទីក្រុងហូជីមិញតែមួយ បានកត់ត្រាករណីថ្មីបន្ថែមចំនួន ១,៤៩៧ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង មានចំនួន ៨៤៧ ករណី និងខេត្តឡុងអាន ចំនួន ៥៧៣ ករណី ហើយក្រៅពីនោះគឺត្រូវបានរកឃើញនៅខេត្តក្រុងចំនួន ២៩ ផ្សេងទៀត។ ចំនួនអ្នកដែលបានជាសះស្បើយចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត បានកើនឡើងដល់ ៦២,៣៣២

    August 7, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Coconuts Bangkok កាលពីថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា តុលាការថៃបានសម្រេចដាក់ការប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចំពោះការប្រើប្រាស់សិទ្ធិអំណាចជ្រុលពេករបស់លោក បន្ទាប់ពីលោកបានហាមឃាត់រាល់ប្រព័ន្ធផ្សព្វផ្សាយ ឬព័ត៌មានណាមួយ ដែលអាចបង្កឱ្យមានការភ័យខ្លាចជាសាធារណៈបាន។ តុលាការស៊ីវិលថៃបានចេញដីកាជាបន្ទាន់មួយ បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងមេធាវីសិទ្ធិមនុស្សមួយក្រុម បានដាក់ញត្តិទៅកាន់តុលាការចំពោះការរំលោភបំពាននេះ។ តុលាការបាននិយាយថា លោកនាយករដ្ឋមន្រ្តីបានប្រើប្រាស់អំណាចហួសពីច្បាប់រដ្ឋធម្មនុញ្ញ នៅក្នុងការរឹតត្បិតសារព័ត៌មានទាំងនោះ និងកាត់ផ្តាច់ការចូលប្រើអ៊ីនធឺណេតរបស់ពួកគេ ដោយមិនគិតថាព័ត៌មានដែលបានបង្ហោះនោះពិត ឬមិនពិតនោះទេ។ ការសម្រេចរបស់តុលាការស៊ីវិលថៃបានធ្វើឡើង ក្រោយមួយសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្រ្តីរូបនេះ បានចេញបទបញ្ជាជាលើកទី២៩របស់លោក នៅក្នុងអំឡុងពេលមួយឆ្នាំកន្លះក្រោមការដាក់ប្រទេសក្នុងគ្រាអាសន្ន។ បទបញ្ជានោះក៏ត្រូវបានមជ្ឈដ្ឋាននានារិះគន់យ៉ាងចាស់ដៃ ហើយអ្នករិះគន់ជាច្រើនបានមើលឃើញថា វាជាបំបិទមាត់ច្រើនជាងការបង្គាប់ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ៕ អត្ថបទ៖ លីដា ប្រភព៖ Coconuts

    August 7, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនឱសថអាមេរិក Moderna បាននិយាយថា ដោយសារតែជំងឺ COVID-19 វ៉ារ្យ៉ង់ Delta មានការឆ្លងលឿនខ្លាំងពេក អ្នកដែលចាក់វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុននឹងត្រូវចាក់ដូសទី៣ បន្ថែមទៀត។ Moderna កាលពីថ្ងៃព្រហស្បតិ៍នេះ ទើបតែបានចេញផ្សាយការធ្វើបច្ចុប្បន្នភាពអំពីប្រសិទ្ធភាពវ៉ាក់សាំង និងការអភិវឌ្ឍសម្រាប់វ៉ារ្យ៉ង់ផ្សេងៗរបស់ខ្លួន។ ដោយក្នុងនោះក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងបច្ចុប្បន្នរបស់ខ្លួនមានប្រសិទ្ធភាព ៩៣% ក្នុងរយៈពេល ៦ខែ បន្ទាប់ពីចាក់លើកទី២ ប៉ុន្តែក្រោយពីនោះនឹងមានការធ្លាក់ចុះប្រសិទ្ធភាព។ ដូច្នេះដូសទី៣ ទំនងជាចាំបាច់ប្រើនៅអំឡុងឆមាសទី២ នៃឆ្នាំ២០២១ ជាពិសេសនៅចំពេលដែលមានការរីករាលដាលនៃវ៉ារ្យ៉ង់ Delta នៅទូទាំងពិភពលោក។ គួរឱ្យដឹងដែរថា ប្រទេសអ៊ីស្រាអែល អាល្លឺម៉ង់ និងបារាំង បានសម្រេចចិត្តផ្តល់វ៉ាក់សាំងទី៣ ដល់មនុស្សចាស់ និងអ្នកដទៃទៀត

    August 6, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា រដ្ឋធានីហាណូយនឹងពង្រីកការរឹតត្បិតទប់ស្កាត់ការឆ្លងជំងឺ COVID-19 រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដោយសារតែការផ្ទុះឡើងថ្មីៗរបស់ជំងឺ COVID-19 នៅក្នុងទីក្រុងដែលមានពលរដ្ឋប្រមាណ ៨ លាននាក់មួយនេះ។ ទីក្រុងហាណូយក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ បានបញ្ជាឱ្យប្រជាជននៅផ្ទះ និងបញ្ឈប់រាល់សកម្មភាពមិនចាំបាច់ ប៉ុន្តែការកើនឡើងនៃការឆ្លងថ្មីៗ បានជំរុញឱ្យទីក្រុងត្រូវពង្រីកការទប់ស្កាត់ដែលកំពុងមានស្រាប់ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍នេះ។ ទិន្នន័យផ្លូវការបានបង្ហាញថា ទីក្រុងនេះបានរាយការណ៍ពីករណីថ្មីចំនួន ២១ ករណី នៅថ្ងៃសុក្រនេះ ហើយបានកត់ត្រាករណីជិត ១,៦០០ ករណី ចាប់តាំងពីចុងខែមេសា។ ខណៈពេលដែលចំនួននៅតែមានកម្រិតទាប អាជ្ញាធរបានបង្កើនការប្រុងប្រយ័ត្នជាងមុនលើវ៉ារ្យ៉ង់ Delta ដែលវ៉ារ្យ៉ង់នេះបានធ្វើឱ្យប្រទេសវៀតណាមមានករណីជំងឺ

    August 6, 2021
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា CNN បានបណ្តេញបុគ្គលិកចំនួន ៣នាក់ ដែលចូលមកធ្វើការវិញដោយមិនបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននិយាយថា ពួកគេបានទទួលកំណត់ហេតុផ្ទៃក្នុងមួយ ដែលបានសរសេរដោយប្រធាន CNN លោក Jeff Zucker កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងខ្លឹមសារថា៖«កាលពីសប្តាហ៍មុនយើងបានដឹងថាបុគ្គលិក ៣នាក់ បានមកការិយាល័យដោយមិនបានចាក់វ៉ាក់សាំង ហើយអ្នកទាំង ៣ ត្រូវបានបញ្ឈប់ហើយ»។ ទោះជាយ៉ាងណា កំណត់ហេតុនោះមិនបាននិយាយពីកន្លែងដែលបុគ្គលិកធ្វើការ និងតួនាទីរបស់ពួកគេនោះទេ។ ជម្រាបដែរថា CNN តម្រូវឱ្យបុគ្គលិករបស់ខ្លួនចាក់វ៉ាក់សាំងការពារជំងឺ COVID-19 មុននឹងចូលមកធ្វើការនៅការិយាល័យណាមួយរបស់អាមេរិក។ លោក Jeff Zucker ក៏បានបញ្ជាក់គោលជំហរអំពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19

    August 6, 2021
  • អន្តរជាតិ

    ប្រភពអនាមិកមកពីសេតវិមានបានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាលើផែនការតម្រូវឱ្យភ្ញៀវបរទេសទាំងអស់ ត្រូវតែបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មុនពេលដែលពួកគេអាចទទួលបានការអនុញ្ញាតឱ្យចូលមកក្នុងប្រទេសនេះបាន។ ក្នុងនោះអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកកំពុងពិចារណាឡើងវិញអំពីច្បាប់របស់ខ្លួនចំពោះភ្ញៀវបរទេស ដោយបានបន្ថែមថា ក្រុមមន្រ្តីកំពុងធ្វើការលើសំណើមួយ សម្រាប់គោលនយោបាយធ្វើដំណើរអន្តរជាតិប្រកបដោយសុវត្ថិភាព។ របាយការណ៍នោះបាននិយាយថា រដ្ឋបាលនឹងរៀបចំផែនការដែលតម្រូវឱ្យភ្ញៀវបរទេស បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុន្តែយ៉ាងណាមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក នៅតែមានការព្រួយបារម្ភចំពោះវ៉ារ្យ៉ង់ Delta ដែលកំពុងមានការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស។ គួរឱ្យដឹងដែរថា ច្បាប់អាមេរិកបច្ចុប្បន្នបានរឹតត្បិតការចូលរបស់ជនបរទេសដែលបានទៅកាន់ប្រទេសមួយចំនួន នៅក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ។ ប្រទេសទាំងនោះរួមមាន៖ ចក្រភពអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប ប្រទេសចិន ឥណ្ឌា និងប្រេស៊ីល៕ អត្ថបទ៖ លីដា

    August 6, 2021