autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩,៦៥៣ ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតទី ២ របស់ប្រទេសនេះ ខណៈករណីដែលខ្ពស់បំផុតដែលប្រទេសវៀតណាមធ្លាប់បានកត់ត្រាគឺមានចំនួន ៩,៦៨៤ ករណី ដែលត្រូវបានកត់ត្រានៅថ្ងៃទី០៨ ខែសីហា កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះដែរ មានតំបន់ចំនួន ៥ មានករណីឆ្លងច្រើនបំផុត ដោយទីក្រុងហូជីមិញ មាន ៣,៨៤១ ករណី, ខេត្ត Binh Duong មាន ៣,០២៨ ករណី,

    August 13, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ​India Today នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤១,១៩៥ ករណី និងការស្លាប់ថ្មីចំនួន ៤៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខថ្មីៗនេះនាំឱ្យចំនួនករណីសកម្មរបស់ប្រទេសឥណ្ឌាមានដល់ ៣៨៦,៣៥១ ករណី ដែលជាការថយចុះ ២,១៥៧ ករណី បើប្រៀបនឹងថ្ងៃមុនៗ។ គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣២,០៧៧,៧០៦ ករណី ហើយការស្លាប់មានសរុបចំនួន ៤២៩,៦៦៩ ករណី

    August 12, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Phuket News នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យាថៃ ឬ Biotec រំពឹងថានឹងអាចធ្វើការសាកល្បងជាលើកដំបូងលើមនុស្ស សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយការបាញ់បញ្ចូលតាមច្រមុះ (nasal spray) ចំនួន ២ប្រភេទ នៅចុងឆ្នាំនេះ។ វ៉ាក់សាំងទាំង ២ ត្រូវបានបង្កើតឡើងដោយផ្អែកលើវីរុសអាដេណូ Adenovirus និងវីរុសគ្រុនផ្តាសាយ Influenza ហើយការសាកល្បងលើសត្វកណ្តុរកន្លងមក ក៏បានបង្ហាញពីប្រសិទ្ធភាពល្អរបស់វាផងដែរ។ វ៉ាក់សាំងទាំង ២ នេះត្រូវបានបង្កើតរួមគ្នាជាមួយក្រុមហ៊ុនផលិតឱសថ KinGen BioTech

    August 12, 2021
  • អន្តរជាតិ

    អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋនឹងអនុវត្តវិធានការមួយ ដែលតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកសាលារៀនទាំងអស់ ត្រូវតែទទួលថ្នាំបង្ការជំងឺ COVID-19 នៅពេលត្រឡប់ទៅសាលារៀនក្រោយវិស្សម​កាលរដូវក្ដៅរួច ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 ។ ដូច្នេះវានឹងធ្វើឱ្យកាលីហ្វ័រញ៉ាក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលនឹងតម្រូវឱ្យគ្រូបង្រៀន ឬបុគ្គលិកសាលារៀនធ្វើបែបនេះ ដើម្បីធានាថាសាលារៀនអាចបើកទ្វារបានរលូន និងមានសុវត្ថិភាព។ យោងតាមបទបញ្ជាសុខភាពសាធារណៈថ្មី ដែលចេញដោយនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វ័រញ៉ា បានកំណត់ថា បុគ្គលិកសាលាទាំងអស់នឹងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញ ឬត្រូវធ្វើតេស្តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ គោលនយោបាយថ្មីនេះនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ហើយសាលារៀនត្រូវតែអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ថ្វីបើច្បាប់តម្រូវឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កំពុងបង្កើតភាពចម្រូងចម្រាសនៅអាមេរិកក៏ដោយ ក៏មន្រ្តីរដ្ឋកាលីហ្វ័រញ៉ាទទូចថា ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារពលរដ្ឋពីជំងឺ COVID-19

    August 12, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ដោយប្រើថ្នាំចំនួន ៣ ដូចជា៖ Artesunate ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់, Imatinib ដែលត្រូវបានប្រើសម្រាប់ជំងឺមហារីកមួយចំនួន, Infliximab ជាថ្នាំសម្រាប់ព្យាបាលជំងឺ Crohn និងជំងឺផ្សេងទៀត។ WHO បាននិយាយថា ការសាកល្បងនឹងត្រូវអនុវត្តនៅមន្ទីរពេទ្យជាង ៦០០ នៅក្នុង ៥២ ប្រទេសលើពិភពលោក។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោកសង្ឃឹមថា ថ្នាំទាំងនោះនឹងមានប្រសិទ្ធភាពល្អ។ ជម្រាបដែរថា WHO ក៏បានណែនាំកាលពីខែមុន អំពីថ្នាំប្រឆាំងនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

    August 12, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨,៧៥២ ករណី ចេញពីតំបន់ចំនួន ៣៣ កាលពីថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ដែលជាការកើនឡើង ៣៦៧ ករណី បើប្រៀបធៀបនឹងថ្ងៃអង្គារ។ ទីក្រុងហូជីមិញនៅតែបន្ដឈានមុខគេជាមួយនឹងករណីឆ្លងថ្មី ដោយមានករណីថ្មី ៣.៤១៦ ករណី តាមពីក្រោយដោយខេត្ត Binh Duong មានចំនួន ១,៨៩៧ ករណី និងខេត្ត Dong Nai មានចំនួន ៩៧៩ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ទីក្រុងហូជីមិញតែមួយបានកត់ត្រាករណីជាង

    August 12, 2021
  • អន្តរជាតិ

    តុលាការនៃប្រទេសចិនបានកាត់ទោសសហគ្រិនជនជាតិកាណាដាម្នាក់ ដោយដាក់ពន្ធនាគាររយៈពេល ១១ឆ្នាំ ពីបទចារកម្ម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ តុលាការនៅទីក្រុង Dandong ក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិន បានផ្តន្ទាទោសលោក Michael Spavor នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ នេះផ្ទាល់ ខណៈដែលលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា ការកាត់ទោសនេះគឺមិនអាចទទួលយកបាននោះទេ។ គួរឱ្យដឹងដែរថា លោក Michael Spavor ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោមបទចោទប្រកាន់ ចែកចាយព័ត៌មានផ្ទៃក្នុងរបស់ប្រទេសចិនទៅឱ្យប្រទេសដទៃទៀត។ ការឃុំខ្លួនរបស់លោក Michael Spavor

    August 11, 2021
  • អន្តរជាតិ

    និយតករផលិតផលវេជ្ជសាស្ត្រចិន បានយល់ព្រមលើការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 លាយបញ្ចូលគ្នា រវាងវ៉ាក់សាំងចិន  Sinovac និងវ៉ាក់សាំង DNA ដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិក Inovio ។ ក្រុមហ៊ុនឱសថ Inovio បាននិយាយថា ការសាកល្បងនេះនឹងត្រូវចាប់ផ្ដើមនៅរដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសចិន ហើយពួកគេនឹងធ្វើការវាយតម្លៃសុវត្ថិភាព និងសមត្ថភាពរួមបញ្ចូលគ្នារបស់វ៉ាក់សាំង ដើម្បីពិនិត្យមើលលើការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចំពោះមនុស្សពេញវ័យ។ គំនិតនៃការសាកល្បងនេះបានកើតមានឡើង បន្ទាប់ពីកន្លងមកគេបានមើលឃើញពីលទ្ធផលជោគជ័យនៃការលាយបញ្ចូលគ្នារវាងវ៉ាក់សាំរបស់ AstraZeneca និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដែលវាមានប្រសិទ្ធភាពលើពីកម្រិតស្ដង់ដារវ៉ាក់សាំងតែមួយមុខ។ មន្ត្រីសុខាភិបាលចិនមានការព្រួយបារម្ភទៅលើគុណភាពរបស់វ៉ាក់សាំងចិន ដែនមានប្រសិទ្ធភាពទាបជាងវ៉ាក់សាំងដទៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ Sinovac ក៏ទើបតែបានរាយការណ៍ថា ការសិក្សាលើមនុស្សចំនួន ៣០០នាក់ ដែលមានអាយុលើសពី ៦០ឆ្នាំ បានបង្ហាញថា វ៉ាក់សាំងដូសទី៣របស់ខ្លួន អាចបន្ដប្រសិទ្ធភាពរបស់វ៉ាក់សាំងរហូតដល់

    August 11, 2021
  • កូវីដ-១៩

    ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺ COVID-19 ច្រើនជាង ២,២០០ ករណី កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រាថ្មីមួយ ចាប់តាំងពីជំងឺនេះបានវាយប្រហារប្រទេសខ្លួនជាលើកដំបូង កាលពីខែមករា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ការពិតទៅក្នុងមួយរយៈពេលចុងក្រោយនេះ ប្រទេសកូរ៉េខាងត្បូងក៏បានចាត់វិធានការទប់ស្កាត់ជំងឺ COVID-19 ផងដែរ ប៉ុន្តែដោយសារវត្តមានរបស់វ៉ារ្យ៉ង់ Delta ការឆ្លងថ្មីៗគឺមិនអាចគ្រប់គ្រងបាននោះទេ។ ចាប់តាំងពីខែកក្កដាតរៀងមក ប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងការឆ្លងរាលដាលយ៉ាងអាក្រក់បំផុត ដែលភាគច្រើនគឺឆ្លងរាតត្បាតនៅក្នុងទីក្រុងសេអ៊ូល ហើយក្រោយមកក៏បន្ដឆ្លងចេញទៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីលោក មូន ចេអ៊ីន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកបានសុំឱ្យមានការបន្តកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ

    August 11, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា តារាចម្រៀងម៉ាឡេស៊ីដ៏ល្បីល្បាញម្នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីនាងបានសម្រាលកូនរួច។ តារាចម្រៀងរូបនោះមានឈ្មោះថា Siti Sarah Raisuddin ហើយនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីក្រុមគ្រួសារទាំងមូលបានឆ្លងជំងឺនេះពីជំនួយការម្នាក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ ស្របពេលដែលខ្លួននាងផ្ទាល់កំពុងតែមានទម្ងន់ស្រាប់ផងនោះ វាបានធ្វើឱ្យស្ថានភាពជំងឺ COVID-19 របស់នាងកាន់តែធ្ងន់ធ្ងរ ដែលធ្វើឱ្យនាងដេកសន្លប់ (coma) ហើយកូនក្នុងពោះរបស់នាងត្រូវបានសម្រាលដោយការវះកាត់។ ក្រៅពីកូនដែលទើបតែសម្រាលនេះ រូបនាងនិងស្វាមីក៏មានកូនចំនួន ៣នាក់ ផ្សេងទៀតផងដែរ ដែលកូនបងគេមានអាយុ ១០ ឆ្នាំ។ ដំណឹងនៃការទទួលមរណភាពរបស់នាងបានធ្វើឱ្យអ្នកគាំទ្រ និងតារាផ្សេងទៀតមានការខូចចិត្តយ៉ាងខ្លាំង ខណៈព្រះមហាក្សត្រ និងមហាក្សត្រិយានីម៉ាឡេស៊ី ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់នាងផងដែរ។

    August 11, 2021