- autoadmin
- អន្តរជាតិ
គ្រោះរញ្ជួយដីដ៏អាក្រក់មួយនៅប្រទេសហៃទីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,២០០ នាក់ បន្ទាប់ពីការរញ្ជួយកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារប្រទេសនេះកាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។ រដ្ឋាភិបាលរបស់ប្រទេសហៃទីបាននិយាយកាលពីថ្ងៃអាទិត្យនេះថា គ្រោះរញ្ជួយដីនេះបានធ្វើឱ្យអគារ និងផ្ទះសម្បែងរបស់ពលរដ្ឋត្រូវបានបំផ្លាញ ហើយមនុស្សចំនួន ១,២៩៧ នាក់ បានស្លាប់ ខណៈពលរដ្ឋប្រមាណជា ៥,៧០០ នាក់ ផ្សេងទៀតបានរងរបួស។ ឥឡូវនេះរដ្ឋាភិបាលក៏បានប្រកាសស្ថានភាពគ្រាអាសន្ន ហើយកំពុងព្យាយាមជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត បើទោះបីជាប្រទេសនេះកំពុងវឹកវរផ្នែកនយោបា បន្ទាប់ពីការធ្វើឃាតលើប្រធានាធិបតី Jovenel Moise កាលពីខែមុនក៏ដោយ។ ចំណែករដ្ឋាភិបាលអាមេរិក ក៏បានសម្រេចបញ្ជូនក្រុមស្រាវជ្រាវ និងជួយសង្គ្រោះ ទៅកាន់ប្រទេសហៃទីផងដែរ។ រំលឹកដែរថា កាលពីឆ្នាំ២០១០
August 16, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩,៥៧៤ ករណី ចេញក្នុងតំបន់ចំនួន ៤១ កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយនេះ កើនឡើងដល់ ២៧០,៩៨៦ ករណី។ ទីក្រុងហូជីមិញនៅតែនាំមុខគេនៅក្នុងចំនួនឆ្លងថ្មី ជាមួយនឹងករណីចំនួន ៤,៥១៦ ករណី តាមពីក្រោយដោយមជ្ឈមណ្ឌលឧស្សាហកម្មខេត្តប៊ិញឌួង ដែលមាន ២,៣៥៨ ករណី, ខេត្តដុងណៃ មានចំនួន ៥៤៦ ករណី និងខេត្តឡុងអាន មានចំនួន ៥១៤ ករណី។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ៥,៥១៩ នាក់
August 16, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសជប៉ុនបានបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនប្រមាណ ៥ លាននាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយសារតែការគំរាមកំហែងពីទឹកជំនន់ និងការរអិលបាក់ដី ខណៈប្រទេសនេះកំពុងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ចុងភាគនិរតី។ ការព្រមានកម្រិត៥ ដែលជាកម្រិតខ្ពស់បំផុត ត្រូវបានដាក់ចេញនៅថ្ងៃសៅរ៍នេះផ្ទាល់ សម្រាប់ខេត្តសាហ្គា ណាហ្គាសាគី ហ្វូគូអូកា និងហ៊ីរ៉ូស៊ីម៉ា ដែលនឹងគ្រប់ដណ្ដប់លើពលរដ្ឋ ១លាននាក់ ហើយការព្រមានកម្រិត៤ ត្រូវបានចេញលើខេត្តចំនួន ១៧ ផ្សេងទៀត ដែលគ្របដណ្ដប់លើពលរដ្ឋជាង ៤ លាននាក់។ អាជ្ញាធរឧតុនិយមរបស់ប្រទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងអាចបន្តគ្របដណ្តប់ទូទាំងប្រទេសប្រហែលមួយសប្តាហ៍ ហើយកម្រិតទឹកបន្តកើនឡើងនៅតាមដងទន្លេ ដែលធ្វើឱ្យមានការលិចផ្លូវជាច្រើន។ រូបថតពីបណ្តាខេត្តដែលរងផលប៉ះពាល់ បានបង្ហាញពីអ្នកស្រុកដើរកាត់តាមដងផ្លូវដែលជន់លិច ហើយក្រុមសង្គ្រោះបានដឹកកុមារ និងរបស់របរប្រើប្រាស់ផ្សេងៗ។ អ្នកពន្លត់អគ្គីភ័យ
August 14, 2021 - អន្តរជាតិ
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់អ្នកវិទ្យាសាស្ត្រ អង្គភាព និងអាជីវកម្ម ដែលបានចូលរួមក្នុងការផលិត និងការស្រាវជ្រាវវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះថា ប្រទេសវៀតណាមអាចនឹងមានវ៉ាក់សាំងបង្ការជារបស់ខ្លួន នៅខែកញ្ញាខាងមុខនេះ។ ជាមួយគ្នានេះដែរ លោកបានជំរុញឱ្យមានការផលិតវ៉ាក់សាំងនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ខណៈដែលវ៉ាក់សាំង Nano Covax ដែលវៀតណាមបង្កើតឡើងដោយខ្លួនឯង ត្រូវបានគេរំពឹងថា នឹងត្រូវចាប់ផ្ដើមផលិតនៅខែក្រោយនេះ ប្រសិនបើគ្រប់យ៉ាងមានភាពរលូនទៅតាមកំណត់។ លោកនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ COVID-19 ដ៏ល្អប្រសើរ ប្រទេសរបស់លោកចាំបាច់ត្រូវអនុវត្តឱ្យបានស៊ីជម្រៅ នូវការនាំចូលវ៉ាក់សាំង ការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង
August 14, 2021 - អន្តរជាតិ
សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតលើដូសជំរុញ ឬដូសទី៣ របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២ ប្រភេទ សម្រាប់មនុស្សដែលមានប្រព័ន្ធការពារខ្សោយ កាលពីពេលយប់ពីថ្ងៃព្រហស្បតិ៍ឈានចូលដល់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) ខណៈប្រទេសនេះកំពុងងងឹតមុខជាមួយជំងឺ COVID-19 វ៉ារ្យ៉ង់ Delta យ៉ាងគំហុក ក្នុងរយៈពេលចុងក្រោយនេះ។ ពោលគឺ FDA បានផ្ដល់ការអនុញ្ញាតលើដូសជំរុញ របស់វ៉ាក់សាំង Pfizer-BioNTech និង Moderna សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅសហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ លោកស្រី Janet Woodcock ស្នងការស្តីទីរបស់ភ្នាក់ងារ FDA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសនេះ [អាមេរិក] បានឈានចូលដល់រលកមួយទៀតនៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 ហើយ
August 14, 2021 - កូវីដ-១៩
វៀតណាមបន្ដប្រឈមនឹងថ្ងៃអាក្រក់របស់ខ្លួន ដោយបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៩,១៥០ ករណី កាលពីថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីរលកឆ្លងទី៤ បានចាប់ផ្ដើម មានដល់ ២៥១,៧០២ ករណី។ តួលេខសម្រាប់ថ្ងៃសុក្រគឺធ្លាក់ចុះ ៥០៣ ករណី បើប្រៀបនឹងថ្ងៃព្រហស្បតិ៍ ហើយទីក្រុងហូជីមិញ នៅតែបន្ដមានករណីច្រើនជាងគេ ដោយមានករណីថ្មីចំនួន ៣,៥៣១ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ២,៨១៦ ករណី, ខេត្តដុងណៃ ៨០៨ ករណី និងខេត្តឡុងអាន ៦២៣ ករណី។ ទន្ទឹមនឹងនេះ
August 14, 2021 - អន្តរជាតិ
ប្រទេសជប៉ុននឹងផ្តល់សិទ្ធិជ្រកកោនដល់អ្នកចាំទីម្នាក់ មកពីក្រុមបាល់ទាល់ជម្រើសជាតិមីយ៉ាន់ម៉ា ដែលបានលើកម្រាមដៃ៣ ជាសញ្ញាប្រឆាំងនឹងរដ្ឋប្រហារ នៅក្នុងអំឡុងការប្រកួតមួយនៅក្រៅទីក្រុងតូក្យូ ហើយកីឡាកររូបនោះ បានបដិសេធមិនហោះហើរត្រឡប់ទៅប្រទេសកំណើតវិញនោះទេ។ កីឡាករ Pyae Lyan Aung បានលើកម្រាមដៃ៣ នៅពេលគោរពភ្លេងជាតិមុនការប្រកួតជម្រុះ World Cup ទល់នឹងជប៉ុន កាលពីខែឧសភា ហើយក្រោយមកគាត់បានសម្រេចចិត្តស្វែងរកសិទ្ធិជ្រកកោននៅប្រទេសជប៉ុន ព្រោះជីវិតរបស់គាត់នឹងជួបគ្រោះថ្នាក់ប្រសិនបើគាត់ត្រលប់ទៅមីយ៉ាន់ម៉ាវិញ។ គួរឱ្យដឹងដែរថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ដោយមានមនុស្សជាង ៩០០ នាក់ បានស្លាប់ និងជាង ៧,០០០ នាក់ ត្រូវបានចាប់ខ្លួនដោយពួកយោធា។ ចំណែកឯការលើកម្រាមដៃ៣ ជាញឹកញាប់ត្រូវបានគេប្រើជាការបង្ហាញការតស៊ូរបស់ក្រុមបាតុករអំឡុងពេលធ្វើបាតុកម្ម។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ
August 13, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤០,១២០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនករណីឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ៣២,១១៧,៨២៦ ករណី ខណៈចំនួនការស្លាប់បានកើនឡើងដល់ ៤៣០,២៥៤ ករណី បន្ទាប់ពីបានកត់ត្រាការស្លាប់ថ្មីចំនួន ៥៨៥ ករណីបន្ថែមទៀត។ ករណីសកម្មរបស់ប្រទេសនេះ បានធ្លាក់ចុះត្រឹម ៣៨៥,២២៧ ករណី នេះបើយោងតាមទិន្នន័យដែលចេញដោយក្រសួងសុខាភិបាលឥណ្ឌានៅម៉ោង ៨ ព្រឹក ខណៈដែលចំនួនជាសះស្បើយពីជំងឺនេះបានកើនឡើងដល់ ៣១,៣០២,៣៤៥ ករណី ឬស្មើនឹងការជាសះស្បើយ
August 13, 2021 - អន្តរជាតិ
ស្របពេលដែលជំងឺ COVID-19 កំពុងវាយប្រហារយ៉ាងខ្លាំងទៅកាន់ផ្នែកខ្លះនៅលើពិភពលោក មានការងារមួយចំនួន គឺតម្រូវឱ្យមនុស្សមានភាពក្លាហាន បោះបង់ពេលវេលាផ្ទាល់ខ្លួន និងប្រថុយប្រថានជាមួយនឹងសុខភាព រស់នៅជាមួយសាកសពជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងដូចជាកុមារាម្នាក់នេះ គាត់មានឈ្មោះថា Tun Lin Naing មានអាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧ ហើយគាត់បានលះបង់ពេលវេលារបស់គាត់ មកជួយសម្រាលបន្ទុកនៅឯសមាគមជំនួយបុណ្យសពឥតគិតថ្លៃមួយកន្លែង ដែលតម្រូវឱ្យគាត់ត្រូវធ្វើការជាមួយសាកសពអ្នកដែលស្លាប់ដោយសារជំងឺ COVID-19 ជារៀងរាល់ថ្ងៃ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nextshark បាននិយាយថា ដំបូងឡើយកុមារាបានចូលរួមជាមួយសមាគមជំនួយបុណ្យសពឥតគិតថ្លៃ Metta Thingaha ដែលមានទីតាំងស្ថិតនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដោយសារតែគាត់ត្រូវការប្រាក់សម្រាប់ការសិក្សា។ គាត់បានចាប់ផ្ដើមដំបូង កាលពីខែធ្នូ ឆ្នាំ២០២០ ដោយការជួយភារកិច្ចរដ្ឋបាលនៅក្នុងសមាគមន៍ ហើយក្រោយមកទៀតគាត់ក៏បានចូលរួមស្ម័គ្រចិត្ត ដោយប្រមូលសាកសព និងរៀបចំបូជាសាកសពអ្នកជំងឺ
August 13, 2021 - អន្តរជាតិ
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងផ្តល់ការអនុញ្ញាតលើដូសជំរុញ ឬដូសទី៣ របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងថ្មីៗ ហើយដូសជំរុញនេះនឹងមានឱ្យប្រើប្រាស់ សម្រាប់អ្នកដែលមានប្រព័ន្ធការពារខ្សោយ។ លោកស្រី Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បាននិយាយថា FDA កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតថ្នាំ Pfizer និង Moderna ដោយបានបន្ថែមថា ដូសជំរុញនឹងជួយបង្កើនការការពារដល់ពលរដ្ឋ ជាពិសេសគឺជំងឺ COVID-19 បំប្លែងខ្លួន Delta ។ ជម្រាបដែរថា FDA មិនគិតថាដូសជំរុញ ឬដូសទី៣ គឺជាការចាំបាច់សម្រាប់មនុស្សវ័យចំណាស់នោះទេ ប៉ុន្តែពួកគេកំពុងវាយតម្លៃលើស្ថានភាពនេះជានិច្ច។
August 13, 2021












