autoadmin
  • កូវីដ-១៩

    ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩,៥៩៥ ករណី ចេញពីទីក្រុងនិងខេត្តចំនួន ៤០ កាលពីថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ដែលជាការកើនឡើង ៩៥១ ករណី បើធៀបនឹងចំនួនសរុបកាលពីថ្ងៃច័ន្ទ។ នៅក្នុងចំណោមករណីដែលត្រូវបានកត់ត្រាទាំងអស់ មានករណីចំនួន ៤,៤៦៥ ករណី ត្រូវបានរកឃើញពីកន្លែងធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់ ហើយក្រៅពីនោះត្រូវបានរកឃើញនៅក្នុងសហគមន៍។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ថ្មីចំនួន ៣៣១ នាក់ ត្រូវបានកត់ត្រាចេញពីតំបន់ចំនួន ១២ ក្នុងនោះមាន ២៨៥ នៅទីក្រុងហូជីមិញ។ គួរឱ្យដឹងដែរថា ចាប់តាំងពីរលកថ្មីបានផ្ទុះឡើងនៅចុងខែមេសា ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ

    August 18, 2021
  • អន្តរជាតិ

    រដ្ឋបាលក្រុងបាងកក (BMA) បានបើកមជ្ឈមណ្ឌលចត្តាឡីស័កថ្មីមួយ នៅឯស្ថានីយរថភ្លើង Bang Sue Grand ក្នុងសង្កាត់ Chatuchak នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ វាគឺជាមជ្ឈមណ្ឌលចត្តាឡីស័កទី៣ សម្រាប់អ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាលៗ ជាមួយនឹងសមត្ថភាពផ្ទុក ៤០០ នាក់ ដោយមានស្ត្រី ២០០ នាក់ និងបុរស ២០០​ នាក់ ហើយមន្ទីរពេទ្យ Thonburi Bamrungmuang គឺជាអ្នកទទួលខុសត្រូវក្នុងការមើលថែរក្សាពួកគេ។

    August 17, 2021
  • អន្តរជាតិ

    នូវែលសេឡង់បានប្រកាសថានឹងបិទខ្ទប់ប្រទេសទាំងមូលរបស់ខ្លួន ក្នុងកម្រិតខ្ពស់បំផុតទី៤ នៅយប់ថ្ងៃអង្គារនេះផ្ទាល់ បន្ទាប់ពីបុរសអាយុ ៥៨ ឆ្នាំម្នាក់ មកពីទីក្រុង Auckland បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ វាគឺជាលើដំបូងបំផុតក្នុងរយៈពេល ១៧០ថ្ងៃ ដែលប្រទេសនូវែលសេឡង់បានរកឃើញករណីជំងឺ COVID-19 នៅក្នុងសហគមន៍របស់ខ្លួន ហើយស្របពេលដែលមានការព្រួយបារម្ភពីវ៉ារ្យ៉ង់ Delta ផងនោះ ប្រទេសនេះត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ជម្រាបដែរថា នេះទើបតែជាលើកទី២ ប៉ុណ្ណោះ ដែលប្រទេសនូវែលសេឡង់ បានធ្វើការបិទខ្ទប់ទប់ស្កាតការឆ្លងរីករាលដាលនៃជំងឺ COVID-19 ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern ក៏បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយថា

    August 17, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ទីផ្សារមួយនៅទីក្រុង Ganzhou របស់ប្រទេសចិន បានរកឃើញវត្តមានជំងឺ COVID-19 នៅលើប្រអប់ទុរេនដែលនាំចូលពីប្រទេសថៃ នេះបើតាមការប្រកាសរបស់ការិយាល័យកិច្ចការកសិកម្មនៅក្រោមស្ថានទូតថៃប្រចាំទីក្រុងប៉េកាំង។ ការិយាល័យបានពន្យល់ថា ការរកឃើញនេះបានកើតឡើងនៅផ្សារ Haudongcheng កាលពីថ្ងៃទី១៣ ខែសីហា ហើយអ្នកប៉ះពាល់ក៏ត្រូវបានគេដាក់ឱ្យនៅដោយឡែក ដើម្បីរង់ចាំការពិនិត្យសុខភាពរកជំងឺ COVID-19 ផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រអប់ទុរេនទាំងអស់នឹងត្រូវប្រមូលមករក្សាទុកដើម្បីសុវត្ថិភាព ចំណែកផ្លែឈើមួយចំនួន និងតំបន់ពាក់ព័ន្ធនៅក្នុងផ្សារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ។ ការិយាល័យបាននិយាយថា ខ្លួនបានពិភាក្សាបញ្ហានេះជាមួយអគ្គនាយកដ្ឋានគយចិន ហើយក៏គ្មានការបិទទំនិញនាំចូលមកពីប្រទេសថៃនោះដែរ ដោយសារថាបញ្ហានេះត្រូវបានរកឃើញនៅក្នុងផ្សារ មិនមែននៅច្រកត្រួតពិនិត្យនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ

    August 17, 2021
  • អន្តរជាតិ

    គិតមកទល់នឹងពេលនេះ គ្រោះរញ្ជួយដីដ៏ធំដែលបានវាយប្រហារនៅប្រទេសហៃទី បានឆក់យកជីវិតមនុស្សអស់ជាង ១,៤០០ នាក់ រួចមកហើយ ខណៈក្រុមសង្គ្រោះកំពុងបន្ដស្វែងរកអ្នកដែលសង្ឃឹមនៅរស់រានមានជីវិត។ គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងលិចរបស់ប្រទេសនេះយ៉ាងចាស់ដៃកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យផ្ទះ និងអគារជាច្រើនត្រូវដួលរលំ។ ក្នុងនោះ មនុស្សចំនួន ១,៤១៩ នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈមនុស្សចំនួន ៦,៩០០ នាក់ផ្សេងទៀត បានរងរបួស។ គួរឱ្យដឹងដែរថា ប្រទេសហៃទីក៏កំពុងតែមានវិបត្តិនយោបាយចាប់តាំងពីការធ្វើឃាតលើប្រធានាធិបតីលោក Jovenel Moise កាលពីខែមុន។ ចំណែករដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីផ្តល់ជំនួយយ៉ាងឆាប់រហ័សដល់ជនរងគ្រោះ ហើយក្រុមមន្រ្តីរបស់ប្រទេសនេះក៏ត្រូវបន្ថែមការប្រុងប្រយ័ត្នជាងមុន ដោយសារព្យុះត្រូពិច Grace កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិចនៃតំបន់ដែលមានគ្រោះរញ្ជួយដី ហើយវាក៏កំពុងបង្កើនកម្លាំងផងដែរ៕

    August 17, 2021
  • អន្តរជាតិ

    ក្រុមហ៊ុន Pfizer បានបញ្ជូនទិន្នន័យដំបូងនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬ ដូសជំរុញរបស់ខ្លួន ទៅកាន់ FDA ខណៈស្វែងរកការអនុម័តសម្រាប់ការប្រើប្រាស់លើមនុស្សពេញវ័យទាំងអស់ ដោយនិយាយថា ការសាកល្បងរបស់ខ្លួនបានបង្ហាញថាដូសទី៣ មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 និងវ៉ារ្យ៉ង់ Delta ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន និងដៃគូរបស់ខ្លួនគឺ BioNTech បានប្រកាសពីការស្នើនេះកាលពីថ្ងៃច័ន្ទ ដោយលើកឡើងពីលទ្ធផលជោគជ័យនៅក្នុងការសាកល្បងដំបូងរបស់ពួកគេ ខណៈដែលពួកគេបញ្ជូនទិន្នន័យបន្ដទៅ FDA ។ ក្រុមហ៊ុន Pfizer បាននិយាយថា អ្នកចូលរួមនៅក្នុងការសាកល្បងបានទទួលវ៉ាក់សាំងដូសទី៣ ចាប់ពី ៨ ទៅ ៩ ខែ

    August 17, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨,៦៤៤ ករណីបន្ថែមទៀត កាលពីល្ងាចថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ដែលជំរុញឱ្យចំនួនឆ្លងនៅក្នុងរលកថ្មីចុងក្រោយនេះកើនឡើងដល់ ២៧៩,៦៣០ ករណី។ ចំនួនសរុបនៅថ្ងៃច័ន្ទគឺធ្លាក់ចុះ ៩៣០ ករណី បើប្រៀបនឹងថ្ងៃអាទិត្យ ហើយក្នុងចំណោមករណីដែលបានកត់ត្រាទាំងអស់ មានករណីចំនួន ២,៤២២ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ចំណែកឯអ្នកផ្សេងទៀតត្រូវបានរកឃើញនៅកន្លែងដាក់ដាច់ដោយឡែក ឬទីតាំងបិទខ្ទប់។ ជាមួយគ្នានេះផងដែរ ចំនួនអ្នកជាសះស្បើយសរុបបានកើនដល់ ១០៦,៩៧៧ ករណី បន្ទាប់ពីអ្នកជំងឺចំនួន ៤,៤៧៣ នាក់ បានប្រកាសពីជាសះស្បើយរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៦,១៤១ នាក់

    August 17, 2021
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន បើទោះបីជាលោកបានផ្ញើដំណឹងនៃការលាលែងពីតំណែងរបស់លោក ទៅកាន់ព្រះមហាក្សត្រក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅមុននេះបន្ដិច។ គួរឱ្យដឹងដែរថា ការលាលែងពីតំណែងរបស់លោក Muhyiddin គឺដោយសារតែលោកមិនអាចរក្សាបានសំឡេងភាគច្រើននៅក្នុងសភា ខណៈដែលក្នុងរយៈពេល ១៧ ខែ នៃការកាន់តំណែងរបស់លោក គឺពោរពេញទៅដោយភាពចម្រូងចម្រាស។ ព្រះបរមរាជវាំងបាននិយាយថា ការបោះឆ្នោតមិនមែនជាជម្រើសល្អបំផុតនោះទេក្នុងពេលនេះ ហើយស្តេចស៊ុលតង់ Abdullah សព្វព្រះរាជហឫទ័យឱ្យលោក Muhyiddin បន្តថែរក្សារដ្ឋាភិបាលបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកបាននិយាយថា៖«ព្រះមហាក្សត្របានទទួលលិខិតលាលែងពីតំណែងរបស់លោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រីទាំងមូល» «បន្ទាប់ពីការលាលែងពីតំណែងនេះ ព្រះមហាក្សត្រសព្វព្រះទ័យឱ្យលោក Muhyiddin បំពេញតួនាទីជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន រហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង»៕ អត្ថបទ៖ លីដា ប្រភព៖

    August 16, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងពន្យារពេល «ស្ថានភាពគ្រាអាសន្ន» នៅក្នុងតំបន់មួយចំនួនរបស់ប្រទេស ដោយរួមទាំងទីក្រុងតូក្យូ រហូតដល់ពាក់កណ្ដាលខែក្រោយ។ ទន្ទឹមនឹងនេះដែរ ប្រទេសនេះក៏នឹងដាក់បន្ថែមតំបន់មួយចំនួនទៀត ចូលទៅក្នុងស្ថានភាពគ្រាអាសន្នរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺ COVID-19 ជាពិសេសគឺវ៉ារ្យ៉ង់ Delta ដែលកំពុងយាយីប្រទេសនេះយ៉ាងខ្លាំង។ ជម្រាបដែរថា ស្ថានភាពគ្រាអាសន្នបច្ចុប្បន្នរបស់ប្រទេសជប៉ុន នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែសីហា ប៉ុន្តែដោយសារការកើនឡើងករណីជំងឺ COVID-19 វាបានជំរុញឱ្យមានការពន្យារពេល។ ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន និងដៃគូពាក់ព័ន្ធ កំពុងមានការព្រួយបារម្ភលើការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៤ ខែសីហានេះ

    August 16, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បាននិយាយថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ត្រូវបានគេរំពឹងថា នឹងចុះចេញពីតំណែងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីវិបត្តិនយោបាយជាច្រើនខែ និងការបាត់បង់សំឡេងភាគច្រើនរបស់លោក។ គិតមកទល់នឹងពេលនេះ លោកបានដឹកនាំប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង ១៧ ខែ រួចមកហើយ ជាមួយនឹងភាពចម្រូងចម្រាសជាច្រើន ហើយប្រសិនបើការចុះចេញពីតំណែងនេះត្រូវបានបញ្ជាក់ពិតមែននោះ វាកាន់តែធ្វើឱ្យប្រទេសនេះមានភាពយ៉ាប់យ៉ឺន ដោយសារថា ប្រទេសនេះគ្មានបេក្ខភាពបន្ទាប់ច្បាស់លាស់នៅឡើយទេ។ វាមិនច្បាស់ភ្លាមៗទេថា អ្នកណាអាចបង្កើតរដ្ឋាភិបាលបន្ទាប់ពីលោក Muhyiddin Yassin ព្រោះគ្មាននរណាមានសំឡេងភាគច្រើននៅក្នុងសភា ខណៈប្រទេសនេះមិនអាចប្រាកដបានថា អាចរៀបចំការបោះឆ្នោតនៅអំឡុងពេលនេះបានដែរ ឬទេ។ គួរឱ្យដឹងដែរថា អត្រាឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសម៉ាឡេស៊ី មានរហូតដល់ទៅ ១ លានករណី

    August 16, 2021