autoadmin
  • កូវីដ-១៩

    ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ១០,៦៣៩ ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុននោះទេ ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ជាលើកដំបូងកាលពីឆ្នាំមុន។ ក្នុងនោះមានតំបន់ចំនួន ៣ បានកត់ត្រាករណីច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៤,៤២៥ ករណី, ខេត្តប៊ិញដួងមាន ៣,២៥៥ ករណី និងខេត្តដុងណៃមាន ៦៥៧ ករណី។ តួលេខសរុបនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឱ្យចំនួនសរុបនៃការឆ្លងជំងឺ COVID-19 របស់ប្រទេសវៀតណាមមានចំនួន ៣១២,៦១១ ករណី (៣០៨,៥៥៩

    August 20, 2021
  • អន្តរជាតិ

    រដ្ឋមន្ត្រីទទួលបន្ទុកការចាក់ថ្នាំបង្ការជំងឺ COVID-19 លោក Kono Taro នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ នេះបាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ដល់បុគ្គលិកសុខាភិបាលរបស់ខ្លួន ប្រសិនបើក្រសួងសុខាភិបាលយល់ព្រមអនុញ្ញាតឱ្យមានការប្រើប្រាស់ ដោយបានលើកឡើងពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលនឹងធ្វើការផ្ដល់ជូនវ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋរបស់ខ្លួននៅខែក្រោយនេះ។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ លោក Kono Taro បានបន្ថែមថា រដ្ឋាភិបាលជប៉ុននៅតែផ្ដោតសំខាន់ជាអាទិភាព ដើម្បីឱ្យពលរដ្ឋអាចទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូស យ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោកបាននិយាយថា ប្រទេសជប៉ុនបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់បុគ្គលិកពេទ្យរបស់ខ្លួននៅក្នុងខែកុម្ភៈ និងម្ដងទៀតនៅខែតុលាខាងមុខនេះ ហើយរដ្ឋាភិបាលនឹងរៀបចំឱ្យមានវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ (booster) ឱ្យបានទាន់ពេលវេលា ប្រសិនបើក្រសួងសុខាភិបាលគិតថាវាចាំបាច់៕ អត្ថបទ៖

    August 19, 2021
  • អន្តរជាតិ

    តុលាការរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ បានផ្តន្ទាទោសដល់បុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៦ សប្តាហ៍ បន្ទាប់ពីគាត់បានរំលោភលើវិធានការទប់ស្កាត់ជំងឺ COVID-19 ម្តងហើយម្តងទៀត ដោយការបដិសេធមិនព្រមពាក់ម៉ាស់នៅទីសាធារណៈ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ បុរសម្នាក់នោះមានឈ្មោះថា Benjamin Glynn អាយុ ៤០ឆ្នាំ ជាជនជាតិអង់គ្លេស បានរងការចោទប្រកាន់ចំនួន ៤ ជុំវិញការមិនព្រមពាក់ម៉ាស់នៅលើរថភ្លើង និងប្រើប្រាស់ពាក្យមិនសមរម្យលើបុគ្គលិកសាធារណៈ កាលពីខែឧសភា ក៏ដូចជាមិនពាក់ម៉ាស់នៅពេលបង្ហាញខ្លួននៅឯក្នុងតុលាការ កាលពីខែកក្កដា។ កាលពីថ្ងៃពុធនោះផ្ទាល់ លោក Benjamin Glynn ក៏បានសុំឱ្យតុលាការសិង្ហបុរីលុបចោលការចោទប្រកាន់ទាំងអស់ ដោយបានហៅវាថា «ជាការចោទប្រកាន់ដោយខុសច្បាប់»

    August 19, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ បាននិយាយថា រដ្ឋាភិបាលប្រទេសថៃនៅតែឈរលើគោលជំហរផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 លាយបញ្ចូលគ្នា ហើយជាក់ស្ដែងប្រទេសនេះបានចាក់វ៉ាក់សាំងដូសទី១ ដោយប្រើវ៉ាក់សាំង Sinovac និងដូសទី២ ដោយប្រើវ៉ាក់សាំង AstraZeneca ជូនដល់ពលរដ្ឋខ្លួនប្រហែលជា ១ លាននាក់ រួចមកហើយ។ ការលាយបញ្ចូលគ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca ត្រូវបានប្រទេសថៃយល់ថា មានប្រសិទ្ធភាពល្អប្រឆាំងនឹងជំងឺ COVID-19 បើទោះជាកន្លងមកមានសំណួរជាច្រើន ជុំវិញប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ក៏ដោយ។ ជាក់ស្ដែងលោកស្រី Apisamai Srirangson ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 (CCSA) បាននិយាយកាលថ្ងៃពុធថា កន្លងមកមានសកលវិទ្យាល័យឈានមុខរបស់ប្រទេសថៃជាច្រើនដូចជា៖ មហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន

    August 19, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨,៦៤៤ ករណី កាលពីល្ងាចថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ដែលជាការធ្លាក់ចុះចំនួន ៩៥១ ករណី បើប្រៀបនឹងថ្ងៃអង្គារ។ ទីក្រុងហូជីមិញនៅតែនាំមុខគេជាមួយនឹងការឆ្លងថ្មីៗ ដោយមានករណីចំនួន ៣,៧៣១ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ២,៥១៣ ករណី និងខេត្តដុងណៃ ៤៤៣ ករណី។ គិតមកទល់នឹងពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ២៩៧,៩២១ ករណី ចាប់តាំងពីចុងខែមេសា ដោយក្នុងនោះមាន ៣៦.៤%

    August 19, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បាននិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថចិន Sinovac គឺមានប្រសិទ្ធិភាព ៩៨% ក្នុងការការពារពីការស្លាប់ និងរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺ COVID-19 នៅពេលដែលពលរដ្ឋចាក់វ៉ាក់សាំងគ្រប់ទាំង ២ដូស នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិតលោក Thaweesub Sirapraphasiri ដែលជាអ្នកជំនាញជាន់ខ្ពស់របស់នាយកដ្ឋានត្រួតពិនិត្យជំងឺនៃប្រទេសថៃ។ ជម្រាបដែរថា វ៉ាក់សាំង Sinovac ជាទូទៅមានប្រសិទ្ធភាព ៧២% ក្នុងការការពារការឆ្លងជំងឺ COVID-19 នៅពេលចាក់គ្រប់ចំនួនទាំង ២ ដូស។ លោកបាននិយាយថា៖«ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា មានក្រុមគ្រូពេទ្យចំនួន ៣,៩០៦ នាក់ បានឆ្លងជំងឺ

    August 18, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ចំនួនអ្នកស្លាប់ចាប់តាំងពីរដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងលើសពី ១,០០០ នាក់ នៅត្រឹមថ្ងៃពុធនេះផ្ទាល់ នេះបើយោងតាមមន្រ្តីរបស់សមាគមសកម្មជនជួយអ្នកទោសនយោបាយ (AAPP) ដែលតែងតែបានកត់ត្រាការសម្លាប់របស់កងកម្លាំងសន្តិសុខមកលើពលរដ្ឋ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដើម្បីសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែពួកយោធាធ្លាប់បាននិយាយកាលពីមុនថា តួលេខរបស់ AAPP ដែលត្រូវបានលើកឡើងយ៉ាងទូលំទូលាយដោយអង្គការអន្តរជាតិគឺជាការបំផ្លើស។ កងទ័ពបាននិយាយផងដែរថា សមាជិកជាច្រើននៃកងកម្លាំងសន្តិសុខក៏ត្រូវបានគេសម្លាប់ផងដែរ ខណៈ AAPP មិនដែលរាប់បញ្ចូលការស្លាប់របស់កម្លាំងសន្ដិសុខនៅក្នុងបញ្ជីរបស់ខ្លួនទេ៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia

    August 18, 2021
  • អន្តរជាតិ

    ខេត្តដុងណៃរបស់ប្រទេសវៀតណាម គ្រោងនឹងធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួនចំនួន ២.១ លាននាក់ បន្ទាប់ពីខេត្តនេះបានកើនឡើងករណីជំងឺថ្មីរហូតដល់ទៅ ២៥ដង បើប្រៀបនឹងកាលពីរយៈពេល ៣០ ថ្ងៃមុន នៅពេលដែលខេត្តមានករណីសរុបតែ ៥៧៤ ករណី។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ក៏បានកត់ត្រាករណីចំនួន ២៩១ ករណី នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងខេត្ត គិតត្រឹមរលកឆ្លងទី៤ មានការកើនឡើងដល់ ១៤,៥៣៨ ករណី ហើយករណីខ្លះមិនទាន់ត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាលនោះទេ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តបាននិយាយថា ក្រៅពីការបន្តវិធានការរក្សាគម្លាតរហូតដល់ថ្ងៃទី៣១ ខែសីហា ខេត្តដុងណៃនឹងធ្វើតេស្តលើមនុស្សចំនួន ២.១ លាននាក់ ឬ

    August 18, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ នេះបានរាយការណ៍ថា លោកយាយម្នាក់មានឈ្មោះថា Somwang អាយុ ៧០ឆ្នាំ រស់នៅស្រុក Nang Rong របស់ខេត្តបូរីរាម បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ទៅ ២លើក ក្នុងថ្ងៃតែមួយ នៅពេលដែលគាត់ទៅទទួលវ៉ាក់សាំងបង្ការ AstraZeneca នៅឯស្រុក Muang កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយមានទាំងស្វាមី និងកូនប្រុស ដែលធ្វើការជាមេធាវីទៅជាមួយផងដែរ។ លោកយាយបាននិយាយប្រាប់សារព័ត៌មានថា គាត់បានទៅទទួលវ៉ាក់សាំងដូសទី២ របស់ AstraZeneca បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី១ របស់ Sinovac កាលពីចុងខែកក្កដា។ នៅពេលទៅដល់កន្លែងចាក់វ៉ាក់សាំង រូបគាត់

    August 18, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បាននិយាយថា អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិករំពឹងថា នឹងណែនាំរាល់ជនជាតិអាមេរិកទាំងអស់ឱ្យទៅទទួលយកវ៉ាក់សាំងដូសទី៣ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងរកលកឆ្លងទី៤ ដែលភាគច្រើនវាយប្រហារទៅសហគមន៍ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ អាជ្ញាធរសុខាភិបាលបាននិយាយថា ពលរដ្ឋគួរតែទៅទទួលយកវ៉ាក់សាំងដូសទី៣ បន្ទាប់ពីរយៈពេល ៨ខែ ក្រោយបំពេញការចាក់លើកដបូងរបស់ពួកគេ។ វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ នឹងចាប់ផ្ដើមមានឱ្យប្រើប្រាស់នៅពាក់កណ្ដាល ឬចុងខែកញ្ញា ដោយសារការស្នើដែលបានដាក់ទៅ FDA នៅមិនទាន់បានអនុម័តភ្លាមៗនៅឡើយ។ ការណែនាំនេះផងដែរ ក៏ស្របទៅនឹងការពិតដែលថា វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងចុះថយប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានខែក្រោយពីការចាក់ដូសទី២ ខណៈដែលជំងឺបំប្លែងខ្លួន Delta កំពុងក្លាយជាក្ដីបារម្ភថ្មីរបស់អាមេរិក។ គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋបាន ១៦៨ លាននាក់ ប៉ុន្តែឥឡូវនេះមានមនុស្សយ៉ាងហោច ១១,០០០

    August 18, 2021