- autoadmin
- អន្តរជាតិ
ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ បាននិយាយថា ខ្លួននឹងហាមឃាត់មនុស្សដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យចូលផ្សារទំនើប ភោជនីយដ្ឋាន និងហាងកាហ្វេ នៅចុងសប្តាហ៍នោះទេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ពោលគឺប្រជាជនដែលចង់ដើរទិញឥវ៉ាន់ ឬញ៉ាំអាហារក្រៅផ្ទះ នឹងត្រូវបង្ហាញភស្ដុតាងនៅលើកម្មវិធីទូរស័ព្ទ ដូចជា៖ ការចាក់វ៉ាក់សាំង តេស្តអវិជ្ជមាន ឬបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ៣ខែ ចុងក្រោយនេះ។ ការបង្គាប់នេះនឹងចូលជាធរមាននៅថ្ងៃសៅរ៍សប្ដាហ៍ ខណៈប្រទេសអតីតសាធារណរដ្ឋសូវៀតមួយនេះ គ្រោងនឹងបើកសាលារៀនឡើងវិញនៅខែក្រោយ ដែលភាគច្រើននៃពួកគេត្រូវបានបិទចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ គួរឱ្យដឹងផងដែរថា ប្រទេសកាហ្សាក់ស្ថានឥឡូវនេះមានករណីជំងឺ COVID-19 សរុបចំនួន
August 25, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា តុលាការស្រុក Fukuoka ប្រទេសជប៉ុន បានកាត់ទោសប្រហារជីវិតមេក្រុមយ៉ាគូហ្សា Kudo-kai ម្នាក់ឈ្មោះថា Satoru Nomura ពីបទបញ្ជាឱ្យមានការវាយប្រហារជាបន្តបន្ទាប់ទៅលើជនស៊ីវិល រួមទាំងការបាញ់សម្លាប់បុរសម្នាក់ ដែលធ្វើការជាអ្នកគ្រប់គ្រងគម្រោងសាងសង់នៅកំពង់ផែមួយ។ ការកាត់ទោសប្រហារជីវិតនេះបានធ្វើឡើងកាលពីថ្ងៃអង្គារ ខណៈដែលលោក Fumio Tanoue ដែលជាដៃស្ដាំរបស់លោក Nomura ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពេញមួយជីវិត និងពិន័យជាប្រាក់ ២០ លានយ៉េន (១៨២,២០០ ដុល្លារ) ផងដែរ។ លោក Satoru Nomura និងលោក Fumio Tanoue ត្រូវបានតុលាការផ្តន្ទាទោសពីបទមនុស្សឃាត សមគំនិតឃាតកម្ម និងការប្រើប្រាស់អារុធខុសច្បាប់។ យ៉ាងណាក៏ដោយ អ្នកទាំង
August 25, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ បានប្រកាសថា ប្រទេសរបស់ខ្លួននឹងទទួលបានបច្ចេកវិទ្យាផលិត និងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា Abdala (អាប់ដាឡា) ដែលជាវ៉ាក់សាំងអភិវឌ្ឍ និងផលិតដោយប្រទេសគុយបា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ វ៉ាក់សាំង អាប់ដាឡា គឺជាវ៉ាក់សាំងត្រូវការចាក់ចំនួន ៣ដូស ជាមួយនឹងការអះអាងប្រសិទ្ធភាព ៩២.២៨% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងចុងក្រោយរបស់ខ្លួន កាលពីខែមិថុនាកន្លងទៅ។ វ៉ាក់សាំង អាប់ដាឡា នឹងត្រូវដឹកមកប្រទេសវៀតណាមនៅចុងឆ្នាំ២០២១ ដោយបូករួមទាំងក្រុមជំនាញរបស់ប្រទេសគុយបា ដើម្បីធ្វើការផ្ទេរបច្ចេកវិទ្យានៃការផលិតវ៉ាក់សាំងដល់ប្រទេសវៀតណាម។ គួរឱ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការផ្លាស់ផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង DNA
August 25, 2021 - អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្មីៗនេះបានប្រកាសថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតមួយដែលនឹងធ្វើឡើងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតប្រធានាធិបតីត្រូវបានកំណត់នៅថ្ងៃដដែល ប៉ុន្តែលោក Duterte មិនអាចឈរឈ្មោះជាប្រធានាធិបតីម្ដងទៀតបានទេ ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសនេះកំណត់ថា ប្រធានាធិបតីអាចឈរជើងត្រឹមមួយអាណត្តិប៉ុណ្ណោះ។ លោកថា លោកមានការព្រួយបារម្ភពីការរីករាយដាលគ្រឿងញៀន និងការប៉ះបោរនានា ដូច្នេះការធ្វើជាអនុប្រធានាធិបតី អាចឱ្យលោកផ្តល់យោបល់ដល់រដ្ឋាភិបាលនៅពេលណាក៏បាន។ ពោលគឺលោក Duterte មានបំណងរក្សាឥទ្ធិពលលើរដ្ឋបាលបន្ទាប់ ប៉ុន្តែលោកមិនបាននិយាយថា លោកពេញចិត្តនរណានោះទេ។ កូនស្រីច្បងរបស់គាត់ ដែលជាអភិបាលក្រុង Davao លោកស្រី Sara Duterte ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពប្រធានាធិបតីម្នាក់ដែលអាចឈរឈ្មោះទៅបាន។ ជាមួយគ្នានេះដែរ ស្ដេចប្រដាល់
August 25, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ប្រទេសវៀតណាមនៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១០,៧៩៧ ករណី ដែលនាំឱ្យចំនួនករណីជំងឺ COVID-10 សរុបនៅក្នុងរលកទី០៤ កើនដល់ ៣៦៥,១៥២ ករណី។ ករណីដែលត្រូវបានបញ្ជាក់នៅថ្ងៃដដែល ត្រូវបានកត់ត្រាចេញពីតំបន់ចំនួន ៤៣ ហើយទីក្រុងហូជីមិញនៅតែនាំមុខគេនៅក្នុងចំណោមការឆ្លងថ្មីៗ។ គិតមកទល់នឹងពេលនេះ មានអ្នកជំងឺសរុបចំនួន ១៦២,២៧៩ នាក់ ក៏បានជាសះស្បើយ ហើយមានពលរដ្ឋ ៨,៩៧៩ នាក់ បានស្លាប់ដោយសារជំងឺរាតត្បាតមួយនេះ ជាមួយនឹងការស្លាប់ថ្មីចំនួន ៣៤៨ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល
August 25, 2021 - អន្តរជាតិ
រោងចក្រមួយនៅក្នុងទីក្រុង Dehiwala-Mount Lavinia របស់ប្រទេសស្រីលង្កា កំពុងមមាញឹកជាមួយនឹងការធ្វើមឈូសចេញពីក្រដាសកាតុង ដែលនឹងត្រូវត្រៀមសម្រាប់ដាក់សាកសពអ្នកជំងឺ COVID-19 នៅក្នុងប្រទេសនេះ។ ការធ្វើមឈូសចេញពីក្រដាសកាតុងមួយនេះ គឺជាគំនិតរបស់ថ្នាក់ដឹកនាំមូលដ្ឋានម្នាក់ឈ្មោះថា Priyantha Sahabandu ដោយលោកបានមើលឃើញពីភាពងាយស្រួល តម្លៃសមរម្យ និងអាចដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅពេលដែលប្រទេសនេះមានអ្នកស្លាប់ជាមធ្យម ៤០០ នាក់ក្នុងមួយថ្ងៃ នៅក្នុងហេតុផលដោយឡែកគ្នា។ ដំបូងឡើយមឈូសនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដោះស្រាយសាកសពអ្នកស្លាប់ដោយសារជំងឺ COVID-19 ប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាក៏ទទួលបានការគាំទ្រពីអ្នកដែលខ្វល់ខ្វាយពីបរិស្ថានផងដែរ ដោយសារការធ្វើមឈូសឈើ វាច្បាស់ណាស់នឹងមានការបំផ្លាញដើមឈើជាច្រើនដើម្បីធ្វើផលិតវាឡើង។ ជាធម្មតាមឈូសនៅក្នុងប្រទេសស្រីលង្កាមានតម្លៃ ៣០,០០០ រូពី ឬ ១៥០ ដុល្លារអាមេរិក យ៉ាងតិចបំផុត ហើយសម្រាប់មឈូសកាតុងនេះវិញ វាមានតម្លៃតែ
August 24, 2021 - អន្តរជាតិ
ទីក្រុងញូវយ៉កនឹងតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកសាធារណៈទាំងអស់ ទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលជាផ្នែកមួយនៃការជំរុញឱ្យប្រជាជនមានវ៉ាក់សាំងការពារ និងបន្ថយការឆ្លងរាលដាលនៃវ៉ារ្យ៉ង់ Delta ។ អភិបាលក្រុងលោក Bill de Blasio បាននិយាយថា មន្ទីរសុខាភិបាលទីក្រុងនឹងបញ្ជាឱ្យបុគ្គលិកប្រមាណ ១៤៨,០០០ នាក់ ទៅទទួលយកវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស នៅត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ហើយសាលានៅទីក្រុងញូវយ៉កនឹងចាប់ផ្ដើមចូលរៀនដោយផ្ទាល់នៅថ្ងៃទី ១៣ ខែកញ្ញា ខាងមុខនេះ។ ជាមួយគ្នានេះដែរ បុគ្គលិករបស់មន្ទីរអប់រំនឹងមិនអាចជ្រើសយកការធ្វើតេស្តប្រចាំសប្តាហ៍ ដែលជំនួសឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បាននោះទេ។ លោក Bill de Blasio
August 24, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១០,៣៨៣ ករណី ចេញពីក្នុងតំបន់ចំនួន ៣៩ កាលពីយប់ថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកឆ្លងទី៤ មានដល់ ៣៥៤,៣៥៦ ករណី។ ជាមួយគ្នានេះដែរ អ្នកជំងឺចំនួន ៦,៩៤៥ នាក់ បានជាសះស្បើយ និងរំសាយចេញពីកន្លែងព្យាបាល ដែលធ្វើឱ្យចំនួនជាសះស្បើយសរុបកើនឡើងដល់ ១៥៤,៦១២ នាក់។ ទន្ទឹមនឹងនេះដែរ ការស្លាប់ថ្មីចំនួន ៣៨៩ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលធ្វើឱ្យចំនួននៃការស្លាប់ដោយសារជំងឺ COVID-19
August 24, 2021 - អន្តរជាតិ
វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer បានទទួលការយល់ព្រមពេញលេញ ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ហើយនេះគឺជាលើកដំបូងបំផុត ដែល Pfizer អាចទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសនេះ។ វ៉ាក់សាំង Pfizer គឺជាវ៉ាក់សាំងដែលត្រូវការចាក់ចំនួន ២លើក ខណៈការយល់ព្រមពេញលេញរបស់ FDA នឹងគ្របដណ្ដប់លើអ្នកប្រើប្រាស់ ដែលមានអាយុ ១៦ឆ្នាំ ឬច្រើនជាងនេះ។ វាក៏នឹងជួយឱ្យពលរដ្ឋមានទំនុកចិត្តចំពោះវ៉ាក់សាំង ព្រោះថាកន្លងមកមានពលរដ្ឋមួយចំនួនមិនចង់ទទួលយកវ៉ាក់សាំងនោះទេ ដោយសារវាគ្រាន់តែត្រូវបានអនុម័តក្នុងគ្រាបន្ទាន់ ដែលមិនមែនផ្លូវការពេញលេញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ FDA បាននិយាយថា ការពិនិត្យឡើងវិញរបស់ខ្លួនសម្រាប់ការអនុម័ត ដោយរួមមានទិន្នន័យពីមនុស្សប្រមាណ ៤៤,០០០ នាក់ បានរកឃើញថា វ៉ាក់សាំងមានប្រសិទ្ធភាព
August 24, 2021 - អន្តរជាតិ
រដ្ឋបាលស្បៀងអាហារនិងឱសថ (FDA) របស់ប្រទេសហ្វីលីពីន បានយល់ព្រមផ្ដល់ការអនុញ្ញាតនៅក្នុងស្ថានភាពបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ «Sputnik Light» ដែលជាវ៉ាក់សាំងដូសទី៣ របស់ Sputnik V ដែលផលិតនៅប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។ រំលឹកដែរថា វ៉ាក់សាំងដទៃទៀត ដែលប្រទេសហ្វីលីពីនបានទទួលស្គាល់មានដូចជា៖ Pfizer, Moderna, Johnson & Johnson, Sinovac និង Sinopharm ៕ ការអនុម័តក្នុងគ្រាបន្ទាន់នេះ បានធ្វើឱ្យប្រទេសហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ី ដែលបានទទួលស្គាល់លើវ៉ាក់សាំង Sputnik Light
August 23, 2021












