- autoadmin
- អន្តរជាតិ
មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសក្រិក បន្ទាប់ពីការតវ៉ាប្រឆាំងនឹងកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់បុគ្គលិកសុខាភិបាល ខណៈការតវ៉ាក៏បានបង្កទៅជាអំពើហិង្សារវាងប៉ូលីស និងក្នុងចំណោមអ្នកតវ៉ាប្រមាណ ៧,៥០០ នាក់ នៅឯទីលាន Syntagma Square។ អ្នកតវ៉ាបានគ្រវីទង់ជាតិរបស់ប្រទេសក្រិក ដោយមានទាំងកាស្រែកទាមទារឱ្យមានការកែប្រែឡើងវិញ ចំពោះច្បាប់កំណត់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញានេះ។ យោងតាម AFP បាននិយាយថា ក្រុមបាតុករបានកាន់បដាដែលសរសេរថា៖«យើងមិនប្រឆាំងនឹងវ៉ាក់សាំងទេ ប៉ុន្តែប្រឆាំងនឹងហ្វាស៊ីសនិយម» (fascism)។ ក្នុងនោះ អ្នកបើករថយន្តសង្គ្រោះបន្ទាន់ម្នាក់បានប្រាប់ទីភ្នាក់ងារថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយខាងមន្ទីរពេទ្យឱ្យគាត់ឈប់សម្រាក (sick leave) ព្រោះគាត់មិនបានចាក់វ៉ាក់សាំងបង្ការ ខណៈដែលបុគ្គលិកជួរមុខបានព្យាយាមយ៉ាងខ្លាំង ក្នុងការប្រឆាំងទប់ស្កាត់ជំងឺ COVID-19 នាពេលកន្លងមក។ ចំណែកប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យថា
August 30, 2021 - អន្តរជាតិ
តារាសម្ដែងលោក Ed Asner ដែលដើរតួជាអ្នកយកព័ត៌មានឈ្មោះថា Lou Grant នៅក្នុងកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍ CBS បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់)។ លោកទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការសម្ដែងជាតួអង្គ Lou Grant ហើយលោកថែមទាំងបានទទួលពានរង្វាន់ Emmy ចំនួន ៧ដង នៅក្នុងអាជីពរបស់លោក ដែលជាចំនួនច្រើនបំផុតសម្រាប់តួសម្ដែងប្រុស។ លោកធ្លាប់ជាអ្នកបញ្ចូលសំឡេងឱ្យតួអង្គពោះម៉ាយ Carl Fredricksen នៅក្នុងភាពយន្តគំនូជីវចល «UP» របស់ក្រុមហ៊ុន Pixar ហើយលោកក៏ជាតួអង្គតាណូអែល ក្នុងរឿងកំប្លែង «Elf» ផងដែរ។
August 30, 2021 - អន្តរជាតិ
កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានរាយការណ៍ថា ក្រុមហ៊ុនចិន Tuoren Group ដែលជាក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់វេជ្ជសាស្ត្រ មានមូលដ្ឋាននៅទីក្រុងស៊ីនស៊ាំង ខេត្តហឺណាន ភាគកណ្តាលនៃប្រទេសចិន បានបង្កើតឈុតការពារវេជ្ជសាស្ត្រ (PPE) ដែលមានបំពាក់ជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ ជួយសម្រួលឱ្យមានខ្យល់ត្រជាក់សម្រាប់បុគ្គលិកពេទ្យ ដែលត្រូវការបំពេញការងារនៅក្រោមអាកាសធាតុក្ដៅ ឬបំពេញការងារជាច្រើនម៉ោងជាដើម។ របាយការណ៍បានបង្ហាញថា ឈុតការពារជំងឺ COVID-19 មួយនេះ មានភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ ហើយមានសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់។ ឈុតការពារនេះមានការដំឡើងបន្ទះបន្សុទ្ធខ្យល់ ហើយដំណើរការដោយគ្រាន់តែចុចលើប៊ូតុងបិទ/បើក យ៉ាងងាយស្រួលបំផុត។ អ្នកប្រើប្រាស់អាចគ្រប់គ្រងសីតុណ្ហភាពឈុតការពារចន្លោះពី ២៦-២៩ អង្សាសេ ដែលធ្វើឱ្យការងាររបស់បុគ្គលិកពេទ្យកាន់តែមានផាសុកភាពនៅពេលរដូវក្តៅចូលមកដល់៕ អត្ថបទ៖ លីដា ប្រភព៖ ស៊ីនហួរ
August 30, 2021 - អន្តរជាតិ
គណៈកម្មាធិការជាតិសម្រាប់ក្រមសីលធម៌ការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ក្រោមក្រសួងសុខាភិបាលវៀតណាមនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ បាននិយាយថា អ្នកជំនាញវៀតណាមនឹងពិចារណាលើការអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំង Nano Covax ដែលជាវ៉ាកសាំងផលិតក្នុងស្រុករបស់ខ្លួន។ គណៈកម្មាធិការបាននិយាយថា ខ្លួនបានយល់ព្រមឱ្យមានការបញ្ជូនទិន្នន័យនៃការសាកល្បងលើមនុស្សលើកទី៣ ក្រុម A របស់វ៉ាក់សាំង Nano Covax ទៅក្រុមប្រឹក្សាពិគ្រោះយោបល់ជាតិ ដើម្បីពិចារណាការចេញអាជ្ញាប័ណ្ណលើការប្រើប្រាស់មានលក្ខខណ្ឌសម្រាប់វ៉ាក់សាំង Nano Covax ។ គណៈកម្មាធិការក៏បានស្នើសុំក្រុមហ៊ុន Nanogen Biopharmaceuticals និងក្រុមស្រាវជ្រាវ បញ្ចប់របាយការណ៍របស់ពួកគេដោយគិតគូរពីមតិរបស់អ្នកជំនាញ រួមទាំងផ្ដល់ព័ត៌មានបន្ថែម ដើម្បីធានាបាននូវភាពជឿជាក់នៃលទ្ធផលស្រាវជ្រាវ ដូចជាជួរនៃលទ្ធផលតេស្ត និងទំហំសំណាកនៃការធ្វើតេស្តនីមួយៗ។ ពួកគេក៏តម្រូវឱ្យធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការសាកល្បងគ្លីនិក សម្រាប់ទាំងគណៈកម្មាធិការ និងក្រុមប្រឹក្សាដើម្បីការវាយតម្លៃ។ ប្រសិនបើ Nano Covax ត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់ វាអាចប្រើបានតែជាមួយលក្ខខណ្ឌដែលបានអនុម័តដោយក្រសួងសុខាភិបាលប៉ុណ្ណោះ។
August 30, 2021 - កូវីដ-១៩
ប្រទេសវៀតណាមកាលពីយប់ថ្ងៃអាទិត្យ បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងសសហគមន៍ចំនួន ១២,៧៥២ ករណី ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៣៩ ដែលធ្វើឱ្យចំនួនករណីឆ្លងនៅក្នុងរលកទី៤ កើនឡើងដល់ ៤៣១,០៧៣ ករណី។ តួលេខនៅថ្ងៃអាទិត្យគឺជាកំណត់ត្រាក្នុងមួយថ្ងៃខ្ពស់បំផុត ចាប់តាំងពីជំងឺ COVID-19 បានផ្ទុះឡើងនៅប្រទេសវៀតណាម បន្ទាប់ពីករណីចំនួន ១៧,៤០៩ ត្រូវបានកត់ត្រានៅថ្ងៃទី២៧ ខែសីហា និង ១៣,៤១៧ ករណី នៅថ្ងៃទី២១ ខែសីហា។ តំបន់ចំនួន ៣ ដែលមានអ្នកឆ្លងច្រើនជាងគេគឺខេត្តប៊ិញឌួង ដែលមាន ៥,៤១៤ ករណី, ទីក្រុងហូជីមិញ ៤,៩៥៧
August 30, 2021 - អន្តរជាតិ
ទិន្នន័យពីប្រទេសអង់គ្លេសបានបង្ហាញថា អ្នកដែលឆ្លងជំងឺ COVID-19 បំប្លែងខ្លួន Delta ទំនងជានឹងមានតម្រូវការថែទាំសុខភាពពីមន្ទីរពេទ្យទ្វេដង ច្រើនជាងអ្នកឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រុមអ្នកជំនាញបាននិយាយថា ការសិក្សាដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ The Lancet បានបញ្ជាក់ថា អ្នកដែលឆ្លងវ៉ារ្យ៉ង់ Delta មានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយបើទោះបីជាពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញក៏ដោយ ក៏វ៉ារ្យ៉ង់ Delta នៅតែអាចជាបញ្ហាប្រឈមផងដែរ។ ការសិក្សាដែលដឹកនាំដោយសេវាសុខភាពសាធារណៈអង់គ្លេស (PHE) និងក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រ បានពិនិត្យមើលលើករណីជំងឺ COVID-19 ចំនួន ៤៣,៣៣៨
August 28, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ពលរដ្ឋរបស់ខ្លួនចំនួន ២នាក់ បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្រសួងបាននិយាយថា ជនរងគ្រោះទាំង ២នាក់ គឺជាបុរស ដែលមានអាយុប្រមាណ ៣០ឆ្នាំ ហើយពួកគេបានស្លាប់បន្ទាប់ពីទទួលវ៉ាក់សាំងដូសទី២ នៅក្នុងខែនេះផ្ទាល់តែម្ដង។ មូលហេតុនៃការស្លាប់របស់អ្នកទាំង ២ កំពុងត្រូវបានគេស៊ើបអង្កេត ហើយវ៉ាក់សាំង Moderna មួយចំនួននៅក្នុងប្រទេសជប៉ុន ក៏ត្រូវបានគេផ្អាកការប្រើប្រាស់ផងដែរ។ គួរឱ្យដឹងដែរថា ប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១.៦៣
August 28, 2021 - អន្តរជាតិ
យោធាអាមេរិកបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងក្រុមរៀបចំផែនការរដ្ឋអ៊ីស្លាម (ISIS-K) នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន មួយថ្ងៃបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានក្រុងកាប៊ុល ដែលបានសម្លាប់ទាហានអាមេរិក ១៣នាក់ និងជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ផ្សេងទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។ ភ្លាមៗបន្ទាប់ពីការបំផ្ទុះគ្រាប់បែក ប្រធានាធិបតីលោក ចូ បៃដិន បានបញ្ជាក់រួចមកហើយថា សហរដ្ឋអាមេរិកនឹងតាមប្រមាញ់អ្នកនៅពីក្រោយការវាយប្រហារនេះ ហើយលោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណ បង្កើតផែនការវាយប្រហារលើជនដៃដល់ទាំងអស់។ ទីបញ្ជាការកណ្តាលអាមេរិកបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងខេត្ត Nangarhar ភាគខាងកើតទីក្រុងកាប៊ុល និងជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។ សេចក្តីថ្លែងការណ៍មួយរបស់យោធាអាមេរិកបាននិយាយថា៖«តាមការចង្អុលបង្ហាញដំបូង គឺយើងបានសម្លាប់គោលដៅដោយជោគជ័យ ហើយមិនមានជនស៊ីវិលណាមួយរងគ្រោះជាមួយការវាយប្រហារនេះទេ»។ វាមិនបាននិយាយថា តើគោលដៅត្រូវបានភ្ជាប់ជាមួយការវាយប្រហារព្រលានយន្តហោះ ឬយ៉ាងណានោះទេ។ ប៉ុន្តែមន្រ្តីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយថា ការធ្វើវាយប្រហារនេះគឺប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម
August 28, 2021 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងបន្តដាក់សម្ពាធរដ្ឋាភិបាលចិន ដើម្បីរកចម្លើយអំពីប្រភពដើមនៃជំងឺ COVID-19 ។ រំលឹកផងដែរថា ប្រទេសចិនធ្លាប់បានចោទប្រកាន់អាមេរិកថា ការទាមទាររកប្រភពដើមនៃជំងឺ COVID-19 គឺជាល្បែងនយោបាយរបស់អាមេរិក ខណៈរបាយការណ៍ដែលដឹកនាំដោយ WHO បានច្រានចោលការចោទប្រកាន់ ដែលថាជំងឺនេះបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកត្រូវការការគាំទ្ររបស់ប្រទេសចិនក្នុងបញ្ហានេះ ទើបភាគីទាំងអស់អាចជជែកវែកញែកគ្នាបាន។ លោក ចូ បៃដិន បានចោទប្រកាន់ចិនពីបទមានចេតនារារាំងព័ត៌មានអំពីប្រភពដើមនៃជំងឺ COVID-19 បន្ទាប់ពីលោកបានទទួលរបាយការណ៍ដាច់ដោយឡែកមួយ ដែលសង្ខេបពីការស៊ើបអង្កេតដែលគាត់បានបញ្ជាកន្លងមក។ លោកបាននិយាយថា៖«ព័ត៌មានសំខាន់អំពីដើមកំណើតនៃជំងឺរាតត្បាតនេះ
August 28, 2021 - កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១៧,៤០៩ ករណីបន្ថែមទៀត កាលពីយប់ថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនឆ្លងនៅក្នុងរលកទី០៤ កើនឡើងដល់ ៤០៦,២២៤ ករណី ខណៈចំនួនករណីទាំងអស់ចាប់តាំងពីប្រទេសវៀតណាមបានកត់ត្រា មានដល់ ៤១០,៣៦៦ ករណី។ ទីក្រុងហូជីមិញបាននាំមុខគេនៅក្នុងចំនួនឆ្លងថ្មីៗ ដោយមានករណីចំនួន ៥,៣៨៣ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង មានចំនួន ៤,១៨៧ ករណី និងខេត្តដុងណៃ មានចំនួន ៩៩៦ ករណី។ ជាមួយគ្នានេះដែរ ការជាសះស្បើយថ្មីចំនួន ១០,១២៦ នាក់ ក៏ត្រូវបានប្រកាសនៅថ្ងៃដដែលនោះ ដែលធ្វើឱ្យចំនួននៃអ្នកជាសះស្បើយ និងរំសាយចេញទាំងអស់កើនដល់ ១៩៨,៦១៤
August 28, 2021












