- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមហ៊ុនផ្សារទំនើប Countdown របស់ប្រទេសនូវែលសេឡង់ បាននិយាយថា ខ្លួនបានដកកាំបិត និងកន្ត្រៃ ចេញពីធ្នើរលក់នៅក្នុងផ្សារទំនើបរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីបុរសជ្រុលនិយមម្នាក់ បានចាក់មនុស្សចំនួន ៦នាក់ ឱ្យរងរបួសនៅក្នុងហាងមួយរបស់ក្រុមហ៊ុននេះ។ មិនត្រឹមតែ Countdown តែមួយនោះទេ ឥឡូវនេះផ្សារទំនើបដទៃទៀត ក៏កំពុងចាប់ផ្ដើមការដកចេញនូវវត្ថុទាំងអស់នេះផងដែរ។ លោកស្រី Kiri Hannifin អគ្គនាយករបស់ Countdown បាននិយាយថា៖«កាលពីយប់មិញយើងបានសម្រេចចិត្តដកកាំបិត និងកន្ត្រៃ ចេញពីធ្នើរលក់របស់យើងទាំងអស់ជាបណ្តោះអាសន្នសិន ខណៈដែលយើងពិចារណាថា តើយើងគួរបន្តលក់វាឬអត់»។
September 4, 2021 - អន្តរជាតិ
បុរសម្នាក់បានធ្វើឱ្យពលរដ្ឋចំនួន ៦នាក់ ត្រូវរងរបួស នៅក្នុងការវាយប្រហារដោយកាំបិតនៅផ្សារទំនើបមួយ ក្នុងប្រទេសនូវែលសេឡង់ នៅក្នុងអ្វីដែលនាយករដ្ឋមន្រ្តីលោកស្រី Jacinda Ardern ហៅថាជាការវាយប្រហារភេរវកម្ម។ ការវាយប្រហារនេះបានកើតឡើងនៅរសៀលថ្ងៃសុក្រ នៅក្នុងទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ប្រទេស ហើយអាជ្ញាធរសន្តិសុខនិយាយថា បុរសនោះត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗ បន្ទាប់ពីការធ្វើសកម្មភាពចាក់សម្លាប់របស់គាត់ ហើយមានជនរងគ្រោះចំនួន ៣នាក់ កំពុងរងរបួសធ្ងន់ធ្ងរ។ លោកស្រី Ardern បានប្រាប់អ្នកយកព័ត៌មានថា អ្នកវាយប្រហារគឺជាជនជាតិស្រីលង្កា ដែលត្រូវបានបំផុសគំនិតដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ លោកស្រីបាននិយាយថា បុរសនោះបានធ្វើអន្តោប្រវេសន៍ទៅប្រទេសនូវែលសេឡង់ កាលពី១០ឆ្នាំមុន ហើយបានស្ថិតនៅក្រោមការឃ្លាំមើលអស់រយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដោយសារតែភាពជ្រុលនិយមរបស់គាត់។ លោកស្រី Ardern បាននិយាយថា៖«អ្វីដែលបានកើតឡើងនៅថ្ងៃនេះ
September 4, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១៤,៩២២ ករណី កាលពីយប់ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដែលជាចំនួនឆ្លងច្រើនបំផុតទី២ ដែលខ្លួនធ្លាប់បានកត់ត្រា ខណៈចំនួនឆ្លងច្រើនបំផុតគឺ ១៧,៤០៩ ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅ។ ទីក្រុងហូជីមិញបាននាំមុខគេជាមួយនឹងការឆ្លងថ្មីៗនេះ ជាមួយនឹងករណីចំនួន ៨,៤៩៩ ករណី ដេញពីក្រោយដោយមជ្ឈមណ្ឌលឧស្សាហកម្មខេត្តប៊ិញឌួង ៣,៦៧៦ ករណី និងខេត្តដុងណៃ ៩៨៦ ករណី។ ការស្លាប់ថ្មីៗចំនួន ៣៣៨ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃសុក្រផងដែរ ដោយអ្នកជំងឺ ២៥០នាក់ ក្នុងចំណោមពួកគេ
September 4, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា វ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 មានមូលដ្ឋានលើរុក្ខជាតិបង្កើតឡើងដោយប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការសាកល្បងព្យាបាលដំណាក់កាលទី១ របស់ខ្លួននៅខែនេះ។ វ៉ាក់សាំង Baiya ត្រូវបានបង្កើតឡើងដោយ Baiya Phytopharm នៅសាកលវិទ្យាល័យជូឡាឡុងកន ហើយស្ថាបនិកក្រុមហ៊ុនលោកស្រី Waranyoo Phoolcharoen បាននិយាយថា ការសាកល្បងលើមនុស្សអាចចាប់ផ្តើមភ្លាម នៅពេលដែល រដ្ឋបាលចំណីអាហារនិងឪសថ របស់ប្រទេសថៃ បញ្ចប់ការពិនិត្យព័ត៌មានអំពីដំណើរការផលិតរបស់វ៉ាក់សាំង។ វ៉ាក់សាំង Baiya ផលិតឡើងដោយប្រើថ្នាំជក់របស់ប្រទេសអូស្រ្តាលី ដែលមានកម្រិតជាតិនីកូទីនទាប។ ស្លឹករបស់ថ្នាំជក់ត្រូវបានគេប្រើធ្វើជាមុខងារសំខាន់ក្នុងការបង្កើតប្រូតេអ៊ីន ហើយបន្ទាប់មកប្រូតេអ៊ីននោះ ក៏នឹងត្រូវបានយកចេញពីស្លឹករបស់ថ្នាំជក់ ដើម្បីទៅបង្កើតជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលនឹងបង្កើតអង់ទីករការពារខ្លួនដល់អ្នកប្រើប្រាស់។
September 3, 2021 - អន្តរជាតិ
ថ្មីៗនេះក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីណែនាំស្តីពីការព្យាបាលអ្នកជំងឺ COVID-19 នៅតាមផ្ទះ ដោយក្រសួងបានណែនាំអ្នកជំងឺ និងសមាជិកគ្រួសាររបស់ពួកគេមិនឱ្យប៉ះពាល់ជាមួយសត្វ និងមិនអនុញ្ញាតឱ្យពួកគេទាក់ទងជាមួយមនុស្ស និងសត្វផ្សេងក្រៅពីគ្រួសាររបស់ពួកគេឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider ។ យោងតាមក្រសួងបានឱ្យដឹងថា របាយការណ៍ពីប្រទេសជាច្រើនបានបង្ហាញថា សត្វចិញ្ចឹម ឬសត្វចិញ្ចឹមអាចឆ្លងជំងឺ COVID-19 បន្ទាប់ពីពួកវាបានប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ។ សត្វក្នុងស្រុក និងសត្វចិញ្ចឹមដែលងាយនឹងឆ្លងជំងឺ COVID-19 រួមមាន៖ សត្វឆ្កែ សត្វឆ្មា សត្វសំពោច និងពពួកវានរជាតិខ្លះទៀត។ សេចក្តីណែនាំនេះក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺ COVID-19 គួរតែត្រូវបានយកចិត្តទុកដាក់នៅឯកន្លែងដាច់ដោយឡែកមួយនៅក្នុងផ្ទះ ប្រើឈុតអាហារផ្ទាល់ខ្លួន និងរក្សាគម្លាតឱ្យបាន ២ម៉ែត្រ
September 3, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាប្រធានគណបក្សឡើងវិញនៅខែនេះទេ ដែលជាសញ្ញានៃការបញ្ចប់អាណត្តិរបស់លោក។ លោក Suga ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីជប៉ុនកាលពីឆ្នាំមុន បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Shinzo Abe ។ ហើយការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងដោយសារតែសំឡេងគាំទ្ររបស់លោក Suga បានធ្លាក់ចុះដល់កម្រិតទាបបំផុត។ សព្វថ្ងៃប្រទេសជប៉ុននៅតែប្រឈមមុខនឹងរលកឆ្លងដ៏អាក្រក់បំផុតនៃជំងឺ COVID-19 ហើយប្រទេសនេះក៏នៅតែស្ថិតក្រោមស្ថានភាពគ្នាអាសន្ននៅឡើយទេ។ ករណីឆ្លងជំងឺ COVID-19 សរុបជាង ១.៥ លានករណី ត្រូវបានក់តត្រាចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូង ប៉ុន្តែការចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋក៏មានភាពយឺតយ៉ាវដែរ។ ចំណែកឯការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំនេះ ស្របពេលដែលជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ ក៏បង្ហាញថាលោកមិនមានប្រជាប្រិយភាពដែរ៕ អត្ថបទ៖ លីដា
September 3, 2021 - អន្តរជាតិ
ប្រជាជននៅទូទាំងភាគឦសានសហរដ្ឋអាមេរិក នៅតែប្រឈមជាមួយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ មួយថ្ងៃបន្ទាប់ពីព្យុះអាយដាបានវាយប្រហារតំបន់ទាំងនោះ។ ក្នុងនោះផងដែរ មានមនុស្សយ៉ាងតិច ៤៥នាក់ បានស្លាប់ ហើយផ្ទះជាង ១៥០,០០០ ខ្នង ត្រូវបាត់បង់ថាមពលអគ្គិសនីប្រើប្រាស់។ ភ្លៀងធ្លាក់កម្ពស់ ១៨ សង់ទីម៉ែត្រ នៅទីក្រុង New York បានបង្កឱ្យមានទឹកជំនន់ភ្លាមៗ ហើយទឹកភ្លៀងបានហូរចូលផ្ទះសម្បែងរបស់ពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋខ្លះលង់ទឹកស្លាប់នៅក្នុងផ្ទះក្រោមដីរបស់ពួកគេ។ ទឹកជំនន់បានធ្វើឱ្យមនុស្សជាប់គាំងនៅក្នុងរថយន្តតាមដងផ្លូវ ហើយបានជន់លិចស្ថានីយរថភ្លើងក្រោមដីជាច្រើន ខណៈអាកាសយានដ្ឋានក៏ត្រូវលុបចោលជើងហោះហើររាប់រយជើង។ ព្យុះអាយដាក៏បានបង្កើតឱ្យមានព្យុះកំបុតត្បូងមួយដោយឡែកផ្សេងទៀត ដែលបានរាយប្រហារទៅរដ្ឋ New Jersey ផងងដែរ។ ប្រធានាធិបតីលោក ចូ បៃដិន បានទទួលដំណឹងដ៏អាក្រក់នេះភ្លាម ហើយលោកបានសន្យាថា នឹងជួយសហព័ន្ធក្នុងការផ្តល់អាហារ ទឹក
September 3, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៣,១៨៦ ករណី នៅក្នុងតំបន់ចំនួន ៣៩ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅរលកឆ្លងចុងក្រោយនេះកើនឡើងដល់ ៤៨២,៤៩៨ ករណី។ តំបន់ទាំង ៣ ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៥,៩៦៣ ករណី, ខេត្តប៊ិញឌួងមាន ៤,៥០៤ ករណី និងខេត្តដុងណៃមាន ៨០៣ ករណី។ ក្នុងចំណោមចំនួនឆ្លងទាំងអស់នៅថ្ងៃដដែល មានករណីចំនួន ៧,២៥៥ ករណី ត្រូវបានរកឃើញនៅក្នុងតំបន់ដាច់ដោយឡែក និងកន្លែងបិទខ្ទប់ ហើយក្រៅពីនោះគឺត្រូវបានរកឃើញនៅក្នុងសហគមន៍ ដែលមានប្រភពនៃការចម្លងមិនច្បាស់លាស់។ ការជាសះស្បើយចំនួន
September 3, 2021 - អន្តរជាតិ
ស្ថានភាពគ្រាអាសន្នមួយត្រូវបានប្រកាសឡើងសម្រាប់ទីក្រុងញូវយ៉ក បន្ទាប់ពីទីក្រុងនេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ដោយសារព្យុះត្រូពិក Ida (អាយដា) ។ អភិបាលក្រុងលោក Bill de Blasio បាននិយាយថា ទីក្រុងញូវយ៉កកំពុងប្រឈមនឹងព្រឹត្តិការណ៍អាកាសធាតុជាប្រវត្តិសាស្ត្រ ជាមួយនឹងទឹកជំនន់ដ៏សាហាវ និងស្ថានភាពគ្រោះថ្នាក់ផ្សេងៗទៀតនៅតាមដងផ្លូវ។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញថា ទឹកបានហូរចូលស្ថានីយ៍រថភ្លើងក្រោមដី លិចផ្លូវ និងផ្ទះរបស់ពលរដ្ឋយ៉ាងដំណំ។ ចំណែករដ្ឋ New Jersey ក៏បានប្រកាសអាសន្នផងដែរ ហើយបានរាយការណ៍ថា មានមនុស្សស្លាប់យ៉ាងតិច ១ ករណី។ អភិបាលក្រុងលោក Bill de Blasio បាននិយាយថា មានមនុស្សម្នាក់បានលង់ទឹកស្លាប់នៅទីក្រុង Passaic រដ្ឋ
September 2, 2021 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងកំពុងរៀបចំផែនការការអភិវឌ្ឍមីស៊ីលថ្មី ដែលនឹងមានថាមពលខ្លាំងជាងមុន បន្ទាប់ពីការដកការទប់ស្កាត់របស់អាមេរិកនាពេលថ្មីៗនេះ។ នៅក្រោមផែនការការពារប្រទេសសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលបានដាក់បង្ហាញកាលពីថ្ងៃព្រហស្បតិ៍ យោធានឹងដាក់ពង្រាយឧបករណ៍ស្ទាក់ចាប់ថ្មីប្រឆាំងនឹងការគំរាមកំហែងរយៈចម្ងាយឆ្ងាយ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត ដើម្បីពង្រឹងសមត្ថភាពការពារមីស៊ីលរបស់ខ្លួន។ កម្មវិធីការពារជាតិរបស់កូរ៉េខាងជើងនឹងទាមទារការចំណាយ ៣១៥.២ ទ្រីលានវ៉ុន (២៧៣ ពាន់លានដុល្លារ) ដែលជាការកើនឡើង ៥.៨% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា ក្នុងចំណោមការចំណាយសរុបទាំងអស់, ទឹកប្រាក់សរុប ១០៦.៧ ទ្រីលានវ៉ុន នឹងត្រូវបានបម្រុងទុកសម្រាប់បង្កើនសមត្ថភាពការពារជាតិ ខណៈដែលនៅសល់ ២០៨.៥ ទ្រីលានវ៉ុន
September 2, 2021












