autoadmin
  • អន្តរជាតិ

    ប្រទេសជប៉ុនបានបញ្ជាក់ពីការឆ្លងដំបូងរបស់ខ្លួន ជាមួយនឹងជំងឺ COVID-19 បំប្លែងខ្លួនថ្មីហៅថា «Mu» ខណៈកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ វាក៏ត្រូវបានចាត់ថ្នាក់ថាជាវ៉ារ្យ៉ង់ «គួរឱ្យចាប់អារម្មណ៍» ដោយអង្គការសុខភាពពិភពលោកផងដែរ។ ការបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញពីអ្នកដំណើរចំនួន ២នាក់ ដែលបានធ្វើតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នៅកន្លែងធ្វើចត្តាឡីស័កនៅឯអាកាសយានដ្ឋានចំនួន ២ របស់ប្រទេសជប៉ុន ហើយក្រោយមកបុគ្គលិកសុខាភិបាលជប៉ុន ក៏បានសិក្សាលើហ្សែនរបស់ជំងឺពីសំណាករបស់អ្នកដំណើរទាំង ២ នាក់។ អ្នកដំណើរទាំង ២នាក់ មានម្នាក់គឺជាស្ត្រីអាយុ ៤០ឆ្នាំ ដែលបានមកដល់អាកាសយានដ្ឋានណារីតា ពីប្រទេសអារ៉ាប់រួមកាលពីចុងខែមិថុនា ខណៈស្ត្រីម្នាក់ទៀត គឺមានអាយុ ៥០ឆ្នាំ ដែលបានចុះចតនៅអាកាសយានដ្ឋានហាណេដា ពីចក្រភពអង់គ្លេសកាលពីដើមខែកក្កដា។ ជាមួយគ្នានេះ អគ្គនាយកវិទ្យាស្ថានជាតិជំងឺឆ្លងលោក

    September 2, 2021
  • អន្តរជាតិ

    អង្គការយូនីសេហ្វដែលទទួលបន្ទុកគម្រោង COVAX សម្រាប់ប្រទេសមានប្រាក់ចំណូលទាប បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានច្រានចោលជំនួយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣ លានដូស របស់ក្រុមហ៊ុន Sinovac Biotech ដោយប្រទេសកូរ៉េខាងជើងផ្ទាល់បាននិយាយថា វ៉ាក់សាំងបង្ការទាំងនោះគួរតែត្រូវបានបញ្ជូនទៅប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ជម្រាបដែរថាគិតរហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍ពីករណីឆ្លង COVID-19 ណាមួយឡើយ ហើយបានដាក់ចេញវិធានការប្រឆាំងជំងឺឆ្លងដ៏តឹងរ៉ឹង រួមទាំងការបិទព្រំដែន និងការទប់ស្កាត់ការធ្វើដំណើរក្នុងស្រុក។ កាលពីខែកក្កដាកន្លងទៅ ប្រទេសកូរ៉េខាងជើងក៏បានបដិសេធការទទួលយកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផងដែរ ដោយសារការព្រួយបារម្ភពីផលរំខានធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំង ហើយមានប្រភពខ្លះនិយាយថា ប្រទេសនេះចាប់អារម្មណ៍ជាមួយនឹងវ៉ាក់សាំងបង្ការរបស់ប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ ក្រសួងសាធារណៈរបស់ប្រទេសកូរ៉េខាងជើង នឹងនៅតែបន្ដទំនាក់ទំនងជាមួយភ្នាក់ងាររបស់គម្រោង COVAX

    September 2, 2021
  • កីឡា

    អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១១,៤២៩ ករណី កាលពីយប់ថ្ងៃពុធ ពោលគឺធ្លាក់ចុះ ១,១៦២ ករណី បើធៀបនឹងថ្ងៃអង្គារ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ទីក្រុងហូជីមិញនៅតែមានការឆ្លងច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ៥,៣៦៨ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,៤៤០ ករណី និងខេត្តដុងណៃ ៧៥៩ ករណី។ តួលេខឆ្លងចុងក្រោយនេះ ធ្វើឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៤៧៣,៥៣០ ករណី ចាប់តាំងពីជំងឺរាតត្បាត បានមានវត្តមាននៅប្រទេសនេះ។ ជាមួយគ្នានេះដែរមានមនុស្សចំនួន ៩,៨៦២ នាក់បន្ថែមទៀត

    September 2, 2021
  • អន្តរជាតិ

    ខេត្តកាណាហ្គាវ៉ារបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានរកឃើញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna Inc (MRNA.O) មួយក្រុមផ្សេងទៀត ដែលសង្ស័យថាមានផ្ទុកភាគល្អិតខ្មៅម្យ៉ាង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។ អាជ្ញាធរខេត្តបាននិយាយថា ឱសថការីម្នាក់បានរកឃើញភាគល្អិតខ្មៅជាច្រើននៅក្នុងកូនដបវ៉ាក់សាំងមួយ នៅពេលបុគ្គលិកពេទ្យធ្វើការពិនិត្យវ៉ាក់សាំងមុននឹងប្រើប្រាស់។ ជម្រាបផងដែរថា ប្រទេសជប៉ុនក៏ទើបតែបានផ្អាក់ការប្រើប្រាស់វ៉ាក់សាំង Moderna ប្រមាណ ១.៦ លានដូស ដែលសង្ស័យថាមានសារធាតុអាចចម្លងរោគនាពេលថ្មីៗនេះ។ ក្រុមហ៊ុន Moderna និងក្រុមហ៊ុនឱសថអេស្ប៉ាញ Rovi (ROVI.MC) ដែលជាអ្នកផលិតវ៉ាក់សាំង Moderna បាននិយាយថា មូលហេតុអាចជាបញ្ហាផលិតកម្ម ហើយនិយតករសុវត្ថិភាពអឺរ៉ុប ក៏បានបើកការស៊ើបអង្កេតមួយផងដែរ។ ចំណែកខេត្តកាណាហ្គាវ៉ាបាននិយាយថា ក្រុមហ៊ុនចែកចាយវ៉ាក់សាំងក្នុងស្រុក Takeda Pharmaceutical Co

    September 1, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១២,៥៩១ ករណី ចេញពីតំបន់ចំនួន ៤២ កាលពីយប់ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងនោះ ទីក្រុងហូជីមិញមានករណីចំនួន ៥,៤៤៤ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៤,៥៣០ ករណី, ខេត្តដុងណៃ ៦៣៤ ករណី និងខេត្តឡុងអាន ៥៨៧ ករណី។ ក្រសួងមិនបានធ្វើបច្ចុប្បន្នភាពអំពីករណីស្លាប់ថ្មីណាមួយទេនៅថ្ងៃអង្គារនេះ ដែលនាំឱ្យការស្លាប់សរុបមាន ១១,០៦៤ ករណីដដែល។ តួលេខថ្មីៗចុងក្រោយនេះ នាំឱ្យការឆ្លងករណីជំងឺ COVID-19

    September 1, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជូឡាឡុងកន បានដាក់ដំណើរការសាកល្បងលើមនុស្សលើកទី២ សម្រាប់វ៉ាក់សាំង Chula-Cov19 ដែលជាវ៉ាក់សាំងប្រភេទ mRNA បន្ទាប់ពីការសាកល្បងដំណាក់កាលទី១ បានបង្ហាញថា វ៉ាក់សាំងនេះបានបង្កើនអង់ទីករបានល្អ ដើម្បីប្រឆាំងនឹងជំងឺ COVID-19 ។ វ៉ាក់សាំងបានបង្ហាញប្រសិទ្ធភាពល្អ ចំពោះវ៉ារ្យ៉ង់ទាំង ៤ ដែលមានដូចជា៖ Alpha, Beta, Delta និង Gamma នៅក្នុងដំណាក់កាលសាកល្បងទី១ ហើយវ៉ាក់សាំងនេះរំពឹងថា នឹងទទួលបានការចុះបញ្ជីពី FDA របស់ប្រទេសថៃ នៅខែមេសា ឆ្នាំ២០២២។ វេជ្ជបណ្ឌិតលោក Kiat Ruxrungtham នាយកនៃកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង Chula-Cov19

    August 31, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនមួយក្រុម ដែលដឹកនាំដោយសាស្ត្រាចារ្យរងលោក Takeuchi Hiroaki នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងទន្ត​ពេទ្យទីក្រុងតូក្យូ (Tokyo Medical and Dental University Hospital) បានប្រកាសកាលពីថ្ងៃច័ន្ទថា ក្រុមស្រាវជ្រាវបានរកឃើញការបំប្លែងខ្លួនថ្មីមួយទៀត ចេញពីអ្នកជំងឺ COVID-19 វ៉ារ្យ៉ង់ Delta ដែលបានទៅវិទ្យាស្ថានកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១ ហើយក្រុមស្រាវជ្រាវបានហៅការបំប្លែងថ្មីនោះថា «N501S» ។ ក្រុមស្រាវជ្រាវបាននិយាយថា ក្រៅពីការឆ្លងនៅក្នុងប្រទេសជប៉ុននេះ ករណីដែលទាក់ទងនឹង N501S មានទាំងអស់ ៨ ករណី ដែលត្រូវបានរាយការណ៍។ ការបំប្លែងរបស់

    August 31, 2021
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសអាហ្រ្វិកខាងត្បូង បានរកឃើញវ៉ារ្យ៉ង់ថ្មីនៃជំងឺ COVID-19 ដែលមានការបំប្លែងខ្លួនច្រើន (mutations) ប៉ុន្តែពួកគេនៅមិនទាន់អាចកំណត់ថា តើវាអាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន ឬចម្លងបានលឿនប៉ុនណានោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ វ៉ារ្យ៉ង់ថ្មីដែលត្រូវបានគេស្គាល់ថា C.1.2 ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងខែឧសភា ហើយឥឡូវនេះវាបានរីករាលដាលដល់ខេត្តភាគច្រើនរបស់ប្រទេសនេះ ហើយក៏បានចម្លងទៅកាន់ប្រទេសចំនួន ៧ ផ្សេងទៀត នៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអូសេអានី។ វាផ្ទុកនូវការបំប្លែងជាច្រើនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងវ៉ារ្យ៉ង់ដទៃទៀត ជាមួយនឹងការកើនឡើងនៃការចម្លង និងការថយចុះនៃអង្គបដិប្រាណប្រឆាំងនឹងវីរុស។ ប៉ុន្តែវាបានកើតឡើងក្នុងភាពច្របូកច្របល់ ដូច្នេះអ្នកវិទ្យាសាស្ត្រមិនទាន់ច្បាស់ថា វាប៉ះពាល់ដល់ឥរិយាបថរបស់ជំងឺដើមយ៉ាងដូចម្តេចឡើយ។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ក៏កំពុងដំណើរការផងដែរ ដើម្បីកំណត់ថា វ៉ារ្យ៉ង់ត្រូវបានបន្សាបដោយអង្គបដិប្រាណបានប៉ុនណា ក៏ដូចជាការសិក្សាផ្សេងៗទៀត។ គួរឱ្យដឹងដែរថា ប្រទេសអាហ្វ្រិកខាងត្បូងគឺជាប្រទេសដំបូងគេ

    August 31, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសញ្ញាថ្មីៗដែលថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមដំណើរការឡើងវិញនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅទីក្រុង Nyongbyon ។ IAEA បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រនេះ អំពីកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយបានសរសេរថា ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២១ តរៀងមក មានការចង្អុលបង្ហាញថា កូរ៉េខាងជើងមានសកម្មភាពបញ្ចេញទឹកត្រជាក់ ដែលស្របតាមប្រតិបត្តិការរបស់រ៉េអាក់ទ័រ។ របាយការណ៍បានបន្ថែមថា សកម្មភាពបែបនេះគឺគ្មានពីមុននោះទេចាប់ពីដើមខែធ្នូ ឆ្នាំ២០១៨ ទើបតែមានសារជាថ្មីនៅដើមខែកក្កដា ឆ្នាំ២០២១នេះ។ ប្រភពក៏បាននិយាយដែរថា រោងចក្រចំហាយទឹកមួយនៅឯទីក្រុង Nyongbyon ក៏បានដំណើរការអស់រយៈពេលប្រហែល ៥ ខែរួចមកហើយ ចាប់ពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ដើមខែកក្កដា ឆ្នាំ២០២១ មកនេះ។

    August 31, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៤,២១៩ ករណី ចេញពីតំបន់ចំនួន ៤១ កាលពីយប់ថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយដែលចាប់ផ្ដើមតាំងពីចុងខែមេសាមួយនេះ កើនឡើងដល់ ៤៤៥,២៩២ ករណី។ នេះគឺជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតទី២ បន្ទាប់ពីករណីចំនួន ១៧,៤០៩ ត្រូវបានកត់ត្រាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ តំបន់ចំនួន ៣ ដូចជា៖ ខេត្តប៊ិញឌួង ៦,០៥០ ករណី, ទីក្រុងហូជីមិញ ៥,៨៨៩ ករណី និងខេត្តឡុងអាន ៥២៤ ករណី នៅតែមានការឆ្លងច្រើនជាងគេ។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ ដែលបានរកឃើញនៅថ្ងៃច័ន្ទផ្ទាល់ គឺមានករណីចំនួន

    August 31, 2021