autoadmin
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់ នៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានឆ្លងវីរុស Nipah ដែលជាវីរុសដ៏សាហាវមួយ និងគ្មានវ៉ាក់សាំងបង្ការនោះឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។ កាលពីថ្ងៃអាទិត្យកន្លងទៅ ក៏មានការរាយការណ៍អំពីការស្លាប់របស់ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ដែលត្រូវបានគេជឿថា គាត់បានស្លាប់ដោយសារជំងឺមួយនេះផងដែរ។ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋ Kerala លោក Veena George បានឱ្យដឹងថា ចំនួនអ្នកដែលឆ្លងវីរុស Nipah បានកើនឡើងដល់ ១១នាក់ គិតត្រឹមថ្ងៃច័ន្ទនេះ ហើយក្នុងចំណោមពួកគេ គឺមានទាំងម្ដាយឪពុក និងអ្នកផ្សេងៗទៀតដែលបានប៉ះពាល់ ឬបានព្យាបាលក្មេងប្រុសម្នាក់នោះ។ លោក Veena George

    September 7, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា បុរសម្នាក់អាយុ ៤៩ឆ្នាំ បានទទួលមរណភាព បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna ។ ពោលគឺគាត់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Moderna ដែលចេញពីបាច់មួយ ដែលក្រសួងសុខាភិបាល និងក្រុមហ៊ុនចែកចាយនៅប្រទេសជប៉ុន ហើយសម្រេចចិត្តប្រមូលយកមកវិញទាំងអស់ បន្ទាប់ពីបានរកឃើញថា មានសារធាតុបង្កមេរោគនៅក្នុងវ៉ាក់សាំង។ បុរសរូបនោះបានទទួលវ៉ាក់សាំងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ហើយគាត់បានស្លាប់នៅថ្ងៃបន្ទាប់ ដោយសារបញ្ហាអាឡែរហ្សីម្យ៉ាង គេហៅថា buckwheat allergy ។ គាត់គឺជាជនរងគ្រោះទី៣ ដែលបានស្លាប់ ហើយក្រសួងសុខាភិបាលក៏កំពុងស៊ើបអង្កេតបន្ថែមលើការស្លាប់របស់គាត់។ ចំណែកឯក្រុមហ៊ុន Moderna បានពន្យល់ដល់ក្រសួងសុខាភិបាលជប៉ុនកាលពីសប្តាហ៍មុនថា

    September 7, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនត្រូវបានគេរំពឹងថា នឹងត្រូវសម្រេចចិត្តថា តើត្រូវពន្យារស្ថានភាពគ្រាអាសន្នបន្តទៀត ដោយផ្អែកទៅលើដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងស្ថានភាពនៃសេវាកម្មថែទាំសុខភាព ឬយ៉ាងណា ខណៈដែលស្ថានភាពគ្រាអាសន្នសម្រាប់ទីក្រុងតូក្យូ អូសាកា និងខេត្តចំនួន ១៩ ផ្សេងទៀត នឹងត្រូវផុតកំណត់នៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ។ ចំណែកឯខេត្តចំនួន ១២ ផ្សេងទៀត ដែលស្ថិតនៅក្រោមវិធានការគ្រាអាសន្នកម្រិតស្រាល ក៏នឹងអស់សុពលភាពនៅថ្ងៃដដែលនោះដែរ។ ប្រសិនបើមានការពន្យារពេលបន្ថែមទៀតមែននោះ ទីក្រុងមួយចំនួនទៀតនឹងប្រហែលជាត្រូវដាក់បញ្ចូលផងដែរ។ ការពិតទៅចំនួននៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បានបង្ហាញពីការថយចុះនាពេលថ្មីៗនេះ ប៉ុន្តែចំនួនពលរដ្ឋដែលបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ មានការកើនឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យរដ្ឋាភិបាលត្រូវសម្រេចចិត្តនឹងពន្យារពេលស្ថានភាពគ្រាអាសន្ន ឬអត់។ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកត្តាដូចជា៖ ដំណើរនៃកម្មវិធីចាក់វ៉ាក់សាំង ស្ថានភាពប្រព័ន្ធថែទាំសុខភាព និងចំនួនអ្នកជំងឺដែលកំពុងស្នាក់នៅផ្ទះ

    September 7, 2021
  • កូវីដ-១៩

    អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១២,៤៧៧ ករណី នៅក្នុងតំបន់ចំនួន ៣៩ កាលពីយប់ថ្ងៃច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការធ្លាក់ចុះ ៦២៤ ករណី ធៀបនឹងថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ ទីក្រុងហូជីមិញបាននាំមុខគេនៅក្នុងការឆ្លងថ្មីៗនេះ ដោយមានករណីថ្មីចំនួន ៧,១២២ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ២,១៩៤ ករណី និងខេត្តដុងណៃ ៨៧១ ករណី ។ តួលេខទាំងនេះនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបនៅក្នុងរលកទី០៤ របស់ប្រទេសវៀតណាម ដែលចាប់ផ្តើមនៅចុងខែមេសាឆ្នាំនេះ

    September 7, 2021
  • អន្តរជាតិ

    ទារិកាភ្លោះអាយុប្រមាណ ១ខួប ដែលកើតមកមានក្បាលជាប់គ្នា អាចបានជួបមុខគ្នាជាលើកដំបូងបំផុត បន្ទាប់ពីពួកគេទទួលបានការវះកាត់ដ៏កម្រមួយនៅឯប្រទេសអ៊ីស្រាអែល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ប្រតិបត្តិការវះកាត់លើទារិកាទាំង ២នាក់ បានធ្វើឡើងអស់រយៈពេល ១២ម៉ោង នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Soroka ក្នុងទីក្រុង Beersheba កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីក្រុមអ្នកជំនាញរាប់សិបនាក់មកពីអ៊ីស្រាអែល និងបរទេស ខណៈមានការរៀបចំទុកជាមុនរាប់ខែ មុនពេលសម្រេចបានការរះកាត់ដោយជោគជ័យនេះ។ ប្រភពបាននិយាយថា ទារិកាទាំង ២នាក់ ពេលនេះបានជាពីរបួសនៃការវះកាត់ និងអាចដកដង្ហើមបានប្រសើរ ខណៈក៏អាចញ៉ាំអាហារបានដោយខ្លួនឯងផងដែរ។ ជម្រាបផងដែរថា នេះគឺជាលើកទី១ហើយ ដែលប្រតិបត្តិការបែបនេះត្រូវបានអនុវត្តនៅប្រទេសអ៊ីស្រាអែល ហើយប្រតិបត្តិការដ៏ប្រថុយប្រថានបែបនេះ មានតែ

    September 6, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា មហាសេដ្ឋីលោក Jeff Bezos និងលោក Yuri Milner បានផ្តល់មូលនិធិដល់ក្រុមហ៊ុនជីវបច្ចេកវិទ្យាទើបតែបង្កើតឡើងមួយ ដែលមានគោលបំណងធ្វើការស្រាវជ្រាវអាចឱ្យមនុស្សអាចរស់នៅបានជារៀងរហូត។ មន្ទីរពិសោធន៍នោះមានឈ្មោះថា Altos បានចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកាលពីដើមឆ្នាំនេះ ហើយបានរៃអង្គាសប្រាក់យ៉ាងតិច ២៧០ លានដុល្លារ ចំពោះសក្តានុពលនៃបច្ចេកវិទ្យាត្រឡប់កោសិកាមិនឱ្យចាស់ ខណៈដែលកន្លងមកខ្លួនក៏ទទួលបានលទ្ធផលជោគជ័យ ជាមួយនឹងការធ្វើតេស្ដលើសត្វរួចមកហើយ។ ពួកគេក៏បានលើកឡើងពីការស្រាវជ្រាវរបស់លោកបណ្ឌិតជប៉ុន Shinya Yamanaka ដែលជាអ្នកត្រួសត្រាយផ្លូវនៅក្នុងការស្រាវជ្រាវមួយទាក់ទងនឹងកោសិកា និងធ្លាប់ទទួលបានពាន់រង្វាន់ Nobel កាលពីឆ្នាំ២០១២ ពីការស្រាវជ្រាវនោះផងដែរ។ លោកបានរកឃើញថា ប្រសិនបើយើងបញ្ចូលប្រូតេអ៊ីនជាក់លាក់ចំនួន ៤ប្រភេទ ចូលទៅក្នុងកោសិកាណាមួយនោះ វានឹងត្រឡប់កោសិកាទៅរកសភាពដើមវិញ

    September 6, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា យន្តហោះ Boeing 737 Max នឹងអាចហោះហើរចេញ/ចូល ប្រទេសសិង្ហបុរីសារជាថ្មីម្តងទៀត បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍សិង្ហបុរីបានដកបម្រាមហោះហើរ ដែលបានដាក់លើយន្តហោះម៉ូដែលនេះកាលពីជាង ២ ឆ្នាំមុន។ រំលឹកដែរថា យន្តហោះ Boeing 737 Max ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី កាលពីខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះ ២លើក នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសអេត្យូពីពាក់ព័ន្ធនឹងយន្តហោះនេះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) នៅថ្ងៃច័ន្ទទី០៦ ខែកញ្ញា

    September 6, 2021
  • អន្តរជាតិ

    កសិករប្រមាណ ៥០,០០០ នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់កសិកម្មថ្មីមួយ ដែលរដ្ឋាភិបាលរបស់លោក Narendra Modi បានដាក់ឡើង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។ ប្រជាកសិករនៅទូទាំងប្រទេស ចង់ឱ្យអាជ្ញាធររដ្ឋលុបចោលច្បាប់ស្តីពីកសិដ្ឋានដ៏ចម្រូងចម្រាសនោះចោល ហើយបានប្រមូលផ្តុំគ្នាតវ៉ាជាបន្ដបន្ទាប់ ខណៈការតវ៉ាលើកនេះគឺវាជាការតវ៉ាធំបំផុត ចាប់តាំងពីចលនារបស់ពួកគេបានចាប់ផ្តើមកាលពីខែវិច្ឆិកាឆ្នាំមុន។ មូលហេតុដែលធ្វើឱ្យមានការប្រឆាំងតវ៉ានេះឡើង គឺដោយសារច្បាប់កសិកម្មថ្មីនោះបានចែងមកថា រដ្ឋាភិបាលនឹងបន្ធូរបន្ថយពីរបៀបដែលកសិករអាចលក់ផលិតផល ហើយនឹងផ្តល់ឱ្យកសិករនូវសេរីភាពកាន់តែច្រើនក្នុងទីផ្សារ។ ប៉ុន្តែក្រុមអ្នកប្រឆាំងនិយាយថា កំណែទម្រង់នេះគឺដូចជាទុកឱ្យកសិករខ្នាតតូចងាយទទួលរងគ្រោះ ដោយសារពួកគេមិនមានអំណាចណាអាចចរចាជាមួយសាជីវកម្មធំៗបានទេ។ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលរថយន្តក្រុង និងត្រាក់ទ័រ បានដឹកកសិករទៅក្រុង Muzaffarnagar

    September 6, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៣,១០១ ករណី ចេញពីតំបន់ចំនួន ៣៧ កាលពីយប់ថ្ងៃអាទិត្យ ដែលនាំឱ្យករណីសរុបនៅក្នុងរលកឆ្លងទី០៤ របស់ខ្លួន កើនឡើងដល់ ៥២០,០១៤ ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ៧,៥២១ ត្រូវបានរកឃើញនៅក្នុងសហគមន៍ដែលមានប្រភពនៃការបញ្ជូនមិនច្បាស់លាស់ ខណៈករណីដែលនៅសល់គឺរកឃើញនៅក្នុងតំបន់ដាច់ដោយឡែក និងទីតាំងបិទខ្ទប់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ២៨១នាក់ ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសវៀតណាម មានសរុបចំនួន ១៣,០៧៤ នាក់ ដែលស្មើនឹងប្រមាណ ២.៥%

    September 6, 2021
  • អន្តរជាតិ

    គុណភាពខ្យល់នៅតំបន់ភាគកណ្តាល និងខាងត្បូងជាច្រើនរបស់ប្រទេសវៀតណាម បានបង្ហាញពីភាពប្រសើរឡើង ប៉ុន្តែខេត្តភាគខាងជើងមួយចំនួន បានមើលឃើញពីការកើនឡើងនៃការបំពុលបរិយាកាស បើទោះបីជាប្រទេសនេះកំពុងស្ថិតក្រោមវិធានការរក្សាគម្លាតក៏ដោយ។ ការបំពុលបរិយាកាសនាំឱ្យមនុស្សប្រឈមនឹងការស្រូបយកភាគល្អិតមិនល្អនៅក្នុងខ្យល់កខ្វក់ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងប្រព័ន្ធសរសៃឈាមបេះដូង ហើយប្រការនេះ វាអាចបណ្តាលឱ្យមនុស្សមានជំងឺរួមមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកសួត ជំងឺស្ទះសួតរ៉ាំរ៉ៃ និងការឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗ។ កម្មវិធីឃ្លាំមើល AirVisual of IQAir ដែលជាកម្មវិធីត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់អាកាសរបស់ប្រទេសស្វីស បានកត់ត្រាចំណុចក្រហមចំនួន ៩ នៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ខេត្តហុងយ៉េន និងក្រុងឡាងសុន។ ជាមួយគ្នានេះដែរ

    September 4, 2021