autoadmin
  • អន្តរជាតិ

    កាសែត Rodong Sinmun បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយប្រភេទថ្មីមួយប្រកបដោយជោគជ័យ ដែលបង្កើតឡើងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារ ហើយវាត្រូវបានបាញ់សាកល្បងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ កាសែតនិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់តាមអាកាសអស់រយៈពេលជាង ២ ម៉ោង ហើយបានវាយប្រហារចំគោលដៅដែលពួកគេកំណត់។ ជំនួយការជិតស្និទ្ធម្នាក់របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សមិទ្ធផលនេះគឺជាផ្លែផ្កាដ៏ត្រចះត្រចង់នៃគោលនយោបាយរបស់គណបក្សពលករ ក្នុងការផ្តល់អាទិភាពដល់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ។ មន្រ្តីរូបនេះបានសង្កត់ធ្ងន់លើតម្រូវការនៃវិស័យវិទ្យាសាស្ត្រការពារ ដើម្បីឈានទៅបង្កើនសមត្ថភាពការពារជាតិ និងការទប់ស្កាត់សង្គ្រាម។ យ៉ាងណាមិញ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលទទួលបន្ទុកបញ្ហាកូរ៉េខាងជើង គឺគ្រោងនឹងជួបប្រជុំនៅទីក្រុងតូក្យូនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    September 13, 2021
  • បច្ចេកវិទ្យា

    យោងតាមការចុះផ្សាយរបស់ The Verge បានរាយការណ៍ថា នៅក្នុងព្រឹត្តិការណ៍ California Streaming របស់ក្រុមហ៊ុន Apple នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ (ថ្ងៃពុធនៅកម្ពុជា) គេបានរំពឹងថា iPhone 13 Pro និង iPhone 13 Pro Max នីមួយៗនឹងមានមកជាមួយប្រភេទដែលអាចផ្ទុកទិន្នន័យបាន 1TB ។ បើតាមអ្នកវិភាគលោក Ming-Chi Kuo បាននិយាយថា iPhone 13 និង iPhone 13 mini ក៏នឹងមានទំហំផ្ទុក

    September 13, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេសវៀតណាមបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១២,០១៧ ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៦០៨,៩៩៧ ករណី ចាប់តាំងពីរលកឆ្លងទី០៤ បានចាប់ផ្ដើមកាលពីចុងខែមេសាឆ្នាំនេះ។ ក្នុងចំណោមករណីទាំងនោះ មានករណីចំនួន ៦,៦៥០ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍គ្មានប្រភពច្បាស់លាស់ ខណៈអ្នកដែលនៅសេសសល់ ត្រូវបានរកឃើញពីតំបន់ដាច់ដោយឡែក និងកន្លែងបិទខ្ទប់។ ក្រសួងសុខាភិបាលវៀតណាម ក៏បានបញ្ជាក់ពីការស្លាប់ថ្មីចំនួន ២៦១ ករណី ដែលនាំឱ្យការស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសវៀតណាមកើនដល់ ១៥,២៧៩ ករណី

    September 13, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា មន្រ្តីសុខាភិបាលកំពូលៗអាមេរិកជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer Inc អាចត្រូវបានអនុញ្ញាត សម្រាប់កុមារអាយុពី ៥ ទៅ ១១ឆ្នាំ នៅចុងខែតុលានេះ។ ការកំណត់ពេលវេលាអនុម័ត គឺនឹងផ្អែកលើទិន្នន័យនៃការសាកល្បងព្យាបាលរបស់ក្រុមហ៊ុន Pfizer ដើម្បីស្វែងរកការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ (EUA) សម្រាប់ក្រុមអាយុទាំងនោះ ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅចុងខែកញ្ញានេះ។ ពួកគេរំពឹងថា FDA អាចធ្វើការសម្រេចចិត្តថា តើវ៉ាក់សាំងនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពចំពោះក្មេងៗ ក្នុងរយៈពេល ៣សប្តាហ៍ បន្ទាប់ពីការដាក់ស្នើការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នេះ។ ចំពោះការសម្រេចចិត្ត ថាតើត្រូវផ្តល់វ៉ាក់សាំងសម្រាប់ក្មេងៗ

    September 11, 2021
  • អន្តរជាតិ

    ប្រទេសវៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំង Hayat Vax ដែលផលិតនៅប្រទេសអារ៉ាប់រួម ហើយវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងលើមនុស្សនាពេលកន្លងមក។ វាជាប្រភេទវ៉ាក់សាំងត្រូវការចាក់ ២ដង ហើយត្រូវមានគម្លាតចាក់ពីដូសទី១ រយៈពេល ១៤ថ្ងៃ។ ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា វ៉ាក់សាំង Hayat-Vax ត្រូវបានអនុម័តដោយផ្អែកលើឯកសារ ដែលបង្ហាញពីគុណភាព និងប្រសិទ្ធភាពរបស់វា ដែលបញ្ជូនដោយក្រុមហ៊ុន Vimedimex Pharmaceutical JSC របស់ប្រទេសវៀតណាម។ កន្លងមកក្រុមហ៊ុន Vimedimex Pharmaceutical JSC ត្រូវបានស្នើសុំឱ្យធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីវាយតម្លៃស្តង់ដារសុវត្ថិភាពនៃវ៉ាក់សាំង និងគុណភាពនៃដូសនីមួយៗ នៅពេលនាំចូលទៅប្រទេសវៀតណាម។ ក្រុមហ៊ុន

    September 11, 2021
  • អន្តរជាតិ

    ប្រជាជននៅអាមេរិកកំពុងប្រារព្ធខួបលើកទី២០ នៃការវាយប្រហារភេរវកម្ម ៩/១១ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅពេលដែលសមាជិកនៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់កៃដា បានប្លន់យន្តហោះដឹកអ្នកដំណើរចំនួន ៤ គ្រឿង។ ពលរដ្ឋរាប់ពាន់នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ នៅតាមទីតាំងកន្លែងកើតហេតុនៃការវាយប្រហារ នៅទីក្រុងញូវយ៉ក វ៉ាស៊ីនតោន និងផេនស៊ីលវេនៀ ហើយប្រធានាធិបតីលោក ចូ បៃដិន ក៏គ្រោងនឹងធ្វើទស្សនកិច្ចនៅទីតាំងទាំង ៣ ផងដែរ។ រំលឹកដែរថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់កៃដា បានបង្ហោះយន្ដហោះចំនួន ២គ្រឿង ចូលទៅក្នុងប៉មនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក និង ១ទៀត ចូលទៅក្នុងមន្ទីរបញ្ចកោណ។ ចំណែកឯយន្តហោះទី៤ បានធ្លាក់នៅវាលមួយ ក្នុងរដ្ឋ

    September 11, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៣,៣០៦ ករណី នៅយប់ថ្ងៃសុក្រ ទី១១​ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុបក្នុងសហគមន៍ នៅក្នុងរលកទី០៤ របស់ខ្លួន កើនឡើងដល់ ៥៨៥,០៥២ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ តំបន់ចំនួន ៣ ដែលមានករណីឆ្លងច្រើនជាងគេ គឺទីក្រុងហូជីមិញ ដែលមាន ៧,៥៣៩ ករណី, ខេត្តប៊ិញឌួងមាន ៣,៥៦៣ ករណី និងខេត្តដុងណៃមាន ៨២៣ ករណី។ ការស្លាប់ចំនួន ២៥៤ ករណី

    September 11, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសពីវិធានការថ្មីទប់ស្កាត់ជំងឺ COVID-19 ដែលតម្រូវឱ្យបុគ្គលិកនៅតាមក្រុមហ៊ុនធំៗ ត្រូវតែទទួលវ៉ាក់សាំងបង្ការ ឬប្រឈមនឹងការធ្វើតេស្តប្រចាំសប្តាហ៍។ វិធានការណ៍នេះក៏រួមបញ្ចូលទាំងការផ្តល់វ៉ាក់សាំងដល់បុគ្គលិកសហព័ន្ធរាប់លាននាក់ផងដែរ ខណៈករណីជំងឺ COVID-19 នៅក្នុងប្រទេសកំពុងកើនឡើង។ មន្ទីរពេទ្យនៅក្នុងរដ្ឋមួយចំនួនបានឈានដល់ចំនួនកណត់ ចំពេលមានការរីករាលដាលនៃវ៉ារ្យ៉ង់ Delta ដែលជាវ៉ារ៉្យង់ឆ្លងរាលដាលលឿនបំផុតមួយ។ តម្រូវការថ្មីនេះគ្របដណ្តប់លើកម្មករប្រហែល ១០០ លាននាក់ ខណៈលោកប្រធានាធិបតីបាននិយាយថា នេះមិនទាក់ទងនឹងសេរីភាព ឬជម្រើសផ្ទាល់ខ្លួននោះទេ វាគឺជាការការពារខ្លួនអ្នក និងអ្នកនៅជុំវិញអ្នក។ គួរឱ្យដឹងដែរថា ចាប់តាំងពីមានជំងឺរាតត្បាត COVID-19 ជនជាតិអាមេរិកជាង ៦៥០,០០០ នាក់បានស្លាប់ ហើយមនុស្សប្រហែល ៨០

    September 10, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរាយការណ៍ថា បានពិភាក្សាគ្នារកដំណោះស្រាយកុំឱ្យមានការប្រកួតប្រជែងគ្នា ដែលអាចនឹងឈានទៅរកជម្លោះរវាងប្រទេសទាំង ២ ដោយអចេតនា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សេតវិមានបាននិយាយថា លោក បៃដិន និងលោក ស៊ី បានសន្ទនាតាមទូរស័ព្ទអំពីយុទ្ធសាស្រ្តដ៏ទូលំទូលាយ ពាក់ព័ន្ធនឹងតំបន់ដែលពួកគេមានគំនិតដូចគ្នា និងតំបន់ដែលផលប្រយោជន៍ គុណតម្លៃ និងទស្សនៈវិស័យរបស់ពួកគេមានការខ្វែងគំនិតគ្នា។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រធានាធិបតីលោក បៃដិន បានគូសបញ្ជាក់ពីការចាប់អារម្មណ៍ឥតឈប់ឈររបស់សហរដ្ឋអាមេរិក ចំពោះសន្តិភាពស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោក។ ប្រភពបាននិយាយផងដែរថា មេដឹកនាំទាំង ២ បានពិភាក្សាគ្នាអំពី «ទំនួលខុសត្រូវរបស់ប្រជាជាតិទាំង

    September 10, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១២,៣៩៩ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៣៦ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងរលកទី៤ កើនឡើងដល់ ៥៧១,៧៤៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែរ វៀតណាមក៏បានធ្វើតេស្ដចំនួន ២៥៧,២០៧ លើក ចេញពីសំណាកចំនួន ៥៣៧,០៨៧ សំណាក ដែលប្រមូលបានពីពលរដ្ឋរបស់ខ្លួន។ ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ២៧២ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍ និងបូករួមទាំង ៧៣ ករណីផ្សេងទៀតដែលនៅសល់ពីថ្ងៃពុធ

    September 10, 2021