- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ទីក្រុង Harbin ភាគពាយ័ព្យប្រទេសចិន ដែលមានប្រជាជនប្រមាណ ១០ លាននាក់ បានឈានដល់ការបិទខ្ទប់ទីក្រុងម្ដងទៀត បន្ទាប់ពីបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ជាលើកដំបូងបំផុត ចាប់តាំងពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ គណៈកម្មការសុខភាពជាតិបាននិយាយនៅថ្ងៃពុធនេះថា ករណីក្នុងស្រុកថ្មីចំនួន ៣ ក្នុងចំណោម ១៦ ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសចិនសម្រាប់ថ្ងៃអង្គារ គឺត្រូវបានរកឃើញនៅក្រុង Harbin ខេត្តហៃឡុងជាំងនេះផ្ទាល់។ ទីក្រុង Harbin ដែលតំបន់ត្រជាក់បំផុតមួយនៅប្រទេសចិនអំឡុងពេលរដូវរងា បានប្រកាសភ្លាមៗឱ្យប្រជាជនរបស់ខ្លួនកុំចាកចេញពីទីក្រុង លុះត្រាតែមានហេតុផលចាំបាច់ប៉ុណ្ណោះ។ ចំណែកឯទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា កន្លែងបិទជិតដូចជា៖ រោងកុន កន្លែងហាត់ប្រាណ
September 22, 2021 - កូវីដ-១៩ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១១,៦៨៧ ករណី និងការបាត់បង់ចំនួន ២៤០ ករណីបន្ថែមទៀត
អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១១,៦៨៧ ករណី កាលពីយប់ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងទីក្រុង និងខេត្តចំនួន ៣៤ របស់ខ្លួន។ ទីក្រុងហូជីមិញមានអ្នកឆ្លងច្រើនជាងគេ គឺមាន ៦,៥២១ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,៦០៩ ករណី, ខេត្តដុងណៃ ៥៩០ ករណី និងខេត្តឡុងអាន ២៥៤ ករណី។ ក្រសួងសុខាភិបាលក៏បានប្រកាសពីការស្លាប់ថ្មីចំនួន ២៤០ នាក់ផ្សេងទៀតផងដែរ ដែលនាំឱ្យការស្លាប់ទាំងអស់មានចំនួន ១៧,៥៤៥ ករណី ឬស្មើនឹង ២.៥%
September 22, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងបើកទ្វារឱ្យអ្នកធ្វើដំណើរតាមដែនអាកាសមកពីប្រទេស និងដែនដីចំនួន ៣៣ រួមមាន៖ ចិន ឥណ្ឌា ប្រេស៊ីល និងអឺរ៉ុប ចូលមកកាន់ប្រទេសរបស់ខ្លួនបាន នៅក្នុងខែវិច្ឆិកាខាងមុខនេះ សម្រាប់អ្នកដំណើរណាដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញ។ ប្រភពពីសេតវិមានកាលពីថ្ងៃច័ន្ទ ទី២០ ខែកញ្ញា នេះបាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការបន្ធូរបន្ថយជាបន្ដបន្ទាប់រាល់ការរឹតត្បឹតកម្រិតខ្ពស់ ដែលធ្លាប់ដាក់ឡើងតាំងតែពីដើមឆ្នាំមុន។ សហរដ្ឋអាមេរិកមានការយឺតយ៉ាវជាងប្រទេសជាច្រើនទៀត នៅក្នុងការដកការរឹតបន្តឹងដែលដាក់ឡើង ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ហើយសម្ព័ន្ធមិត្តរបស់អាមេរិក បានស្វាគមន៍យ៉ាងខ្លាំងចំពោះចំណាត់ការនេះ។ ជម្រាបដែរថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក បានរារាំងអ្នកដំណើរមកពីតំបន់ភាគច្រើននៃពិភពលោក រួមទាំងជនជាតិបរទេសរាប់ម៉ឺននាក់ ដែលមានសាច់ញាតិ ឬទំនាក់ទំនងអាជីវកម្មនៅសហរដ្ឋអាមេរិក។ ការប្រកាសនេះនឹងអនុញ្ញាតឱ្យអ្នកដំណើរតាមអាកាស
September 21, 2021 - បច្ចេកវិទ្យា
ទីបំផុត iOS 15 និង iPadOS 15 របស់ក្រុមហ៊ុន Apple អាចទាញយកមកប្រើប្រាស់បានហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានគ្រប់ features ដែលបានប្រកាសនៅសន្និសីទ WWDC នៅឡើយទេ ដូច្នេះអ្នកគាំទ្ររបស់ Apple ទំនងជានឹងត្រូវចាំ features ទាំងនោះ រហូតដល់មានការធ្វើបច្ចុប្បន្នភាពបន្ទាប់បន្សំនៅពេលក្រោយទៀត។ មុខងារពិសេស ឬ features ដែលមិនទាន់មានសម្រាប់ប្រតិបត្តិការទាំង ២ មានដូចជា៖ SharePlay, កំណែ AirPod Find My support, Universal Control
September 21, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៨,៦៦៨ ករណី កាលពីយប់ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺធ្លាក់ចុះចំនួន ១,៣៥៧ ករណី បើធៀបនឹងថ្ងៃអាទិត្យ ហើយក៏ជាចំនួនតិចតួចបំផុតក្នុងរយៈពេល ១ ខែចុងក្រោយនេះ។ តំបន់ទាំង ៣ ដែលមានករណីថ្មីច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៥,១៧១ ករណី, ខេត្តប៊ិញឌួងមាន ១,៤១០ ករណី និងខេត្តដុងណៃ ៨៦៩ ករណី។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៦៩១,២៨៦ ករណី
September 21, 2021 - អន្តរជាតិ
បុរសម្នាក់នៅខេត្ត Dak Nong របស់ប្រទេសវៀតណាម ត្រូវបានគេផាកពិន័យចំនួន ៧.៥ លានដុង (៣២៧.៤៨ ដុល្លារ) ដោយសារបានបន្លំថាខ្លួនបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ដូច្នេះគាត់នឹងមិនចាំបាច់ទៅធ្វើការទេ។ ប្រភពបានបន្ដថា មណ្ឌលសុខភាពស្រុក Cu Jut បានដឹងពីលទ្ធផលតេស្តវិជ្ជមានរបស់បុរសម្នាក់នោះពីបងស្រីរបស់គាត់ ដូច្នេះពួកគេបានបញ្ជូនបុគ្គលិកទៅធ្វើតេស្តឱ្យបុរសនោះម្តងទៀតដើម្បីបញ្ជាក់។ ប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសនោះអាយុ ៤១ឆ្នាំ មិនត្រូវបានបញ្ចេញឈ្មោះទេ ហើយគាត់ត្រូវបានពិន័យពីក្រោមបទផ្សព្វផ្សាយព័ត៌មានមិនពិត។ អាជ្ញាធរបានរកឃើញថា បុរសរូបនេះបានធ្វើតេស្ដរហ័ស (rapid antigen) នៅឯមន្ទីរពេទ្យ Tam Duc General នៅខេត្ត Dak Lak កាលពីថ្ងៃទី ២១
September 21, 2021 - អន្តរជាតិ
គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបាននិយាយថា មានមនុស្សយ៉ាងតិច ៨ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុង Perm នៅថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។ តាមប្រភពបាននិយាយថា ជនសង្ស័យម្នាក់បានចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ Perm State ប្រដាប់ដោយអាវុធ ហើយបានបើកការបាញ់ប្រហារនៅព្រឹកថ្ងៃច័ន្ទនេះផ្ទាល់។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឱ្យដឹងថា និស្សិត និងគ្រូបង្រៀនមួយចំនួន បានចាក់សោរខ្លួនឯងនៅក្នុងថ្នាក់រៀននៅអំឡុងពេលការបាញ់ប្រហារនោះ។ គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ជនសង្ស័យម្នាក់នៅក្នុងការបាញ់ប្រហារនេះត្រូវបានចាប់ខ្លួន និងមានការរងរបួសផងដែរ បន្ទាប់ពីបានប្រតាយប្រតប់ជាមួយនឹងមន្រ្តីអនុវត្តច្បាប់។ គាត់ត្រូវបានគេកំណត់អត្តសញ្ញាណថា ជានិស្សិតប្រុសម្នាក់ទោះបីជាវាមិនច្បាស់ភ្លាមៗថា តើគាត់ជានិស្សិតនៅសាកលវិទ្យាល័យ Perm State
September 20, 2021 - អន្តរជាតិ
ភ្នំភ្លើងមួយនៅលើបណ្ដំកោះកាណារីរបស់អេស្ប៉ាញ នៅឯមហាសមុទ្រអាត្លង់ទិក បានផ្ទុះជាលើកដំបូងក្នុងរយៈពេល ៥០ឆ្នាំ ដែលបណ្ដាឱ្យអ្នកស្រុកនៅទីនោះត្រូវបង្ខំចិត្តជម្លៀសចេញភ្លាមៗ។ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បាននិយាយថា ភ្នំភ្លើង Cumbre Vieja នៅភាគខាងត្បូងនៃកោះ La Palma បានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ហើយរូបភាពនៃភ្នំភ្លើងត្រូវបានបង្ហោះព្រោងព្រាតពេញអ៊ីនធឺណេត ដោយមានកម្អែភ្នំភ្លើងហូរចុះមកក្រោម និងគ្របទៅលើផ្លូវ។ ប្រជាជនដែលរស់នៅក្បែរភ្នំភ្លើងបានជម្លៀសចេញរួចហើយ ដើម្បីឆ្លើយតបទៅនឹងសញ្ញារញ្ជួយ ដែលបានកើតឡើងមុនពេលការផ្ទុះភ្នំភ្លើង។ ប៉ុន្តែពេលនេះអាជ្ញាធរកំពុងដាស់តឿនប្រជាជនដែលរស់នៅតំបន់ក្បែរៗ ឱ្យចេញគេចតាមដែលអាចធ្វើបាន ព្រោះកម្អែភ្នំភ្លើងបានហុយចេញពីស្នាមប្រេះជាច្រើនរបស់ភ្នំភ្លើង។ វិទ្យាស្ថានភ្នំភ្លើងកោះកាណារី បានរាយការណ៍ថា ពួកគេបានឃើញកម្អែភ្នំភ្លើងហូរចេញពីស្នាមប្រេះចំនួន ៧កន្លែង ហើយក៏បានបង្ហោះរូបភាព និងព័ត៌មានលម្អិតនៅលើគណនី Twitter របស់ខ្លួន ដើម្បីអំពាវនាវកុំឱ្យមនុស្សចូលទៅជិតកន្លែងផ្ទុះ៕ អត្ថបទ៖
September 20, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសគុយបាបានក្លាយជាប្រទេសដំបូងគេដំបូងបំផុតក្នុងពិភពលោក ដែលទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ក្មេងៗ ដែលមានអាយុរហូតដល់ ២ឆ្នាំ នៅក្នុងយុទ្ធសាស្ត្រមុនពេលបើកសាលារៀនឡើងវិញរបស់ពួកគេ។ ការពិតទៅការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មិនមែនជាកាតព្វកិច្ចសម្រាប់ពលរដ្ឋនោះទេ ប៉ុន្តែមានពលរដ្ឋគុយបាជាច្រើនបានបញ្ចូនកូនតូចៗរបស់ពួកគេទៅទទួលវ៉ាក់សាំង ហើយលុះត្រាតែទទួលបានវ៉ាក់សាំង ៣ដូស ទើបពួកគេរាប់ចាត់ទុកថា ជាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញ។ កាលពីដើមខែកញ្ញាក្រុមមន្រ្តីបាននិយាយថា ពួកគេនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកុមារតូចៗ ដែលជាផ្នែកមួយនៃផែនការដើម្បីឱ្យជាង ៩០% នៃប្រជាជនរបស់ប្រទេសនេះ មានការការពារ និងអាចបើកព្រំដែនអន្តរជាតិឡើងវិញនៅពាក់កណ្តាលខែវិច្ឆិកា។ អនុរដ្ឋមន្រ្តីក្រសួងអប់រំលោក Eugenio GonzálezPérez បាននិយាយថា វាមិនទំនងទេដែលពួកគេអាចចាប់ផ្តើមសាលារៀនឡើងវិញ ដោយគ្មានការចាក់វ៉ាក់សាំងបង្ការដល់ក្មេងៗ ហើយពួកគេមានវ៉ាក់សាំងដែលជារបស់ខ្លួនបានគ្រប់គ្រាន់ សម្រាប់គម្រោងនៅមុនពេលបើកសាលារៀនមួយនេះ។
September 20, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១០,០២៥ ករណី កាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៦៨២,៦១៨ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ តំបន់ទាំង ៣ ដែលមានករណីថ្មីច្រើនជាងគេគឺទីក្រុងហូជីមិញ ដែលមាន ៥,៤៩៦ ករណី, ខេត្តប៊ិញឌួងមាន ២,៣៣២ ករណី និងខេត្តដុងណៃមាន ៩៥៣ ករណី។ ការស្លាប់ចំនួន ២៣៣ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19
September 20, 2021












