autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រកន្លងទៅនេះ បានផ្តល់ការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា Abdala ឬតាមបច្ចេកទេសហៅថា CIGB-66 ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលវិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យា របស់ប្រទេសគុយបា។ វ៉ាក់សាំងនេះប្រើវិធីសាស្រ្តបែបប្រពៃណីបំផុត ដោយប្រើផ្នែកមួយនៃប្រូតេអ៊ីន (spike) ដើម្បីភ្ជាប់ទៅកោសិការបស់មនុស្ស ហើយបង្កើតទៅជាប្រតិកម្មភាពស៊ាំ។ ជម្រាបផងដែរថា ប្រទេសគុយបាបានអនុម័តការប្រើវ៉ាក់សាំង Abdala ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 មានចំនួន ៣ដូស ក្នុងស្ថានភាពបន្ទាន់ កាលពីថ្ងៃទី០៩ ខែកក្កដា ហើយប្រសិទ្ធភាពរបស់វ៉ាក់សាំងគឺមានរហូតដល់ ៩២% ។ វ៉ាក់សាំង Abdala គឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៨ ដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅប្រទេសវៀតណាម

    September 18, 2021
  • បច្ចេកវិទ្យា

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge បានរាយការណ៍ថា តុលាការស្រុកមួយរបស់សហរដ្ឋអាមេរិក បានផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ក្រោយរូបគាត់បានធ្វើការ unlock (ដោះកូដ) ទូរស័ព្ទ iPhone ដែលជាប់កុងត្រាជាមួយក្រុមហ៊ុន AT&T ចំនួន ១.៩ លានគ្រឿង ដែលស្មើនឹងទឹកប្រាក់ប្រមាណជា ២០០ លានដុល្លារអាមេរិក។ យោងតាមក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក (DOJ) បានឱ្យដឹងថា ជនល្មើសឈ្មោះ Muhammad Fahd ជាពលរដ្ឋប៉ាគីស្ថាន និងហ្គ្រេណាដា បានបន្តក្លែងបន្លំក្រុមហ៊ុន AT&T អស់រយៈពេល ៧ឆ្នាំ បើទោះបីជាបានដឹងថា ប៉ូលីសបានដាក់ការស៊ើបអង្កេតប្រឆាំងលើរូបគាត់ក៏ដោយ។

    September 18, 2021
  • អន្តរជាតិ

    ក្រុមប្រឹក្សាមួយដែលផ្តល់ប្រឹក្សាដល់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ Pfizer សម្រាប់មនុស្សអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ និងអ្នកដែលមានហានិភ័យខ្ពស់។ ប៉ុន្តែពួកគេបានបោះឆ្នោតប្រឆាំងការណែនាំ ចំពោះការប្រើប្រាស់ដូសទី៣ លើមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ លទ្ធផលនេះនឹងប៉ះពាល់ដល់ការសម្រេចរបស់ប្រធានាធិបតីលោក ចូ បៃដិន ដែលបាននិយាយថា ដូសទី៣ នឹងមានឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ ប្រសិនបើមានការយល់ព្រមពី FDA ។ គណៈកម្មាធិការប្រឹក្សាវិទ្យាសាស្ត្ររបស់ FDA បានបោះឆ្នោត ១៦ ទល់នឹង ៣ ប្រឆាំងនឹងដូសទី៣ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ

    September 18, 2021
  • កូវីដ-១៩

    អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ពីការចម្លងនៅក្នុងសហគមន៍ចំនួន ១១,៥០៦ ករណី នៅយប់ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលជំរុញឱ្យចំនួនករណីជំងឺ COVID-19 សរុបនៅក្នុងរលកឆ្លងបច្ចុប្បន្នកើនឡើងដល់ ៦៦៣,២៣៣ ករណី។ ទីក្រុងហូជីមិញបានបន្តនាំមុខគេ ដោយមានករណីថ្មីចំនួន ៥,៩៧២ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង មានចំនួន ៤,០១៣ ករណី ហើយជាមធ្យមប្រទេសវៀតណាម បានកត់ត្រាករណីថ្មីចំនួន ១១,០៩០ ករណី ក្នុងមួយថ្ងៃក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។ ចំនួនអ្នកស្លាប់ចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើម បានកើនឡើងដល់ ១៦,៦៣៧ ករណី

    September 18, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា បុរសជនជាតិជប៉ុនម្នាក់បានលោតសម្លាប់ខ្លួនពីខុនដូជាន់ទី១១ របស់គាត់ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈរូបគាត់ផ្ទាល់ក៏បានឆ្លងជំងឺ COVID-19 ផងដែរ។ បើយោងតាមមន្រ្តីប៉ូលីសប៉ុស្តិ៍ Klong Tan បានឱ្យដឹងថា មន្ត្រីបានដាក់ការសង្ស័យថា វាជាករណីធ្វើអត្តឃាត ចេញពីខុនដូមួយកន្លែង នៅឯតំបន់ Soi Ekamai 12 សង្កាត់ Watthana ។ មន្ត្រីបានរកឃើញសាកសពឈ្មោះ Yuki (ត្រកូលរបស់សាកសព) ជាជនជាតិជប៉ុន អាយុ ៣៥ឆ្នាំ

    September 17, 2021
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple ទើបតែបានប្រកាសនូវឧបករណ៍ទីផ្សារមួយចំនួន (marketing tools) សម្រាប់អ្នកអភិវឌ្ឍនៅលើ App Store របស់ខ្លួន ដែលកំពុងសម្លឹងចង់ផ្សព្វផ្សាយ App ថ្មីៗ ដែលពួកគេបង្កើតឡើង។ ការដាក់ឱ្យដំណើរការនូវឧបករណ៍ទីផ្សារថ្មីនេះ បានកើតឡើងមុនពេលការចេញជាផ្លូវការនូវប្រតិបត្តិការ iOS 15 និង watchOS 8 នៅថ្ងៃច័ន្ទខាងមុខនេះ។ ក្រុមហ៊ុន Apple បានពន្យល់ថា ឧបករណ៍ទីផ្សារថ្មីផ្តល់ភាពងាយស្រួលដល់អ្នកអភិវឌ្ឍក្នុងការបង្កើតស្នាដៃថ្មីៗ ដូចជាបដា និងរូបភាព ដើម្បីផ្សព្វផ្សាយ App របស់ពួកគេជាដើម។ ម្យ៉ាងទៀតអ្នកអភិវឌ្ឍអាចបង្កើតស្នាដៃផ្ទាល់ខ្លួន បូករួមទាំង icon, QR code

    September 17, 2021
  • អន្តរជាតិ

    ការសិក្សាមួយរបស់ប្រទេសអ៉ីស្រាអែលបានបង្ហាញថា វ៉ាក់សាំង Pfizer ដូសទី៣ អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ COVID-19 ច្រើនជាង ១០ដង នៅក្នុងចំណោមមនុស្សវ័យចំនាស់ ហើយការសិក្សានេះក៏ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ New England Journal of Medicine កាលពីយប់ថ្ងៃពុធផងដែរ ដើម្បីឱ្យអ្នកស្រាវជ្រាវដទៃទៀតអាចពិនិត្យលើការសិក្សានេះបាន។ វាបានបង្ហាញថា អ្នកដែលទទួលវ៉ាក់សាំងដូសទី៣ មិនសូវមានហានិភ័យឈឺឆ្ងន់ធ្ងរនោះទេ បើប្រៀបធៀបទៅនឹងអ្នកដែលទទួលយកតែ ២ដង។ ការសិក្សានេះបានចុះផ្សាយឡើងភ្លាមៗ បន្ទាប់ពី FDA របស់សហរដ្ឋអាមេរិក នឹងត្រូវពិនិត្យមើលឡើងវិញថា តើដូសទី៣​ ពិតជាចាំបាច់ ឬទេ សម្រាប់ពលរដ្ឋអាមេរិក។ ការសិក្សានេះបានបញ្ជាក់ថា ចំនួននៃការឆ្លងជំងឺ COVID-19

    September 17, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងស្រុកចំនួន ១០,៤៨២ ករណី កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ និងការស្លាប់ថ្មីចំនួន ២៣៩ ករណីបន្ថែមទៀត ដែលនាំឱ្យការឆ្លងជំងឺ COVID-19 ចាប់តាំងពីរលកទី០៤ ដែលបានចាប់ផ្ដើមកាលពីចុងខែមេសា កើនឡើងដល់ ៦៥១ ៧២៧ ករណី និងការស្លាប់សរុបមានទាំងអស់ចំនួន ១៦,៤២៥ ករណី ដែលស្មើនឹងប្រមាណ ២.៥% នៃចំនួនឆ្លងទាំងអស់។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍ដដែល មានអ្នកជំងឺ COVID-19 ចំនួន ១០,៩០១ នាក់

    September 17, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមតាលីបង់នឹងញែកដាច់ពីគ្នារវាងនិស្សិតស្រី និងនិស្សិតប្រុស នៅតាមសកលវិទ្យាល័យនានា ហើយឯកសណ្ឋានថ្មីនឹងត្រូវបានណែនាំនាពេលក្រោយទៀត។ រដ្ឋមន្ត្រីក្រសួងអប់រំជាន់ខ្ពស់លោក Abdul Baqi Haqqani បានបញ្ជាក់ថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឱ្យចូលរៀន ប៉ុន្តែមិនអាចរៀនជាមួយក្រុមបុរសបានទេ។ លោកក៏បានប្រកាសពីការពិនិត្យឡើងវិញ ចំពោះមុខវិជ្ជាដែលសិស្សនឹងត្រូវសិក្សាផងដែរ។ ការប្រកាសនេះហាក់ដូចជាប្លែកបន្ដិច ដោយសារស្ត្រី និងក្មេងស្រី ត្រូវបានគេហាមឃាត់មិនឱ្យទៅសាលា និងសាកលវិទ្យាល័យនោះទេ កាលពីជំនាន់ក្រុមតាលីបង់ បានគ្រប់គ្រងអាហ្វហ្គានីស្ថាននៅចន្លោះឆ្នាំ១៩៩៦ និង ២០០១ ។ ពោលគឺក្រុមតាលីបង់បាននិយាយថា ពួកគេនឹងមិនរារាំងស្ត្រីមិនឱ្យទទួលបានការអប់រំ ឬមានការងារធ្វើឡើយ។ ប៉ុន្តែចាប់តាំងពីពួកគេដណ្តើមបានការគ្រប់គ្រងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពួកគេបានស្នើសុំស្ត្រីទាំងអស់ ដោយលើកលែងតែអ្នកនៅក្នុងវិស័យសុខាភិបាលសាធារណៈ ឱ្យនៅឆ្ងាយពីការងាររហូតដល់ស្ថានភាពសន្តិសុខប្រសើរឡើងវិញ។ ការប្រកាសកាលពីថ្ងៃអាទិត្យនៃគោលនយោបាយឧត្តមសិក្សានេះ

    September 13, 2021
  • អន្តរជាតិ

    ទីក្រុងប្រាករបស់សាធារណរដ្ឋ​ឆេក ប្រហែលជានឹងត្រូវបោះចោលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca រាប់ពាន់ដូស ក៏ព្រោះតែវ៉ាក់សាំងទាំងនោះត្រូវផុតកំណត់នៅខែក្រោយនេះ ខណៈតម្រូវការវ៉ាក់សាំងសម្រាប់ពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំ មានការថយចុះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន IROZHLAS បានរាយការណ៍ថា វ៉ាក់សាំងចំនួន ៥៥,០០០ ដូស ដែលផលិតដោយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca នឹងផុតកំណត់នៅចុងខែតុលានេះ ខណៈដែល ១០,០០០ ដូស ក្នុងចំណោមវ៉ាក់សាំងទាំងនោះ ទំនងជានឹងត្រូវប្រើសម្រាប់ជាដូសទី២ ដល់អ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំងពេញលេញ។ យ៉ាងណាក៏ដោយវ៉ាក់សាំងនេះនៅតែមិនសូវមានគេចង់បាននោះទេ ដោយសារភ័យខ្លាចហានិភ័យមួយចំនួន ដែលត្រូវបានគេរាយការណ៍នាពេលកន្លងមក ហើយបើយោងតាមទិន្នន័យដែលបានដកស្រង់នៅក្នុងរបាយការណ៍មួយបាននិយាយថា មានតែមនុស្សចំនួន ៣៦ នាក់ ប៉ុណ្ណោះដែលបានជ្រើសរើសថ្នាំ AstraZeneca

    September 13, 2021