autoadmin
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានប្រកាសថា ជនជាតិកាណាដាចំនួន ២នាក់ ដែលត្រូវបានប្រទេសចិនចាប់ឃុំខ្លួន ពេលនេះត្រូវបានប្រទេសចិនដោះលែងវិញ ហើយពួកគេក៏កំពុងហោះហើរវិលត្រឡប់មកកាន់ប្រទេសកាណាដាវិញផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកទាំង ២នាក់ គឺលោក Michael Spavor និង Michael Kovrig ដែលត្រូវបានចោទប្រកាន់ពីបទចារកម្មនៅអំឡុងឆ្នាំ២០១៨ ភ្លាមៗបន្ទាប់ពីប៉ូលីសកាណាដា បានចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ។ វាហាក់ដូចជាការដោះដូរគ្នាទាំងសងខាង​ ខណៈលោកស្រី Meng Wanzhou ក៏ទើបតែបានចាកចេញពីប្រទេសកាណាដាកាលពីថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)

    September 25, 2021
  • កូវីដ-១៩

    អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨,៥៣០ ករណី កាលពីយប់ថ្ងៃសុក្រ​ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងក្នុងសហគមន៍សរុប នៅក្នុងរលកថ្មីចុងក្រោយរបស់ខ្លួន កើនឡើងដល់ ៧៣២,៤៩៣ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ទីក្រុងហូជីមិញនៅតែនាំមុខគេនៅក្នុងចំណោមការឆ្លងថ្មីៗ ដោយមានករណីចំនួន ៣,៧៨៦ ករណី ត្រូវបានកត់ត្រា ហើយបន្ទាប់មកទៀតគឺខេត្តប៊ិញឌួង ដែលមាន ២,៩៧៨ ករណី។ ទន្ទឹមនឹងនេះផងដែរ មានករណីស្លាប់ចំនួន ២០៣ ករណី ត្រូវបានបញ្ជាក់នៅថ្ងៃដដែលនោះ ដែលនាំឱ្យការស្លាប់សរុបមានដល់ ១៨,២២០ ករណី។

    September 25, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានរាយការណ៍ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមហ៊ុនឱសថវៀតណាម Vabiotech បានចាប់ផ្តើមផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសរុស្ស៊ី Sputnik V ដោយប្រើសម្ភារៈពាក់កណ្តាលសម្រេច ដែលត្រូវបានដឹកជញ្ជូនមកពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Vabiotech រំពឹងថា ខ្លួននឹងផលិតវ៉ាក់សាំងឱ្យបាន ៥ លានដូស ក្នុងមួយខែ រហូតដល់ ១០០ លានដូស ក្នុងមួយឆ្នាំ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ហើយខ្លួនក៏បានសាងសង់រោងចក្រមួយ សម្រាប់ការផ្ទេរបច្ចេកវិទ្យាផលិតកម្មពេញលេញរបស់វ៉ាក់សាំង Sputnik V ផងដែរ។ ក្រុមហ៊ុនបាននិយាយកាលពីខែកក្កដាថា ខ្លួនបានផលិត Sputnik V ដំបូងបង្អស់ដោយជោគជ័យប្រហែល

    September 25, 2021
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានយល់ព្រមអនុញ្ញាតឱ្យនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ឱ្យត្រឡប់ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីលោកស្រីត្រូវបានឃាត់ខ្លួននៅឯប្រទេសកាណាដាអស់រយៈពេល ៣ឆ្នាំ កន្លងមកនេះ។ រំលឹកដែរថា ប្រធានផ្នែកហិរញ្ញវត្ថុរូបនេះ ត្រូវបានឃុំខ្លួនតាមការស្នើសុំរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៨ ហើយក្រោយៗមកទៀត លោកស្រីបានរងការចោទប្រកាន់ជាបន្ដបន្ទាប់ ដោយរួមទាំងការឆបោកផងដែរ។ យោងតាមកាសែតអាមេរិក The Wall Street Journal និងទូរទស្សន៍សាធារណៈកាណាដា CBC បាននិយាយថា ឥឡូវនេះក្រសួងយុត្តិធម៌អាមេរិកបានធ្វើកិច្ចព្រមព្រៀងមួយ សម្រាប់ការវិលត្រឡប់របស់លោកស្រី ម៉េង ទៅកាន់ប្រទេសកំណើតគាត់វិញ។ ប្រភពព័ត៌មានបាននិយាយថា លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវតែសារភាពចំពោះអំពើខុសឆ្គងមួយចំនួនរបស់គាត់

    September 25, 2021
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារនិងឱសថថៃ (TFDA) បាននិយាយថា ខ្លួនកំពុងពិចារណាលើការយល់ព្រមចំពោះវ៉ាក់សាំង Sinopharm របស់ប្រទេសចិន សម្រាប់ការប្រើប្រាស់លើកុមារអាយុចាប់ពី ៣ ឆ្នាំនោះទេ ខណៈខ្លួនរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងជាមុនសិន។ អគ្គលេខាធិការ TFDA លោកវេជ្ជបណ្ឌិត Paisal Dunkhum បាននិយាយថា TFDA មិនបានបដិសេធការប្រើវ៉ាក់សាំង Sinopharm ចំពោះកុមារតូចៗទេ ប៉ុន្តែពួកគេកំពុងធ្វើឱ្យប្រាកដថា វ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព មុនពេលមានការយល់ព្រម។ ជម្រាបដែរថា បច្ចុប្បន្ននេះ TFDA បានយល់ព្រមលើវ៉ាក់សាំង mRNA ចំនួន ២ រួចទៅហើយ គឺ Pfizer

    September 23, 2021
  • បច្ចេកវិទ្យា

    យោងតាមការចុះផ្សាយរបស់ Engadget បានរាយការណ៍ថា ក្រុមហ៊ុន Microsoft បានប្រកាសពី Mouse ថ្មីមួយប្រភេទ នៅក្នុងព្រឹត្តិការណ៍ Microsoft Surface របស់ខ្លួន ហើយវាមានឈ្មោះថា Microsoft Ocean Plastic Mouse ។ សំបករបស់ Mouse មួយនេះ ត្រូវបានផលិតពីប្លាស្ទិកកែច្នៃ ២០% ពោលគឺវាត្រូវបានបង្កើតឡើងពីកាកសំណល់ប្លាស្ទីក ដែលត្រូវបានរកឃើញពីមហាសមុទ្រ និងផ្លូវទឹកផ្សេងៗទៀត។ ឧបករណ៍នេះគាំទ្រ Bluetooth 4.0 នៅក្នុងចម្ងាយរហូតដល់ ៣៣ហ្វីត ឬ ១០ម៉ែត្រ ហើយវាអាចដំណើរការបានរហូតដល់ ១២ខែ ដោយប្រើថ្ម

    September 23, 2021
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានចេញការអនុញ្ញាតជាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech ហើយអ្នកដែលមានសិទ្ធិទទួលបានដូសទី៣ ត្រូវតែមានអាយុចាប់ពី ៦៥ឆ្នាំ ឬអ្នកដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ឬប្រឈមនឹងជំងឺ COVID-19 ជាប្រចាំ។ ជម្រាបផងដែរថា រដ្ឋាភិបាលអាមេរិកបានប្រកាសពីផែនការកាលពីខែមុនថា ពួកគេនឹងចាប់ផ្តើមយុទ្ធនាចាក់វ៉ាក់សាំងដូសទី៣ ដោយនិយាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ទំនងជាថយចុះទៅតាមពេលវេលា។ កាលពីសប្តាហ៍មុនក្រុមអ្នកជំនាញរបស់ FDA បានណែនាំឱ្យមានការប្រើវ៉ាក់សាំងដូសទី៣ លើមនុស្សចាស់ និងក្រុមដែលមានហានិភ័យខ្ពស់ ដោយផ្អែកលើអត្ថប្រយោជន៍ច្រើនជាងហានិភ័យរបស់វ៉ាក់សាំង ហើយក្រុមដែលមានហានិភ័យខ្ពស់ រួមមានបុគ្គលិកថែទាំសុខភាព ដែលពួកគេគួរតែទទួលបានវ៉ាក់សាំងដូសទី៣នេះ។

    September 23, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១,៥២៥ ករណី កាលពីយប់ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការថយចុះ ១,០៨៦ ករណី ធៀបនឹងថ្ងៃអង្គារ។ ក្នុងនោះផងដែរ អ្នកជំងឺចំនួន ១១,៩១៩ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺចំនួន ៤,៩៩១ នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះជាលើកដំបូង ដែលតួលេខអ្នកជំងឺធ្ងន់ធ្ងរធ្លាក់ចុះក្រោម ៥,០០០ នាក់ ក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយនេះ។ ចំណែកឯចំនួនករណីប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ គឺមាន

    September 23, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS world បានរាយការណ៍ថា សាលារៀននៅក្នុងទីក្រុងបាងកកអាចនឹងបើកដំណើរការឡើងវិញនៅខែវិច្ឆិកា ខណៈពួកគេកំពុងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅតាមសាលារៀន ហើយសិស្សដែលមានជំងឺប្រចាំកាយនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការមុនគេ ដែលភាគច្រើនគឺចាក់វ៉ាក់សាំង Pfizer។ រដ្ឋបាលក្រុងបាងកក (BMA) បានផ្តល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃកាលពីម្សិលមិញនេះ ដល់សិស្សចំនួន ១,៥០០ នាក់ ដែលមានអាយុចន្លោះពី ១២-១៨ ឆ្នាំ ដែលមានជំងឺជាប់ខ្លួនណាមួយ នៅក្នុងចំណោមជំងឺទាំង ៧ ដែលពួកគេគិតថា មានហានិភ័យខ្ពស់ជាមួយជំងឺ COVID-19 ដោយមានការត្រួតពិនិត្យដោយមន្ទីរពេទ្យ Vajira ផងដែរ។ វ៉ាក់សាំង Pfizer ដែលកំពុងត្រូវបានប្រើប្រាស់ គឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ១.៥

    September 22, 2021
  • បច្ចេកវិទ្យា

    យោងតាមគេហទំព័រ 9to5Mac បានឱ្យដឹងថា SharePlay បានត្រឡប់មកវិញនៅក្នុង iOS 15.1 beta បន្ទាប់ពីក្រុមហ៊ុន Apple បានពន្យារពេលមុខងារសំខាន់របស់ iOS 15 មួយនេះ រហូតដល់ចុងរដូវស្លឹកឈើជ្រុះ ជំនួសឱ្យការចេញដំណាលគ្នាជាមួយ iOS 15 តាមផែនការ។ មុខងារ SharePlay អាចនឹងមានប្រយោជន៍នៅក្នុងអំឡុងពេលមានជំងឺ COVID-19 ដោយសារថា វាអាចឱ្យអ្នកប្រើប្រាស់ចែករំលែកវីដេអូ និងតន្ត្រី -ល- តាមរយៈ FaceTime របស់ពួកគេ។ ការចេញឱ្យសាកល្បងនៅលើ iOS beta នៅថ្ងៃអង្គារនេះ មានន័យថាវាអាចនឹងមកដល់ជាផ្លូវការឆាប់ជាងការរំពឹងទុក

    September 22, 2021