- autoadmin
- អន្តរជាតិ
រដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក មានគម្រោងដាក់ការចាក់បង្ការជំងឺ COVID-19 ជាកាតព្វកិច្ចរបស់សិស្ស ដើម្បីឱ្យពួកគេបានត្រឡប់មករៀនដោយផ្ទាល់ប្រកបដោយសុវត្ថិភាព។ អភិបាលរដ្ឋគឺលោក Gavin Newsom បាននិយាយកាលពីថ្ងៃសុក្រថា កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវបានអនុវត្តជាដំណាក់កាល ក្រោយពេលដែល FDA នឹងយល់ព្រមពេញលេញលើការចាក់វ៉ាក់សាំងសម្រាប់កុមារ។ ពោលគឺឥឡូវនេះ FDA ទើបតែបានយល់ព្រមពេញលេញលើការចាក់វ៉ាក់សាំងចំពោះមនុស្សអាយុចាប់ពី ១៦ ឆ្នាំប៉ុណ្ណោះ។ ចំណែកឯការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ក្មេងៗអាយុ ១២ ទៅ ១៥ឆ្នាំ គឺស្ថិតនៅក្រោមការយល់ព្រមក្នុងស្ថានភាពបន្ទាន់ ហើយកុមារអាយុក្រោម ១២ឆ្នាំ គឺកំពុងស្ថិតនៅក្រោមការធ្វើតេស្ដសាកល្បងនៅឡើយ។ ប្រសិនបើលទ្ធផលពី FDA ចេញមកនៅខែមករា កាតព្វកិច្ចចាក់វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា
October 2, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៦,៩៤១ ករណី នៅយប់ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ ដែលជំរុញឱ្យចំនួនឆ្លងសរុបនៅក្នុងរលកទី៤ កើនឡើងដល់ ៧៩៣,១៥០ ករណី។ ទីក្រុងហូជីមិញបន្ដមានការឆ្លងនាំមុខគេ ជាមួយនឹងករណីថ្មីចំនួន ៣,៦៧០ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ១,៧៨៧ ករណី។ ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ១៣៦ ករណី ត្រូវបានប្រកាសនៅថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅវៀតណាម បានកើនឡើងដល់ ១៩,៣៤៧ នាក់។ ចំណែកឯចំនួនសរុបនៃការជាសះស្បើយពីជំងឺ
October 2, 2021 - អន្តរជាតិ
ក្រុមហ៊ុនឱសថអាមេរិក Merck តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានប្រកាសថា ខ្លួនបានបង្កើតថ្នាំប្រឆាំងវីរុសកូរ៉ូណាមួយឈ្មោះថា Molnupiravir ដែលអាចឱ្យអ្នកឆ្លង ឬអ្នកចេញរោគសញ្ញាជំងឺ COVID-19 លេបវាបានដោយផ្ទាល់ ជាមួយនឹងការកាត់បន្ថយហានិភ័យធ្ងន់ធ្ងរ ឬការស្លាប់ចំពោះអ្នកជំងឺមួយចំនួនរហូតដល់ ៥០%។ ពួកគេនិយាយថា វាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មីទាំងអស់ រួមទាំង Delta ដែលជាមេរោគបំប្លែងថ្មីមានការឆ្លងឆាប់រហ័ស និងមានហានិភ័យខ្ពស់ផងដែរ។ ពោលគឺថ្នាំគ្រាប់ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់ នៅពេលដែលអ្នកជំងឺ COVID-19 ឆាប់បានប្រើប្រាស់វាភ្លាមៗ។ អ្នកស្រាវជ្រាវរបស់ Merck បានធ្វើតេស្តសាកស្បងលើអ្នកជំងឺ COVID-19 ប្រមាណជាជិត ៧៦០ នាក់ ដែលមានរោគសញ្ញាចាប់ពីស្រាលទៅមធ្យម ឬយ៉ាងហោចណាមានកត្តា ១ ដែលជំរុញឱ្យពួកគេអាចមានហានិភ័យទៅជាឈឺធ្ងន់ធ្ងរ។ ក្នុងនោះមានតែ
October 2, 2021 - អន្តរជាតិ
សារព័ត៌មានកូរ៉េខាងជើងមួយបាននិយាយថា ប្រទេសរបស់ខ្លួនបានបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះចម្បាំងដែលទើបនឹងអភិវឌ្ឍថ្មីមួយ កាលលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។ កាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាចបាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ បានអនុវត្តការធ្វើតេស្តសាកល្បងនេះ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃប្រព័ន្ធណែនាំ និងបញ្ជាក់ពីចម្ងាយបាញ់របស់មីស៊ីល។ របាយការណ៍នេះក៏បាននិយាយដែរថា មន្រ្តីជាន់ខ្ពស់គណបក្សម្នាក់ឈ្មោះ Pak Jong Chon ដែលជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំលោក គីម ជុងអ៊ុន ក៏បានស្ថិតនៅកន្លែងបាញ់សាកល្បងមីស៊ីលនោះផងដែរ។ ឥឡូវនេះក្រុមអ្នកសង្កេតការណ៍កំពុងតែគិតថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាអនុវត្តការធ្វើតេស្តសាកល្បងនេះ ដើម្បីបង្ហាញពីជំហររបស់ខ្លួនក្នុងការឈានទៅមុខលើការអភិវឌ្ឍមីស៊ីល ទោះបីជាមានសម្ពាធបីបរទេសក៏ដោយ៕ អត្ថបទ៖ លីថា ប្រភព៖ NHK
October 1, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ៧,៩៣៧ ករណី កាលពីថ្ងៃយប់ព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនសរុបនៃជំងឺ COVID-19 នៅក្នុងរលកថ្មីរបស់ខ្លួន កើនឡើងដល់ ៧៨៦,២០៩ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ការស្លាប់ចំនួន ២០៣ ករណី ក៏ត្រូវបានគេកត់ត្រាបន្ថែមផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបទាំងអស់មាន ១៩,៣០១ ករណី ឬស្មើនឹងប្រមាណ ២.៥% នៃករណីជំងឺ COVID-19 ទាំងអស់របស់ខ្លួន។ ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ២៥,៣២២ នាក់
October 1, 2021 - បច្ចេកវិទ្យា
យោងតាមការចុះផ្សាយរបស់ The Verge បានរាយការណ៍ថា Samsung កំពុងចាប់ផ្តើមបន្ថែមការគាំទ្រលើមុខងារ Digital Key ហើយមុខងារនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅប្រទេសកូរ៉េខាងត្បូងមុនគេ ខណៈរថយន្តដំបូងដែលអាចប្រើប្រាស់ជាមួយនឹងមុខងារនេះបាន គឺរថយន្តអគ្គីសនី Genesis GV60 ។ ស្មាតហ្វូនដែលមានគាំទ្រ UWB និង NFC ដូចជា Galaxy S21 Plus និង Ultra, Note 20 Ultra និង Galaxy Z Fold 2 និង 3 នឹងអាចដំណើរការ Digital Car Key
October 1, 2021 - អន្តរជាតិ
ប្រទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងក្លាយជាកាតព្វកិច្ចសម្រាប់បុគ្គលិករដ្ឋាភិបាលសហព័ន្ធទាំងអស់ លើកលែងតែអ្នកដែលមានបញ្ហាសុខភាពមិនអាចទទួលយកវ៉ាក់សាំងប៉ុណ្ណោះ។ ការប្រកាសនេះកើតឡើងខណៈដែលប្រទេសនេះ ព្យាយាមបង្កើនអត្រាចាក់វ៉ាក់សាំងបង្ការ ក្នុងគោលបំណងចាក់ថ្នាំបង្ការដល់ប្រជាជន ៨០% នៅចុងឆ្នាំនេះ។ ជម្រាបដែរថា ម៉ាឡេស៊ីគឺជាប្រទេសដែលបានចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យពលរដ្ឋបានលឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដោយមានប្រជាជនចំនួន ៦១% ក្នុងចំណោមប្រជាជន ៣២ លាននាក់ បានចាក់វ៉ាក់សាំងការពាររួចមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានសេវាកម្មសាធារណៈបាននិយាយថា ការចាក់វ៉ាក់សាំងនឹងត្រូវបានដាក់ជាកាតព្វកិច្ចសម្រាប់បុគ្គលិកសហព័ន្ធ ដើម្បីបង្កើនទំនុកចិត្តសាធារណៈ និងធានាថាសេវាកម្មរបស់រដ្ឋាភិបាលអាចផ្តល់ជូនដោយរលូន៕ អត្ថបទ៖ លីដា ប្រភព៖ Channel
October 1, 2021 - អន្តរជាតិ
អ្នកអភិវឌ្ឍវ៉ាក់សាំង ChulaCov19 ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 មានមូលដ្ឋានលើ mRNA ដំបូងបំផុតរបស់ប្រទេសថៃ កំពុងជំរុញឱ្យរដ្ឋបាលចំណីអាហារនិងឱសថ (FDA) អនុម័តវ៉ាក់សាំងនេះសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដំណាលគ្នានៅពេលដែលប្រទេសថៃនឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋរបស់ខ្លួន។ ពោលគឺអ្នកអភិវឌ្ឍវ៉ាក់សាំង ChulaCov19 ចង់ពឹងផ្អែកខ្លួនឯងនៅក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយរដ្ឋាភិបាលប្រទេសនេះក៏បានត្រៀមថវិកាចំនួន ១ ពាន់លានបាត ដល់អ្នកអភិវឌ្ឍវ៉ាក់សាំងនៅក្នុងកិច្ចការនេះផងដែរ។ វ៉ាក់សាំង ChulaCov19 ដែលមានមូលដ្ឋានលើបច្ចេកទេស mRNA ត្រូវបានបង្កើតឡើងនៅឯសាកលវិទ្យាល័យជូឡាឡុងកន ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត Kiat Ruxrungtham និងក្រុមស្រាវជ្រាវរបស់គាត់។ ប៉ុន្តែលោក Kiat Ruxrungtham បានព្រួយបារម្ភថា ទម្រាំតែវ៉ាក់សាំងនេះអាចទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពី
September 30, 2021 - អន្តរជាតិ
យោងតាមការស្រាវជ្រាវដ៏ធំមួយពីសាកលវិទ្យាល័យ Oxford និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព NIHR បានបង្ហាញថា យ៉ាងហោចណាស់ ៣៧% នៃអ្នកដែលកើតជំងឺ COVID-19 នឹងមានរោគសញ្ញារយៈពេលវែងពី ៣ ទៅ ៦ ខែ បន្ទាប់ពីពួកគេបានឆ្លងជំងឺនេះ។ រោគសញ្ញាទូទៅបំផុតរួមមាន៖ បញ្ហាដកដង្ហើម អស់កម្លាំង ឈឺចាប់ និងថប់បារម្ភ ដែលរោគសញ្ញាទាំងអស់នេះ ត្រូវបានរកឃើញពីការសិក្សាលើមនុស្សជាង ២៧០,០០០ នាក់ ដែលបានជាសះស្បើយពីជំងឺ COVID-19 ។ ប្រភពបាននិយាយថា ភាគច្រើនវានឹងកើតមានលើអ្នកដែលឆ្លងជំងឺ COVID-19 កម្រិតធ្ងន់ធ្ងរ ហើយជាពិសេសគឺស្ត្រីតែម្ដង។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវនេះមិនបានផ្តល់នូវមូលហេតុលម្អិតនៃរោគសញ្ញា
September 30, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨,៧៤៤ ករណី កាលពីយប់ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការកើនឡើងទ្វេដងធៀបនឹងថ្ងៃអង្គារ។ ទីក្រុងហូជីមីញតែមួយ បានកត់ត្រាករណីថ្មីចំនួន ៤,៦៩៩ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង ដែលមានចំនួន ២,៣៨៩ ករណី និងខេត្តដុងណៃ ដែលមាន ៨៩៩ ករណី។ តួលេខថ្មីៗនេះ នាំឱ្យប្រទេសវៀតណាមមានករណីសរុបចំនួន ៧៧៩,៣៩៨ ករណី គិតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។ ការស្លាប់ចំនួន ១៦២ ករណី ក៏ត្រូវបានបញ្ជាក់នៅថ្ងៃពុធម្សិលមិញនេះ ដោយមាន ១១៣ នាក់
September 30, 2021












