- autoadmin
- រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តឆាគុយទាវសរសៃធំស្ពៃក្តោបមកចែកជូន តោះចង់ដឹងថាមានរសជាតិឈ្ងុយឆ្ងាញ់បែបណាយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ស្ពៃក្តោប ១ផ្លែ ប្រេងសម្រាប់ឆា ១ស្លាបព្រាបាយ ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ ស្ករស ៤ស្លាបព្រាកាហ្វេ ទឹកស៊ីអ៉ីវផ្អែម ១ស្លាបព្រាកាហ្វេ ទឹកស៊ីអ៉ីវ ២ស្លាបព្រាបាយ គុយទាវសរសៃធំ ៣០០ក្រាម ទឹកស៊ីអ៉ីវសៀង ១ស្លាបព្រាបាយ ម្រេចម៉ត់ តាមចំណូលចិត្ត ពងមាន់ ៣គ្រាប់ *វិធីធ្វើ ចាក់ប្រេងឆាចូលក្នុងខ្ទះរង់ចាំអោយខ្ទះក្តៅ រួចដាក់ខ្ទឹមសចូលទៅ លីងអោយឈ្ងុយនិងលឿងល្អរួចស្រង់យកខ្ទឹមសឡើង រួចដាក់ស្ពៃក្តោបចូលទៅឆាអោយឆ្អិន ក្រោយមកទៀតដាក់គុយទាវសរសៃធំចូលទៅឆាផ្សំរសជាតិដោយ ស្ករស ទឹកស៊ីអ៉ីវផ្អែម ពងមាន់ ទឹកស៊ីអ៉ីវ
October 10, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីចិនគឺលោក ស៊ី ជីនពីង បាននិយាយថា «ការបង្រួបបង្រួមជាតិ» ជាមួយកោះតៃវ៉ាន់គឺត្រូវតែបំពេញឱ្យបាន ខណៈដែលភាពតានតឹងរវាងទឹកដីទាំង ២ កាន់តែអាក្រក់ឡើងៗ។ លោក ស៊ី បាននិយាយថា ការបង្រួបបង្រួមគួរតែសម្រេចបានដោយសន្តិវិធី ប៉ុន្តែបានព្រមានថា ប្រជាជនចិនមានប្រពៃណីរុងរឿង នៅក្នុងការប្រឆាំងលើការផ្តាច់ខ្លួនណាមួយ។ ការលើកឡើងរបស់លោក ស៊ី គឺជាការឆ្លើយតបទៅកាន់កោះតៃវ៉ាន់ ដែលបាននិយាយថា អនាគតរបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ប្រជាជនរបស់ពួកគេ។ គួរឱ្យដឹងដែរថា កោះតៃវ៉ាន់បានចាត់ទុកខ្លួនថាជារដ្ឋអធិបតេយ្យ ខណៈប្រទេសចិនបានចាត់ទុកតៃវ៉ាន់ថា គ្រាន់តែជាខេត្តដែលបែកបាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំងមិនបានលើកឡើងថា នឹងមានការប្រើប្រាស់កម្លាំង ដើម្បីសម្រេចបាននូវការបង្រួបបង្រួមនេះឡើយ។ ការប្រកាសរបស់លោក ស៊ី ជីនពីង បានកើតឡើង
October 9, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាម្រះព្រៅខ្យងជំពូកទាមកចែកជូន ធារារសជាតិឈ្ងុយឆ្ងាញ់តែម្តង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ខ្យងជំពូកទាបេះសាច់យកសរសៃចេញស្អាត ៥០០ក្រាម ម្ទេសស្រស់ក្រហម ២០គ្រាប់ ម្ទេសខ្មាំង ២៥គ្រាប់ ស្លឹកម្រះព្រៅ ១០០ក្រាម ប្រេងខ្យង ៣ស្លាបព្រាបាយ ទឹកត្រី ១ស្លាបព្រាបាយ ស្ករស ១ស្លាបព្រាបាយ ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ ប្រេងឆា ១ស្លាបព្រាបាយ *វិធីធ្វើ យកស្លឹកម្រះព្រៅមកលាងទឹកអោយស្អាត រួចស្រង់ឡើងអោយស្រស់ទឹក មកម្ទេសនិងខ្ទឹមសបុកចូលគ្នាអោយម៉ត់ល្មម ក្រោយមកទៀតយើងយកប្រេងឆាចាក់ចូលខ្ទះ រួចចាក់ម្ទេសខ្ទឹមដែលបុកដាក់ចូលទៅលីងអោយឈ្ងុយនិងលឿងល្អ ក្រោយមកទៀតដាក់ខ្យងជំពូកទាចូលទៅឆាអោយចូលគ្នាល្អ រួចផ្សំរសជាតិ ប្រេងខ្យង ទឹកត្រី
October 9, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត អូរីអូទឹកដោះគោក្រឡុកមកចែកជូន រសជាតិឆ្ងាញ់មិនចាញ់ហាងល្បីនោះទេ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ការ៉េមរសជាតិអូរីអូ ៤ស្កូប (ស្លាបព្រាការ៉េម) ទឹកដោះគោស្រស់រសជាតិសាប ២០០ក្រាម(សម្រាប់ធ្វើជាទឹកកក) ទឹកដោះគោស្រស់រសជាតិសាប ៥០ក្រាម(សម្រាប់ក្រឡុក) នំអូរីអូ ៦គ្រាប់(សម្រាប់ក្រឡុក) *គ្រឿងផ្សំសម្រាប់លម្អរកែវ ការ៉េមអូរីអូ ៣ស្កូប អូរីអូ ១ សូកូឡា តាមចំណូលចិត្ត *វិធីធ្វើ យកទឹកដោះគោស្រស់ចាក់ចូលក្នុងពុម្ពទឹកកក រួចយកទៅផ្លាសេកន្លែងកករយះពេល ៤ទៅ៥ម៉ោងដើម្បីអោយកករឹងដូចទឹកកក យកកែវសម្រាប់ដាក់អូរីអូក្រឡុក ទៅផ្លាសេក្នុងទូទឹកកកអោយត្រជាក់ខ្លាំងក្រោយមកច្របាញ់ទឹកសូកូឡា ជុំវិញផ្ទៃកែវខាងក្នុង និងមាត់កែវ រួចយកទៅផ្លាសេក្នុងទូទឹកកកន្លែងកកបន្ត ក្រោយមកទៀតយើងដោះយកទឹកដោះគោដែលផ្លាសេកកកចេញដាក់ចូលក្នុងម៉ាស៊ីនក្រឡុក តាមដោយ ការ៉េមអូរីអូ
October 9, 2021 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលប្រទេសប្រេស៊ីលបានរាយការណ៍នៅថ្ងៃសុក្រនេះថា ការស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសរបស់ពួកគេ បានកើនឡើងដល់ ៦០០,៤២៥ ករណី បើទោះបីជាប្រទេសនេះបានមើលឃើញពីការធ្លាក់ចុះនៃការស្លាប់ដោយសារជំងឺ COVID-19 ក៏ដោយ។ ជាមួយគ្នានេះដែរ មានក្រុមពលរដ្ឋជាច្រើននាក់បានមកចូលរួមប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់ ដោយពួកគេបានចងក្រណាត់សនៅឯឆ្នេរសមុទ្ររបស់ទីក្រុង Rio de Janeiro ចំនួន ៦០០ក្រណាត់ ដើម្បីជាទុកជាការចងចាំដល់ជនរងគ្រោះ ហើយក៏មានអ្នកខ្លះទៀតបានធ្វើការតវ៉ាទ្រង់ទ្រាយតូចមួយ ដោយបានលើកឡើងពីការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលប្រេស៊ីល។ ជម្រាបផងដែរថា ការពិតទៅការស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសប្រេស៊ីល បានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយមានអ្នកស្លាប់ជាង ១៦,០០០ នាក់ប៉ុណ្ណោះ នៅក្នុងខែកញ្ញាកន្លងទៅ។ ពោលគឺត្រឹមតែ ១ ភាគ ៥ បើប្រៀបធៀបនឹងខែមេសា
October 9, 2021 - អន្តរជាតិ
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយថា សហរដ្ឋអាមេរិកនឹងបើកទ្វារទទួលអ្នកទស្សនាអន្ដរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ដែលអនុញ្ញាតដោយនិយតករអាមេរិក ឬអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ រំលឹកឡើងវិញដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងដកការរឹតបន្តឹងលើអ្នកដំណើរតាមយន្តហោះចាប់ពីខែវិច្ឆិកា ដែលមកពី ៣៣ ប្រទេសរួមមាន៖ ចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសនៅអឺរ៉ុបភាគច្រើន ប៉ុន្តែកាលនោះខ្លួនមិនបានបញ្ជាក់ថា តើវ៉ាក់សាំងប្រភេទណានឹងត្រូវបានអនុញ្ញាតនោះទេ។ អ្នកនាំពាក្យ CDC បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រនេះថា៖«វ៉ាក់សាំងចំនួន ៦
October 9, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថានឹងចូលនិវត្តន៍ពីឆាកនយោបាយ ហើយលោកក៏នឹងមិនឈរឈ្មោះក្នុងតំណែងណាមួយ នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនោះឡើយ។ គួររំលឹកផងដែរថា មេដឹកនាំវ័យ ៧៦ ឆ្នាំរូបនេះ កាលពីខែមុនបាននិយាយថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសហ្វីលីពីន អនុញ្ញាតឱ្យប្រធានាធិបតីកាន់តំណែងតែ ១ អាណត្តិ ដែលមានរយៈពេល ៦ឆ្នាំ ប៉ុណ្ណោះ។ ប៉ុន្តែម្ដងនេះគាត់បាននិយាយថា គាត់នឹងដកខ្លួនចេញពីនយោបាយ ព្រោះថា គាត់មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រជាជនហ្វីលីពីទេ។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ធ្លាប់ជាតួអង្គ «បុរសខ្លាំង» ដែលបានសន្យាថា លោកនឹងកាត់បន្ថយឧក្រិដ្ឋកម្ម និងដោះស្រាយបញ្ហាវិបត្តិគ្រឿងញៀន នៅពេលដែលលោកបានកាន់តំណែងកាលពីឆ្នាំ២០១៦។
October 4, 2021 - អន្តរជាតិ
អ៊ីតាលី៖ យន្តហោះឯកជនមួយគ្រឿងម៉ូដែល Pilatus PC-12 បានធ្លាក់ចូលទៅក្នុងប្លុកការិយាល័យមួយ នៅឯភាគខាងជើងទីក្រុងមីឡាន របស់ប្រទេសអ៊ីតាលី ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន ៨ នាក់ នៅលើយន្តហោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា យន្ដហោះនោះបានធ្វើដំណើរឆ្ពោះទៅកោះសាឌីនៀ និងបានធ្លាក់បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Linate ។ ចំណែកឯអ្នកបើកយន្ដហោះ គឺជាមហាសេដ្ឋីរ៉ូម៉ានីម្នាក់ឈ្មោះថា Dan Petrescu ដែលមានអាយុ ៦៨ឆ្នាំ ខណៈប្រពន្ធ និងកូនប្រុសរបស់គាត់ សុទ្ធតែបានស្លាប់នៅក្នុងឧបទ្ទវហេតុនោះទាំងអស់។ ឧបទ្ទវហេតុនោះបានបំផ្លាញប្លុកការិយាល័យ និងធ្វើឱ្យឆាបឆេះរថយន្តចតចោលជាច្រើនគ្រឿង ប៉ុន្តែគ្មាននរណាម្នាក់ដែលនៅលើដីបានរងរបួសនោះទេ។ សាក្សីខ្លះបាននិយាយថា យន្ដហោះនោះបានឆាបឆេះមុនពេលធ្លាក់ ហើយក៏បានផ្ទុះឆេះឡើងនៅពេលដែលវាធ្លាក់ដល់ដី។ ឥឡូវនេះការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនោះ ក៏ត្រូវបានចាប់ផ្តើមផងដែរ។
October 4, 2021 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្ដាល (KCNA) បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនឹងដំណើរការឡើងវិញនូវបណ្តាញទំនាក់ទំនងទាំងអស់របស់ខ្លួនជាមួយកូរ៉េខាងត្បូង ចាប់ពីម៉ោង ៩ ព្រឹក នៅថ្ងៃច័ន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ ដោយបានបន្ថែមថា ទីក្រុងព្យុងយ៉ាងជម្រុញឱ្យកូរ៉េខាងត្បូងខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីដាក់ទំនាក់ទំនងអន្តរកូរ៉េឱ្យត្រឡប់មករកផ្លូវដើមវិញ និងដោះស្រាយបញ្ហាសំខាន់ៗ សម្រាប់អនាគតដ៏ភ្លឺស្វាងរវាងប្រទេសទាំង ២ ។ រំលឹកផងដែរថា បណ្តាញទំនាក់ទំនងឆ្លងកាត់ព្រំដែនត្រូវបានកាត់ផ្តាច់ចាប់តាំងពីខែសីហា នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នា។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយកាលពីសប្តាហ៍មុនថា លោកមានឆន្ទៈក្នុងការបើកបណ្តាញទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងសេអ៊ូលនៅដើមខែតុលា ក្នុងគោលបំណងបង្កើតសន្តិភាពនៅលើឧបទ្វីបនេះ។ ប៉ុន្តែកូរ៉េខាងជើងផ្ទាល់ បានបាញ់មីស៊ីលកាលពីខែកញ្ញា ហើយអ្នកសង្កេតការណ៍និយាយថា វានៅតែមិនច្បាស់ថា តើការស្តារឡើងវិញនូវខ្សែទូរស័ព្ទ
October 4, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុន គឺលោក Fumio Kishida (ហ្វ៊ូមីអូ គីស៊ីដា) នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃច័ន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ ហើយរដ្ឋាភិបាលថ្មីរបស់លោកនឹងមានសមាជិកភាគច្រើនជាសម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ហើយនឹងធានាបានថា មូលដ្ឋានគំនិតអភិរក្សរបស់លោក Abe នឹងរក្សាឥទ្ធិពលក្នុងចំណោមគណៈរដ្ឋមន្ត្រីថ្មី។ លោក Fumio Kishida ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ជប៉ុនរូបនេះ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កាលពីសប្តាហ៍មុន ហើយដោយសារតែ LDP មានសំឡេងច្រើននៅក្នុងសភាស្រាប់នោះ វាធ្វើឱ្យលោកអាចឈ្នះគូប្រជែង ៣នាក់ ផ្សេងទៀត និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដូចការរំពឹងទុក។ ក្នុងនាមជាមុខមាត់ថ្មីរបស់ LDP
October 4, 2021












