- autoadmin
- រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត “ទាវស្រួយទ្រង់គ្រឿង” មកចែកជូន បងប្អូនច្បាស់ជាឆ្ងល់ហើយមែនទេ អ្វីទៅជាទាវស្រួយទ្រង់គ្រឿង? គឺជាការដែលយើងយកគុយទាវសរសៃតូចមកបំពងស្រួយក្រឡុកជាមួយគ្រឿងទេសនានាដើម្បីបង្កើនរសជាតិ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ បង្គាស្រស់ ២០០ក្រាម ខ្ទឹមស ឬសជីវ៉ាន់សុយ ម្រេច បុកចូលគ្នាអោយម៉ត់ ១ស្លាបព្រាបាយ គុយទាវសរសៃតូចក្រៀម ៧០ក្រាម ខ្ទឹមក្រហមហាន់ស្តើងៗ ៥គ្រាប់ ជ្រក់ខ្ទឹមសហាន់ល្អិតល្មម ៣គ្រាប់ ស្ករត្នោត ៤ស្លាបព្រាបាយ ទឹកម្ទេស ១ស្លាបព្រាបាយ ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ ទឹកអំពិលទុំ ២ស្លាបព្រាបាយ ទឹកខ្មេះ ១ស្លាបព្រាបាយ ទឹកជ្រក់ខ្ទឹមសថៃ ១ស្លាបព្រាបាយ
October 12, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តមឹកបំពងខ្ទឹមសពិសេសមកចែកជូនរសជាតិផ្អែមឈ្ងុយឆ្ងាញ់ តោះយើងមកមើលគ្រឿងផ្សំ និងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ មឹកបំពង់ ៥០០ក្រាម ខ្ទឹមសចិញ្ច្រាំ ១ចានចង្កឹះ ម្ស៉ៅស៊ុបខ្នរ ២ស្លាបព្រាបាយ ប្រេងសម្រាប់បំពង ៥០០មីលីលីត្រ ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ ជីវ៉ាន់សុយ តាមចំណូលចិត្ត *វិធីធ្វើ យកមឹកមកអង្កន់អោយសប់ល្អ រួចយកទៅប្រឡាក់ជាមួយនិងម៉្សៅស៊ុបខ្នរ ផ្អាប់ទុករយះពេល៣០នាទីក្នុងទូទឹកកក រួចយកទៅចំហុយរយះពេល ១៥នាទី រួចស្រង់ឡើងអោយត្រជាក់និងស្រស់ទឹក ចាក់ប្រេងឆាចូលក្នុងខ្ទះ រង់ចាំអោយក្តៅរួចយកខ្ទឹមសចូលទៅបំពងអោយស្រួយនិងលឿងល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់ ក្រោយមកទៀតយកមឹកដែលបានចំហុយចូលទៅបំពងអោយលឿងល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់ ក្រោយមកទៀតយើងយកមឹករៀបដាក់ចាន រោយពីលើដោយខ្ទឹមសបំពងនិងជីវ៉ាន់សុយជាការស្រេច។
October 12, 2021 - អន្តរជាតិ
យោងតាមការស្ទង់មតិមួយរបស់ប្រទេសជប៉ុនបានបង្ហាញថា អ្នកជំងឺ ១នាក់ ក្នុងចំណោម ៤នាក់ ដែលធ្លាប់ឆ្លងជំងឺ COVID-19 អាចនឹងមានរោគសញ្ញាជាប់ខ្លួនរយៈពេលវែង ចាប់តាំងពីបានឆ្លងជំងឺ ឬបានជាពីជំងឺ COVID-19 ។ វាជាលទ្ធផលរួមគ្នាដោយមជ្ឈមណ្ឌលជាតិសម្រាប់សុខភាព និងវេជ្ជសាស្ត្រសកល និងអ្នកស្រាវជ្រាវដទៃទៀត ដែលបានស្ទង់មតិពលរដ្ឋចំនួន ៤៥៧ នាក់ ដែលបានជាសះស្បើយពីជំងឺ COVID-19 ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយនៅក្នុងចំណោមពួកគេគឺមានអាយុចន្លោះពី ២០ ទៅ ៧០ឆ្នាំ។ អ្វីដែលសំខាន់គឺគេបានរកឃើញថា ស្ត្រីប្រឈមជាមួយបញ្ហារោគសញ្ញារយៈពេលវែងច្រើនជាងបុរស។ ការស្ទង់មតិបានបង្ហាញថា ២៦.៣% នៃពួកគេមានរោគសញ្ញាអស់កម្លាំង, ៧.៧% មានបញ្ហាជាមួយនឹងក្លិន, ៦.៦%
October 11, 2021 - អន្តរជាតិ
វៀតណាម៖ ប៉ុន្មានរយៈចុងក្រោយនេះគេឃើញថា នៅក្នុងបណ្ដាញសង្គម Facebook មានការចែកចាយរំលែកនូវរូបភាពប្ដីប្រពន្ធ និងឆ្កែសំណព្វប៉ុន្មានក្បាលរបស់គាត់ ដោយក្នុងនោះគេឃើញថា ម្ចាស់ឆ្កែបានដឹកពួកវាដោយក្ដីស្រឡាញ់ បើទោះបីជាពួកគាត់ទាំង ២នាក់ ត្រូវជិះម៉ូតូមានឥវ៉ាន់សំពីងសំពោងក៏ដោយ និងមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ។ រូបភាពប៉ុន្មានសន្លឹកនោះបានទាក់ចិត្តអ្នកលេងបណ្ដាញសង្គមជាច្រើន ជាពិសេសគឺអ្នកដែលស្រឡាញ់សត្វចិញ្ចឹម ប៉ុន្តែយ៉ាងណាក៏ដោយ នៅមានមនុស្សតិចណាស់ដែលបានដឹងរឿងរ៉ាវដ៏សង្វេគចិត្តមួយ នៅពីក្រោយរូបភាពប្ដីប្រពន្ធ និងសត្វឆ្កែដ៏កម្សត់ទាំងនោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានរាយការណ៍ថា ការពិតទៅរូបភាពទាំងអស់នោះ ត្រូវបានគេថតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅពេលដែលលោក Pham Minh Hung អាយុ ៤៩ឆ្នាំ និងភរិយា បានធ្វើដំណើរពីខេត្ត Long An ទៅទីក្រុង Ca
October 11, 2021 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឱ្យមន្រ្តីនៅក្រោមបង្គាប់ ត្រូវផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ប្រជាជន ខណៈស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក គីម បានធ្វើការអំពាវនាវបែបនេះនៅថ្ងៃខួបលើកទី៧៦ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលប្រារព្ធឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ លោក គីម បានវិភាគទៅលើភាពលំបាករបស់ពលរដ្ឋ និងបានអំពាវនាវឱ្យមានការឯកភាពជាតិតែមួយ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលកំពុងមានស្ថានភាពមិនល្អស្រាប់។ ក្រុមអ្នកវិភាគនិយាយថា លោក គីម កំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកបំផុតនៃការកាន់អំណាចជិត ១០ ឆ្នាំរបស់គាត់ ដោយសារគាត់បានបរាជ័យក្នុងការយកឈ្នះឱ្យបាននូវការបន្ធូរបន្ថយទណ្ឌកម្ម នៅក្នុងកិច្ចប្រជុំកំពូលរបស់គាត់ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ និង ២០១៩ បន្ទាប់មកគឺការបិទព្រំដែនប្រទេសកូរ៉េខាងជើងទាំងមូល នៅចំពេលមានជំងឺរាតត្បាត
October 11, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសចិនកំពុងអនុវត្តច្បាប់ថ្មីមួយ ដែលហាមឃាត់ក្មេងអាយុក្រោម ១៨ឆ្នាំ មិនឱ្យលេងវីដេអូហ្គេមលើសពី ៣ ម៉ោង ក្នុងមួយសប្ដាហ៍នោះទេ នៅក្នុងអ្វីដែលខ្លួនហៅថា ជាការកាត់ផ្ដាច់ការញៀនលេងហ្គេមរបស់ក្មេងៗ ប៉ុន្តែក្រុមអ្នកលេងហ្គេមអនឡាយមួយចំនួន ពិសេសពី Streamer មិនសប្បាយចិត្តចំពោះការអនុវត្តនេះទេ។ ការពិតទៅច្បាប់នេះត្រូវបានដាក់ចេញកាលពីខែសីហាមកម្ល៉េះ ខណៈបណ្ដាញផ្សព្វផ្សាយយក្សមួយបាននិយាយថា វានៅតែមានចន្លោះប្រហោង ហើយគួរតែលុបភាពចន្លោះប្រហោងនោះចេញ។ កាសែត People’s Daily បាននិយាយថា បណ្ដាញដោះដូរហ្គេមអនឡាញជាច្រើនបានប្រើវិធីសាស្ត្រដូចជា ការជួលគណនី និង ការលក់ជាដើម ដែលធ្វើឱ្យក្មេងៗអាចទិញ ហើយចូលលេងហ្គេមបានដោយសេរី ដោយមិនចាំបាច់ភ័យខ្លាចការរឹតត្បឹតដោយសារពួកគេមិនគ្រប់អាយុនោះទេ។ ថ្វីបើមានបណ្ដាញជួញដូរហ្គេមមួយចំនួនបាននិយថា ពួកគេបានធ្វើការទប់ស្កាត់ចរាចរបែបនេះក៏ដោយ
October 11, 2021 - កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៣,៥១៣ ករណី កាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងរលកឆ្លងបច្ចុប្បន្នមានដល់ ៨៣៥,០៣៧ ករណី ខណៈវាក៏ជាតួលេខទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេល ៨៦ថ្ងៃ កន្លងមកនេះ។ ការស្លាប់ចំនួន ១១៣ ករណី ក៏ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យផងដែរ ដែលធ្វើឱ្យចំនួននៃការស្លាប់ទាំងអស់មានដល់ ២០,៥៥៥ ករណី ដែលស្មើនឹង ២.៤% នៃចំនួនករណីឆ្លងទាំងអស់។ ទន្ទឹមនឹងនេះ អ្នកជំងឺ COVID-19 ចំនួន ២១,៣៩៨ នាក់
October 11, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តមុខម្ហូបថ្មីមកចែកជូននោះគឺ ស្លរស៊ុបបង្គាលាក់ខ្លួនមកចែកជូន តោះយើងទៅស្វែងរកខ្លូនបង្គាទាំងអស់គ្នា៖ *គ្រឿងផ្សំ ដុំស៊ុបខ្នរ ២ដុំ បង្គា ២០០ក្រាម សាច់ជ្រូកចិញ្ច្រាំ ២០០ក្រាម ឆៃថាវហាន់សម្រាប់ស្លរ ១០០ក្រាម ការ៉ុតហាន់សម្រាប់ស្លរ ១០០ក្រាម ស្ពៃបូកគោ ១០០ក្រាម ឃិនឆាយ ១០ក្រាម *វិធីធ្វើ ជាដំបូងយើងយកសាច់ជ្រូកចិញ្រ្ចាំមកខ្ចប់បង្គាអោយស្អាតល្អ ក្រោយមកទៀតដាក់ឆ្នាំងដាំទឹកចំនួន២លីត្រ រងចាំអោយពុះរួចដាក់ ដុំស៊ុបខ្នរកូរអោយរលាយ រួចដាក់សាច់ជ្រូកដែលខ្ចប់បង្គាចូលទៅ តាមដោយការ៉ុតឆៃថាវ រំងាស់អោយបន្លែឆ្អិនល្អ តាមដោយស្ពៃបូកគោរងចាំអោយពុះភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់ឃិនឆាយបិតភ្លើងដួសដាក់ចានជាការស្រេច។
October 10, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនដែលនិយមទទួលទានមឹកថ្ងៃនេះដែរយើងមានរូបមន្តញាំមឹកពិសេសមកចែកជូន ធានារសជាតិឆ្ងាញ់មិនចាញ់ហាងល្បីឡើយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ មឹកបំពង់មានពង ១០ក្បាល ម្ទេសស្រស់ ១៥គ្រាប់ ខ្ទឹមស ១០ក្រាម ឬសជីវ៉ាន់ស៊ុយ ៣ឬស ទឹកស្ករ ½ ចានចង្កឹះ ទឹកត្រី ១ចានចង្កឹះ ទឹកក្រូចឆ្មា ៤ផ្លែធំ ទឹកជ្រក់ខ្ទឹម 1/2 ចានចង្កឹះ ជីបារាំង ៣ដើម ឃិនឆាយ ៣ដើម ខ្ទឹមក្រហមផ្លែធំហាន់ស្តើងៗ ១ផ្លែ ស្ពៃក្តោបស្រួយសម្រាប់លំអរចាន *វិធីធ្វើ ជាដំបូងយើងនាំយកមឹកមកអង្កន់ល្មម អោយពេញមឹក រួចរៀបមឹកដាក់ចានរោយដោយឃិនឆាយរួចយកទៅចំហុយប្រមាណជា ១៥នាទី
October 10, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានមុខម្ហូបថៃមកចែកជូននោះគឺ ស្លរកាពិត្រីកន្ធរ រឺ ថៃហៅថា ទុំភ្លង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ត្រីកន្ធរភ្លាស់យកតែសាច់ចៀនអោយឆ្អិន ៣ក្បាល សាច់ជ្រូកបីជាន់ហាន់ជាចំនិតតូចល្មមស្លរ ១០០ក្រាម បង្គាហាន់ល្អិតតួចៗ ៨០ក្រាម ម្រេចស ½ ស្លាបព្រាកាហ្វេ ខ្ទឹមក្រហមហាន់ល្អិតស្តើងៗ ២ស្លាបព្រាបាយ កាពិ ១ស្លាបព្រាបាយ ទឹកស៊ុប ១លីត្រ ទឹកអំពិលទុំ ២ស្លាបព្រាបាយ ស្ករត្នោត ១ស្លាបព្រាបាយ ទឹកត្រី ២ស្លាបព្រាបាយ ស្លឹកខ្ទឹមហាន់ពីរថ្នាំងដៃ ៣០ក្រាម *វិធីធ្វើ ជាដំបូងយើងយក ម្រេចស
October 10, 2021












