កូវីដ-១៩

ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣,៥១៣ ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃតិចបំផុតក្នុងរយៈពេលជិត ៣ ខែកន្លងមកនេះ

BY
autoadmin
October 11, 2021

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៣,៥១៣ ករណី កាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងរលកឆ្លងបច្ចុប្បន្នមានដល់ ៨៣៥,០៣៧ ករណី ខណៈវាក៏ជាតួលេខទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេល ៨៦ថ្ងៃ កន្លងមកនេះ។ ការស្លាប់ចំនួន ១១៣ ករណី ក៏ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យផងដែរ ដែលធ្វើឱ្យចំនួននៃការស្លាប់ទាំងអស់មានដល់ ២០,៥៥៥ ករណី ដែលស្មើនឹង ២.៤% នៃចំនួនករណីឆ្លងទាំងអស់។

ទន្ទឹមនឹងនេះ អ្នកជំងឺ COVID-19 ចំនួន ២១,៣៩៨ នាក់ ត្រូវបានប្រកាសជាសះស្បើយ ដែលនាំឱ្យការជាសះស្បើយទាំងអស់មានដល់ ៧៨២,១៩៩ ករណី។ គិតមកទល់នឹងពេលនេះ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋជាង ៣៨.២ លាននាក់ ហើយមានពលរដ្ឋជាង ១៤.៩ លាននាក់ បានចាក់វ៉ាក់សាំងបង្ការពេញលេញ។ ឥឡូវនេះក្រសួងដឹកជញ្ជូនរបស់វៀតណាមបានសម្រេចចាប់ផ្តើមការហោះហើរជារៀងរាល់ថ្ងៃ លើផ្លូវចំនួន ១៩ រួមទាំងផ្លូវមួយរវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញចាប់ពីថ្ងៃអាទិត្យ ដោយសារមើលឃើញពីការធ្លាក់ចុះនៃករណីថ្មីៗនារយៈពេលចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: