autoadmin
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា លោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក គីម ជុងអ៊ុន ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការកិច្ចការរដ្ឋ (SAC) ដែលជាស្ថាប័នកំពូលរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងការរុះរើក្នុងចំនួនច្រើនមួយដែលត្រូវបានអនុម័តដោយសភា។ យ៉ាងណាក៏ដោយ ពុំមាននរណាម្នាក់ដែលជាសមាជិកគណៈកម្មការត្រូវបានបណ្តេញចេញនោះឡើយ ហើយគណៈកម្មការនេះ គឺជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក។ ជម្រាបផងដែរថា ជារឿយៗលោកស្រី គីម យ៉ូចុង តែងតែនៅក្បែរបងប្រុសរបស់គាត់ រួមទាំងនៅឯកិច្ចប្រជុំកំពូលរបស់លោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងត្បូងលោក មូន ចេអ៊ីន

    September 30, 2021
  • អន្តរជាតិ

    អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានគេរាយការណ៍ថា បានឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលជាបក្សកាន់អំណាចរបស់ប្រទេសជប៉ុន ហើយវាស្ទើរតែធានាបានទាំងស្រុងថា គាត់នឹងស្នងតំណែងពីនាយករដ្ឋមន្រ្តី Yoshihide Suga នៅប្រមាណជា ៣ ថ្ងៃខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ លោក Fumio Kishida បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កាលពីថ្ងៃពុធ បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Yoshihide Suga បានប្រកាសនៅខែនេះថា គាត់នឹងចុះចេញពីតំណែង នៅពេលដែលការគាំទ្រចំពោះលោកមានការធ្លាក់ចុះ។ អ្នកឈ្នះការបោះឆ្នោតជាមេដឹកនាំ

    September 29, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កំពូលស្ដេចប្រដាល់គឺលោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) នៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះបាននិយាយថា លោកនឹងចូលនិវត្តន៍ពីអាជីពជាអ្នកប្រដាល់ ដើម្បីផ្តោតលើការប្រកួតនៅលើឆាកនយោបាយវិញ ក្រោយពេលលោកបានបង្ហាញពីបំណងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន នៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ខាងមុខនេះ។ លោកបាននិយាយនៅក្នុងសារជាវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា វាដល់ទីបញ្ចប់នៃអាជីពជាអ្នកប្រដាល់របស់លោក ហើយលោកក៏មិនធ្លាប់គិតថានឹងមានថ្ងៃនេះទេ។ គួរឱ្យដឹងដែរថា ប៉ាក់គីអៅ ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដោយលោកបានគាំទ្រសង្គ្រាមបង្ហូរឈាមរបស់មេដឹកនាំរូបនេះ និងបំណងរបស់គាត់ក្នុងការដាក់ចេញនូវទោសប្រហារជីវិតឡើងវិញ។ ប៉ុន្តែទំនាក់ទំនងនយោបាយរបស់ពួកគេកាន់តែអាក្រក់ទៅៗ បន្ទាប់ពីលោក ប៉ាក់គីអៅ

    September 29, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលរបស់ប្រទេសថៃតាមរយៈអ្នកនាំពាក្យរងលោក Ratchada Thanadirek បានអំពាវនាវអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អ ឱ្យចូលរួមធ្វើការសាកល្បងវ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតឡើងពីថ្នាំជក់ដំបូងបំផុតរបស់ប្រទេសថៃ នៅក្នុងដំណាក់កាលទី១ របស់ខ្លួន។ ការប្រកាសនេះគឺដើម្បីទទួលយកអ្នកស្ម័គ្រចិត្តបន្ថែម សម្រាប់ការតេស្តវ៉ាក់សាំង Baiya Sars CoV-2 Vax 1 ដំណាក់កាលទី១ នៅឯមន្ទីរពេទ្យជូឡាឡុងកន និងវិទ្យាស្ថាន Saowapa របស់កាកបាទក្រហមថៃ។ ដើម្បីចូលរួមក្នុងការសាកល្បងនេះ អ្នកស្ម័គ្រចិត្តត្រូវមានសុខភាពល្អ អាយុចន្លោះពី ១៨-៧៥ ឆ្នាំ ហើយមិនធ្លាប់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ណាមួយឡើយ។ គិតមកទល់ពេលនេះ ចំនួនអ្នកអ្នកស្ម័គ្រចិត្តនៅមានកំណត់នៅឡើយ ដោយសារថាពលរដ្ឋមួយចំនួនមិនបានបំពេញតាមលក្ខខណ្ឌចាំបាច់នោះទេ។ ជម្រាបដែរថា

    September 28, 2021
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple កំពុងដំណើរការកម្មវិធីផែនទីជាប្រភេទ Three-dimensional ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទាញពង្រីងមើលទីតាំងនៅតាមផ្លូវធ្វើដំណើរជាប្រភទេស 3D សម្រាប់ទីក្រុងធំៗមួយចំនួន។ ទីក្រុងដែលអាចប្រើប្រាស់ផែនទី 3D នេះបានមានដូចជា៖ ទីក្រុង London, New York, San Francisco និង Los Angeles ហើយ Washington DC, San Diego និង Philadelphia នឹងមកដល់នៅចុងឆ្នាំនេះ ខណៈទីក្រុង Montreal, Toronto និង Vancouver របស់ប្រទេសកាណាដានឹងមកដល់នៅឆ្នាំក្រោយ។ នៅក្នុងផែនទី

    September 28, 2021
  • បច្ចេកវិទ្យា

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រសួងការពារជាតិរបស់ប្រទេសលីទុយអានី បានព្រមានពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការទិញទូរស័ព្ទដៃចិន ហើយសម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្រាប់ គួរតែបោះទូរស័ព្ទទាំងអស់នោះចោល ដោយសារពួកគេបានរកឃើញថា ឧបករណ៍ទាំងនោះមានបំពាក់មុខងារតាមដាន និងចាប់យកព័ត៌មានពីអ្នកប្រើប្រាស់ (Censorship) ។ វាបានរកឃើញថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi បានបំពាក់មុខងារនោះ ហើយវានឹងបិទនូវរាល់ពាក្យដូចជា៖ «ដោះលែងទីបេ» «ឯករាជ្យភាពកោះតៃវ៉ាន់» និង«ចលនាប្រជាធិបតេយ្យ» ជាដើម។ មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណេតរបស់ប្រទេសលីទុយអានីបាននិយាយថា ស្មាតហ្វូនម៉ូឌែល Mi 10T 5G របស់ក្រុមហ៊ុន Xiaomi ដែលលក់ទៅតំបន់អឺរ៉ុប បានបិទចោលនូវមុខងារចាប់សញ្ញានោះ ប៉ុន្តែកម្មវិធីតាមដាននោះ អាចនឹងបញ្ជាឱ្យដំណើរការពីចម្ងាយវិញបាន។ ស្មាតហ្វូននោះមានសមត្ថភាព encrypt ទិន្នន័យអ្នកប្រើប្រាស់

    September 28, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩,៣៤២ ករណី កាលពីយប់ថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 នៅក្នុងរលកឆ្លងចុងក្រោយនេះកើនដល់ ៧៦១,៥២៨ ករណី។ តំបន់ទាំង ៣ ដែលមានករណីថ្មីច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៤,១៣៤ ករណី, ខេត្តប៊ិញឌួងមាន ៣,៧៩៣ ករណី និងខេត្តដុងណៃមាន ៦១៦ ករណី។ អ្នកជំងឺចំនួន ១០,៥២៨ នាក់ ក៏ត្រូវបានប្រកាសថាបានជាសះស្បើយផងដែរ ដែលនាំឱ្យករណីជាសះស្បើយសរុបមានដល់ ៥៣៨,៤៥៤ ករណី។ ចំណែកឯចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនឡើងដល់

    September 28, 2021
  • រថយន្ត

    យោងតាមការចុះផ្សាយរបស់ Engadget បានរាយការណ៍ថា ក្រុមហ៊ុន Tesla បានចាប់ផ្តើមដាក់ចេញនូវមុខងារ Full Self-Driving Beta ដែលនឹងអនុញ្ញាតឱ្យម្ចាស់រថយន្ត Tesla អាចសាកល្បងមុខងារបើកបរដោយស្វ័យប្រវត្តិមួយនេះ មុនពេលការចេញឱ្យប្រើប្រាស់កាន់តែទូលំទូលាយ។ ពោលគឺក្រុមហ៊ុន Tesla នឹងផ្ដល់ជូនប៊ូតុង FSD Beta ដល់ម្ចាស់រថយន្តណាម្នាក់ ដែលមានពិន្ទុបើកបរល្អ (high safety score) ខណៈក្រុមហ៊ុននឹងវាយតម្លៃឥរិយាបថបើកបរដូចជា៖ ការចាប់ហ្វ្រាំង ការបត់ស្តាំ ឬការបត់ក្រោយ រយៈពេលមួយសប្តាហ៍ជាមុនសិន ដើម្បីកាត់បន្ថយឱកាសនៃការប៉ះទង្គិចផ្សេងៗ។ ការប្រកាសនេះនឹងជួយបង្កើនចំណាប់អារម្មណ៍ដល់មុខងារ Full Self Driving និងជួយឱ្យក្រុមហ៊ុន Tesla អាចកែលម្អប្រព័ន្ធរបស់ខ្លួន

    September 27, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការដកចេញនូវស្ថានភាពគ្រាអាសន្នរបស់ខ្លួន សម្រាប់ខេត្តមួយចំនួននៅចុងខែកញ្ញានេះ ដោយសារការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះជាបន្ដបន្ទាប់។ ជាក់ស្ដែងទីក្រុងតូក្យូ បានរាយការណ៍ពីករណីថ្មីចំនួន ២៩៩ ករណី កាលពីថ្ងៃអាទិត្យ ដែលជាការឆ្លងក្រោម ១,០០០ ករណី ក្នុងរយៈពេល ១១ ថ្ងៃជាប់ៗគ្នាមកនេះ ហើយនៅទូទាំងប្រទេសមានករណីសរុបចំនួន ២,១០០ ករណី កាលពីថ្ងៃអាទិត្យ។ គួរឱ្យដឹងដែរថា ស្ថានភាពអាសន្នបច្ចុប្បន្នរបស់ប្រទេសជប៉ុន ត្រូវបានដាក់សម្រាប់ទីក្រុងតូក្យូ និងខេត្តចំនួន ១៨ ផ្សេងទៀត។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Tamura Norihisa មានប្រសាសន៍ថា ស្ថានភាពនៃការឆ្លងជំងឺ COVID-19 បានឈានដល់ដំណាក់កាលមួយ

    September 27, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមកាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-10 ថ្មីក្នុងសហគមន៍ចំនួន ១០,០១១ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយកើនដល់ ៧៥២,១៨៦ ករណី។ ក្នុងនោះផងដែរ អ្នកជំងឺចំនួន ១១,៤៧៧ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយ ដែលធ្វើឱ្យការជាសះស្បើយសរុបចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមានដល់ ៥៧២,៩២៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ រយៈពេល ៥ខែ ចាប់តាំងពីរលកឆ្លងទី០៤ បានវាយប្រហារប្រទេសវៀតណាម ប្រទេសនេះបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ ចេញពីក្នុងខេត្តក្រុងចំនួន ៦២ ក្នុងចំណោមខេត្តក្រុងទាំង ៦៣

    September 27, 2021