autoadmin
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសចុងក្រោយបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងពិចារណាដកការរឹតត្បឹតប្រឆាំងនឹងជំងឺ COVID-19 បើទោះបីជាចំនួនករណីថ្មីនៃជំងឺ COVID-19 កាន់តែកើនឡើងក៏ដោយ។ ទីក្រុងសេអ៊ូលកំពុងព្យាយាមធ្វើឱ្យការផ្ទុះឡើងជាលើកទី៤ នៃជំងឺ COVID-19 និងធំបំផុតរបស់ប្រទេសស្ថិតក្រោមការគ្រប់គ្រង ខណៈការឆ្លងថ្មីក្នុងស្រុកបានកើនឡើងជាង ២,១០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នេះបើយោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺរបស់កូរ៉េ (KDCA) ។ ទីក្រុងសេអ៊ូលនៅតែស្ថិតក្រោមការរឹតត្បិតកម្រិត៤ ដែលជាការរឹតត្បឹតដ៏តឹងរឹងដែលប្រទេសនេះកំពុងអនុវត្ត ហើយការប្រមូលផ្តុំមនុស្សចាប់ពី ៥ នាក់ឡើងទៅ គឺមិនត្រូវបានអនុញ្ញាតនោះទេ។ អាជ្ញាធរក៏បានបារម្ភដែរថា ថ្ងៃបុណ្យ Chuseok Thanksgiving របស់កូរ៉េ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ

    September 9, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធា ដើម្បីរំលឹកខួបលើកទី៧៣ នៃការបង្កើតរដ្ឋកុម្មុយនិស្តរបស់ពួកគេ ប៉ុន្តែអ្វីដែលប្លែកជាងឆ្នាំរាល់ដងនោះគឺថា ពួកគេមិនបានបង្ហាញពីមីស៊ីលផ្លោងធំណាមួយឡើយ ប៉ុន្តែមានការបង្ហាញពីការដើរក្បួនទាហាន និងបុគ្គលិកក្នុងឈុតការពារ ឬឈុតហាសម៉ាត (hazmat) ជំនួសទៅវិញ។ បើតាមរូបភាពក៏បានបង្ហាញដែរថា មេដឹកនាំលោក គីម ជុងអ៊ុន មើលទៅដូចជាស្រកសាច់ជាងមុន ហើយគាត់បានដើរអមសងខាងដោយកូនសិស្សក្មេងៗ និងមានថ្នាក់ដឹកនាំដើរតាមពីក្រោយ។ ជម្រាបផងដែរថា ប្រទេសកូរ៉េខាងជើងកំពុងជួបវិបត្តិកង្វះស្បៀងអាហារ និងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារការរីករាលដាលនៃជំងឺ COVID-19 ។ ការពិតទៅគឺប្រទេសកូរ៉េខាងជើង មិនទាន់បានរាយការណ៍អំពីករណីជំងឺ COVID-19 ណាមួយឡើយ ប៉ុន្តែការបិទទ្វារប្រទេសតាំងតែពីមានការផ្ទុះឡើងលើកដំបូង បានធ្វើឱ្យប្រទេសនេះកាន់តែនៅឯកោពីគេ ជាពិសេសគឺទំនាក់ទំនងព្រំដែនជាមួយនឹងប្រទេសចិន។ ផ្នែកមួយនៃក្បួនដង្ហែរមានដូចជាឈុតហាសម៉ាតពណ៌ទឹកក្រូច និងរបាំងមុខ

    September 9, 2021
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានជំរុញឱ្យមានការបញ្ឈប់ជាសកល លើការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ រហូតដល់ឆ្នាំក្រោយ និងបាននិយាយថា វ៉ាក់សាំងបន្ថែមទាំងនេះគួរតែត្រូវបានបញ្ជូនទៅប្រទេសដែលមានប្រាក់ចំណូលទាប មិនមែនសម្រាប់អ្នកដែលទទួលបានវ៉ាក់សាំងរួចហើយនោះទេ។ លោកបាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃពុធថា៖«ខ្ញុំសូមអំពាវនាវឱ្យមានការពន្យារពេលការចាក់ដូសទី៣ ពន្យារពេលយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំនេះ ដើម្បីឱ្យប្រទេសនីមួយៗអាចចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៤០% នៃប្រជាជនសរុបរបស់ខ្លួន»។ លោក Tedros Adhanom Ghebreyesus បានបន្ថែមថា នៅពេលដែលប្រទេសអ្នកមានស្ទើរតែទាំងអស់សម្រេចបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១០% ហើយ ២ ភាគ ៣ នៃពួកគេខ្លះ បានសម្រេចការចាក់វ៉ាក់សាំងរហូតដល់ ៤០% នៃប្រជាជនសរុបរបស់ពួកគេ «គឺគ្មានប្រទេសដែលមានប្រាក់ចំណូលទាបណាមួយ អាចសម្រេចបានគោលដៅនោះទេ»។ ប្រធានអង្គការសុខភាពពិភពលោករូបនេះក៏បានទទួលស្គាល់ដែរថា

    September 9, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុននឹងពន្យារពេលស្ថានភាពគ្រាអាសន្នរបស់ខ្លួន នៅក្នុងខេត្តចំនួន ១៩ រួមទាំងទីក្រុងតូក្យូ និងអូសាកា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ការផ្លាស់ប្តូរនេះបានធ្វើឡើងនៅមុនពេលការផុតកំណត់នៃស្ថានភាពគ្រាអាសន្ន សម្រាប់ខេត្តចំនួន ២១ និងការរឹតត្បឹតកម្រិតស្រាលសម្រាប់ខេត្តចំនួន ១២ ផ្សេងទៀត ដែលនឹងចូលមកដល់នៅថ្ងៃទី ១២ ខែកញ្ញា ខាងមុខនេះ។ ក្នុងចំណោមខេត្តដែលស្ថិតនៅក្រោមស្ថានភាពគ្រាអាសន្ន ខេត្តមីយ៉ាហ្គី និងអូកាយ៉ាម៉ា នឹងត្រូវប្ដូរមកជាការរឹតត្បឹតកម្រិតស្រាល។ ការរឹតត្បឹតកម្រិតស្រាលត្រូវបានគេរំពឹងថា នឹងត្រូវរក្សាទុកនៅក្នុងខេត្តចំនួន ៦ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខណៈដែលខេត្តតូយ៉ាម៉ា យ៉ាម៉ាណាស៊ី អ៊ីហ៊ីមិ កូឈី សាហ្គា និងណាហ្គាសាគី នឹងត្រូវដកចេញការរឹតត្បឹតទាំងអស់។

    September 9, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១២,៦៦៣ ករណី កាលពីថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺធ្លាក់ចុះចំនួន ១,៥៣០ ករណី ពីថ្ងៃអង្គារ។ ទីក្រុងហូជីមិញបានរកឃើញករណីថ្មីចំនួន ៧,៣០៨ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,១៧២ ករណី និងខេត្តដុងណៃ ៨១៤ ករណី។ តួលេខថ្មីៗនេះបាននាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបរបស់វៀតណាមចាប់តាំងពីដើមឆ្នាំមុន មានដល់ ៥៦៣,៦៧៦ ករណី។ ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ៣៣៥ ករណី

    September 9, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះពន្ធនាគារមួយនៅប្រទេសឥណ្ឌូណេស៊ី នៅព្រឹកព្រលឹមថ្ងៃពុធនេះ នៅពេលដែលអ្នកទោសភាគច្រើនកំពុងដេកលង់លក់ ដែលធ្វើឱ្យមនុស្សចំនួន ៤១ នាក់ និងរាប់សិបនាក់ផ្សេងទៀតត្រូវរងរបួស។ អគ្គិភ័យនៅខេត្ត Banten បានផ្ទុះឡើងនៅវេលាម៉ោង ១ ដល់ម៉ោង ២ ទៀបភ្លឺ នៅពន្ធនាគារ Tangerang Prison Block C ដែលពួកគេសុទ្ធតែជាអ្នកទោសពាក់ព័ន្ធនឹងគ្រឿងញៀន។ វាត្រូវបានពន្លត់នៅម៉ោងប្រហែល ៣ ព្រឹក ប៉ុន្តែជាអកុសលមានមនុស្សមួយចំនួន ត្រូវបាត់បង់ជីវិតដោយសារអគ្គិភ័យនេះ។ ពន្ធនាគារនៅទីក្រុង

    September 8, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ ដ៏ខ្លាំងក្លាមួយ បានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក ដែលបណ្ដាលឱ្យមានការខូចខាតមួយចំនួន ហើយយ៉ាងហោចណាស់មានពលរដ្ឋម្នាក់បានស្លាប់។ គ្រោះរញ្ជួយដីនេះបានវាយប្រហារចំងាយ ២០.៩ គីឡូម៉ែត្រ នៅតំបន់ខ្លះនៃភាគពាយ័ព្យក្រុង Acapulco ដែលជារមណីយដ្ឋានឆ្នេរធំបំផុតរបស់ម៉ិកស៊ិក និងជាកំពង់ផែសមុទ្រដ៏សំខាន់មួយនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ហើយវាក៏បានវាយប្រហារទៅរដ្ឋធានី Mexico City ផងដែរ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា ដំបូងការរញ្ជួយមានកម្រិត ៧.៤ រ៉ិចទ័រ ហើយក្រោយមកបានធ្លាក់ចុះបន្ដិចនៅត្រឹម ៧.០ រ៉ិចទ័រ ប៉ុន្តែពួកគេរំពឹងថា អាចនឹងមានការខូចខាត ឬការបាត់បង់ជាច្រើនជាងនេះទៀត។ ទោះជាយ៉ាងណាក៏ដោយ លោក Héctor Astudillo ដែលជាអភិបាលរដ្ឋ Guerrero បាននិយាយថា ពុំមានការខូចខាតច្រើននោះទេនៅក្នុងការរញ្ជួយដីនេះ

    September 8, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា មូលនិធិជំនួយសហគមន៍ទីក្រុងបាងកក (Bangkok Community Help Foundation) ដែលជាអង្គការសប្បុរសធម៌មួយ បានបើកការធ្វើតេស្ដរកជំងឺ COVID-19 ដ៏ធំមួយ នៅឯតំបន់អនាធិបតេយ្យ Khlong Toei ដើម្បីកំណត់អត្តសញ្ញាណករណីថ្មីៗ ជួយសម្រាលបន្ទុកដល់គ្រួសារ ដែលមានប្រាក់ចំណូលត្រឹមតែ ១៥០ ដុល្លារ ដើម្បីឱ្យពួកគេអាចទទួលបានការធ្វើតេស្ដទាំងអស់គ្នា និងទប់ស្កាត់មិនឱ្យតំបន់នេះក្លាយជាចំណុចកណ្ដាលនៃការឆ្លងថ្មីៗ។ ជម្រាបដែរថា តំបន់អនាធិបតេយ្យ Khlong Toei មានពលរដ្ឋរស់នៅទីនោះប្រហែល ១០០,០០០ នាក់ ខណៈពលរដ្ឋរស់នៅក្នុងផ្ទះតូចៗមានគ្នារហូតដល់ទៅ ១០នាក់

    September 8, 2021
  • កូវីដ-១៩

    គិតមកទល់នឹងពេលនេះ ចំនួនករណីជំងឺ COVID-19 នៅប្រទេសវៀតណាមក្នុងរលកឆ្លងចុងក្រោយទី០៤ បានកើនឡើងដល់ ៥៤៦,៦៨៤ ករណី បន្ទាប់ពីបានបញ្ជាក់ពីករណីថ្មីចំនួន ១៤,១៩៣ ករណី នៅយប់ថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៤០ នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpresss ។ ក្នុងចំណោមអ្នកជំងឺថ្មីទាំងអស់ ទីក្រុងហូជីមិញមានករណីច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ៧,៣១០ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,៩៦៦ ករណី និងខេត្តដុងណៃ ៩៤៥ ករណី។ ចំនួនមរណភាពដោយសារជំងឺ COVID-19

    September 8, 2021
  • អន្តរជាតិ

    ប្រទេសជប៉ុនបានយល់ព្រមទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Novavax ចំនួន ១៥០ លានដូស ខណៈក្រុមហ៊ុនជប៉ុន Takeda នឹងទទួលបន្ទុកផលិតវាឡើង សម្រាប់ចែកចាយនៅដើមឆ្នាំក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ តម្លៃនៃកិច្ចព្រមព្រៀងមិនត្រូវបានប្រកាសនោះទេ ហើយវាអាស្រ័យលើការអនុម័តនៅក្នុងប្រទេសជប៉ុន ខណៈក្រុមហ៊ុនផ្ទាល់ ក៏នឹងទទួលបន្ទុកលើការធ្វើតេស្តព្យាបាលនៅក្នុងតំបន់ផងដែរ។ គិតរហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានយល់ព្រមលើការប្រើវ៉ាក់សាំង Pfizer/BioNTech, Moderna និង AstraZeneca ។ វ៉ាក់សាំងនេះមិនដូចជាវ៉ាក់សាំងរបស់ BioNTech/Pfizer, Moderna និង Curevac ដែលជាវ៉ាក់សាំងប្រភេទ mRNA

    September 7, 2021