កូវីដ-១៩

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១២,៣៩៩ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយកើនដល់ ៥៧១,៧៤៦ ករណី

BY
autoadmin
September 10, 2021

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១២,៣៩៩ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៣៦ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងរលកទី៤ កើនឡើងដល់ ៥៧១,៧៤៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែរ វៀតណាមក៏បានធ្វើតេស្ដចំនួន ២៥៧,២០៧ លើក ចេញពីសំណាកចំនួន ៥៣៧,០៨៧ សំណាក ដែលប្រមូលបានពីពលរដ្ឋរបស់ខ្លួន។

ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ២៧២ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍ និងបូករួមទាំង ៧៣ ករណីផ្សេងទៀតដែលនៅសល់ពីថ្ងៃពុធ ដែលនាំឱ្យការស្លាប់ទាំងអស់កើនដល់ ១៤,៤៧០ ករណី ឬស្មើនឹង ២.៥% នៃករណីសរុបទាំងអស់។ អត្រាមរណភាពជាតិនៅសប្តាហ៍ចុងក្រោយរបស់វៀតណាម គឺមានជាមធ្យមចំនួន ៣១០ នាក់ ក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋជាង ២៤.៧ លាននាក់ បានទទួលវ៉ាក់សាំងការពារជំងឺ COVID-19 យ៉ាងតិចដូសដំបូង ហើយមានពលរដ្ឋជាង ៤.១ លាននាក់ បានទទួលថ្នាំបង្ការពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: