- autoadmin
- អន្តរជាតិ
ប្រទេសថៃនឹងដកការរឹតត្បិតទប់ស្កាត់ជំងឺ COVID-19 លើការលក់រាយ និងអាហារពេលល្ងាច ចាប់ពីខែក្រោយ និងអនុញ្ញាតឱ្យមនុស្សអាចប្រផ្ដុំគ្នារហូតដល់ ២៥នាក់ នៅទីក្រុងបាងកក និងតំបន់មានហានិភ័យខ្ពស់ផ្សេងទៀត។ ការបន្ធូរបន្ថយការរឹតបន្តឹង និងវិធានការជំងឺឆ្លងនេះ គឺជាការចាំបាច់ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការឡើងវិញ ខណៈខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុត ក៏ដូចជាពន្លឿនការចាក់វ៉ាក់សាំងបង្ការ ដោយសារថាមានតែមនុស្ស ១នាក់ ក្នុងចំណោម ១០នាក់ ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ពោលគឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តទៅនេះ នៅតាមផ្សារទំនើប ហាងកែសម្ផស្ស ហាងកាត់សក់ ម៉ាស្សាជើង និងកន្លែងកីឡានៅក្នុងខេត្តមានហានិភ័យខ្ពស់ចំនួន ២៩ រួមទាំងទីក្រុងបាងកក ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ
August 27, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ បាននិយាយថា លោកស្រីនឹងបន្ធូរបន្ថយវិធានការបិទខ្ទប់ទូទាំងប្រទេស បើទោះបីជាអាជីវកម្ម និងសាលារៀននៅតែត្រូវបានបិទ ហើយទីក្រុងធំបំផុតរបស់ខ្លួន គឺទីក្រុង Auckland នឹងនៅតែបន្ដបិទទ្វារដដែល។ លោកស្រី Ardern បាននិយាយថា ប្រទេសនូវែលសេឡង់ទាំងអស់ លើកលែងតែទីក្រុង Auckland និង Northland នឹងបន្ថយការរឹតត្បឹតមកនៅត្រឹមកម្រិតទី៣ រាប់ចាប់ពីថ្ងៃអង្គារតទៅ។ នៅក្រោមការរឹតត្បឹតកម្រិតទី៣ អាជីវកម្មអាចដំណើរការបានតែចំពោះសេវាកម្មបញ្ជា ឬទទួលការទិញ ដែលមិនប៉ះពាល់ដោយផ្ទាល់។ ចំណែកបារ និងភោជនីយដ្ឋាននៅតែបិទទ្វារដដែល លើកលែងតែការទិញខ្ចប់ទៅផ្ទះ។ កន្លែងសាធារណៈនៅតែបិទដដែល ខណៈពិធីមង្គលការ
August 27, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃគ្រោងនឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថ Pfizer ជូនដល់សិស្សសាលាប្រមាណ ៤លាននាក់ ដែលមានអាយុចាប់ពី ១២ ទៅដល់ ១៨ឆ្នាំ ចាប់ពីខែកញ្ញា។ លោកស្រី Kanokwan Vilawan មកពីក្រសួងអប់រំបាននិយាយថា ក្រុមមន្ត្រីនឹងដាក់ចេញវ៉ាក់សាំងចំនួន ៣ លានដូស ដែលនឹងមកដល់នៅខែក្រោយនេះ ហើយក៏កំពុងស្វែងរកទិញវ៉ាក់សាំងជាច្រើនបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងបង្ការជូនដល់សិស្សសាលាតាមការកំណត់។ លោកស្រី Kanokwan រំពឹងថា សិស្សសាលានឹងអាចទទួលបានវ៉ាក់សាំងបង្ការនៅខែក្រោយនេះ ពោលគឺនៅចំពេលដែលសាលារៀន បើកទ្វារចូលរៀនដោយផ្ទាល់វិញ។ ជាមួយគ្នានេះដែរ គ្រូបង្រៀនចំនួន ៦០០,០០០
August 27, 2021 - អន្តរជាតិ
ការបំផ្ទុះគ្រាប់បែកចំនួន ២លើក នៅខាងក្រៅព្រលានយន្តហោះក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានធ្វើឱ្យមានពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់ ខណៈសមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ ក៏បានស្លាប់នៅក្នុងហេតុការណ៍នោះផងដែរ។ គ្រាប់បែកបានផ្ទុះឡើងនៅខាងក្រៅខ្លោងទ្វារមួយ ដែលនៅជិតទីតាំងកងកម្លាំងអាមេរិក និងអង់គ្លេសឈរជើង ហើយពួកគេជឿថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំងនោះ មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ក៏បានព្រមានអំពីការគំរាមកំហែងបែបនេះ ហើយពួកគេក៏បានណែនាំពលរដ្ឋនៅឱ្យឆ្ងាយពីព្រលានយន្តហោះ ដើម្បីជៀសវាងពីគំរាមកំហែងផ្សេងៗទៀត។ ជម្រាបដែរថា ក្រុមតាលីបង់បានគ្រប់គ្រងអាហ្វហ្គានីស្ថានឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឱ្យជនជាតិអាហ្វហ្គានីស្ថាន និងជនជាតិបរទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្យាយាមរត់ចេញពីទីនោះ មុនពេលកងទ័ពអាមេរិកចាកចេញទៅអស់នៅចុងខែនេះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
August 27, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១១,៥៦៩ ករណី នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនសរុបនៃករណីជំងឺរាតត្បាត COVID-19 នៅក្នុងរលកថ្មីចុងក្រោយនេះ កើនឡើងដល់ ៣៨៨,៨១៥ ករណី។ តំបន់ចំនួន ៣ ដែលមានករណីថ្មីច្រើនបំផុត គឺខេត្តប៊ិញឌួង ដោយមានចំនួន ៤,៨៦៨ ករណី បន្ទាប់មកគឺទីក្រុងហូជីមិញ ៣,៩៣៤ ករណី និងខេត្តដុងណៃ ៧៤៣ ករណី។ ការស្លាប់ថ្មីចំនួន ៣១៨ ករណី ក៏ត្រូវបានបញ្ជាក់ផងដែរ នាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19
August 27, 2021 - អន្តរជាតិ
ក្រុមហ៊ុនមួយរបស់ប្រទេសន័រវែស បានបង្កើតទូកដឹកទំនិញស្វ័យប្រវត្តិដំបូងបង្អស់របស់ពិភពលោក ហើយប្រសិនបើវាដំណើរការទៅបានរលូន ពួកគេនឹងដាក់ដំណើរការទូកនេះឱ្យបម្រើការនៅទីប្រជុំជនចំនួន ២ របស់ប្រទេស នៅមុនដំណាច់ឆ្នាំ២០២១ នេះផ្ទាល់។ វាជាទូកដឹកទំនិញអគ្គិសនីដោយមិនត្រូវការអ្នកបើកបរឡើយ ហើយវានឹងត្រូវបញ្ជាដោយតេឡេពីមជ្ឈមណ្ឌលត្រួតពិនិត្យទិន្នន័យចំនួន ៣ ។ បើនិយាយទៅ ទូកនេះមិនមែនជាទូកគ្មានមនុស្សបើកដំបូងបំផុតនោះទេ ដោយសារតែនៅប្រទេសហ្វាំងឡង់ធ្លាប់មានសាឡាងគ្មានមនុស្សបើកកាលពីឆ្នាំ២០១៨ ប៉ុន្តែទូកដឹកទំនិញមួយនេះជាប្រភេទអគ្គិសនីសុទ្ធ ដែលធ្វើឱ្យវាមានភាពលេចធ្លោជាង និងដំបូងបំផុតរបស់ពិភពលោក។ ទូកនេះមានឈ្មោះថា Yara Birkeland ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនគីមី Yara International ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នអាសូត ដែលជាសារធាតុពុល និងឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាកាត់បន្ថយកាបូនឌីអុកស៊ីត និងបង្កើនការដឹកជញ្ជូនទំនិញចេញទៅផ្លូវសមុទ្រ។ គួរឱ្យដឹងដែរថា បច្ចុប្បន្នឧស្សាហកម្មដឹកជញ្ជូន បានចូលរួមពី ២.៥% ទៅ
August 26, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃកំពុងដាក់ស្នើការយល់ព្រម លើឧបករណ៍តេស្ដរហ័ស «COVYD-19 Ab Test Kit» ដែលជាឧបករណ៍បង្កើតឡើងដោយជនជាតិថៃ ពីរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ។ ឧបករណ៍តេស្ដរហ័សនេះត្រូវបានគេនិយាយថា ស្របតាមស្ដង់ដារដែលកំណត់ដោយអង្គការសុខភាពពិភពលោក មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងចេញលទ្ធផលឆាប់រហ័ស។ ឧបករណ៍ដែលត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលជាតិវិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យា (National Center for Genetic Engineering and Biotechnology) មួយនេះ
August 26, 2021 - អន្តរជាតិ
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានបើកដំណើរការការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន នៅទីក្រុងហាណូយកាលពីថ្ងៃពុធ ដើម្បីជួយសម្រួលការឆ្លើយតបនឹងជំងឺរាតត្បាតរួមគ្នា។ ថ្លែងនៅក្នុងពិធីសម្ពោធការិយាល័យនោះផងដែរ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានកត់សម្គាល់ថា ជំងឺរាតត្បាត COVID-19 បានបង្រៀនប្រទេសនានាថា ពិភពលោកមានទំនាក់ទំនងគ្នា និងត្រូវការការពឹងផ្អែកគ្នាច្រើនជាងមុន ខណៈការគំរាមកំហែងដែលប្រជាជាតិទាំងអស់កំពុងប្រឈម ក៏មានសន្ទុះឡើងកាន់តែខ្លាំងឡើងៗ។ ដូច្នេះនៅក្នុងយុគសម័យថ្មីនេះភាពជាដៃគូគឺចាំបាច់ណាស់ ហើយបណ្តាប្រទេសនានាត្រូវតែមានឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈមជាមួយគ្នា ដើម្បីអាចមានឱកាសច្រើនក្នុងការដោះស្រាយបញ្ហាប្រឈម។ លោកស្រីបាននិយាយថា ប្រជាជាតិដឹងថាជំងឺរាតត្បាត COVID-19 នឹងមិនមែនជាការគំរាមកំហែងចុងក្រោយរបស់មនុស្សទេ ហើយប្រទេសទាំងឡាយគួរតែត្រៀមខ្លួនឱ្យបានល្អប្រសើរសម្រាប់ជំងឺបន្ទាប់។ លោកស្រី Harris បាននិយាយថា ប្រទេសរបស់គាត់គាំទ្រដល់ប្រទេសអាស៊ាន ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយការជួយសមាជិកអាស៊ានទាំងជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងការដោះស្រាយជាមួយជំងឺ COVID-19
August 26, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន France24 បានរាយការណ៍ថា កងទ័ពជើងទឹកឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ បាននិយាយថា ខ្លួនចាប់បានកប៉ាល់ដឹកប្រេងមួយគ្រឿង និងក្រុមនាវិករបស់កប៉ាល់ ដែលសង្ស័យថាបានលួចប្រេងឆៅជិត ៣០០,០០០ បារ៉ែល ពីប្រទេសកម្ពុជា។ ពួកគេបាននិយាយថា កប៉ាល់ MT Strovolos ដែលមានទង់ជាតិប្រទេសបាហាមៀន ត្រូវចាប់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅឯឆ្នេរសមុទ្រស៊ូម៉ាត្រា ប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជាបានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ដើម្បីឲ្យជួយធ្វើអន្តរាគមន៍តាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅរបស់កម្ពុជា។ ឥឡូវនេះ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនកំពុងសួរចម្លើយនាវិករបស់នាវា MT Strovolos ដែលជាជនជាតិឥណ្ឌាចំនួន ១៣នាក់ ជនជាតិបង់ក្លាដែស ៣នាក់ និងមីយ៉ាន់ម៉ា ៣នាក់ នៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី។ ចំណែកមេបញ្ជាការកងនាវាទី១ របស់ឥណ្ឌូណេស៊ី
August 26, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១២,០៩៦ ករណី កាលពីយប់ថ្ងៃពុធ ដែលជាការកើនឡើង ១,២៩៦ ករណី ធៀបនឹងថ្ងៃអង្គារ ហើយក៏ជាថ្ងៃទី៧ ជាប់ៗគ្នា ដែលប្រទេសវៀតណាមមានករណីថ្មីច្រើនជាង ១០,០០០ ករណីក្នុងមួយថ្ងៃ។ ទីក្រុងហូជីមិញតែមួយមានករណីថ្មីចំនួន ៥,២៩៤ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង ៤,១២៩ ករណី និងខេត្តដុងណៃ ៦១៨ ករណី។ ចំនួននេះនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបក្នុងប្រទេសវៀតណាម គិតត្រឹមរលកទី៤ ដែលរាប់ចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ មានដល់ ៣៧៧,២៤៥
August 26, 2021












