autoadmin
  • អន្តរជាតិ

    វេជ្ជបណ្ឌិតថៃលោក Opas Karnkawinpong អគ្គនាយករបស់នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ (DDC) បាននិយាយថា ប្រទេសថៃនឹងផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ជូនដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ហើយនឹងចាប់ផ្ដើមផ្ដល់វ៉ាក់សាំងដល់កុមារ នៅឆ្នាំ២០២២ ខាងមុខនេះ។ លោកបានលើកឡើងថា វ៉ាក់សាំងមិនថាជាប្រភេទណានោះទេ នឹងត្រូវចុះថយប្រសិទ្ធភាពទៅតាមពេលវេលា ដូច្នេះពលរដ្ឋដែលទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ពីមុនៗ គួរមកទទួលយកដូសទី៣ ឬដូសជំរុញរបស់ពួកគេ។ លោក Opas Karnkawinpong បាននិយាយថា ខាងក្រុមហ៊ុនឱសថ AstraZeneca ក៏បានយល់ព្រមលើសំណើរបស់ប្រទេសថៃ នៅក្នុងការផ្គត់ផ្គង់វ៉ាក់សាំងឱ្យប្រទេសនេះចំនួន ៧.២ លានដូស ចាប់ពីខែកញ្ញាតទៅ ខណៈការព្រមព្រៀងសម្រាប់ ខែមិថុនា-សីហា កន្លងមក

    August 23, 2021
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្សចំនួន ២១ នាក់បានស្លាប់ និងប្រហែល ២០ នាក់កំពុងបាត់ខ្លួន ខណៈដែលទីក្រុង និងទីប្រជុំជននៅភាគខាងត្បូងសហរដ្ឋអាមេរិក ត្រូវបានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កាលពីចុងសប្តាហ៍។ ភ្លៀងធ្លាក់យ៉ាងគំហុកនៅស្រុក Humphreys ក្នុងរដ្ឋ Tennessee ភាគខាងត្បូងកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យមានការជន់លិចផ្ទះ និងខូចខាតផ្លូវយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួន និងជួសជុលផ្លូវដែលខូចខាត។ ចំណែកឯនៅភាគឦសានរបស់សហរដ្ឋអាមេរិក ព្យុះត្រូពិចបានធ្វើឱ្យបាក់ដីនៅរដ្ឋ Rhode​ ហើយភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ បានបណ្តាល​ឱ្យមានការដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់អ្នកស្រុកប្រមាណ ១០ ម៉ឺនគ្រួសារ។ ភ្លៀងធ្លាក់ខ្លាំង ក៏បានធ្វើឱ្យជន់លិចផ្លូវមួយចំនួននៅក្នុងរដ្ឋ New York និង New Jersey

    August 23, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថ Medigen ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងស្រុកដំបូងបំផុត ដែលត្រូវបានបង្កើតឡើងដោយជនជាតិតៃវ៉ាន់។ វ៉ាក់សាំងនេះត្រូវការចាក់ចំនួន ២លើក ដោយមានរយៈពេល ២៨ថ្ងៃ ចន្លោះពីគ្នា ហើយគិតមកទល់ពេលនេះ មានមនុស្សជាង ៧០០,០០០ នាក់ បានចុះឈ្មោះទទួលយកវ៉ាក់សាំងនេះ។ លោកស្រី Tsai Ing-wen បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19

    August 23, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១១,៣៤៦ ករណី ចេញពីក្នុងតំបន់ចំនួន ៣៦ កាលពីថ្ងៃអាទិត្យ និងការស្លាប់ថ្មីចំនួន ៧៣៧ ករណី ដែលជាចំនួនស្លាប់ច្រើនបំផុតថ្មីមួយទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ ចំនួនករណីសរុបនៅថ្ងៃអាទិត្យ គឺជាចំនួននៃការឆ្លងក្នុងសហគមន៍ប្រចាំថ្ងៃខ្ពស់បំផុតទី២ ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ហើយការឆ្លងខ្ពស់បំផុតគឺ ១៣,៤១៧ ករណី ដែលត្រូវបានកត់ត្រាកាលពីថ្ងៃសៅរ៍។ ជាមួយគ្នានេះដែរ ចំនួននៃការជាសះស្បើយពីជំងឺ COVID-19 បានកើនឡើងសរុបដល់ ១៤៧,៦៦៧ ករណី បន្ទាប់ពីអ្នកជំងឺចំនួន ៧,៥៨០ នាក់ បានបញ្ជាក់ថាជាសះស្បើយកាលពីថ្ងៃអាទិត្យ។ ចំនួនអ្នកស្លាប់ថ្មីមាន

    August 23, 2021
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងនឹងផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech យ៉ាងយូរត្រឹមថ្ងៃច័ន្ទ នេះបើយោងតាមកាសែត The New York Times ។ វ៉ាក់សាំងចាក់ចំនួន ២លើក មួយនេះ គឺជាវ៉ាក់សាំងដំបូងបំផុតនៅសហរដ្ឋអាមេរិក ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នៅខែធ្នូ ឆ្នាំ២០២០ ហើយវាក៏នឹងក្លាយជាវ៉ាក់សាំងដំបូងបំផុត ដែលនឹងទទួលការយល់ព្រមពេលលេញដូចគ្នា។ បច្ចុប្បន្ននិយតករកំពុងធ្វើការលើឯកសារ និងការចរចាចុងក្រោយជាមួយក្រុមហ៊ុន មុនពេលវ៉ាក់សាំង Pfizer ក្លាយជាវ៉ាក់សាំងដំបូង ដែលទទួលបានការអនុញ្ញាតពេញលេញបែបនេះ។ ការអនុម័តពេញលេញដោយ FDA អាចជំរុញឱ្យជនជាតិអាមេរិកកាន់តែច្រើន ទទួលបានវ៉ាក់សាំង COVID-19

    August 21, 2021
  • អន្តរជាតិ

    ប្រទេសឥណ្ឌាបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Zydus Cadila ដែលជាវ៉ាក់សាំង DNA ដំបូងគេបង្អស់របស់ពិភពលោក ដែលអាចប្រើប្រាស់បានចំពោះមនុស្សធំ និងកុមារ មានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ ការអនុម័តនេះនឹងជំរុញដល់កម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ប្រទេសឥណ្ឌា ដែលមានគោលបំណងចាក់ថ្នាំបង្ការដល់អ្នកដែលមានសិទ្ធិទាំងអស់នៅត្រឹមខែធ្នូ ហើយនឹងត្រៀមផ្តល់ការចាក់វ៉ាក់សាំងលើកដំបូងដល់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ ឆាប់ៗ។ វ៉ាក់សាំងមានឈ្មោះថា ZyCoV-D ដែលធ្វើឡើងចេញពីផ្នែកមួយនៃហ្សែនរបស់ជំងឺ COVID-19 ដែលនឹងដើរតួជា DNA ឬ RNA ដើម្បីឱ្យមានប្រូតេអ៊ីនជាក់លាក់ ដែលធ្វើឱ្យភាពស៊ាំអាចកំណត់ និងឆ្លើយតបទៅនឹងជំងឺ។ វ៉ាក់សាំងនេះមិនដូចវ៉ាក់សាំងដទៃទេ ដោយវាត្រូវការចាក់ ៣ ដូស ទើបគ្រប់ចំនួន។

    August 21, 2021
  • អន្តរជាតិ

    ព្រះមហាក្សត្រម៉ាឡេស៊ី បានត្រាស់បង្គាប់តែងតាំងលោក Ismail Sabri Yaakob ធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីការលាលែងពីតំណែងរបស់ Muhyiddin Yassin នៅដើមសប្តាហ៍នេះ ដោយសារការបាត់បង់សំឡេងក្នុងសភា និងការរិះគន់ជាច្រើន ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងជំងឺ COVID-19 ។ ជាមួយនឹងការត្រាស់បង្គាប់នេះ ព្រះមហាក្សត្រ Al-Sultan Abdullah ទ្រង់ជឿថា Ismail Sabri មានសំឡេងគាំទ្រពីសមាជិកសភាភាគច្រើន។ ជម្រាបដែរថា លោក Ismail Sabri បានបម្រើការជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមរដ្ឋាភិបាល Muhyiddin និងបានដើរតួនាទីកណ្តាល ក្នុងការឆ្លើយតបទៅនឹងជំងឺ COVID-19 ។

    August 21, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅល្ងាចថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានបំបែកកំណត់ត្រានៃការឆ្លងជំងឺ COVID-19 ថ្មីមួយទៀត ជាមួយនឹងករណីថ្មីចំនួន ១០,៦៥០ ករណី ដែលធ្វើឱ្យចំនួនសរុបនៃករណីជំងឺ COVID-19 នៅក្នុងរលកចុងក្រោយនេះ កើនឡើងដល់ ៣១៩,២១០ ករណី។ ទន្ទឹមនឹងនេះដែរ ខេត្ត Binh Duong បានវ៉ាដាច់ទីក្រុងហូជីមិញជាមួយនឹងការឆ្លងថ្មីៗ ដោយមានករណីថ្មីចំនួន ៤,២២៣ ករណី ខណៈទីក្រុងហូជីមិញមាន ៣,៣៧៥ ករណី ។ ស្របពេលជាមួយគ្នានេះ អ្នកជំងឺចំនួន ១២,៧៥៦ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ

    August 21, 2021
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ នេះបានប្រកាសថា លោកស្រីនឹងពង្រីកការបិទខ្ទប់ទូទាំងប្រទេសបន្ថែមទៀត ដោយបាននិយាយថា ប្រទេសរបស់លោកស្រីនៅមិនទាន់អាចដឹងពីទំហំនៃការផ្ទុះឡើងរបស់ជំងឺ COVID-19 បំប្លែងថ្មី Delta នោះទេ។ ការបិទខ្ទប់នឹងដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារសប្ដាហ៍ក្រោយ នេះបើតាមប្រសាសន៍លោកស្រី Ardern បានប្រាប់សន្និសីទសារព័ត៌មានក្នុងស្រុកមួយ។ គួររំលឹកដែរថា ប្រទេសនូវែលសេឡង់បានបិទខ្ទប់ប្រទេសទាំងមូលរបស់ខ្លួន នៅក្នុងកម្រិតខ្ពស់បំផុតទី៤ កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីបុរសអាយុ ៥៨ឆ្នាំម្នាក់ រស់នៅទីក្រុង Auckland បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែកាលនោះ នៅមិនទាន់ដឹងថាប្រភេទណាទេ។ ក្រោយមកទៀតគេក៏បានរកឃើញថា បុរសម្នាក់នោះបានឆ្លងជំងឺ COVID-19 បំប្លែងថ្មី Delta

    August 20, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលជប៉ុនបានសម្រេចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ជូនដល់បុគ្គលដែលជួបបញ្ហាសុខភាពធ្ងន់ធ្ងរ បន្ទាប់ពីទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ នេះគឺជាការសម្រេចចិត្តលើកដំបូងរបស់ប្រទេសជប៉ុន ដោយផ្អែកលើច្បាប់ដែលបានធ្វើវិសោធនកម្មស្តីពីការចាក់ថ្នាំបង្ការរោគ ដែលមានន័យថា រដ្ឋាភិបាលជប៉ុននឹងរ៉ាប់រងថ្លៃព្យាបាល និងផ្តល់ប្រាក់រហូតដល់ ៣៧,០០០ យ៉េន ឬប្រហែល ៣៤០ ដុល្លារ សម្រាប់ជាអត្ថប្រយោជន៍ប្រចាំខែ ជូនដល់អ្នកដែលធ្លាក់ខ្លួនជាជនពិការ ឬអ្នកបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត ដែលបណ្តាលមកពីការចាក់ថ្នាំបង្ការរោគ។ គណៈកម្មការជំនាញរបស់ក្រសួងសុខាភិបាល ក៏បានបើកកិច្ចប្រជុំបិទទ្វារមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិនិត្យលើពាក្យបណ្តឹងរបស់ពលរដ្ឋចំនួន ៤១នាក់ ដែលនិយាយថា ពួកគេជួបប្រទះនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរ បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយពលរដ្ឋចំនួន ២៩នាក់ ក្នុងចំណោមពួកគេត្រូវបានគណៈកម្មការទទួលយកពាក្យបណ្ដឹងមកធ្វើការសិក្សា និងវាយតម្លៃ។ ប្រភពព័ត៌មានបាននិយាយថា ក្នុងចំណោមពលរដ្ឋទាំង ២៩នាក់

    August 20, 2021