autoadmin
  • អន្តរជាតិ

    ខណៈពេលដែលប្រទេសថៃកំពុងប្រឈមនឹងជំងឺ COVID-19 ដ៏អាក្រក់ មានពលរដ្ឋជាច្រើននៅតាមបណ្ដាខេត្ត បានធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ជាក់ស្ដែងបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះបានបង្ហាញថា ពលរដ្ឋថៃច្រើនជាង ១០,០០០ នាក់ កំពុងតម្រង់ជួររង់ចាំទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឯស្ថានីយ Bang Sue Grand ខណៈដែលថ្ងៃនេះផ្ទាល់គឺជាថ្ងៃចុងក្រោយ សម្រាប់ការបើកទទួលពលរដ្ឋចូលមកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺពលរដ្ឋដែលមកទទួលវ៉ាក់សាំងភាគច្រើនជាមនុស្សវ័យចំណាស់ ដែលជាក្រុមអាយុមានហានិភ័យខ្ពស់នៅក្នុងការឆ្លងជំងឺរាត្បាត COVID-19

    July 31, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលនៃប្រទេសជប៉ុនមានបំណងទប់ស្កាត់ការកើនឡើងនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះ ដោយបានកាត់បន្ថយចលនារបស់ប្រជាជន និងលើកកម្ពស់ការចាក់វ៉ាក់សាំងក្នុងចំណោមមនុស្សវ័យក្មេង។ ជាក់ស្ដែងកាលពីថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្រ្តីលោក Suga Yoshihide បាននិយាយប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងដើម្បីកុំឱ្យមានភាពអាសន្នមួយទៀត បន្ទាប់ពីស្ថានភាពបច្ចុប្បន្ន ដែលទើបតែបន្ថែមរហូតដល់ថ្ងៃទី៣១ ខែសីហា នឹងត្រូវបញ្ចប់ទៅវិញ។ រដ្ឋាភិបាលបានសន្និដ្ឋានថា ករណីជំងឺ COVID-19 ចំពោះមនុស្សចាស់គឺមានសមាមាត្រតូច ហើយករណីធ្ងន់ធ្ងរត្រូវបានកំណត់ ទោះបីជាមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Delta ដែលជាការបំប្លែងខ្លួនអាចចម្លងបានយ៉ាងលឿនក៏ដោយ។ ប៉ុន្តែចំនួនមនុស្សឈឺធ្ងន់នៅក្នុងចំណោមពលរដ្ឋវ័យកណ្ដាលពី ៤០ និង ៥០ឆ្នាំ គឺកំពុងកើនឡើងឆាប់រហ័ស ដូច្នេះជម្រើសចាក់វ៉ាក់សាំងនឹងកាត់បន្ថយបញ្ហានេះ ហើយការពារពួកគេមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់បាន៕ អត្ថបទ៖ លីដា ប្រភព៖៖ NHK

    July 31, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៣,៦៣៥ ករណី នៅយប់ថ្ងៃសុក្រនេះ ដែលនាំឱ្យចំនួនឆ្លងក្នុងសហគមន៍សរុបនៅថ្ងៃដដែលមានចំនួន ៨,៦២២ ករណី ហើយចំនួនអ្នកជំងឺសរុបចាប់តាំងពីរលកឆ្លងថ្មីបានចាប់ផ្ដើម បានកើនឡើងដល់ ១៣៣,២០៦ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះក៏មានករណីនាំចូលចំនួន ២៧ នាក់ផ្សេងទៀត ត្រូវបានគេកត់ត្រាផងដែរ ដែលនាំឱ្យការឆ្លងសម្រាប់ថ្ងៃសុក្រមានសរុប ៨,៦៤៩ ករណី។ ទីក្រុងហូជីមិញបន្ដមានករណីថ្មីច្រើនជាងគេ ដោយមានករណីចំនួន ១,៥៤២ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង ដែលមាន ៦៣៦ ករណី និងខេត្តឡុងអាន

    July 31, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសពីវិធានការថ្មីមួយ ដែលតម្រូវឱ្យកម្មករសហព័ន្ធត្រូវផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬប្រឈមនឹងការធ្វើតេស្តជាប្រចាំ។ ការផ្លាស់ប្តូរនេះមានគោលបំណងបង្កើនអត្រាចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Delta ដែលបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ នៅក្រោមច្បាប់ថ្មីបុគ្គលិកសហព័ន្ធ និងអ្នកទទួលការងារ នឹងត្រូវស្នើសុំឱ្យបង្ហាញភស្តុតាងថា ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬនៅ? ហើយអ្នកណាដែលមិនធ្វើបែបនេះ គឺនឹងត្រូវធ្វើតេស្តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បាននិយាយថា អ្វីដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ គឺជា «ជំងឺរាតត្បាតនៃអ្នកដែលមិនបានចាក់វ៉ាក់សាំង» ដោយបន្ថែមថា វ៉ាក់សាំងគឺជាការការពារដ៏ល្អបំផុត។ លោកប្រធានាធិបតីក៏បានអំពាវនាវដល់រដ្ឋាភិបាលរដ្ឋ និងតាមមូលដ្ឋាន ឱ្យមានការជំរុញការចាក់វ៉ាក់សាំងបន្ថែម ដោយផ្តល់ប្រាក់ចំនួន ១០០ ដុល្លារ ដល់អ្នកដែលទទួលថ្នាំបង្ការរួច។

    July 30, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ទីក្រុងណានជីងរបស់ប្រទេសចិនកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ហើយឥឡូវនេះវាបានរីករាលដាលដល់ទីក្រុងប៉េកាំង និងខេត្តចំនួន ៥ ផ្សេងទៀត ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្រុងស្រុកបានហៅការឆ្លងថ្មីនេះថាជា «ការរីករាលដាលធំបំផុតបន្ទាប់ពីវូហាន»។ គិតមកទល់ពេលនេះ មានមនុស្សជិត ២០០ នាក់ បានឆ្លងជំងឺ COVID-19 ចាប់តាំងពីជំងឺត្រូវបានរកឃើញជាលើកដំបូងនៅព្រលានយន្តហោះដ៏មមាញឹកមួយរបស់ទីក្រុងណានជីង កាលពីថ្ងៃទី ២០ ខែកក្កដា ហើយមន្ត្រីរបស់ទីក្រុងក៏គ្រោងនឹងធ្វើការតេស្ដរកមើលជំងឺលើពលរដ្ឋចំនួន ៩.៣ លាននាក់ បូករួមទាំងអ្នកដំណើរនៅទីនោះផងដែរ។ ក្រុមមន្រ្តីជឿជាក់ថាការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺ COVID-19 បំប្លែងខ្លួន Delta ហើយបានរីករាលដាលចេញទៅកន្លែងផ្សេងទៀតដោយមិនអាចកំណត់បាន ព្រោះថាការរកឃើញនេះវានៅក្នុងព្រលានយន្តហោះស្រាប់។ ការធ្វើតេស្តបានបង្ហាញថា ឥឡូវនេះជំងឺ

    July 30, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក៏ដូចជាសម្រេចដាក់ភាពអាសន្នទៅលើខេត្តចំនួន ៤ គឺខេត្ត Saitama, Chiba, Kanagawa និង Osaka ខណៈករណី COVID-19 កំពុងមានការកើនឡើងក្នុងកំណត់ត្រាថ្មី។ រដ្ឋាភិបាលជប៉ុនបានដាក់ទីក្រុងតូក្យូក្រោមគ្រាអាសន្នជាលើកទី៤ របស់ខ្លួន ចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមដំបូង ហើយកោះអូគីណាវ៉ាភាគ ក៏នឹងត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែសីហាផងដែរ។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការអំពីបញ្ហានេះនៅថ្ងៃសុក្រនេះផ្ទាល់ បន្ទាប់ពីអ្នកជំនាញសម្រេចថានឹងពង្រីកការដាក់អាសន្ន ហើយដាក់ខេត្តទាំង ៤ ឱ្យនៅក្រោមការរឹតត្បឹតដូចគ្នា។ ជម្រាបដែរថា ប្រទេសជប៉ុនធ្លាប់ចៀសផុតពីការផ្ទុះឡើងនៃជំងឺ

    July 30, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះបានរាយការណ៍ថា អភិបាលខេត្តភូកេតបានបញ្ជាឱ្យបិទទ្វារកោះទាំងមូល ដោយមិនឱ្យមានភ្ញៀវទេសចរមកពីខែត្តផ្សេងៗអាចចូលមកបានទៀតទេ ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តទៅ ខណៈដែលជោគវាសនានៃគម្រោងភូកេត Sandbox នៅមិនទាន់ត្រូវបានគេកំណតនៅឡើយទេ។ បទបញ្ជាថ្នាក់ខេត្តដែលត្រូវបានចុះហត្ថលេខាដោយអភិបាលខេត្តលោក Narong Woonciew មួយនេះ ក៏នឹងតម្រូវឱ្យមានការហាមឃាត់មនុស្សទូទៅដែលមិនមែនជាអ្នករស់នៅក្នុងខេត្ត ហើយអាចលើកលែងបានតែការដឹកជញ្ជូនទំនិញ ការធ្វើដំណើររបស់សិស្ស និងសេវាកម្មវេជ្ជសាស្ត្របន្ទាន់ប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋនៅតែត្រូវការការបញ្ជាក់ពីលទ្ធផលអវិជ្ជមានជំងឺ COVID-19 ឬ បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ឆ្លើយតបនឹងបញ្ហានេះដែរ នាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ប្រទេសថៃបាននិយាយថា ពួកគេនឹងធ្វើការត្រួតពិនិត្យស្ថានភាពនៅក្នុងខេត្តចំនួន ២ សប្ដាហ៍ ហើយបន្ទាប់មកទៀតពួកគេនឹងសម្រេចចិត្តថា ខេត្តអាចបន្ដគម្រោងភូកេត

    July 30, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមនៅតែបន្តកើនឡើងនូវករណីថ្មីនៃជំងឺ COVID-19 ដោយនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះផ្ទាល់ ប្រទេសនេះបានកត់ត្រាករណីថ្មីចំនួន ៤,៩៨៧ ករណី ចេញពីតំបន់ចំនួន ២០ ហើយក្នុងនោះមាន ២,៧៤០ ករណី ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ៩៨៧ ត្រូវបានកត់ត្រានៅក្នុងសហគមន៍ និង ៤,០០០ នៅក្នុងតំបន់បិទខ្ទប់ និងកន្លែងធ្វើចត្តាឡីស័ក។ ក្នុងរយៈពេលជាង ៣ខែ ដែលជាពេលវេលានៃរលកទី០៤ និងជាបញ្ហាប្រឈមបំផុតដែលប្រទេសវៀតណាមបានជួបប្រទះ ប្រទេសនេះបានកត់ត្រាករណីក្នុងសហគមន៍ចំនួន ១២៩,៥៧១ ចេញពីក្នុងខេត្តក្រុងចំនួន ៦២

    July 30, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសជប៉ុនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីច្រើនជាង ១០,០០០ ករណី ហើយក្នុងនោះមាន ៣,៨៦៥ ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងតូក្យូ។ តួលេខនេះជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនឡើយ ខណៈអស់រយៈពេល ២ ថ្ងៃជាប់ៗគ្នាមកនេះ ប្រទេសជប៉ុនបន្ដមានករណីច្រើនជាកំណត់ត្រា ដោយពីម្សិលមិញប្រទេសនេះមានករណីសរុបច្រើនជាង ៩,០០០ ករណី ។ ថ្វីត្បិតតែការឆ្លងនៅតាមតំបន់ទីប្រជុំជនមានការថយចុះបន្តិចក្តី ប៉ុន្តែការកើនឡើងនៃករណីជំងឺ COVID-19 នៅក្នុងទីក្រុង មានសន្ទុះខ្លាំងនៅចំពេលវ៉ារ្យ៉ង់ Delta កំពុងវាយប្រហារយ៉ាងមមាញឹក។ រដ្ឋាភិបាលនៃប្រទេសជប៉ុនក៏បានដាក់ទីក្រុងតូក្យូស្ថិតក្នុងភាពអាសន្នជាលើកទី៤ កាលពីថ្ងៃទី១២ ខែកក្កដា

    July 29, 2021
  • អន្តរជាតិ

    ថៃ៖ ប្រតិបត្តិករផ្លូវដែកគ្រប់គ្រងដោយរដ្ឋថៃ (SRT) បានសម្រេចដាក់ឲ្យប្រើប្រាស់រថភ្លើងពិសេសមួយ សម្រាប់ដឹកអ្នកជំងឺ COVID-19 កម្រិតមធ្យម ឬកម្រិតស្រាល ដែលចង់ត្រឡប់ទៅព្យាបាលជំងឺនៅតាមផ្ទះរបស់ពួកគេនៅឯខេត្តវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ អភិបាលរបស់ SRT គឺលោក Nirut Maneephan បាននិយាយកាលពីថ្ងៃពុធថា ក្រសួងដឹកជញ្ជូននឹងផ្តល់រថភ្លើងបន្ថែមទៀតដើម្បីជួយសម្រួលដល់កិច្ចការនេះ ហើយការដឹកជញ្ជូនអ្នកជំងឺ COVID-19 ដំបូងគេ គឺចេញស្ថានីយ Rangsit ទៅកាន់ខេត្ត Ubon Ratchathani ជាមួយនឹងអ្នកជំងឺចំនួន ១៣៧នាក់ កាលពីថ្ងៃអង្គារកន្លងទៅ។ នៅតាមផ្លូវទៅកាន់គោលដៅ ផ្លូវរថភ្លើងក៏បានឈប់នៅតាមស្ថានីយ៍មួយចំនួនក្នុងខេត្ត Nakhon Ratchasima, Buri Ram, Surin

    July 29, 2021