អន្តរជាតិ

ប្រទេសវៀតណាមបញ្ជាឱ្យមានការកាត់បន្ថយថ្លៃទឹក ភ្លើង និងសេវាទូរគមនាគមន៍ នៅក្នុងតំបន់ដែលមានការបិទខ្ទប់ទប់ស្កាត់ជំងឺកូវីដ១៩

BY
autoadmin
August 3, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានបញ្ជាឱ្យមានការកាត់បន្ថយថ្លៃទឹក អគ្គិសនី និងសេវាទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់គ្រួសារនានា នៅក្នុងតំបន់បិទខ្ទប់ដោយសារជំងឺ COVID-19 ។ គ្រួសារទាំងអស់ដែលនៅក្នុងតំបន់បែបនេះ នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍លើសេវាទាំងនេះ ខណៈការបញ្ចុះតម្លៃ ១០% នឹងអនុវត្តចំពោះអគ្គិសនីនៅតាមមូលដ្ឋាន ដែលអនុវត្តវិធានការរក្សាគម្លាតសង្គម ស្របតាមសេចក្តីណែនាំលេខ ១៦ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ប្រសិនបើពួកគេប្រើច្រើនជាង ២០០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ។

តម្លៃទឹកនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងត្រូវចំណាយចាប់ពី ៣,៥០០ ដុង រហូតដល់ ១៨,០០០ ដុង (០.៧៨ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រគូប ហើយតំបន់ផ្សេងទៀតនឹងមានតម្លៃពី ៣,០០០ – ១៥,០០០ (០.៦៥ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រគូប ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ ចំណែកនៅឯតំបន់ជនបទវិញ តម្លៃនឹងនៅដដែលចាប់ពី ២,០០០-១១,០០០ ដុង (០.៤៨ដុល្លារអាមេរិក)។ សម្រាប់អ្នកដែលប្រើប្រាស់ថាមពលអគ្គិសនីតិចជាង ២០០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ថ្លៃអគ្គិសនីនឹងត្រូវកាត់បន្ថយ ១៥% ។ ការបញ្ចុះតម្លៃនេះនឹងត្រូវអនុវត្តសម្រាប់ខែសីហា និងកញ្ញា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនទូរគមនាគមន៍ត្រូវបានស្នើសុំឱ្យកាត់បន្ថយថ្លៃសេវារបស់ពួកគេក្នុងពេលឆាប់ៗនេះ ដើម្បីគាំទ្រអ្នកប្រើប្រាស់ ចំពេលជំងឺ COVID-19 កាន់តែអូសបន្លាយ និងធ្វើឱ្យប្រទេសនេះមានវិបត្តិប្រឈមកាន់តែខ្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: