autoadmin
  • អន្តរជាតិ

    យោងតាមក្រុមហ៊ុនឱសថ ​VABIOTECH បានរាយការណ៍ថា ប្រទេសវៀតណាមនឹងចាប់ផ្ដើមផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 គឺ Sputnik V បន្ទាប់ពីការផ្ទេរបច្ចេកវិទ្យាជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ត្រូវបានបញ្ចប់ និងឆ្លងកាត់ការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌល Gamaleya ដែលជាអ្នកបង្កើតវ៉ាក់សាំងនេះ។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមនឹងប្រើប្រាស់វ៉ាក់សាំង Sputnik V ដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន សម្រាប់កម្មវិធីចាក់វ៉ាក់សាំងជាតិផងដែរ ខណៈវ៉ាក់សាំង Sputnik V បានទទួលការយល់ព្រមពីក្រសួងសុខាភិបាលវៀតណាម តាំងតែពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះ។ ប្រធានក្រុមហ៊ុន VABIOTECH គឺលោក Do Tuan Dat បានមានប្រសាសន៍ថា

    July 22, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺផ្សិតខ្មៅ ឬ «Black fungus» ច្រើនជាង ៤៥,០០០ ករណី ក្នុងរយៈពេល ២ខែ កន្លងមកនេះ ហើយក៏មានមនុស្សច្រើនជាង ៤,២០០ នាក់ រួចមកហើយ ដែលបានស្លាប់ដោយសារជំងឺនេះ ខណៈដែលទូទាំងប្រទេសផ្ទាល់កំពុងប្រឈមនឹងជំងឺ COVID-19 ដែលបានវាយប្រហារទៅគ្រប់ទីកន្លែង។ ការពិតទៅជំងឺនេះធ្លាប់ត្រូវបានគេហៅថាជាជំងឺកម្រមួយ ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្ដូរនៅពេលដែលជំងឺនេះ បានចម្លងទៅដល់ពលរដ្ឋដែលកំពុងព្យាបាលជំងឺ COVID-19 យ៉ាងចម្លែកបំផុត។ ជំងឺផ្សិតខ្មៅនេះមានភាពសាហាវខ្លាំងណាស់ និងមានហានិភ័យស្លាប់រហូតដល់ទៅ ៥០% ហើយមានពេលខ្លះ គ្រូពេទ្យត្រូវបង្ខំចិត្តវះកាត់ភ្នែករបស់អ្នកជំងឺភ្លាមៗទៀតផង។ កន្លងមកប្រទេសឥណ្ឌាមានករណីជំងឺផ្សិតខ្មៅជាមធ្យម ២០

    July 22, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ នេះបានប្រកាសពីករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ២,៩៦៥ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយនេះកើនដល់ ៦៧,៤២២ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមតួលេខថ្មីៗសម្រាប់ព្រឹកនេះ មានករណីចំនួន ២,៤៣៣ ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ខណៈដែលខេត្តជិតខាងចំនួន ២ គឺខេត្តឡុងអាន មានចំនួន ២៣៣ ករណី និងប៊ិញដុង មានចំនួន ៦៤ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងអស់មានករណីចំនួន ២,៧៨៤ ករណី ត្រូវបានកត់ត្រាពីកន្លែងធ្វើចត្តាឡីស័ក

    July 22, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសចិនបានដាក់បង្ហាញរថភ្លើងមួយប្រភេទ ដែលមានកម្លាំងល្បឿនរហូតដល់ទៅ ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ នេះផ្ទាល់ ហើយវាត្រូវបានគេនិយាយថា ជារថភ្លើងប្រភេទ Maglev ដែលមានល្បឿនលឿនជាងគេបង្អស់ក្នុងពិភពលោកនេះ។ រថភ្លើង Maglev គឺបង្កើតឡើងដោយប្រទេសចិនផ្ទាល់តែម្ដង និងត្រូវបានផលិតនៅក្នុងទីក្រុង Qingdao ដែលជាទីក្រុងមួយនៅក្បែរឆ្នេរសមុទ្រលឿងរបស់ប្រទេសចិន។ នៅក្នុងល្បឿន ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោងបែបនេះ រថភ្លើងនឹងចំណាយពេលត្រឹមតែ ២.៥ ម៉ោងប៉ុណ្ណោះ ក្នុងការធ្វើដំណើរពីទីក្រុងប៉េកាំង ទៅក្រុងស៊ាងហៃ។ បើប្រៀបធៀបការធ្វើដំណើរធម្មតាផ្សេងទៀត វានឹងត្រូវចំណាយពេល ៣ម៉ោង

    July 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ឱ្យដឹងថា រដ្ឋាភិបាលតៃវ៉ាន់កាលពីថ្ងៃច័ន្ទនេះ បានអនុម័តការប្រើប្រាស់ និងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Medigen 6547.TWO ដែលជាជំហានដ៏សំខាន់មួយនៅក្នុងផែនការរបស់ដែនដីនេះ ដើម្បីបង្កើតវ៉ាក់សាំងផ្ទាល់ខ្លួនប្រឆាំងនឹងជំងឺ COVID-19 ។ រំលឹកផងដែរថា ក្រុមហ៊ុន Medigen កាលពីខែមុនបានស្វែងរកការអនុម័តវ៉ាក់សាំងបង្ការរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់ដំណាក់កាលសាកល្បងទី២ ប្រកបដោយភាពជោគជ័យ។ ការបង្កើតវ៉ាក់សាំងដោយខ្លួនឯងនេះ គឺជាគោលដៅសំខាន់របស់រដ្ឋាភិបាលតៃវ៉ាន់ បើទោះបីជាខ្លួនបានបញ្ជាទិញវ៉ាក់សាំងចំនួន ២០ លានដូស ពីក្រុមហ៊ុន Moderna Inc MRNA.O, AstraZeneca និងគម្រោងចែកចាយជាសកល COVAX រួចហើយក៏ដោយ។ ក្រសួងសុខាភិបាលបាននិយាយថា អង្គបដិប្រាណដែលកើតឡើងក្រោយពេលចាក់វ៉ាក់សាំងបង្ការរបស់ Medigen គឺមានប្រហាក់ប្រហែលនឹងវ៉ាក់សាំងរបស់

    July 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា វាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសវៀតណាម គឺ Nano Covax កំពុងឈានដល់ការសាកល្បងលើមនុស្សដំណាក់កាលទី៣ ហើយក៏មានអ្នកស្ម័គ្រចិត្តជាង ១,០០០ នាក់ រួចមកហើយ ដែលបានទៅទទួលវ៉ាក់សាំងសាកល្បងដូសទី២ នេះបើតាមការប្រកាសរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធានៃក្រសួងការពារជាតិ កាលពីថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះអ្នកស្ម័គ្រចិត្តច្រើនជាង ១២,០០០ នាក់ផ្សេងទៀត នឹងត្រូវទៅទទួលវ៉ាក់សាំងដូសទី២ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ហើយពួកគេនឹងត្រូវរាយការណ៍ពីសុខភាពបន្ទាប់ពីការចាក់វ៉ាកសាំងរួចផងដែរ។ ក្នុងនោះ អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងពេញលេញដោយការចាក់ចំនួន ២លើក នៅត្រឹមពាក់កណ្តាលខែសីហាខាងមុខនេះ។ ជម្រាបដែរថា Nano Covax

    July 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា អគ្គីភ័យឆេះព្រៃដ៏ធំសម្បើមមួយនៅក្នុងរដ្ឋ Oregon របស់សហរដ្ឋអាមេរិក បានបំផ្លាញផ្ទៃដីអស់ ៣០០,០០០ អាក្រេ ខណៈអ្នកពន្លត់អគ្គីភ័យច្រើនជាង ២,០០០ នាក់ ត្រូវបានគេដាក់ពង្រាយ ហើយពលរដ្ឋដែលនៅតំបន់រងគ្រោះត្រូវបានប្រកាសឱ្យធ្វើការជម្លៀសចេញ។ ភ្លើងឆេះព្រៃនេះបានចាប់ផ្ដើមតាំងតែពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ហើយវាបានឆាបឆេះក្នុងទំហំធំជាងទីក្រុង Los Angeles ទៅទៀត។ វាជាអគ្គីភ័យ ១ ក្នុងចំណោមអគ្គីភ័យធំៗជាង ៨០ ដែលកំពុងឆាបឆេះទូទាំងរដ្ឋចំនួន ១៣ របស់សហរដ្ឋអាមេរិក ដែលកើតឡើងដោយសាររលកកម្តៅ និងខ្យល់បក់ខ្លាំង។ អគ្គីភ័យនេះត្រូវបានគេហៅថា «Bootleg Fire»

    July 20, 2021
  • កូវីដ-១៩

    ករណីថ្មីចំនួន ២,១៥៤ ត្រូវបានកត់ត្រាបន្ថែមទៅក្នុងបញ្ជីជំងឺ COVID-19 របស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះមានដល់ ៥៦,៤៧៩ ករណី។ ករណីថ្មីៗទាំងនេះត្រូវបានកត់ត្រាពីតំបន់ចំនួន ២៣ ផ្សេងគ្នា ហើយទីក្រុងហូជីមិញនៅតែបន្តមានករណីច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ១,៥១៩ ករណី បន្ទាប់មកគឺខេត្ត Binh Duong មាន ១៥៦ ករណី និងខេត្ត Tien Giang មានចំនួន ១៣៣ ករណី។ ចាប់តាំងពីមានរលកនៃការឆ្លងចុំងក្រោយកាលពីចុងខែមេសា ប្រទេសវៀតណាមបានកត់ត្រាជំងឺ COVID-19

    July 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times បានរាយការណ៍ថា នាវិកចំនួន ២៤៧ នាក់ នៅលើនាវាពិឃាតរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលត្រូវបានដាក់ពង្រាយសម្រាប់បេសកកម្មប្រឆាំងនឹងចោរកម្មតាមសមុទ្រ នៅឯដែនទឹកនៃប្រទេសសូម៉ាលី បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ តួលេខនេះគឺស្មើនឹង ៨០% នៃចំនួនសមាជិកនាវិកទាំងអស់ ៣០១ នាក់ នៅលើនាវាពិឃាត Munmu the Great ដែលបានបំពេញបេសកកម្មនៅឈូងសមុទ្រអាឌិន។ ប្រភពព័ត៌មានបាននិយាយថា ឥឡូវនេះមានសមាជិកចំនួន ៥០ នាក់ បានធ្វើតេស្តអវិជ្ជមាន ខណៈសំណាកចំនួន ៤ ទទួលបានលទ្ធផលមិនច្បាស់លាស់។ យោធាបានសាកល្បងតេស្ដរកជំងឺ COVID-19 ពីមនុស្សគ្រប់គ្នានៅលើនាវា ខណៈពួកគេក៏មិនបានចាក់វ៉ាក់សាំងការពារជំងឺ

    July 19, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៨,១៦៤ ករណី និងការស្លាប់ថ្មីចំនួន ៤៩៩ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខនៅថ្ងៃនេះ នាំឱ្យប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣១,១៤៤,២២៩ ករណី និងការស្លាប់សរុប ៤១៤,១០៨ ករណី ប៉ុន្តែយ៉ាងណាប្រទេសនេះមាននិន្នាការឆ្លងធ្លាក់ចុះជាបន្តបន្ទាប់។ ឥឡូវករណីសកម្មបានធ្លាក់ចុះដល់ ៤២១,៦៦៥ ករណី ដែលស្មើនឹង ១.៣៥% នៃករណីឆ្លងសរុប ខណៈអត្រានៃការជាសះស្បើយមានរហូតដល់ទៅ ៩៧.៣២% ។

    July 19, 2021