autoadmin
  • កូវីដ-១៩

    ប្រទេសវៀតណាមនៅតែបន្ដប្រឈមនឹងថ្ងៃអាក្រក់របស់ខ្លួន ជាមួយនឹងករណីថ្មីចំនួន ១,៤៣៨ ករណី ដែលត្រូវបានកត់ត្រាសម្រាប់របាយការណ៍ពេលព្រឹកព្រលឹម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីថ្មីៗសម្រាប់ព្រឹកនេះ មានករណីចំនួន ១,០៧១ ត្រូវបានរកឃើញក្នុងទីក្រុងហូជីមិញ បូករួមករណីចំនួន ៩៤០ ដែលចេញពីកន្លែងធ្វើចត្តាឡីស័ក និងករណីចំនួន ១៣១ ផ្សេងទៀត មិនទាន់រកប្រភពឃើញនៅឡើយ។ ចាប់តាំងពីមានរលកទី៤ ដែលជាបញ្ហាប្រឈមបំផុតដែលវៀតណាមបានជួបប្រទះ ប្រទេសនេះបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៣៨,៦៧៥ ករណី នៅក្នុងទីក្រុងនិងខេត្ត ៥៨ របស់ខ្លួន។ ទីក្រុងហូជីមិញកំពុងនាំមុខគេជាមួយនឹងការឆ្លងថ្មីៗ ដោយមានការឆ្លងសរុបទាំងអស់ ២២,៥៦៤

    July 16, 2021
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាល្លឺម៉ង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៤៣ នាក់ បានស្លាប់ដោយសារទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ Schuld ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ផ្ទះចំនួន ៦ខ្នង នៅក្រុង Schuld ត្រូវបានបំផ្លិចបំផ្លាញ រីឯផ្ទះជាច្រើនខ្នងទៀតស្ទើរតែរលំស្រុតចុះ ខណៈសាលារៀនជាច្រើនក៏ត្រូវបិទទ្វារជាបណ្ដោះអាសន្នផងដែរ។ ក្រុមជួយសង្គ្រោះត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ដល់អ្នកដែលជាប់គាំងនៅលើដំបូលផ្ទះរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺកែល បាននិយាយនៅលើគណនី Twitter របស់រដ្ឋាភិបាលថា លោកស្រីពិតជាមានការសោកស្ដាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយនេះ។ ឥឡូវនេះឧទ្ធម្ភាគចក្រប៉ូលីស និងទាហានរាប់រយនាក់ ត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដើម្បីជួយអ្នកស្រុកដែលជាប់គាំងដទៃទៀត៕ អត្ថបទ៖ លីដា

    July 16, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,៨៨៩ ករណី នៅយប់ថ្ងៃព្រហស្បតិ៍ផ្ទាល់ ចេញពីតំបន់ចំនួន ២៦, ករណីចំនួន ៦៨៩ ចេញពីកន្លែងធ្វើចត្តាឡីស័ក និងកាលពីព្រឹកព្រលឹមថ្ងៃដដែល ខ្លួនបានកត់ត្រាករណីចំនួន ៨០១ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបទាំងអស់កាលពីម្សិលមិញមានដល់ ៣,៣៧៩ ករណី។ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា នៅពេលដែលរលកថ្មីចាប់មានឡើង ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៣៧,២៣៧ ករណី នៅក្នុងក្រុងនិងខេត្តចំនួន ៥៨

    July 16, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសថៃបានបើកទ្វារកោះកម្សាន្តចំនួន ៣ បន្ថែមទៀត ជូនដល់ទេសចរបរទេស (បានចាក់វ៉ាក់សាំងរួច) នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ បើទោះបីជាប្រទេសខ្លួនមានការកើនឡើងទប់មិនឈ្នះពីជំងឺ COVID-19 ពិសេសគឺវ៉ារ្យ៉ង់ Delta ក៏ដោយ។ កោះទាំង ៣ ដែលបានបើកទ្វារមានដូចជា៖ កោះសាមុយ កោះតាវ និងផាងាន ដែលជាផ្នែកមួយនៃការជំរុញវិស័យទេសចរណ៍ ឱ្យមានការងើបរីកដុះដាលឡើងវិញ។ រំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែកក្កដា កន្លងទៅ ប្រទេសថៃបានបើកទ្វារកោះភូកេតឱ្យមានទេសចរបរទេសចូលកម្សាន្ដឡើងវិញ ដែលជាផ្នែកមួយនៃកម្មវិធិ «sandbox» របស់ខ្លួន ។

    July 15, 2021
  • អន្តរជាតិ

    គណៈកម្មាធិការចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់ប្រទេសថៃ (NVI) បានយល់ព្រមទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១២០ លានដូស បន្ថែមទៀតសម្រាប់ឆ្នាំ២០២២ ដើម្បីត្រៀមជាមុនឱ្យមានវ៉ាក់សាំងបង្ការគ្រប់គ្រាន់។ ទោះយ៉ាងណាក្តីវាមិនទាន់អនុម័តសេចក្តីព្រាង សម្រាប់ការប្រកាសស្តីពីការនាំចេញថ្នាំ AstraZeneca ដែលផលិតនៅប្រទេសថៃនោះទេ ដោយសារតែក្តីបារម្ភអំពីកម្រិតមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋថៃខ្លួនឯង។ លោក Nakorn Premsri មកពីវិទ្យាស្ថានចាក់ថ្នាំបង្ការជាតិបាននិយាយថា ការទិញបន្ថែមចំនួន ១២០ លានដូស ត្រូវបានបម្រុងទុកសម្រាប់អ្នកដែលមិនទាន់បានវ៉ាក់សាំង ក៏ដូចជាអ្នកដែលត្រូវការថ្នាំជំនួយ booster បន្ថែមទៀត។ ផែនការនេះគឺដើម្បីរក្សាកម្រិតថ្នាំមួយចំនួន ក្នុងករណីដែលប្រទេសនេះនឹងប្រឈមការផ្ទុះឡើងថ្មី។ លោកបន្ថែមថា NVI ក៏នឹងធ្វើការជាមួយនាយកដ្ឋានត្រួតពិនិត្យជំងឺ ដើម្បីទិញនូវវ៉ាក់សាំងរហូតដល់ ១០០ លានដូស នៅពេលដែលការឆ្លងថ្មីប្រចាំថ្ងៃឈានដល់ចំនួន

    July 15, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៨០១ ករណី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលត្រូវបានកត់ត្រាពីក្នុងទីក្រុងនិងខេត្តចំនួន ១១ ហើយទីក្រុងហូជីមិញនៅតែមានចំនួនករណីច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ៦០៣ ករណី។ ក្នុងចំណោមករណីថ្មីដែលត្រូវបានរកឃើញនៅទីក្រុងហូជីមិញ មានករណីចំនួន ៥៤៧ ត្រូវបានរកឃើញនៅក្នុងកន្លែងចត្តាឡីស័កនិងតំបន់បិទខ្ទប់ ហើយ ៥៦ ករណីផ្សេងទៀត នៅមិនទាន់រកឃើញប្រភពច្បាស់លាស់ទេ។ យោងតាមការបញ្ជាក់របស់សារព័ត៌មាន VNexpress បាននិយាយថា ចាប់តាំងពីរលកទី៤ ចាប់ផ្ដើមពីថ្ងៃទី២៧ ខែមេសា ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៣៤,៦៥៩ នាក់ ចេញពីក្នុងទីក្រុង

    July 15, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងកំណត់អាយុ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna រហូតដល់អាយុ ១២ ឆ្នាំ។ ជម្រាបផងដែរថា សព្វថ្ងៃនេះវ៉ាក់សាំងអាមេរិក Moderna ត្រូវបានអនុញ្ញាតសម្រាប់មនុស្សវ័យ ១៨ឆ្នាំ ឬច្រើនជាងនេះ នៅក្នុងប្រទេសជប៉ុន។ ហើយការសម្រេចចិត្តបែបនោះ គឺដោយសារតែពួកគេគ្មានទិន្នន័យគ្រប់គ្រាន់ ស្ដីពីប្រសិទ្ធភាពនិងសុវត្ថិភាពវ៉ាក់សាំង ចំពោះមនុស្សវ័យជំទង់អាយុ ១៧ឆ្នាំ ឬតិចជាងនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងការស្រាវជ្រាវក្រោយៗមកទៀតរបស់ក្រុមហ៊ុន Moderna វាបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព និងសុវត្ថិភាពចំពោះមនុស្សវ័យពី ១២ ទៅ ១៧ឆ្នាំ នៅក្នុងការសិក្សាដែលមានអ្នកចូលរួម ៣,៧០០

    July 15, 2021
  • កូវីដ-១៩

    ចំនួនករណីជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសវៀតណាម បានកើនឡើងជិតដល់ ២,៩២៤ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider កាលពីយប់ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។ ទីក្រុងហូជីមិញតែមួយមានករណីថ្មីរហូតដល់ទៅ ២,២២៩ ករណី ហើយវាជាលើកដំបូងបំផុតដែលទីក្រុងនេះមានករណីច្រើនជាង ២,០០០ ករណីក្នុងមួយថ្ងៃ។ ភាគច្រើននៃករណីថ្មីៗត្រូវបានរកឃើញនៅកន្លែងចត្តាឡីស័ក ហើយមានករណីចំនួន ៤១៥ នៅមិនទាន់មានប្រភពច្បាស់លាស់ទេ។ ចាប់តាំងពីរលកទី៤ នៃការឆ្លងជំងឺ COVID-19 ចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចំនួនករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបរបស់ប្រទេសវៀតណាម បានឈានដល់ ៣៣,៨៥៨ ករណី

    July 15, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនឱសថរបស់ប្រទេសបារាំងសាណូហ្វី (Sanofi) បាននិយាយថា ខ្លួនបានបើកការសាកល្បងព្យាបាលជំងឺ COVID-19 ដំណាក់កាលទី៣ នៅឯប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទ លើវ៉ាងសាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើង ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ចំណែកការសិក្សាជាសកលផ្សេងទៀតរបស់ក្រុមហ៊ុន គឺនឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង ៣៥,០០០ នាក់ មកពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ហើយស្ថាប័នវេជ្ជសាស្រ្តចំនួន ៥ នៅប្រទេសជប៉ុន គឺស្ថិតក្នុងចំណោមទីតាំងតេស្ដសាកល្បងរបស់វ៉ាក់សាំងនេះ។ សាណូហ្វីកំពុងអភិវឌ្ឍវ៉ាក់សាំងប្រូតេអ៊ីនសិប្បនិម្មិតម្យ៉ាង ដែលដូចគ្នានឹងប្រូតេអ៊ីននៅលើផ្ទៃក្រៅរបស់វីរុសកូរ៉ូណា ជាមួយនឹងបច្ចេកវិទ្យាបន្សំហ្សែន ដែលអាចនាំទៅរកការផលិតអង្គបដិប្រាណប្រឆាំងនឹងវីរុស។ សាណូហ្វីនិយាយថា ខ្លួននឹងដាក់ពាក្យសុំការយល់ព្រមនៅក្នុងប្រទេសជប៉ុន ដោយផ្អែកលើលទ្ធផលនៃការសាកល្បងព្យាបាលនៅទីនោះផ្ទាល់។ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងនៅឯរោងចក្រមួយក្នុងខេត្ត Gifu ភាគកណ្តាលប្រទេសជប៉ុន បន្ទាប់ពីទទួលបានភ្លើងបៃតងសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុននិយាយថា

    July 14, 2021
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានប្រកាសថា ខ្លួននឹងធ្វើការកែសម្រួលផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយបានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac សម្រាប់ការចាក់លើកទី១ និងវ៉ាក់សាំងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca សម្រាប់ការចាក់លើកទី២។ ក្នុងនោះផងដែរ លោក Yong Poovorawan អ្នកជំនាញខាងជំងឺឆ្លងមកពីសកលវិទ្យាល័យជូឡាឡុងកន ក៏បានបញ្ជាក់ដែរថា គិតមកទល់ពេលនេះមានពលរដ្ឋយ៉ាងហោចណាស់ ១,២០០ នាក់ បានទទួលការចាក់វ៉ាក់សាំងឆ្លាស់គ្នាបែបនេះ ហើយមូលហេតុចម្បងរបស់ពួកគេ គឺដោយសារតែប្រតិកម្មនឹងការចាក់ដូសទី១ ប៉ុណ្ណោះ។ ការចាក់លាយឆ្លាស់គ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca របស់ប្រទេសថៃ ក៏ទំនងជាទើបតែមានដំបូងនៅលើពិភពលោកនេះដែរ បើទោះបីជាមានប្រទេសជាច្រើនកំពុងជ្រើសយកវិធីស្រដៀងគ្នានេះ ខណៈដែលសារព័ត៌មាន រ៉យទ័រ បាននិយាយថា បច្ចុប្បន្ននេះវានៅមិនទាន់មានការសិក្សាច្បាស់លាស់ ឬមានការសិក្សាពិសេសណាមួយលើការលាយបញ្ចូលគ្នាទេ។

    July 14, 2021