autoadmin
  • កូវីដ-១៩

    ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១,១០០ ករណី កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ខណៈទីក្រុងសេអ៊ូលត្រូវដាក់ការរឹតត្បឹតកម្រិតខ្ពស់បំផុតទី៤ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការផ្ទុះឡើងដ៏អាក្រក់បំផុតនៃជំងឺ COVID-19 ។ ចំនួននេះថ្វីបើតិចជាងកាលពីប៉ុន្មានថ្ងៃមុន ដែលមានការឆ្លងច្រើនជាង ១,៣០០ ករណី ក៏ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតមួយច្រើនមិនធ្លាប់មានពីមុននោះទេ។ ការផ្ទុះឡើងចុងក្រោយបង្អស់នេះ បាននាំឱ្យប្រទេសកូរ៉េខាងត្បូងមានករណីជំងឺ COVID-19 សរុបចំនួន ១៦៩,១៤៦ ករណី និងមានអ្នកស្លាប់ចំនួន ២,០៤៤ នាក់។ ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃចំនួនអ្នកជំងឺវ័យក្មេង ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង និងការរីករាលដាលនៃ

    July 12, 2021
  • អន្តរជាតិ

    ប្រទេសជប៉ុននឹងដាក់ទីក្រុងតូក្យូចូលក្នុងស្ថានភាពអាសន្នជាលើកទី៤ ចាប់ពីថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ដូច្នេះមានន័យថា នៅតាមបារ និងភោជនីយដ្ឋាន ត្រូវបានស្នើសុំមិនឱ្យមានការបម្រើជាគ្រឿងស្រវឹងនោះទេ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំក្នុងការទប់ស្កាត់ជំងឺ COVID-19 ។ រដ្ឋាភិបាលក៏បានពង្រីកស្ថានភាពអាសន្នសម្រាប់អាណាខេត្តអូគីណាវ៉ា និងបន្ថែមវិធានការប្រឆាំងនឹងជំងឺរាតត្បាតសម្រាប់អាណាខេត្តសៃតាម៉ា, ឈីបា និងកាណាហ្កាវ៉ា ក៏ដូចជាខេត្តអូសាកា។ ការប្រកាសអាសន្ន និងវិធានការប្រឆាំងនឹងជំងឺរាតត្បាត ត្រូវបានគ្រោងនឹងបន្តរហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឬរហូតដល់មានការជូនដំណឹងបន្ថែមទៀត។ ការប្រកាសអាសន្ននេះនឹងត្រូវជាន់គ្នាជាមួយព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ដូច្នេះវិធានការការពារជំងឺឆ្លងផ្សេងៗនឹងត្រូវអនុវត្តនៅក្នុងព្រឹត្តិការណ៍នេះ ដែលជាលទ្ធផលប្រទេសជប៉ុនបានសម្រេចចិត្តមិនឱ្យមានអ្នកចូលរួមទស្សនាព្រឹត្តិការណ៍នេះវិញ។ មន្ត្រីសុខភាពកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងជាមួយនឹងជំងឺ COVID-19 ប្រភេទ

    July 12, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីៗចំនួន ៦៥៩ ករណី នៅក្នុងតំបន់ចំនួន ៩ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 សរុបទាំងអស់មានដល់ ២៦,៩៣០ ករណី ។ ភាគច្រើននៃករណីទាំងនេះបានមកពីទីក្រុងហូជីមិញចំនួន ៥៤៤ ករណី និង ១៧៥ ករណី ផ្សេងទៀតមិនទាន់រកប្រភពឃើញនោះទេ។ ជម្រាបផងដែរថា ចាប់តាំងពីថ្ងៃទី២៧ ខែមេសា នៅពេលដែលរលកនៃការឆ្លងថ្មីចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ការឆ្លងក្នុងតំបន់ត្រូវបានកត់ត្រាពីក្នុងទីក្រុង និងខេត្តចំនួន ៥៨ របស់ប្រទេសនេះដែលមានខេត្តក្រុងចំនួន

    July 12, 2021
  • អន្តរជាតិ

    វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២ លានដូស របស់ក្រុមហ៊ុន Moderna ដែលជាការឧបត្ថម្ភដោយសហរដ្ឋអាមេរិក តាមរយៈកម្មវិធី Covax បានមកដល់ទីក្រុងហាណូយហើយកាលពីព្រឹកថ្ងៃសៅរ៍នេះ។ វ៉ាក់សាំងទាំងនេះ គឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ៨០ លានដូស ដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាបរិច្ចាគទៅប្រទេសផ្សេងៗ។ ក្នុងនោះមានវ៉ាក់សាំងប្រហែលជា ៤១ លានដូស នឹងត្រូវចែកចាយតាមរយៈ Covax ខណៈវៀតណាមក៏ជាប្រទេសអាទិភាពក្នុងការទទួលបានវ៉ាក់សាំងនេះនៅក្នុងតំបន់។ កាលពីខែមុនរដ្ឋាភិបាលវៀតណាមបានអនុម័តការប្រើវ៉ាក់សាំង Moderna ដែលជាវ៉ាក់សាំងទី៥ បន្ទាប់ពី Sputnik V របស់ប្រទេសរុស្ស៊ី, វ៉ាក់សាំងរបសក្រុមហ៊ុនអាមេរិក Pfizer

    July 10, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៤២,៧៦៦ ករណី និងការស្លាប់ចំនួន ១,២០៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល សម្រាបថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។ គិតមកទល់ពេលនេះ ចំនួនករណីសកម្មរបស់ប្រទេសនេះនៅសល់ ៤៥៥,០៣៣ ករណី ដែលស្មើនឹង ១.៤៨% នៃករណីជំងឺ COVID-19 សរុបទាំងអស់ ខណៈបានថយចុះចំនួន ៣,៦៩៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នៅថ្ងៃនេះផ្ទាល់ មានអ្នកជំងឺ ៤៥,២៥៤

    July 10, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ពួកគេមានគម្រោងធ្វើតេស្តគ្លីនិកលើវ៉ាក់សាំងបង្ការជំងឺ COVID-19 ជំនាន់ថ្មីរបស់ខ្លួន ដើម្បីលទ្ធភាពនៃការទប់ស្កាត់ការឆ្លងក្នុងស្ថានភាពធ្ងន់ធ្ងរ របស់ជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ។ ក្រុមហ៊ុនទាំង ២ រំពឹងថា នឹងចាប់ផ្តើមការសិក្សាគ្លីនិកនៃកំណែថ្មីនេះនៅដើមខែសីហា ដោយអាស្រ័យលើការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ច នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times ។ ក្រុមហ៊ុនទាំង ២ ក៏បានប្រកាសពីលទ្ធផលនៃការធ្វើតេស្តគ្លីនិកសម្រាប់វ៉ាក់សាំងបច្ចុប្បន្ន ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់ដូសទី៣ (booster) ដោយសារថាវ៉ាក់សាំងនេះហាក់ចុះថយប្រសិទ្ធភាពបន្ទាប់ពី ៦ខែ ក្រោយការចាក់ដូសទី២

    July 10, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ បាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,៣៧៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខនេះគឺជាចំនួនប្រចាំថ្ងៃច្រើនបំផុតថ្មីមួយទៀត ខណៈកាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះបានកត់ត្រាករណីលើសពី ១,៣០០ ករណី ជាលើកដំបូងបំផុត។ ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ចាប់ផ្តើមពីថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះតទៅ វិធានការទប់ស្កាត់ជំងឺ COVID-19 នឹងត្រូវបានរឹតបន្តឹងដល់កម្រិតខ្ពស់បំផុតទី៤ នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជិតខាង។ ច្បាប់នេះផងដែរត្រូវបានគេដឹងថា មិនធ្លាប់ដាក់ឡើងនោះទេកាលពីមុន ប៉ុន្តែដោយសារស្ថានភាពពេលនេះអាក្រក់

    July 10, 2021
  • កូវីដ-១៩

    ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,៣១៦ ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ ដែលជាការកើនឡើងដល់ ១,៣០០ ករណី ជាលើកដំបូងបំផុតដែលខ្លួនធ្លាប់កត់ត្រា។ ពោលគឺភាគច្រើននៃករណីថ្មី គឺជាជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថា Delta ដោយមាន ៧៥% ឆ្លងនៅតំបន់ជុំវិញរដ្ឋធានីសេអ៊ូល ជាមួយនឹងករណីចំនួន ៥០៣ នៅទីក្រុងសេអ៊ូល និង ៤០៥ ករណី នៅខេត្ត Gyeonggi ដែលនៅជិតខាង។ រដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានការណ៍គម្លាតសង្គមដ៏តឹងរឹងបំផុតកម្រិតទី៤ សម្រាប់តំបន់សេអ៊ូល

    July 9, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីថ្មីចំនួន ៤៣,៣៩៣ ករណី និងមានអ្នកស្លាប់ចំនួន ៩១១ នាក់ បន្ថែមទៀត សម្រាប់តួលេខថ្ងៃសុក្រនេះ ដែលបាននាំឱ្យចំនួនឆ្លងសរុបមាន ៣០,៧៥២,៩៥០ នាក់ និងស្លាប់សរុប ៤០៥,៩៣៩ នាក់។ ក្នុងនោះមានមនុស្សចំនួន ៤៤,៤៥៩ នាក់ បានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យការជាសះស្បើយមានចំនួន ២៩,៨៨៨,២៨៤ នាក់ ខណៈករណីសកម្មបានថយចុះមកនៅត្រឹម ៤៥៨,៧២៧ ករណី។ ចំនួនករណីនៅថ្ងៃសុក្រ គឺតិចជាងចំនួនកាលពីថ្ងៃព្រហស្បតិ៍ ដែលមានអ្នកឆ្លងចំនួន ៤៥,៨៩២ ករណី ប៉ុន្តែចំនួនស្លាប់គឺច្រើនជាង

    July 9, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ការស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺ COVID-19 ពេលនេះបានកើនឡើងដល់ ៤ លាននាក់ហើយ។ ទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍នៅសហរដ្ឋអាមេរិកបានបង្ហាញថា ការស្លាប់ដោយសារជំងឺ COVID-19 មានចំនួន ៤,០០០,៩២៩ នាក់ គិតត្រឹមម៉ោង ៦ និង ០០ ព្រឹក UTC កាលពីថ្ងៃព្រហស្បតិ៍។ សហរដ្ឋអាមេរិកឈរនៅតែឈរលើតារាងដែលមានអ្នកស្លាប់ច្រើនជាងគេ ជាមួយនឹងករណីស្លាប់ចំនួន ៦០៦,២១៨ នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលមាន ៥២៨,៥៤០ នាក់, ឥណ្ឌាមាន ៤០៤,២១១ នាក់ និងម៉ិចស៊ិកូមានចំនួន ២៣៣,៩៥៨ នាក់។ ពិភពលោកធ្លាប់បានចំណាយពេលរហូតដល់ទៅ

    July 9, 2021