កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤១,៣៨៣ ករណីបន្ថែមទៀត

BY
autoadmin
July 22, 2021

ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤១,៣៨៣ ករណី និងការស្លាប់ចំនួន ៥០៧ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនឆ្លងជំងឺ COVID-19 សរុបមានចំនួន ៣១,២៥៧,៧២០ ករណី និងការស្លាប់សរុបចំនួន ៤១៨,៩៨៧ ករណី។ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា មនុស្សចំនួន ៣៨,៦៥២ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ៣០,៤២៩,៣៣៩ នាក់ ហើយករណីសកម្មនៅសល់ ៤០៩,៣៩៤ ករណី។

ចំនួនករណីនៅថ្ងៃព្រហស្បតិ៍គឺតិចជាងកាលពីថ្ងៃពុធចំនួន ៦២២ ករណី នៅពេលដែលមនុស្សចំនួន ៤២,០១៥ នាក់ ត្រូវបានបញ្ជាក់ថាវិជ្ជមានជាមួយនឹងជំងឺ COVID-19 ។ ជាមួយគ្នានេះ ចំនួនអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍មានចំនួន ៣,៤៩១ នាក់ ដែលតិចជាងកាលពីថ្ងៃពុធដែលមានអ្នកស្លាប់ចំនួន ៣,៩៩៨ នាក់។ គិតមកទល់ពេលនេះ មានសំណាកសរុបចំនួន ៤៥០,៩១១,៧១២ ត្រូវបានគេធ្វើតេស្តសម្រាប់ជំងឺ COVID-19 ហើយក្នុងនោះមានសំណាកចំនួន ១,៧១៨,៤៣៩ ត្រូវបានសាកល្បងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Hindustan Times

Share This Post: