autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងវិនិយោគទឹកប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិក ដើម្បីពន្លឿនការអភិវឌ្ឍ និងផលិតថ្នាំគ្រាប់ប្រឆាំងនឹងជំងឺ COVID-19 ។ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាល និងសេវាប្រជាជន (HHS) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ផែនការនេះមានឈ្មោះថា «កម្មវិធីឱសថប្រឆាំងនឹងរោគរាតត្បាត» ដែលនឹងឆ្លើយតបទៅនឹងបញ្ហាជំងឺ COVID-19 និងបង្កើនជម្រើសក្នុងការព្យាបាលជំងឺ ក៏ដូចជាការបង្ការមិនឱ្យឈឺធ្ងន់ធ្ងរ និងអាចរក្សាជីវិតរបស់ពលរដ្ឋដទៃទៀត។ ក្រសួងសុខាភិបាលនិយាយថា វាក៏នឹងបង្កើតវេទិកាប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍថ្នាំសម្រាប់មេរោគ ដែលមានសក្តានុពលក្លាយជារោគរាតត្បាតដទៃទៀតផងដែរ។ កញ្ចប់គម្រោងនេះផ្តល់ថវិកាជាង ៣០០ លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវ និងការគាំទ្រដល់មន្ទីរពិសោធន៍, ទឹកប្រាក់ជិត

    June 19, 2021
  • អន្តរជាតិ

    យោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវជប៉ុន ដែលដឹកនាំដោយលោក Kawaoka Yoshihiro សាស្រ្តាចារ្យស្រាវជ្រាវផ្នែកមេរោគ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យតូក្យូ បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer អាចទប់ស្កាត់ជំងឺ COVID-19 បំប្លែងខ្លួនមកពីប្រទេសប្រេស៊ីល ឬហៅថាវ៉ារ្យ៉ង់ហ្គាម៉ា (Gamma) ហើយការរកឃើញនេះក៏ត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Proceedings of the National Academy of Sciences របស់អាមេរិកផងដែរ។ ក្រុមអ្នកស្រាវជ្រាវបានដាក់ឱ្យសត្វកណ្ដុរដែលបានទទួលវ៉ាក់សាំង Pfizer ប៉ះពាល់ទៅនឹងជំងឺ COVID-19 ប្រភេទហ្គាម៉ា ហើយពួកគេបានរកឃើញថា សត្វកណ្ដុរដែលមានប្រវត្តិធ្លាប់ឆ្លងជំងឺ COVID-19 (វីរុសដើម) មានដានជំងឺប្រភេទនេះនៅលើច្រមុះរបស់ពួកវានៅ ៣

    June 19, 2021
  • អន្តរជាតិ

    ប្រទេសបារាំងបានលុបចោលច្បាប់ស្តីពីការពាក់ម៉ាស់នៅខាងក្រៅ ហើយនឹងបញ្ចប់បម្រាមគោចរនៅពេលយប់មុនពេលកំណត់ ដោយបានលើកឡើងពីភាពប្រសើរឡើងនៃស្ថានភាពនៃជំងឺ COVID-19 របស់ប្រទេសខ្លួន។ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ករណីថ្មីៗប្រចាំថ្ងៃបានធ្លាក់ចុះដល់ត្រឹម ៣,០០០ នាក់ ហើយស្ថានការណ៍កំពុងតែប្រសើរឡើងលឿនជាងការរំពឹងទុក ខណៈករណីអាចរក្សាឱ្យនៅក្រោម ៥,០០០ បាន។ លោក Castex បានប្រកាសថា ការពាក់ម៉ាសនៅខាងក្រៅ ដែលត្រូវបានដាក់ចាប់តាំងពីខែសីហាឆ្នាំមុន នឹងមិនចាំបាច់ធ្វើតាមទៀតទេចាប់ពីថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការពាក់ម៉ាស់នឹងនៅតែចាំបាច់នៅក្នុងកាលៈទេសៈជាក់លាក់ ដូចជាកីឡដ្ឋាន និងកន្លែងដែលមានមនុស្សច្រើន។ លោក Castex ក៏បាននិយាយផងដែរថា បំរាមគោចរនៅម៉ោង ១១ យប់ នឹងត្រូវលុបចេញនៅថ្ងៃអាទិត្យ ពោលគឺ

    June 17, 2021
  • កូវីដ-១៩

    ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៧,២០៨ ករណី និងការស្លាប់ដែលទាក់ទងនឹងជំងឺចំនួន ២,៣៣០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នេះបើយោងតាមព័ត៌មានពីក្រសួងសុខាភិបាល។ ជាមួយនឹងតួលេខនេះវាធ្វើឱ្យចំនួនករណីឆ្លងនៅទូទាំងប្រទេសបានកើនឡើងដល់ ២៩,៧០០,៣១៣ ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៨១,៩០៣ ករណី។ ជម្រាបដែរថា នេះជាថ្ងៃទី១០ ជាប់ៗគ្នាមកហើយ ដែលករណីប្រចាំថ្ងៃរបស់ឥណ្ឌានៅតែស្ថិតក្រោម ១០០,០០០ ករណី។ ក្រសួងសុខាភិបាលឥណ្ឌាកាលពីម៉ោង ៨ ព្រឹក ក៏បានប្រកាសថា មានមនុស្សចំនួន ១០៣,៥៧០

    June 17, 2021
  • កូវីដ-១៩

    វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២៦៧ករណី សម្រាប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងករណីចំនួន ៩១ ករណី ត្រូវបានកត់ត្រាកាលពីពេលព្រឹកព្រលឹម និងករណីចំនួន ១៧៦ ករណីបន្ថែមទៀតនៅពេលរសៀលនេះ។ យ៉ាងណាក៏ដោយករណីទាំងអស់នេះ ភាគច្រើនត្រូវបានរកឃើញពីតំបន់បិទខ្ទប់ ឬអ្នកដែលកំពុងធ្វើចត្តាឡីស័កស្រាប់ ដូច្នេះអាជ្ញាធរមិនសូវមានការពិបាកក្នុងការតាមដានអ្នកដែលមានទំនាក់ទំនងបន្ទាប់នោះទេ។ ចាប់តាំងពីរលកថ្មីទី៤ បានផ្ទុះឡើងកាលពីជាង ៧ សប្តាហ៍មុន ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ចេញពីទីក្រុងនិងខេត្តចំនួន ៤០ និងបានចូលរួមចំណែកច្រើនជាងពាក់កណ្ដាលនៃករណីសរុប ចាប់តាំងពីមានវត្តមានជំងឺដំបូងកាលពីឆ្នាំមុន។ ពោលគឺតាំងតែពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមមានករណីជំងឺ COVID-19

    June 16, 2021
  • អន្តរជាតិ

    វិទ្យាស្ថានហ្គាម៉ាឡេយ៉ារបស់រុស្ស៊ី (Gamaleya Center) បានអះអាងថា វ៉ាក់សាំង Sputnik V ដែលខ្លួនជាអ្នកបង្កើតឡើង គឺមានប្រសិទ្ធភាពជាងវ៉ាក់សាំងដទៃទៀត នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ។ ទិន្នន័យនៃការសិក្សារបស់វិទ្យាស្ថានហ្គាម៉ាឡេយ៉ា ក៏ត្រូវបានបង្ហោះទិនានុប្បវត្តិអន្តរជាតិផងដែរ ដើម្បីឱ្យអ្នកវិទ្យាសាស្ត្រដទៃអាចពិនិត្យទៅលើលទ្ធផលនៃការសិក្សារបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានរបាយការណ៍លម្អិតបន្ថែមទៅនឹងការអះអាងរបស់វិទ្យាស្ថាននៅឡើយទេ។ ជម្រាបផងដែរថា វ៉ាក់សាំង Sputnik V ត្រូវបានអនុម័តឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅប្រទេសឥណ្ឌា ដោយរួមទាំងវ៉ាក់សាំង Covishield និង Covaxin សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ។ ជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬ

    June 16, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Time of India សម្រាប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៣,៨៦៨ ករណី និងការស្លាប់ថ្មីចំនួន ១,៤៥៩ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីសម្រាប់ថ្ងៃពុធនេះមានការកើនឡើងច្រើនជាងកាលពីថ្ងៃច័ន្ទ ជាមួយនឹងករណីចំនួន ៥៩,៩១៥ ករណី ត្រូវបានគេកត់ត្រា ប៉ុន្តែចំនួនមរណភាពបានបន្ដនិន្នាការថយចុះយ៉ាងគួរឱ្យកត់សម្គាល់ ដែលជាសញ្ញាមួយល្អជាងមុនសម្រាប់ប្រទេសក្នុងទ្វីបអាស៊ីមួយនេះ។ ជម្រាបដែរថា ប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយជាមួយនឹងករណីឆ្លងចំនួន ៦៣,៨៦៨ ករណី

    June 16, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ប្រទេសចិនកំពុងធ្វើការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទ Spray ដែលជាការបង្កើតរួមគ្នាដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវេជ្ជសាស្ត្រយោធាក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា ដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនប្រជាជនចិន (PLA) និងក្រុមហ៊ុនឱសថ CanSino Biologics ។ ប្រភពព័ត៌មានបាននិយាយថា វាគឺជាវ៉ាក់សាំងប្រភេទ Spray ១ ក្នុងចំណោម ២ របស់ប្រទេសចិន ដែលកំពុងស្ថិតក្រោមការស្រាវជ្រាវបន្ថែមពីអ្នកវិទ្យាសាស្ត្រ។ បើតាមសម្ដីរបស់លោក Shao Yiming អ្នកស្រាវជ្រាវនៅឯនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ចិន (CDC) បាននិយាយថា ក្រុមអ្នកជំនាញបានប្រមូលទិន្នន័យគ្លីនិកដំណាក់កាលដំបូងរួចរាល់ ហើយពួកគេនឹងសិក្សាពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ដែលជាជម្រើសវ៉ាក់សាំងថ្មីមួយផ្សេងទៀត នៅក្រៅពីការចាក់ម្ជុលដែលកំពុងមានស្រាប់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ

    June 15, 2021
  • អន្តរជាតិ

    វៀតណាម៖ ទីក្រុងហូជីមិញបានសម្រេចពង្រីករយៈពេលនៃការដាក់វិធានការរក្សាគម្លាតចំនួន ២សប្ដាហ៍​ ដោយសារស្ថានភាពជំងឺរាតត្បាតសម្រាប់ទីក្រុង គឺនៅមានភាពស្មុគស្មាញនៅឡើយ ព្រោះតែមួយរយៈចុងក្រោយនេះមានការកើនឡើងនូវករណីថ្មីៗជាបន្ដបន្ទាប់។ ប្រធានទីក្រុងលោក Nguyen Thanh Phong បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃច័ន្ទថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែមិថុនា ទីក្រុងនឹងត្រូវអនុវត្តវិធានការរក្សាគម្លាតសង្គម ក្រោមបទបញ្ជាលេខ១៥ របស់នាយករដ្ឋមន្រ្តី។ ដូច្នេះមានន័យថា ការជួបជុំ ឬប្រមូលផ្ដុំគ្នាចាប់ពី ២០នាក់ ក្នុងបន្ទប់តែមួយត្រូវបានហាមឃាត់។ មិនតែប៉ុណ្ណោះការជួបជុំមនុស្សជាង ១០នាក់ នៅខាងក្រៅអគារការិយាល័យ សាលារៀន និងមន្ទីរពេទ្យ ក៏មិនត្រូវបានអនុញ្ញាតនោះឡើយ។ ប្រជាជនគួរតែរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់ ២ ម៉ែត្រ នៅតាមទីសាធារណៈ ខណៈអាជីវកម្ម និងសេវាកម្មដែលមិនចាំបាច់នឹងនៅបិទដដែល។

    June 14, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោកតាអាយុ ៧៦ឆ្នាំម្នាក់ ដែលត្រូវបានគេជឿថាជាមេគ្រួសារធំជាងគេបំផុតលើពិភពលោក បានស្លាប់ដោយសារជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម នៅភូមិ Baktawng ក្នុងរដ្ឋ Mizoram របស់ប្រទេសឥណ្ឌា។ លោកតាមានឈ្មោះថា Ziona Chana បានទទួលមរណភាពកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយបានបន្សល់ទុកភរិយាចំនួន ៣៨នាក់ កូនចំនួន ៨៩នាក់ និងចៅទាំងអស់ ៣៦នាក់។ ដំណឹងដ៏សោកសៅនេះក៏ត្រូវបានបញ្ជាក់ពីលោក Zoramthanga ដែលជាប្រធានរបស់រដ្ឋ Mizoram ផ្ទាល់ផងដែរ។ ក្រុមគ្រូពេទ្យបានប្រាប់ទីភ្នាក់ងារព័ត៌មាន PTI ថាស្ថានភាពរបស់លោកតា Chana កាន់តែយ៉ាប់យ៉ឺន ហើយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅល្ងាចថ្ងៃអាទិត្យ ប៉ុន្តែគួរឱ្យសោកស្ដាយគាត់បានស្លាប់នៅពេលមកដល់។ យ៉ាងណាមិញវាពិបាកក្នុងការនិយាយថា

    June 14, 2021