កូវីដ-១៩

ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីៗចំនួន ៩២,៥៩៦ ករណី និងមរណភាពចំនួន ២,២១៩ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ

BY
autoadmin
June 9, 2021

ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីៗចំនួន ៩២,៥៩៦ ករណី និងការស្លាប់ចំនួន ២,២១៩ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាការកើនឡើងបន្ដិចបើធៀបនឹងកាលពីថ្ងៃច័ន្ទ ប៉ុន្តែនៅតែស្ថិតក្រោម ១០០,០០០ ករណី។ រដ្ឋកំពូលទាំង ៥ ដែលមានករណីច្រើនជាងគេ គឺរដ្ឋ Tamil Nadu មានចំនួន ១៨,០២៣ ករណី បន្ទាប់មកគឺរដ្ឋ Kerala មាន ១៥,៥៦៧ ករណី, រដ្ឋ Maharashtra មាន ១០,៨៩១ ករណី, រដ្ឋ Karnataka មាន ៩,៨០៨ ករណី និង Andhra Pradesh មាន ៧,៧៩៦ ករណី។ ដូច្នេះ វានាំឱ្យករណីជំងឺ COVID-19 សរុបរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ២៩,០៨៩,០៦៩ ករណី។

ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់ចំនួន ២,២១៩ នាក់ ត្រូវបានគេរាយការណ៍ផងដែរក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបរបស់ឥណ្ឌាមានដល់ ៣៥៣,៥២៨។ ក្នុងនោះផងដែរ អ្នកជំងឺ COVID-19 សរុបចំនួន ១៦២,៦៦៤ នាក់ ក៏ត្រូវបានជាសះស្បើយនិងរំសាយទៅផ្ទះនៅថ្ងៃនេះ ដែលនាំឱ្យការជាសះស្បើយកើនដល់ ២៧,៥០៤,១២៦ នាក់ ដែលស្មើនឹង ៩៤.៥៥% ។ ចំណែកឯករណីសកម្មដែលកំពុងសម្រាកព្យាបាល បានធ្លាក់ចុះត្រឹម ១,២៣១,៤១៥ ករណី បន្ទាប់ពីអ្នកជំងឺចំនួន ៧២,២៨៧ បានជាសះស្បើយនៅថ្ងៃនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ India Today

Share This Post: